រដ្ឋាភិបាល
ក្រសួងកសិកម្មកំពុងស្រាវជ្រាវករណីកាន់កាប់ដីជាង ៤០០ ហិកតា ក្នុងតំបន់ព្រៃលិចទឹក
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំស្រាវជ្រាវករណីដែលឧញ៉ាម្នាក់មានសិទ្ធិកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាងរហូតដល់ជាង ៤០០ ហិកតា ក្នុងតំបន់សហគមន៍ជ្រលងនៅភូមិកំពង់ស្មាច់តូចឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្ដព្រះសី ...
ឡុង គីមម៉ារីតា
https://bit.ly/3nAu4Ss
សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាចំនួន ៦៦,២ លានដុល្លារបន្ថែមទៀតដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើការផ្លាស់ប្តូរកំណត់សំគាល់ឆ្លុះបញ្ចាំងពីការបន្ថែមទឹកប្រាក់ចំនួន ៦៦,២ លានដុល្លារដល់កិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ដែលបានផ្តល់ដល់ប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50793668/u-s-to-provide-additional-66-2-million-to-aid-cambodias-development/
ប្រទេសជប៉ុនផ្តល់ជំនួយប្រហែល ១ លានដុល្លារដល់វិស័យវេជ្ជសាស្ត្រនិងការអប់រំ
កាលពីម្សិលមិញ រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាចំនួន ៩៦៨.៣៩០ ដុល្លារដល់អង្គការចំនួនពីរដែលពាក់ព័ន្ធនឹងការកែលំអ ការថែទាំសុខភាព និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ...
សែន ដាវិត
https://www.khmertimeskh.com/50793600/japan-to-donate-around-1-mil-to-medical-and-education-sectors/
ប្រទេសកម្ពុជាបានកាត់បន្ថយភាពក្រីក្រក្នុងរយៈពេល ២៥ ឆ្នាំ
លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងនៅក្នុងវេទិកាអន្តរជាតិ កាលពីម្សិលមិញថាប្រទេសកម្ពុជា គឺជាប្រទេសឈានមុខគេមួយក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ ...
ស សុជាតិ
https://www.khmertimeskh.com/50793629/cambodia-has-reduced-poverty-in-25-years/
ក្រសួងនឹងសិក្សាពីរបាយការណ៍របស់អង្គការលីកាដូស្តីពីការរំលោភសេពសន្ថវៈដោយករណីសាច់ញាតិ
ក្រសួងកិច្ចការនារីកាលពីម្សិលមិញបាននិយាយថាខ្លួនកំពុងសិក្សារបាយការណ៍របស់អង្គាការលីកាដូដែលបានរកឃើញថាជិតមួយភាគបីករណីក្នុងចំណោមករណីរំលោភសេពសន្ថវៈ ឬការប៉ុនប៉ងរំលោភសេពសន្ថវៈលើស្ត្រីគឺត្រូវបានរំលោភដោយសាច់ញាតិរបស់ជនរងគ្រោះ។ ...
បុត សិលា
https://bit.ly/2Wozow7
គោលនយោបាយសម្រាប់ផលប្រយោជន៍កសិករចិញ្ចឹមជ្រូក
វិបត្តិជំងឺកូវីដ-១៩ បានជំរុញឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយថ្មីដែលនឹងពង្រឹងលើការអនុវត្តកសិកម្ម និងការចិញ្ចឹមសត្វដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/govt-covid-policy-boon-hog-farmers
ការលើកលែងពន្ធអាករលើតម្លៃបន្ថែមត្រូវបានពន្យាពេលដើម្បីផ្តល់អត្ថប្រយោជន៍ដល់កសិករ
ដោយសារប្រាក់ចំណូលបានកើនឡើងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានជ្រើសរើសមិនដាក់ពន្ធលើអាករតម្លៃបន្ថែមថ្មីលើការជ្រើសរើសឧបករណ៍កសិកម្មនៅក្នុងគោលនយោបាយដែលនឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមករាឆ្នាំក្រោយ។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/prolonged-vat-exemptions-benefit-farmers
ទេសចរណ៍ក្នុងស្រុកគឺជាគន្លឹះក្នុងការស្តារវិស័យនេះឡើងវិញ
របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) បានឲ្យដឹងថាអ្នកធ្វើដំណើរឥឡូវនេះពិចារណាការធ្វើដំណើរខ្លីៗ និងទៅគោលដៅដែលនៅជិត ដូចនេះប្រទេសដែលមានវិស័យទេសចរណ៍ក្នុងស្រុកខ្ពស់ទំនងជានឹងអាចងើបឡើងមុន និងលឿន ...
