សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ធនាគារកម្ពុជាសាធារណៈជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធរវាងម៉ាឡេស៊ី និងកម្ពុជា
ធនាគារសាធារណៈឈ្នះបានពានរង្វាន់ម៉ាឡេស៊ី ដែលកំពុងនឹងប្រារព្ធ Golden Jubilee លើកទី៥០ឆ្នាំនេះ គឺជាធនាគារបរទេសតែមួយគត់ដែលបានបើកដំណើរការជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២។ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25641/cambodian-public-bank-symbolizes-close-ties--between-malaysia-and-cambodia/
កម្ពុជា ស្វែងរកហិរញ្ញប្បទានពីចិន បង្កើតមជ្ឈមណ្ឌលចែកចាយទំនិញក្នុងប្រទេស
កម្ពុជាកំពុងស្វះស្វែងរកហិរញ្ញប្បទានពីភាគីចិនក្នុងការសិក្សាពីលទ្ធភាពបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងប្រទេសដើម្បីកាត់បន្ថយថ្លៃដើមថ្លៃឡូជីស្ទិកនិងបង្កើនការប្រកួតប្រជែងលើការនាំចូល និងនាំចេញក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/1XjbG0v
នាយករដ្ឋមន្ត្រីបារម្ភពីការប្រកួតប្រជែងក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងការបង្កើតប្លុកពាណិជ្ជកម្មប្រចាំតំបន់ខណៈប្រទេសមួយចំនួនបន្តប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលកសិកម្ម និងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស។ ...
Kali Kotoski
http://bit.ly/1UgWwSI
ព្រូដិនសល បង្រៀនការយល់ដឹងហិរញ្ញវត្ថុ
មូលនិធិ Prudence Foundation ដែលបានបង្កើតឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលបានចាប់ផ្ដើមដំណើរការទូទាំងប្រទេសដោយកំណត់លើកម្មវិធីក្នុងការយល់ដឹងពីហិរញ្ញវត្ថុបន្ទាប់ពីបង្ហាញកម្មវិធីនេះទៅក្រសួងអប់រំ។ ...
Ayanna Runcie
http://bit.ly/1XjyFbY
រដ្ឋមន្ត្រីកម្ពុជា៖ កំណើនថេរអាស្រ័យលើការធ្វើសមាហរណកម្មសេដ្ឋកិច្ច
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតាមរយៈការស្នើសុំរបស់ដៃគូក្នុងតំបន់ និងតាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចនានា គឺមានសារៈសំខាន់ណាស់ដើម្បីសម្រេចឱ្យបាននូវការរីកចម្រើនប្រកបដោយនិរន្តភាព រដ្ឋមន្ត្រីនៃក្រសួងសាធារណៈការបានមានប្រសាសន៍កាលពីម្សិលមិញ។ ...
ធនាគារអេស៊ីលីដា ទទួលបានកម្ចី $៧០ លានសម្រាប់សហគ្រិនជាស្រ្តី
ធនាគារអេស៊ីលីដាកាលពីម្សិលមិញ បានទទួលកម្ចីបន្ថែម ៧០ លានដុល្លារពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីពង្រឹងលទ្ធភាពផ្តល់កម្ចីរយៈពេលវែងទៅសហគ្រាសខ្នាតតូចបំផុត និងខ្នាតមធ្យម ដោយផ្តោតសំខាន់លើម្ចាស់អាជីវកម្មជាស្ត្រី។ ...
ហ៊ គឹមសាយ
http://bit.ly/1Vs5D80
ធនាគារ ANZ Royal ឈ្នះពានរង្វាន់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុត
ធនាគារ ANZ Royal បានប្រកាសកាលពីថ្ងៃម្សិលមិញថា ខ្លួនទើបទទួលបានពានរង្វាន់កិត្យានុភាពឆ្នាំ ២០១៦ផ្ទួនៗ បីដងពីទស្សនាវត្តីទ្រព្យសកម្ម បន្ទាប់ពីធនាគារនេះត្រូវបានដាក់ឈ្មោះថាជាធនាគារដែលមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតនៅកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25555/anz-royal-wins-best-trade-finance-bank-awards/
ការប្តូរពីការចំណាយជាសាច់ប្រាក់ទៅអនឡាញត្រូវបានជំរុញ
ដោយច្បាប់ពាណិជ្ជកម្មតាមអនឡាញនឹងត្រូវអនុម័តមុនចុងឆ្នាំនេះ អ្នកជំនាញក្នុងឧស្សាហកម្មនេះបានថ្លែងថា វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនកម្ពុជាក្នុងការជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្មតាមអនឡាញ ដោយផ្តោតសំខាន់លើការទូទាត់អេឡិចត្រូនិច (E-payment)។ ...
