សេដ្ឋកិច្ច និងពាណិជ្ជកម្ម

សេវាកម្មធនាគារ និងហិរញ្ញវត្ថុ

ប្រតិបត្តិការសកលកាន់តែងាយស្រួលជាមួយអេស៊ីលីដាម៉ាស្ទ័រកាត

ធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជា អេស៊ីលីដា បានចូលជាដៃគូជាមួយម៉ាស្ទ័រកាតអាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធជាផ្លូវការកាលពីសប្តាហ៍មុននូវកាតអេឡិចត្រូនិចអេស៊ីលីដាម៉ាស្ទ័រកាតដើម្បីអនុញ្ញាតឱ្យអតិថិជនដកប្រាក់តាមរយៈម៉ាស៊ីន ATM ក៏ដូចជាធ្វើការទូទាត់សាច់ប្រាក់នៅទូទាំងពិភពលោកដែលមានសញ្ញា MasterCard នៅទីនោះ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26520/global-transactions-easier-with-acleda-mastercard/

មជ្ឈមណ្ឌលទូទាត់ពន្ធថ្មី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាដែគូជាមួយធនាគារកម្ពុជាសាធារណៈភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយកាលពីម្សិលមិញ ដើម្បីចាត់តាំងធនាគារនេះជាស្ថាប័នចម្បងមួយនៃក្រសួងដើម្បីប្រមូលពន្ធនៅទូទាំងប្រទេស។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26108/new-tax-payment-center/

ចចាម​អារ៉ាម​មិន​យក​ដុល្លារ​ធ្វើឲ្យ​ប៉ះពាល់​ទីផ្សារ​រូបិយប័ណ្ណ

ខណៈមានពាក្យចចាមអារ៉ាមពីការមិនទទួលយកប្រាក់ដុល្លារដែលមានស្នាមប្រឡាក់ ឬមានត្រាពីស្ថាប័នហិរញ្ញវត្ថុឯកជនប៉ុន្មានថ្ងៃមកនេះអ្នកសេដ្ឋកិច្ចលើកឡើងថាអាជ្ញាធរគួរតែចេញបំភ្លឺដើម្បីបំបាត់ការសង្ស័យពីសាធារណជន។ ...

ហ៊ គឹមសាយ
http://bit.ly/1VYDBkK

KB Financial Group របស់កូរ៉េណែនាំសេវា Global Digital Banking ដល់កម្ពុជា

សេវាធនាគារ KB Global Digital គឺជាសេវាធនាគារតាមកាបូបលុយតាមទូរស័ព្ទចល័ត ដែលរួមបញ្ចូលគ្នានូវទាំងការផ្តល់សេវាហិរញ្ញវត្ថុ ដូចជា គណនី, ផ្ទេរប្រាក់ , ផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ P2P, និងសេវាមិនមែនហិរញ្ញវត្ថុ ដូចជាការ ផ្ញើសារ។ ...

Jung Suk-yee
http://www.businesskorea.co.kr/english/news/money/14961-fintech-roadshow-kb-financial-group-unveils-global-digital-banking-service-cambodia

Gmoney ​និង​ វីង ​ផ្តល់​​សេវា​ផ្ទេរ​​ពី​កូរ៉េ​មក​កម្ពុជា

ក្រុមហ៊ុន GmoneyTrans ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសរបស់កូរ៉េខាងត្បូងនឹងបើកដំណើរការសេវាផ្ទេរប្រាក់តាមទូរស័ព្ទពីកូរ៉េមកកម្ពុជានៅខែក្រោយដោយធ្វើដៃគូជាមួយវីង។ ...

