រដ្ឋាភិបាល

ការបោះឆ្នោត

គ.ជ.ប ត្រូវបានជំរុញឲ្យអនុញ្ញាតឲ្យពលករអាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស

កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានខិតខំសាជាថ្មីជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើយ៉ាងណាអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបក៏បានស្នើផងដែរឲ្យគណៈកម្មាធិការនេះរកមូលដ្ឋានមកគាំទ្រការអះអាងរបស់ខ្លួនដែលថា ច្បាប់បច្ចុប្បន្នត្រូវធ្វើវិសោធកម្មដើម្បីឲ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាននោះ។​​ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38228

បក្សប្រឆាំងនឹងស្នើឲ្យព្រះមហាក្សត្រកុំឡាយព្រះហស្តវិសោធនកម្មលើច្បាប់ស្តីពីបក្សនយោបាយ

គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឲ្យព្រះមហាក្សត្រ នរោត្តមសីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងធ្វើឲ្យលោក សម សង្ស៊ីឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។ ...

បែន សុខហ៊ាង និង Ben Paviour
http://www.cambodiadailykhmer.com/38236

ព្រឹទ្ធសភាអនុម័តវិសោធកម្មច្បាប់គណបក្ស

សមាជិកព្រឹទ្ធសភាបានអនុម័តលើវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីម្សិលមិញនៅក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយកម្ពុជា។ ...

មាស សុខជា
http://bit.ly/2tolHBD

ការផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​​ ស​ ខេ​ង​ បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រសួងមហាផ្ទៃ​ គ្រោង​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ថ្មី​។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5066121/training-offer-new-councillors/

គជប នឹងរៀនពីកំហុសរបស់ខ្លួន

ការ​ទប់ស្កាត់មិនឲ្យមាននូវ​សន្លឹក​ឆ្នោត​មិន​បានការ​ និង​ការធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ គឺជា​ចំណុច​សំខាន់​ក្នុង​របៀបវារៈ​នៃ​ជំនួប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ ដើម្បី​ពិភាក្សា​រក​វិធី​​កែតម្រូវការ​បោះ​ឆ្នោត​ឃុំ​- ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5065732/nec-bids-learn-mistakes/

គជប រៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការបោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​គ្រោង​រៀបចំ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​  ខែមិថុនា​ ជាមួយនឹង​ក្រុម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែលបាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ពួក​គេ ...

Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/nec-plans-meeting-review-elections

ប្រទេស​បារាំង​គាំទ្រ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​

​រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ​ ដោយ​និយាយ​ថា​ ការ​​បោះ​ឆ្នោត​បាន​ដំណើរការ​រលូន​ និង​មាន​សេរីភាព​ និង​យុត្តិធម៌​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40322/france-backs-commune-polls/

អង្គភាពប្រឆាំងអំពើពុករលួយ: សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តម្រូវឱ្យមេឃុំ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីទាំងអស់ដែលត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ដាក់លិខិតប្រកាសទ្រព្យសម្បត្តិទៅអង្គភាព ហើយរំលឹកដល់អ្នកដែលត្រូវបានជ្រើសរើសឡើងវិញត្រូវធ្វើសេចក្តីប្រកាសរបស់ខ្លួន។  ...

នៀម ឆេង
http://www.phnompenhpost.com/national/newly-elected-must-declare-assets-acu

ការ​ធ្វើ​ពហិការ​ទទួល​បាន​ផ្លែផ្កា​តិចតួច​សម្រាប់​គណបក្ស​​ប្រឆាំង

ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក។ ...

ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38157

ម​ន្រ្តីរដ្ឋាភិបាលទទួលបានមុខតំណែងខ្ពស់នៅក្នុងICAPP

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលជាញឹកញាប់ត្រូវបានរិះគន់ចំពោះការអនុម័តបញ្ហាដ៏ចម្រូងចម្រាសលើការបោះឆ្នោតដោយមិនមានការពិចារណាដិតដល់ ខណៈមានការជាបន្តពីសំណាក់រដ្ឋាភិបាលទៅលើអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក។ ...