Ayanna Runcie
http://bit.ly/1OZAv9m
ការជួញដូរភាគហ៊ុន PPSEZ ធ្លាក់ចុះបន្តិចនៅថ្ងៃដំបូង
ភាគហ៊ុនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានចាប់ផ្ដើមដំណើរជួញដូរជាលើកដំបូងនៅលើផ្សារហ៊ុនរបស់កម្ពុជាកាលពីព្រឹកម្សិលមិញ ដែលបញ្ចប់ការជួញដូរនៅថ្ងៃនេះក្នុងតម្លៃ ២ ៨៩០ រៀល (០,៧១ដុល្លារអាមេរិក) ធ្លាក់ចុះជាង ៣ភាគរយធៀបនឹងតម្លៃបើកការជួញដូររបស់ខ្លួន ២ ៩៨០ រៀល។ ...
Kali Kotoski
http://bit.ly/1Z9ZSLm
ការជួយដល់កម្ពុជាឱ្យឆ្ពោះទៅមុខ
ទីភ្នាក់ងារបារាំង (AFD) បានបើកការិយាល័យរបស់ខ្លួនជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញនៅខែសីហា ឆ្នាំ ១៩៩៣។ សព្វថ្ងៃនេះ ទីភ្នាក់ងារបារាំងផ្តល់មូលនិធិដោយផ្ទាល់ទៅលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម, ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ, វិស័យផលិតកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាំងពីឆ្នាំ ១៩៩៣ មក ទីភ្នាក់ងារបារាំងបានផ្តល់ជំនួយច្រើនជាង ៣៦០ លានអឺរ៉ូ (៤០០.៦ លានដុល្លារ) សម្រាប់គម្រោងនានានៅកម្ពុជា រួមទាំងគម្រោងប្រាក់បញ្ញើរធានាសម្រាប់ធនាគារពាណិជ្ជកម្ម, គម្រោងគាំទ្រដល់អង្គការ NGOs និងគម្រោងថ្នាក់តំបន់ផងដែរ។ ...
ទិន សុខាវុធ
http://www.khmertimeskh.com/news/25546/helping-cambodia--move-up/
ចិននឹងពិចារណាពីកិច្ចព្រមព្រៀងការនាំចេញអង្ករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានដាក់សំណើរដល់ប្រទេសចិនក្នុងការពិចារណាពីការស្ទុកស្រូវអង្ករពីកម្ពុជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមដល់ការផ្តល់ជំនួយសង្គ្រោះស្បៀងអាហារឱ្យប្រទេសដទៃទៀត។ សំណើរនេះត្រូវបានធ្វើឡើងអំឡុងពេលនៃជំនួបរវាងលោកនាយករដ្ឋមន្ត្រី និង លោក Ho Hau Wah អនុប្រធាននៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៅឯរដ្ឋសភាជាតិ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25570/china-to-consider-rice-deal/
ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាមមានការកើនឡើង
ការនាំចេញឈើប្រណិតទៅកាន់ប្រទេសវៀតណាម-ដែលភាគច្រើនជាឈើគ្រញូង-មានការកើនឡើងក្នុងចន្លោះឆ្នាំ២០១៣-២០១៥ ដែលបរិមាណក្នុងការនាំចេញបានកើនឡើងជាមេគុណនៃ១៤២និងច្រើនជាងការនាំចេញកំណាត់ឈើ៧ដងតាមច្រកព្រំដែន នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវដែលទទួលបានទិន្នន័យគយពីប្រទេសវៀតណាម។ ...
Jack Davies
http://www.phnompenhpost.com/national/timber-exports-vn-way
ក្រុមហ៊ុនចិនតៃវ៉ាន់ស្វែងរកដៃគូក្នុងស្រុកនាំចូលផលិតផលផ្គត់ផ្គង់ទីផ្សារ
ក្រុមហ៊ុនមកពីកោះតៃវ៉ាន់កំពុងបង្ហាញពីសក្ដានុពលផលិតផលសម្រាប់ទាក់ទាញនិងស្វែងរកដៃគូសហប្រតិបត្តិការក្នុងស្រុកដើម្បីនាំចូលផលិតផលមកពីកោះតៃវ៉ាន់ដើម្បីផ្គត់ផ្គង់ទីផ្សារខណៈពាណិជ្ជករតៃវ៉ាន់ សម្លឹងឃើញវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/1Uns7oi
ក្រុមហ៊ុនចិន គ្រោងធ្វើទីក្រុងរណបនៅកម្ពុជា ដែលអាចផ្ទុកប្រជាពលរដ្ឋជាង២លាននាក់
ក្រុមហ៊ុន Country Garden Holdings Company Limited ដែលមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគលើការសាងសង់ទីក្រុងទំនើបដែលអាចទទួលអ្នករស់នៅបានប្រមាណ ២ លាននាក់នៅកម្ពុជា។ លោក Yang Guoqiang ប្រធានក្រុមហ៊ុនខាងលើកាលពីសប្ដាហ៍មុនបានទៅទស្សនា និងបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគោលដៅរបស់លោកក្នុងការវិនិយោគនៅកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1TH0JPZ
Maybank ដាក់ដំណើរការកម្មវិធីស្វែងរកម៉ាស៊ីនអេធីអឹម
ធនាគារ Maybank កាលពីថ្ងៃសៅរ៍បានចាប់ផ្ដើមកម្មវិធីតាមឧបករណ៍អេឡិចត្រូនិកចល័តជាលើកដំបូងដែលបង្ហាញលក្ខណពិសេសនៃកម្មវិធី Augmented Reality និង QR Code Reader។ ...