ហ៊ គឹមសាយ
http://bit.ly/1XTQ4bp

ធនាគារអេស៊ីលីដាបង្កើនដើមទុនរបស់ខ្លួន

ធនាគារពាណិជ្ជដែលនាំមុខគេនៅកម្ពុជា អេស៊ីលីដា បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបានដាក់បញ្ជូលដើមទុនបន្ថែម ៤២ លានដុល្លារ ដើម្បីបង្កើនដើមទុនបច្ចុប្បន្ន ២៦៥.៧លានដុល្លារ ដែលធ្វើឱ្យទុនដែលបានចុះបញ្ជីជាសរុបកើនបាន ៣០៧.៧លានដុល្លារ។ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/26026/acleda-increases-share-capital/

ការ​បោះ​ជំហាន​របស់​វីង​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា

វីង ដែលជាធនាគារឯកទេស និងជាភ្នាក់ងារផ្ទេរប្រាក់ចល័តដ៏ពេញនិយមមួយនៅកម្ពុជាបានតែងតាំងលោក Jojo Malolos ជាអគ្គនាយករយៈ ៤ ខែមកហើយដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។ ...

Ayanna Runcie
http://bit.ly/28ApRSl

ធនាគារ MAYBANK និង​ឧទ្យាន LE URBAN ECO រួមគ្នា​ផ្តល់​សេវា​ទិញ​លំនៅឋាន និង​ហាង​ទំនិញ

ឧទ្យានLeUrbanEcoParkជាទីក្រុងរណបបែបធម្មជាតិនិងធនាគារម៉ាឡេស៊ីMaybankបានចាប់ដៃគ្នាផ្តល់សេវាលក់លំនៅឋាននិងអាគារពាណិជ្ជកម្មក្រោមកម្ចីឥណទានលំនៅឋានរបស់ធនាគារMaybank ដល់អតិថិជន ស្របពេលដែលគម្រោងទាំងមូលនៃឧទ្យានគ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំនេះ។ ...

ជា វណ្ណៈ
http://bit.ly/1UFmzG1

ធនាគារ​កូរ៉េ​​ កំពុង​ចរចា​ទិញ​ភាគហ៊ុន​ ៥០% ​របស់​ប្រាសាក់

Woori Bank ដែលជាធនាគារឈានមុខគេទីពីររបស់កូរ៉េខាងត្បូងបើគិតពីទ្រព្យសកម្មកំពុងចរចាទិញភាគហ៊ុន ៥០ ភាគរយនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ នេះបើតាមលោក ស៊ីម សេនាជាតិប្រធានប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/1XbhgS3

ធនាគារជាតិកម្ពុជាធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់ចំនាយ

ធនាគារជាតិនៃកម្ពុជាបានទទួលជំនួយប្រមាណ ៨ លានដុល្លារពីរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់រាយរបស់ខ្លួន ព្រោះថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើពាណិជ្ជកម្ម ក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25854/nbc-modernizes-payment-system/

ធនាគារ Phillip ប្រកាស​ចាប់​ផ្តើម​សេវា​កម្ចី​គ្មាន​ទ្រព្យ​បញ្ចាំ

ធនាគារ Phillip Cambodia បានសហការជាមួយក្រុមហ៊ុន New Union Cambodia ដែលជាក្រុមហ៊ុនជំនាញផ្នែកវិភាគទិន្នន័យការផ្តល់កម្ចីក្នុងការផ្តល់កម្ចីសម្រាប់អ្នកមានចំណូលប្រចាំខែទៀងទាត់ដោយមិនទាមទារទ្រព្យបញ្ចាំ។ ...

ហ៊ គឹមសាយ
http://bit.ly/1UkUYab

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិវិនិយោគលើធនធានមនុស្ស

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)  ដែលជាសមាជិកមួយនៃ World Bank Group បានផ្តល់ប្រាក់កម្ចី ១៣លានដុល្លារដើម្បីគាំទ្រដល់អាគារសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដាដែលនឹងជួយដល់ការបង្កើនស្តង់ដានៃការអប់រំ បង្កើនសម្ថភាពការងារដល់និសិត្ស និងលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25667/ifc-banking-on-smart-graduates/

ធនាគារកម្ពុជាសាធារណៈជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធរវាងម៉ាឡេស៊ី និងកម្ពុជា

ធនាគារសាធារណៈឈ្នះបានពានរង្វាន់ម៉ាឡេស៊ី ដែលកំពុងនឹងប្រារព្ធ Golden Jubilee លើកទី៥០ឆ្នាំនេះ គឺជាធនាគារបរទេសតែមួយគត់ដែលបានបើកដំណើរការជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២។ ...