Tom Starkey
https://www.khmertimeskh.com/50793199/domestic-tourism-is-key-to-sector-recovery-experts/
ក្រសួងឱ្យ WCS ពន្លឿននីតិវិធីលើការអភិរក្សសត្វខ្សឹប ដើម្បីជំរុញដំណាំស្រូវ
ក្រសួងធនធានទឹក និងឧតុនិយមបានជំរុញអង្គការ WCS ឱ្យពន្លឿនការបំពេញនីតិវិធីហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលត្រូវផុតកំណត់ត្រឹមថ្ងៃទី ១៥ ខែធ្នូ នេះ សម្រាប់អនុវត្តគម្រោងអភិរក្សសត្វខ្សឹប និងជំរុញផលិតកម្មស្រូវក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតក្នុងខេត្តកំពង់ធំ បន្ទាប់ពីអង្គការ ...
នៅ ស៊ីវុត្ថា
https://bit.ly/2Wep1ee
លោក វេង សាខុន ឱ្យអ្នកពាក់ព័ន្ធជំរុញផលិតភាព និងគុណភាពវារីវប្បកម្មក្នុងស្រុក
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីជំរុញផលិតភាព និងគុណភាពវារីវប្បកម្មក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារ និងកាត់បន្ថយការនាំចូល ក្នុងខណ:ជំងឺឆ្លងកូវីដ ១៩ កំពុងរីករាលដាលជាសកល។ កិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទទី ១៤ ខែ ធ្នូ ឆ្នាំ ២០២០ នៅក្រសួងកសិកម្ម។ ...
នៀម ឆេង
https://bit.ly/3nfwQMN
កម្ពុជាយកឈ្នះគូប្រជែងក្នុងការនាំចេញកង់ទៅសហគមន៍អឺរ៉ុប
យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាចំនួនកង់ជាង ១,៥ លានត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំនេះដែលនាំមកនូវប្រាក់ចំណូលប្រមាណជា ៤០០ លានដុល្លារ។ ...
Tom Starkey
https://www.khmertimeskh.com/50793025/bicycle-boom-sees-cambodia-overtake-rivals-in-exports-to-eu/
គ.ជ.ប អនុញ្ញាតឱ្យខុមហ្វ្រែលបន្ដធ្វើសវនកម្មបញ្ជីបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុញ្ញាតឱ្យអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល (COMFREL) បន្តធ្វើសវនកម្មលើបញ្ជីបោះឆ្នោតឆ្នាំ ២០២០ ដើម្បីចូលរួមធ្វើឱ្យបញ្ជីឈ្មោះបោះឆ្នោតរឹតតែមានគុណភាព រីឯដំណើរការសវនកម្មនេះនឹងត្រូវចាប់ផ្ដើមនៅពាក់កណ្ដាល ...
នៅ ស៊ីវុត្ថា
https://bit.ly/2JSu0z2
បេសកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាឆ្លើយតបទៅនឹងការរិះគន់
បេសកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវបានវាយបកទៅលើអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ៣ នាក់ដែលបានសម្តែងការព្រួយបារម្ភចំពោះអ្វីដែលពួកគេហៅថា “ការបង្ហាញឈ្មោះ និងការធ្វើឱ្យអាម៉ាស់នៃ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50792643/permanent-mission-hits-back-at-naming-to-alert-criticism/
ក្រសួងកសិកម្មស្តារដំណាំស្រូវ ដែលខូចខាតដោយទឹកជំនន់ជិត ៦ ម៉ឺន ហិកតា
ក្រសួងកសិកម្មបានប្រកាសឲ្យដឹងកាលពីម្សិលមិញថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងបានស្តារឡើងវិញនូវផ្ទៃដីនៃដំណាំស្រូវជិត ៦ ម៉ឺនហិកតាដែលរងផលប៉ះពាល់ដោយសារ ទឹកជំនន់កាលពីពេលថ្មីៗនេះ។ ...
សែន ដាវីត
https://bit.ly/3qTHpav
ក្រសួងពន្យារពេលស្នើសុំការប្រើហត្ថពលកម្មបរទេស និងប្រាប់ឱ្យម្ចាស់រោងចក្រប្រញាប់បំពេញកាតព្វកិច្ច
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកាសពន្យារពេលសម្រាប់ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ឆ្នាំ ២០២១ រយៈពេល ២ ខែបន្តទៀត ដោយអំពាវនាវឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវប្រញាប់បំពេញកាតព្វកិច្ចឱ្យបានទាន់ពេល ចៀសវាងការទទួលរងការ ...
ឡុង គីមម៉ារីតា
https://bit.ly/37fx5C7
ក្រសួងសុខាភិបាល នៅកំពុងបន្តតាមដានពីការចម្លងកូវីដចូលក្នុងសហគមន៍
កម្ពុជានៅមិនទាន់អាចប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅឡើយទេ ដោយក្រសួងសុខាភិបាលនៅបន្តតាមដានស្ថានភាពចម្លងក្នុងសហគមន៍នេះបន្តទៀត ខណៈដែលស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានពន្យល់ប្រាប់ទៅអង្គការសហប្រជាជាតិពីភាពចាំបាច់ក្នុងការបង្ហាញ ...