Andrew Nachemson
http://www.phnompenhpost.com/national/cpp-ties-controversial-election-monitor-deepen

តំណាងរាស្ត្រគណបក្សប្រជាជនអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

តំណាងរាស្ត្រ ៦៦ រូបក្នុងចំណោមតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សកាន់អំណាចកាលពីម្សិលមិញ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈមានការជំរុញពីតំណាងរាស្រ្តដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ឲ្យមានការអនុវត្តច្បាប់នេះ។ ...

មាស សុខជា
http://bit.ly/2tCu3UF

រដ្ឋ​​​មន្ត្រី​​​ព្រមាន ​NGO​​​​​ ឱ្យ​អនុ​វត្ត តាម​ច្បាប់​ បើ​មិន​ដូច្នោះទេនឹង​ត្រូវ​​​​​​​​​ប្រឈម​វិធានការ​ផ្លូវ​​ច្បាប់​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រិះគន់​អង្គការ​សង្គម​ស៊ី​វិល​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​ព្រមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ឱ្យ​គោរព​តាម​ច្បាប់​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​វិធានការ​តាម​ផ្លូវច្បាប់​ នៅ​ពេល​តែ​មួយ​ដែល​ក្រសួង​នេះ​បាន​បញ្ជា ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085

ចៅសង្កាត់ធ្លាក់ឆ្នោតមកពី CPP មិនប្រគល់ការិយាល័យឲ្យ CNRP

អតីត​ចៅសង្កាត់​មួយ​ចំនួន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​ការិយាល័យ​ធ្វើការ​ក្នុង​សាលា​សង្កាត់​ទៅ​ឲ្យ​ចៅសង្កាត់​ថ្មី​ដែល​ជា​អ្នក​បន្ត​វេន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឆ្នោត​កាលពី​ដើម​ខែ​មិថុនា​ហើយ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​សុពលភាព​ចូល​កាន់ ...

ទូច សុខា
http://bit.ly/2tOoLWG

ក្រសួង​ឲ្យ​សង្គម​ស៊ីវិល​គោរព​ច្បាប់​ និង​ព្រមាន​ចាត់​វិធានការ

ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​ ជូន​ដំណឹង​ឲ្យ​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​អនុវត្ត​ច្បាប់​ជា​អ្វី​ដែល​ក្រសួង​ថា​ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​ និង​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ករណី​មិន​ព្រម​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ ពិសេស​ត្រង់​មាត្រា​ទី​ ១០ ​និង​ទី ...

Erin Handley
http://www.phnompenhpost.com/national/election-monitors-get-warning-over-law-neutrality

បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះ​ឆ្នោត​ប្រឈម​នឹង​ការ​គំរាមកំហែង​នៃ​សកម្មភាព​ផ្លូវច្បាប់​

​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ថា​តើ​បន្ទប់​​ស្ថានការណ៍​បាន​ប្រព្រឹត្ត​ខុសច្បាប់​នៅ​ពេល​ដែល​ខ្លួន​បាន​ឃ្លាំមើល​ការិយាល័យ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះដែរឬទេ​។​ ​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​រដ្ឋាភិបាល ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39902/election-situation--room-faces-threat-of-legal-action/

បន្ទាប់​ពី​តក់ស្លុត​ដោយសារ​​ការ​​​ជាប់​ពន្ធនាគារ​​​ មន្ត្រី​អាដហុក​ទាំង​ប្រាំប្ដេជ្ញា​​បន្ត​ការ​ងារ​របស់​ខ្លួន

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38034

តំណាង​ស្ត្រី​នៅ​ក្នុង​នយោបាយ​បាន​ធ្លាក់​ចុះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​

ថ្វីបើ​មានការ​ប្តេជ្ញា​ម្តង​ហើយ​ម្តងទៀត​ដោយ​គណបក្ស​នយោបាយ​ធំ​ៗ​ ទាំង​ពីរ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​តំណាង​ស្ត្រី​ក៏​ដោយ​ ក៏​ចំនួន​បេក្ខជន​ស្ត្រី​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​រាប់​បញ្ចូល​ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះ​បាន ...