ក្រុ​មការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/25641/cambodian-public-bank-symbolizes-close-ties--between-malaysia-and-cambodia/

ព្រូដិនសល ​បង្រៀន​ការ​យល់​ដឹង​ហិរញ្ញវត្ថុ

មូលនិធិ Prudence Foundation ដែលបានបង្កើតឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលបានចាប់ផ្ដើមដំណើរការទូទាំងប្រទេសដោយកំណត់លើកម្មវិធីក្នុងការយល់ដឹងពីហិរញ្ញវត្ថុបន្ទាប់ពីបង្ហាញកម្មវិធីនេះទៅក្រសួងអប់រំ។ ...

Ayanna Runcie
http://bit.ly/1XjyFbY

ធនាគារ​អេស៊ីលីដា ​ទទួល​បាន​កម្ចី $៧០ ​លាន​សម្រាប់​សហគ្រិន​ជា​ស្រ្តី

ធនាគារអេស៊ីលីដាកាលពីម្សិលមិញ បានទទួលកម្ចីបន្ថែម ៧០ លានដុល្លារពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីពង្រឹងលទ្ធភាពផ្តល់កម្ចីរយៈពេលវែងទៅសហគ្រាសខ្នាតតូចបំផុត និងខ្នាតមធ្យម ដោយផ្តោតសំខាន់លើម្ចាស់អាជីវកម្មជាស្ត្រី។ ...

ហ៊ គឹមសាយ
http://bit.ly/1Vs5D80

ធនាគារ ANZ Royal ឈ្នះពានរង្វាន់ហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុត

ធនាគារ ANZ Royal បានប្រកាសកាលពីថ្ងៃម្សិលមិញថា ខ្លួនទើបទទួលបានពានរង្វាន់កិត្យានុភាពឆ្នាំ ២០១៦ផ្ទួនៗ បីដងពីទស្សនាវត្តីទ្រព្យសកម្ម បន្ទាប់ពីធនាគារនេះត្រូវបានដាក់ឈ្មោះថាជាធនាគារដែលមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មល្អបំផុតនៅកម្ពុជា។ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25555/anz-royal-wins-best-trade-finance-bank-awards/

Maybank ដាក់​ដំណើរការ​កម្មវិធី​​ស្វែងរក​ម៉ាស៊ីន​អេធីអឹម

ធនាគារ Maybank កាលពីថ្ងៃសៅរ៍បានចាប់ផ្ដើមកម្មវិធីតាមឧបករណ៍អេឡិចត្រូនិកចល័តជាលើកដំបូងដែលបង្ហាញលក្ខណពិសេសនៃកម្មវិធី Augmented Reality និង QR Code Reader។ ...

ភ្នំពេញ ប៉ុស្តិ៍
http://bit.ly/25vd2d5

ធនាគារកូរ៉េខាងត្បូងសម្លឹងមើលទីផ្សារនៅកម្ពុជា

ធនាគារដែលមានទីស្នាក់ការនៅកូរ៉េខាងត្បូង Nong Hyup Bank គ្រោងនឹងបើកសាខារបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយធនាគារនេះនឹងផ្តោតទៅលើការផ្តល់កម្ចីលើវិស័យកសិកម្ម នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25465/south-korean-bank-eyes-cambodia/

ស្ថាបនា​ទទួល​បាន​កម្ចី $៣៥ ​លាន​ពី​ធនាគារ​តៃវ៉ាន់

ធនាគារបរទេសចំនួន ៧ ដែលត្រូវបានសម្របសម្រួលដោយធនាគារ First Commercial Bank របស់កោះតៃវ៉ាន់បានផ្ដល់ឥណទានរួមគ្នាចំនួន ៣៥ លានដុល្លារអាមេរិកដល់ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជទើបបង្កើតថ្មីៗនេះដើម្បីពង្រីកប្រតិបត្តិការមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ និងពង្រីកកម្ចីពាណិជ្ជកម្មរបស់ខ្លួន។ ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/1YXYH1j

