ព័ត៌មាន​

កម្ពុជា អាមេរិក ពិភាក្សាបញ្ហាតំបន់ និងពិភពលោក

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងប្រឆាំងអំពើភេរវកម្ម ជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501111386/cambodia-us-discuss-regional-global-issues/

ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កើន​ ២០​ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានទំហំ ២៧,២ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ ២០២២ កើនឡើង ២០ ភាគរយពី ២២,៦ ពាន់លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3cf9QwY

ការកើនឡើងនៃការទូទាត់តាមប្រព័ន្ធឌីជីថល ជំរុញកំណើនពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

លោក Jack Lee នាយកប្រតិបត្តិ និងជាស្ថាបនិកនៃទីផ្សារអនឡាញ Smile Shop នៅកម្ពុជា បាននិយាយកាលពីថ្ងៃចន្ទថា ការកើនឡើងយ៉ាងខ្លាំងនៃការទូទាត់តាមឌីជីថលគឺជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3OX8C7T

យ៉ាងហោច​ផ្ទៃដី​បឹង​តា​មោក​ជាង​៦​ហិកតា​បន្ថែម​ទៀត​ ​ត្រូវ​កាត់​ចេញ​ជា​កម្មសិទ្ធិ​ឯកជន​

​យ៉ាងហោច​ផ្ទៃដី​បឹង​តា​មោក​ ​ឬ​បឹង​កប់​ស្រូវ​ ​ទំហំ​ជាង​៦​ហិកតា​បន្ថែម​ទៀត​ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​លោក​ ​សេង​ ​យូ​អ៊ា​ន​ ​ដែល​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ​ ​និង​ហិរញ្ញវត្ថុ​ ​នៃ ...

​ហង្ស​ ​ពណ្ណរាយ​
https://bit.ly/3capwl0

មន្ត្រី​ក្រសួង​ការងារ ​អំពាវនាវ​ឱ្យ​ស្ថាប័ន ​ក្រុមហ៊ុន ​មក​ចុះបញ្ជី​បង់​ប្រាក់​សោធននិវត្តន៍ ​ដើម្បី​បានអត្ថប្រយោជន៍​បុគ្គលិក

ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ការងារ ​អំពាវនាវ​ឱ្យ​សហគ្រាស​ គ្រឹះស្ថាន ​និង​ក្រុមហ៊ុន​ស្ថិតក្រោម​ច្បាប់​ការងារ​ ដែល​មិនទាន់បាន​ចុះបញ្ជី​នៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ​(បសស) ​ចូលរួម​ចុះបញ្ជី​ចាប់ពី​ពេលនេះ​តទៅ។ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.postkhmer.com/national/2022-07-11-1824-238620.html

រដ្ឋបាល​ខេត្ត​ជាប់​មាត់សមុទ្រ​ ណែនាំឱ្យអាជ្ញាធរប្រកាសប្រាប់​​ប្រជា​ពល​រដ្ឋឱ្យមានការ​ប្រុងប្រយ័ត្ន​ ចំពោះ​អាកាស​ធាតុ​អាក្រក់

អភិបាល​ខេត្តព្រះសីហនុ និង​​រដ្ឋបាល​ខេត្ត​កោះកុង បានប្រកាស​ណែនាំ​ដល់អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់ ​ត្រូវ​ប្រាប់​ទៅ​ប្រជា​ពល​រដ្ឋ ​សូម​កុំ​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហសមុទ្រ​ ​និង​កុំ​ចេញ​ទៅ នេសាទ ខណៈ​ដែល​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុនិយម​ បាន​ប្រកាស​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.postkhmer.com/national/2022-07-11-1923-238623.html

ការ​បង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មុន​ពេល​រីករាល​ដាល​ជំងឺ​កូវីដ​ខ្លាំង​ មិន​មែន​ជា​រឿង​ចៃ​ដន្យ​

«​ទឹកចិត្ត​គ្រូពេទ្យ​សន្ដោស​ប្រណី​ប្រឹង​ទាំង​យប់​ថ្ងៃ​ដើម្បី​រាស្ត្រ​ខ្មែរ​ចូលរួម​ស្ម័គ្រចិត្ត​ជា​ហូរហែ​ដើម្បី​រាស្ត្រ​ខ្មែរ​ឆ្លង​ផុត​មរណា​»​។ ​នេះ​ជា​ខ្លឹម​នៃ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា ​«​ស្មារតី​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​តេ​ជោ​» ...