Leonie Kijewski
http://www.phnompenhpost.com/national/female-representation-politics-decreased-commune-elections

NEC​ នឹង​ធ្វើការ​ស៊ើបអង្កេត​សន្លឹក​ឆ្នោត​មិន​បានការ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​នានា​នៅ​ខែ​ក្រោយ​ ដើម្បី​ពិភាក្សា​គ្នា​ពី​ចំនួន​ដ៏​ច្រើន​នៃ​សន្លឹក​ឆ្នោត​មិន​បានការ​នៅ​ក្នុង​ការ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39698/nec-to-probe-invalid-ballots/

គ.ជ.ប ចេញ​ផ្សាយ​លទ្ធផល​​​ផ្លូវ​ការ​នៃ​​ការ​បោះឆ្នោត​​​​​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ថ្ងៃទី៤ មិថុនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនា តាមកាលកំណត់កាលពីម្សិលមិញ ដោយគណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៥៦ឃុំ សង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១.៦៤៦ ហើយគណបក្សនេះក៏ឈ្នះបានក្រុមប្រឹក្សាចំនួន៦.៥០៣អាសនៈដែរក្នុងចំណោមក្រុមប្រឹក្សាសរុបចំនួន១១.៥៧២អាសនៈ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37964

អង្គការ​តម្លាភាព​ ​បង្ហាញ​ពី​ចំនួន​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ធំៗ

អង្គការ​តម្លាភាព​កម្ពុជា​ដែល​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ជិត ១០០០ នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៩០,២ ​ភាគរយ​បាន​ទៅ​បោះឆ្នោត​ដែល​ក្នុង​នោះ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ...

ទូច សុខា
http://bit.ly/2sHs0ww

បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បាន​ចុះ​ឈ្មោះ​​​បោះឆ្នោត

ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។​ ...

បែន​ សុខហ៊ាន និង Ben Sokhean
http://www.cambodiadailykhmer.com/37933

គជប ទៅ​ស៊ើបអង្កេត​បណ្តឹង​ប្រឆាំង​ប្រធាន​ PEC ស្វាយរៀង

ការ​ស៊ើបអង្កេត​ដើម្បី​ដោះស្រាយ​បណ្តឹង​ផ្តន្ទាទោស​ចំនួន​ពីរ​ចុងក្រោយ​គឺ​នៅ​ឃុំ​ដូង​នេះ និង​នៅ​ឃុំ​ត្រពាំងជោរ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ចំណោម​បណ្តឹង​ទាំងអស់​ចំនួន ៦៤ ដែល​ទទួល​បាន​ពី​គណបក្ស​នយោបាយ​ទាំង​មុន និង​នៅក្នុង​ពេល​បោះឆ្នោត​។ ...

នៀម ឆេង
http://bit.ly/2sWmNDT

លោក កឹម សុខា ​សន្យា​បញ្ចប់​ការ​យាយី​ផ្នែក​នយោបាយ​លើ​​​​ខ្មែរអិុស្លាម

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37924

លោក​ សម រង្ស៊ី ​ថា​យោធា​បញ្ជាក់​ពី​ការ​គោរព​ឆន្ទៈ​ពលរដ្ឋ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា​មេដឹកនាំ​យោធា​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​ «​បាន​ខ្សឹបប្រាប់​លោក​» ​ថ្មីៗ​នេះ​ថា​ពួកគេ​នឹង​មិន​រារាំង​គណបក្ស​ប្រឆាំង​ក្នុង​ការ​កាន់​អំណាច​ទេ ប្រសិន​បើ​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​។ ...

មាស សុខជា
http://bit.ly/2sUgXm0

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

J2cv4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!