ភ្នំពេញ ប៉ុស្តិ៍
http://bit.ly/25vd2d5
ធនាគារកូរ៉េខាងត្បូងសម្លឹងមើលទីផ្សារនៅកម្ពុជា
ធនាគារដែលមានទីស្នាក់ការនៅកូរ៉េខាងត្បូង Nong Hyup Bank គ្រោងនឹងបើកសាខារបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយធនាគារនេះនឹងផ្តោតទៅលើការផ្តល់កម្ចីលើវិស័យកសិកម្ម នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25465/south-korean-bank-eyes-cambodia/
ក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអ៊ីនធឺណិតថ្មីំមួយទៀតបានចូលក្នុងទីផ្សារការងារ
ក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអ៊ីនធឺណិតរបស់អាឡឺម៉ង់ឈ្មោះ Everjobs បានប្រកាសគម្រោងជាផ្លូវការរបស់ខ្លួនកាលពីម្សិលមិញ ដើម្បីធ្វើពិព័រណការងារទីមួយរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុននេះបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីមួយឆ្នាំមុន និងបានចូលរួមជាមួួយក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ទៃទៀតក្នុងគោលបំណងក្តោបក្តាបទីផ្សារជ្រើសរើសបុគ្គលិកនៅកម្ពុជា។ ...
Ayanna Runcie
http://www.phnompenhpost.com/business/online-recruitment-portals-seek-competitive-advantage
Starbucks បើកដំណើរការហាងទីពីរ
កាហ្វេ Starbucks ដែលជាកាហ្វេឈានមុខគេរបស់សហរដ្ឋអាមេរិកបានបើកដំណើរការហាងទីពីរជាផ្លូវការនៅក្នុងផ្សារទំនើបអ៊ីអនកាលពីម្សិលមិញ។ ...
Ayanna Runcie
http://bit.ly/25n8yVU
ក្រសួងបញ្ចប់ការវាយតម្លៃអ្នកនាំចេញស្រូវអង្ករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនផលិត និងកែឆ្នៃផលិតស្រូវអង្ករ ដែលបានចុះបញ្ជីនាំចេញផលិតផលស្រូវអង្ករទៅកាន់ប្រទេសចិន ដែលការវាយតម្លៃនេះគឺ ដើម្បីត្រួតពិនិត្យថា តើផលិតផលរបស់ពួកគេសមស្របទៅនឹងច្បាប់ស្តីពីអនាម័យរបស់ប្រទេសចិន ឬយ៉ាងណា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25397/ministry-finishes-valuing-rice-exporters/
រោងចក្រកែច្នៃទឹកដោះគោដំបូងបើកប្រតិបត្តិការផ្លូវការនៅកម្ពុជា
រោងចក្រផលិតកម្មទឹកដោះគោលើកដំបូងរបស់កម្ពុជាដែលមានបំណងគ្របដណ្ដប់លើទីផ្សារផលិតផលទឹកដោះគោក្នុងស្រុកបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ (PPSEZ)។ ...
Kali Kotoski
http://bit.ly/22pRPfr
ភាពជោគជ័យសម្រាប់ស្ករត្នោតក្នុងតំបន់
ការនាំចេញផលិតផលស្ករត្នោតធម្មជាតិពីខេត្តកំពង់ស្ពឺបានកើនដល់ ១៣៥ តោនហើយ ខណៈដែលសហគមឧស្សាហកម្មស្ករត្នោតគ្រោងនឹងពង្រីកខ្សែចង្វាក់ផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25400/sweet-success-for-local-palm-sugar/
ស្ថាបនាទទួលបានកម្ចី $៣៥ លានពីធនាគារតៃវ៉ាន់
ធនាគារបរទេសចំនួន ៧ ដែលត្រូវបានសម្របសម្រួលដោយធនាគារ First Commercial Bank របស់កោះតៃវ៉ាន់បានផ្ដល់ឥណទានរួមគ្នាចំនួន ៣៥ លានដុល្លារអាមេរិកដល់ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជទើបបង្កើតថ្មីៗនេះដើម្បីពង្រីកប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ និងពង្រីកកម្ចីពាណិជ្ជកម្មរបស់ខ្លួន។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1YXYH1j
តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត
អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/