ធនាគារ​ឯកទេស​ខ្មែរ​ សម្ពោធ​ផ្លូវការ​ ជាមួយទុន​វិនិយោគជាង$២០លាន​

ធនាគារឯកទេសខ្មែរដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ ហូលឌីង គ្រុប Khmer Holding Group Co., Ltd កាលពីថ្ងៃពុធបានបើកសម្ពោធជាផ្លូវការនូវការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងទុនវិនិយោគជាង២០ លានដុល្លារសហរដ្ឋអាមេរិក ហើយវានឹងក្លាយទៅជាធនាគារឯកទេសទី១៣ នៅក្នុងប្រទេសកម្ពុជា។ ...

សុខ ចាន់
http://goo.gl/4gOimY

អាជ្ញាធរ​ឲ្យ​អ្នក​ផ្តល់​កម្ចី​ក្រៅ​ផ្លូវការ​ចុះ​បញ្ជី​ឲ្យ​បាន​ឆាប់

មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងថាការដាក់ពាក្យចុះបញ្ជីផ្លូវការរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលប្រតិបត្តិការផ្តល់កម្ចីខ្នាតតូចនៅតែមានល្បឿនយឺតនៅឡើយ និងបានជំរុញឲ្យគ្រឹះស្ថានដែលមិនបានចុះឈ្មោះអនុវត្តតាមតម្រូវការច្បាប់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ ...

Kali Kotoski
http://bit.ly/25aVHWy

ធនាគារជាតិនៃកម្ពុជាទទួលបានការគាំទ្រពី IFC

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើអនុស្សារណយោគយល់មួយជាមួយធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃម្សិលមិញ ក្នុងគោលបំណងរំពឹងទុកថា វានឹងជម្រុញការអនុវត្តនៃអភិបាលកិច្ចសាជីវកម្មក្នុងយុគសម័យថ្មីនេះ ប្រកបដោយទំនួលខុសត្រូវ តម្លាភាព ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងទំនុកចិត្តពីសាធារណជននៅកម្ពុជា។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24858/national-bank-to-receive-support-from-ifc/

ធនាគារ ABA ទទួលបានការជម្រុញយ៉ាងខ្លាំង

ជាមួយនឹងទឹកប្រាក់ ១៤៨ លានដុល្លារនៃមូលធនតាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ធនាគារជាតិនៃប្រទេសកាណាដា (NBC) ឥឡូវនេះបានកាន់កាប់ភាគហ៊ុន ៩០ ភាគរយនៅក្នុងធនាគារ ABA ហើយ នេះបើយោងតាមនាយកប្រតិបត្តិធនាគារ ABA និងធនាគារជាតិនៃកម្ពុជាដែលបានធានាថាកិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ធនាគារ ABA ប៉ុន្តែការលើកកម្ពស់វា។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24800/aba-bank-gets-capital-boost/

អេស៊ីលីដា និងក្រុមហ៊ុនធានារ៉ាប់រង Forte សហការគ្នា​

អេ​ស៊ី​លី​ដា​ ជា​ធនាគារពាណិជ្ជ​ដែល​នាំមុខ​គេ​នៅ​កម្ពុជា​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Forte​ បាន​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​មួយ​កាលពី​ថ្ងៃ​សុក្រ​ ទៅ​លើ​សេវា​ធានា​រ៉ាប់រង​ទូទៅ​ និង​ធានា​រ៉ាប់រង​ខ្នាត​តូច​បំផុត​ និង​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើត​ក្រប​ខណ្ឌ ...

សុខ ចាន់
http://www.khmertimeskh.com/news/24706/acleda--forte-insurance-to-work-together/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RaKGt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!