ព័ត៌មាន​

បក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតនេះមិនសេរីនិងយុត្តិធម៌ ខណៈបក្សមួយចំនួនទៀត​ទទួលស្គាល់

គណបក្សភ្លើងទៀនចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យថាជាការបោះឆ្នោតដ៏អាក្រក់ដែលពោរពេញដោយការគាបសង្កត់​ គំរាមកំហែង មិនប្រកបដោយសេរី និងយុត្តិធម៌។ ស្របពេលដែលគណបក្សមួយចំនួនទៀតចេញ​សេចក្ដី​ថ្លែងការណ៍ទទួលស្គាល់ការបោះឆ្នោតដោយតម្លាភាព និងយុត្តិធម៌។ ...

សុវណ្ណ ស្រីពេជ្រ និង ឃាង សុខមាន
https://khmer.cambojanews.com/candlelight-party-considers-this-election-not-free-and-fair-while-some-parties-recognize/

មូលនិធិ​គន្ធបុប្ជា​ទទួល​បាន​ថវិកា​ជិត​ $១០​ ម៉ឺន ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ «១ ​ម៉ឺន​រៀល​ ១ ​ម៉ឺន​នាក់​»

គិត​ត្រឹម​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​បើក​យុទ្ធនាការ «១ ​ម៉ឺន​រៀល- ១ ​ម៉ឺន​នាក់​» សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ទទួល​ថវិកា​បរិច្ចាគ​ជិត​ ១០ ​ម៉ឺន​ដុល្លារ​។ នេះ​បើតាម ហ្វេសប៊ុក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-06-1037-237370.html

លោកនាយក​រដ្ឋមន្ត្រី៖ កម្ពុជា​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម បាន​ប្រែក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ តាមរយៈ​ការបោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ថា​ប្រទេស​កម្ពុជា​ដែល​ធ្លាប់តែ​ល្បីល្បាញ​អំពី​ការធ្វើ​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​បាន​ប្រែក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-04-1443-237343.html

គណបក្សនយោបាយ ១៦ ក្នុងចំណោម ១៧ បានមកចូលរួមកម្មវិធី Cross Talk-សន្ទនានយោបាយរបស់ខ្មែរថាមស៍មុនការ​បោះឆ្នោត

មួយសប្តាហ៍​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់កាលពីថ្ង​ៃ​អា​ទិត្យ គណបក្ស​នយោបាយចំនួន ១៦ ក្នុងចំណោម ១៧ ដែលបាន​ចូល​ប្រកួតប្រជែងសម្រាប់ថ្នាក់មូលដ្ឋានបាន​បញ្ជូនតំណាងរបស់ខ្លួន​​ម​ក​និយាយ​ពីគោលនយោបាយ ដើម្បីទទួលបានសំឡេងឆ្នោត និងការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងកិច្ចសន្ទនា Cross Talk-សន្ទនានយោបាយ ដែលរៀបចំដោយកាសែតខ្មែរថាមស៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NsiiX8

កម្ពុជា​-អាស៊ែបៃហ្សង់ ​ចុះ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ដល់​អ្នកកាន់​លិខិត​ឆ្លងដែន​ការទូត ដើម្បី​លើកស្ទួយ​វិស័យ​ការទូត​បន្ថែម

កម្ពុជា ​និង​អាស៊ែបៃហ្សង់ ​(Azerbaijan) ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត ​ដែលជា​ការបើក​ផ្លូវ​ដល់​ការលើកស្ទួយ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ការទូត​បន្ថែមទៀត​រវាង​ប្រទេស​ទាំង២។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-05-1737-237354.html

សម្ព័ន្ធ​សន្តិភាព​សកល​ស្នើសុំ​ទស្សនៈ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ជំរុញ​ការស្វែងរក​សន្តិភាព​ពិភពលោក

អង្គការ​សម្ព័ន្ធ​សន្តិភាព​សកល (UPF) ស្នើសុំ​ទស្សនៈ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សម្ព័ន្ធ​សន្តិភាព​សកល​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-06-04-1627-237345.html

លោក សុន ឆ័យ មកពី​គណបក្ស​ពន្លឺ​ភ្លើង​ទៀនបានបញ្ជាក់​ថា លោក​ទទួល​យក​អាសនៈ​ដែល​គណបក្ស​ឈ្នះ​ឆ្នោត