មុំ គន្ធា
https://www.postkhmer.com/national/2022-07-12-0958-238626.html

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានទៅគោរពវិញ្ញាណក្ខន្ធសពលោក ABE Shinzo អតីតនាយករដ្ឋមន្រ្តីជប៉ុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ABE Shinzo នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3yVMpSa

យុវជនជនជាតិព្នងដំបូងគេក្នុងប្រទេសកម្ពុជាបានក្លាយជាសង្ឃកាតូលិក

ព្រះវិហារកាតូលិកនៅកម្ពុជាប្រារព្ធពិធីបំបួសយុវជនជនជាតិព្នងដំបូងគេជាសង្ឃកាតូលិក។ ដូចដែល Fides បានអោយដឹង ជាមួយនឹងក្បួនដង្ហែដែលអមទៅដោយតន្ត្រី ភ្លេង និងរបាំប្រពៃណីជនជាតិព្នង ប្រជាជនបានអមដំណើរយុវជនទៅកាន់ព្រះវិហារ ដើម្បី “ផ្តល់អំណោយរបស់ជនជាតិព្នងដល់ព្រះ” ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3nWXQm6

ក្នុងឆមាសទី១នៃឆ្នាំនេះ ភ្ញៀវទេសចរវៀតណាមមកកម្ពុជាមានចំនួននាំមុខគេ

ក្នុងឆមាសទីមួយនៃឆ្នាំនេះ ភ្ញៀវទេសចរវៀតណាមមានចំនួនច្រើនជាងគេមកកម្ពុជា បន្ទាប់ពីប្រទេសជិតខាងរបស់ខ្លួនបានលុបចោលការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទាំងអស់ រួមទាំងការធ្វើតេស្តមុនពេលចេញដំណើរផងដែរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3c7970E

RCEP និងCCFTA ជួយជំរុញដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

អ្នកជំនាញបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានជួយជំរុញដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3o09dcU

ព្រះករុណា ព្រះមហាក្សត្រ៖ កម្ពុជា​មិនដែលបំ​ភ្លេច​ការ​គាំទ្រ​ផ្តល់ដោយ​លោក Shinzo ABE អតីតនាយករដ្ឋមន្រ្តីជប៉ុន នោះទេ

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងមិនភ្លេចការជួយគាំទ្រ និងជំនួយ ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo ABE ផ្តល់ជូនដល់ប្រជាជនកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ALH7Ka

CCC ជំ​រុញឱ្យ​ម្ចាស់ SME គោរព និង​អនុវត្ត​ច្បាប់ ដើម្បី​ជំរុញ​ការនាំចេញ​

សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បាន​ជំរុញ​ម្ចាស់​សហគ្រាស​ក្នុង​វិស័យ​សហ​​គ្រាស​ធុន​តូច និង​មធ្យម ​(SME) កម្ពុជា គោរព និង​អនុវត្តតាម​នីតិវិធី​ច្បាប់​ដែល​កំណត់ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​បញ្ហា​ប្រឈម​ក្នុង​ការនាំចេញ​។​ ...

ហំ ផានិត
https://www.postkhmer.com/business/2022-07-11-1056-238567.html

សត្វ​ខ្ទីង ២ ក្បាល ត្រូវបាន​ប្រទះ​ឃើញ​ដើរ​ស៊ីស្មៅ​​ ជាមួយ​​ហ្វូង​គោ​​របស់​អ្នក​ស្រុក នៅ​ខេត្ត​ព្រះវិហារ​

សត្វខ្ទីង ២ ក្បាល (កូនតូច ១) ត្រូវបាន​ប្រទះ​ឃើញ​ដើរ​ស៊ីស្មៅ​​ ជាមួយ​​ហ្វូង​គោ​​របស់​អ្នក​ស្រុក​នៅ​ក្នុង​ព្រៃរបោះ​ នៅខេត្ត​ព្រះវិហារ ហើយ​វត្តមាន​នៃ​សត្វខ្ទីង​ដែល​ជាសត្វ​កម្រ​នេះ គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុមអ្នក​អភិរក្ស និង​សម្រាប់​ជីវចម្រុះពិភ​ពលោក។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-07-10-1826-238559.html

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង ​បាន​ដាំគ្រាប់​ត្នោត​ជាង​ ២០ ម៉ឺន​គ្រាប់​ នៅតាម​ព្រំដែនឡាវ​

ក្នង​រយៈ​ពេល​ជាង ៦ ឆ្នាំ​កន្លង​មក​នេះ ​គ្រាប់​ត្នោត​ជាង​ ២០​ ម៉ឺន​គ្រាប់​ ត្រូវបាន​ដាំនៅ​តាម​ព្រំដែន​កម្ពុជា​ឡាវ នៃ​ខេត្ត​​ស្ទឹង​ត្រែង ដើម្បី​រក្សា​អត្ត​សញ្ញាណ​ជាតិ​ផង និង​រក្សា​បាន​នូវ​បូរណភាព​ទឹក​ដីនៅ​ជាប់​ព្រំដែន​ផង​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-07-10-1851-238561.html

រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តគោលនយោបាយប្រាក់សោធនសម្រាប់វិស័យឯកជន

រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​ចាប់​ផ្ដើម​ដំណើ​រការ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គមប្រាក់សោធន​ ដែល​អាច​​ផ្ដល់​អត្ថប្រយោជន​ដល់​និយោជិត​ក្នុង​វិស័យ​ឯក​ជន​នៅ​ពេល​ចូល​និវត្តន៍ ហើយ​កម្មវិធី​នេះ​បាន​ទទួលការ​សាទរ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​ផង​ដែរ​។​ ...