មុំ គន្ធា
https://bit.ly/3a9nmiA
រដ្ឋាភិបាលសម្រេចឱ្យសិទ្ធិជនពិការប្រើបណ្ណបើកបរស្របច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិពួកគាត់
រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធចំនួន ៣ បានចេញប្រកាសអន្តរក្រសួង អនុញ្ញាតឱ្យជនមានពិការភាពមានសិទ្ធិទទួលបានបណ្ណបើកបរស្របច្បាប់ក្នុងគោលដៅលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះ ...
នៅ ស៊ីវុត្ថា
https://bit.ly/37McUug
តុលាការគ្រោងប្រកាសសាលក្រម ៣ ក្នុងខែធ្នូលើសំណុំរឿងរំលោភដែនជម្រកសត្វព្រៃ
សាលាដំបូងខេត្តព្រះវិហារគ្រោងប្រកាសសាលក្រមលើសំណុំរឿងចំនួន ៣ ក្នុងចំណោម ៤ ករណីផ្សេងៗគ្នាក្នុងខែធ្នូពាក់ព័ន្ធការរំលោភទន្ទ្រានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភ្នំត្នោត-ភ្នំពក ស្ថិតនៅស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ ២០១៩ ខណៈជនសង្ស័យចំនួន ...
សុទ្ធ គឹមសឿន
https://bit.ly/3m6vSkz
ការបង្ហាញមតិយោបល់ផ្សេងគ្នាក្នុងទិវាសិទិ្ធមនុស្សនៅកម្ពុជា
ទិវាសិទិ្ធមនុស្សនៅកម្ពុជាត្រូវបានកត់សម្គាល់នៅក្នុងការយល់ឃើញផ្ទុយគ្នាកាលពីម្សិលមិញដោយសារតែរដ្ឋាភិបាលបានលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង និង “ល្អប្រសើរជាង” បើប្រៀបធៀបទៅនឹង ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50791952/stark-contrast-of-opinions-on-cambodias-human-rights-day/
អគ្គនាយកដ្ឋានពន្ធដារឲ្យបញ្ចប់ដំណើរការប្រព័ន្ធការបង្វិលសងអាករលើតម្លៃបន្ថែម
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រកាសដល់អ្នកជាប់ពន្ធថាខ្លួនបានបញ្ចប់ប្រព័ន្ធដំណើរការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ជំនួសវាដោយប្រព័ន្ធចុះឯកសារតាមអេឡិចត្រូនិក (E-Filing System) នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ GDT។ ...
សុខ ចាន់
https://www.khmertimeskh.com/50792276/gdt-terminates-the-e-vat-refund-system/
ធនាគារកណ្តាលកម្ពុជា និងវៀតណាមពេញចិត្តនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ធនាគារកណ្តាលនៃប្រទេសកម្ពុជា និងវៀតណាមបានកោតសរសើរចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ពួកគេដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ...
ផល សុផានិត/AKP
https://www.khmertimeskh.com/50792134/cambodian-vietnamese-central-banks-satisfied-with-bilateral-cooperation/
ចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា ឡាវ និងវៀតណាម
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបានអនុម័តលើផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅសប្តាហ៍នេះនៃតំបន់អភិវឌ្ឈន៍ត្រីកោណឥណ្ឌូចិន (CLV) ឆ្នាំ២០២០-២០២៥ ដែលជាចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ នៅឯកិច្ចប្រជុំកំពូល CLV លើកទី ១១ នេះបើយោងតាមក្រសួងទេសចរណ៍។ ...
Jason Boken
https://www.khmertimeskh.com/50792153/strong-ties-maintained-between-cambodia-laos-and-vietnam/
មន្ត្រី៖ វ៉ាក់សាំងប្រឆាំងកូវីដមិនមែនជាចម្លើយតែមួយគត់សម្រាប់ការពារការចម្លងវីរុសកូរ៉ូណានោះទេ ដូច្នេះសូមបន្តការពារខ្លួន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកាលពីម្សិលមិញបានគូសបញ្ជាក់ពីវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាដែលរាជរដ្ឋាភិបាលកំពុងត្រៀមទិញនោះថា មិនមែនជាចម្លើយតែមួយគត់សម្រាប់ការពារមិនឱ្យមានការចម្លងវីរុសកូរ៉ូណានោះទេ ដូច្នេះសូមប្រជាពលរដ្ឋត្រូវបន្តការពារខ្លួនឱ្យបានត្រឹមត្រូវទៅតាមវិធានការណែនាំរបស់ ...
មុំ គន្ធា
https://bit.ly/2JK2CmK
គម្រោងវិនិយោគថាមពលចំនួន ២ រួមមានរោងចក្រវារីអគ្គិសនី និងបណ្តាញបញ្ជូនថាមពលត្រូវបានចុះហត្ថលេខាជាផ្លូវការ
ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គម្រោងវិនិយោគថាមពលចំនួនពីរត្រូវបានចុះហត្ថលេខាជាផ្លូវការនៅទីនេះកាលពីម្សិលមិញ ដើម្បីពង្រីកការអាចប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...