ឃួន ណារីម​
https://khmer.cambojanews.com/government-kicks-off-pension-scheme-for-private-sector/

ទេសចរ​អាស៊ាន​មាន​ជាង ៦៣% នៃ​ចំនួន​ភ្ញៀវទេសចរ​ទាំងអស់​

រយៈពេល ៥​ ខែ ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន​ប្រមាណ​ជាង ២១​ ម៉ឺន​នាក់​កើន​ជាង ២៨២ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​វៀតណាម មាន​ជិត ៥០ ​ភាគ​រយ​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-07-07-1040-238443.html

កម្ពុជា​ទទួល​ជំនួយ​បច្ចេកទេស​ពី​វៀតណាម ​សម្រាប់​ការផលិត​កូន​ត្រី​

វៀតណាម ផ្តល់​ការ​សិក្សា​អំពី​បច្ចេកទេស​ផលិត​កូន​ត្រី​ដល់​វា​រី​វប្បករ​កម្ពុជា ក្រោម​ការគាំទ្រ​ថវិកា​ដោយ​គម្រោង​ខាស់ (CAST) និង​សមាគម​សណ្តែកសៀង​អាមេរិក (ASA) ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​បង្កាត់ និង​ផលិត​កូន​ត្រី​ឱ្យ​កាន់តែ​មានគុណ​ភាពល្អ និង​បរិមាណ​ច្រើន ក្នុងតម្លៃ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។​ ...

ហំ ផានិត
https://www.postkhmer.com/business/2022-07-06-1445-238426.html

ប្រទេស​វៀតណាម​និយាយ​ថា​ត្រូវ​ការ​កិច្ច​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ការពារ​ប្រជាជន​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​មក​កម្ពុជា​ដើម្បីរកការងារ​ធ្វើ

វៀតណាម និងកម្ពុជា មានកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារ ដើម្បីធានាការការពារផ្លូវច្បាប់ដល់ពលករគ្នាទៅវិញទៅមក ប៉ុន្តែហាក់បីដូចជាពលករវៀតណាមជាច្រើនកំពុងត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជាក្នុងស្ថានភាពដ៏អាក្រក់។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Pj8wY4

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​បន្ថែម​ទៀត

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងដាំដើមឈើឲ្យបានច្រើន។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3NYxdrJ

«សេចក្ដីព្រៀងច្បាប់រដ្ឋធម្មនុញ្ញ​»ត្រូវបាន​អនុម័តទាំងស្រុងដោយគណៈរដ្ឋមន្ត្រី

​ទីស្ដីការគណៈរដ្ឋមន្ត្រីបាន​សម្រេច​អនុម័តទាំងស្រុង​ ​«សេចក្ដី​ព្រៀ​ង​ច្បាប់​ធម្មនុញ្ញ​»​ ​ដោយ​ខ្លឹមសារ​លម្អិត​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប​់រដ្ឋធម្មនុញ្ញ​ ​ដែល​ធ្វើ​ឡើង​តាម​សំណើ​វិសោធនកម្ម​លើក​ទី​១​០​ ​មាន​ចំនួន​ ៨​មាត្រា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ ...

បុគ្គិលិក ខ្មែរថាមស៍
https://bit.ly/3PdWbnW

លោក ស ខេង ថ្លែង​ថា ការ​បោះឆ្នោត​សភា​នឹង​កាន់​តែ​ប្រសើរ

រដ្ឋាភិបាល​បាន​ធានា​ថា ការ​បោះ​ឆ្នោត​ជាតិ​លើក​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​ក្រោយ នឹង​បើក​ចំហ ត្រឹមត្រូវ និង​សុវត្ថិភាព។ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501108593/na-polls-will-be-better-says-sar-kheng/

តម្រូវការ ៦៥ លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅគ្មានមីន

រដ្ឋាភិបាល​ត្រូវ​ការ​ថវិកា​ចំនួន ៦៥​ លាន​ដុល្លារ​បន្ថែម​ទៀត លើ​ជំនួយ ១៥​លាន​ដុល្លារ​ដែល​ទទួល​រួច​ហើយ ដើម្បី​បោស​សម្អាត​តំបន់​មីន​ចំនួន ១៩០ និង​ធ្វើ​ឲ្យ​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥។​ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501108595/65m-more-needed-to-meet-mine-free-goal/

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់ព្រះរាជាណាចក្រអាចប្រឈមនឹងការខាតបង់ចំនួន ១០០ លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប៉ាន់ប្រមាណថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់ខ្លួន គឺអគ្គិសនីកម្ពុជា (EDC) នឹងខាតបង់ប្រាក់ចំនួន 100 លានដុល្លារនៅឆ្នាំនេះ ដោយសារសេដ្ឋកិច្ចបានរងផលប៉ះពាល់ដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ និងជុំវិញពិភពលោក។​ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501107943/kingdoms-power-supplier-may-face-100-million-loss/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pBKTK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!