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សរបស់លោកទទួលយកអាសនៈដែលគណបក្សទទួលបាននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ចុងក្រោយនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/38TR5h0

រដ្ឋ​បាល​រាជ​ធានី​រំឭក​ពល​រដ្ឋ​ដែល​មិន​ទាន់​បង់​ថ្លៃ​ប្រមូលសំរាម ​ឱ្យ​​រួស​រាន់​មក​បង់​ថ្លៃកុំ​ឱ្យ​ហួស​ថ្ងៃ​ ១៥ ​មិថុនា

រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ក្រើន​រំឭក​ពលរដ្ឋ​ដែល​ខក​ខាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​ឱ្យរួស​រាន់​ទៅ​បង់​ប្រាក់​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ២០២២ បើ​ពុំ​នោះទេ​ នឹងប្រ​ឈម​ការ​កត់​ត្រា​ជា​បំណុល​ ឬ​ការ​បិទ​អាជីវ​កម្ម​ជា​ដើម ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-06-06-1735-237406.html

ក្រុមហ៊ុន Huadian ជួយកម្ពុជាសម្រេចបាននូវគោលដៅផ្លាស់ប្តូរបៃតង

សហគ្រាសរដ្ឋ ​(SOE) ផលិតថាមពលស្អាតជាង ៨.៤ ពាន់លានគីឡូវ៉ាត់ម៉ោង ចាប់តាំងពីការបើកដំណើរការរបស់អង្គភាពដំបូងក្នុងឆ្នាំ២០១៣។ ស្ថានីយ៍វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោម កម្លាំង ៣៣៨ មេហ្គាវ៉ាត់ ដែលមានទីតាំងនៅស្ទឹងឬស្សីជ្រុំ ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍កាបូនទាបក្នុងស្រុក និងការផ្លាស់ប្តូរថាមពលបៃតង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q6nMsz

កកជ និង​ WFP រៀបចំ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ស្តីពី​បណ្តាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ

ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ (​កកជ​) សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) របស់​អង្គការ​សហប្រជាជាតិ រៀបចំ​កម្មវិធី​សម្ពោធ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ស្តីពី​បណ្ដាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​កាលពី​ចុងខែ​ឧសភា តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom ដែលមាន​អ្នកចូលរួម​ប្រមាណ​ ១១៥ ​នាក់​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-06-06-1002-237368.html

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នា​ព្រឹក​នេះ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​អាណ​តិ្ត​ទី៥ នា​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នេះ​ នៅ​សា​លា​គរុកោ​សល្យ និង​វិក្រឹតការ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល និង​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រូប​ផង​ដែរ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-06-05-0913-237347.html

IPTP៖ គ្មានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងអំពើហឹង្សាក្នុងអំឡុងពេលបោះឆ្នោតឃុំ/សង្កាត់

មិនមានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងហឹង្សាក្នុងអំឡុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជាកាលពីថ្ងៃអាទិត្យនោះទេ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xmZxPi

គ.ជ.ប បញ្ចេញ​អត្រា​អ្នក​ទៅ​បោះឆ្នោត​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ឃុំ/សង្កាត់

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អត្រាអ្នកទៅបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យគឺ ៨០.១៩ ភាគរយ ឬស្មើ៧,៣៨២,៤៤៩ នាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប ៩.២ លាននាក់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q7Nr3R

CAPDI កោតសរសើរដំណើរការបោះឆ្នោតកាលពីថ្ងៃអាទិត្យ

គណៈប្រតិភូមកពីCentrist Asia-Pacific Democrats International (CAPDI) មានទស្សនៈដូចគ្នាទៅនឹងអ្នកសង្កេតការណ៍ការបោះឆ្នោតអន្តរជាតិផ្សេងទៀតថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយសន្តិវិធី និងអហិង្សា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tjcyqK

អ្នក​សង្កេតការណ៍​អន្តរជាតិ​ឯករាជ្យ​និយាយ​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សារឃុំ​/សង្កាត់របស់​កម្ពុជាបាន​ប្រព្រឹត្ត​ទៅ​តាម​ក្បួនច្បាប់​អន្តរជាតិ

លោក Hubert Moise Hai HADDAD ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមក្នុងការសង្កេតការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា ការបោះឆ្នោតធ្វើឡើងដោយយុត្តិធម៌ទាំងស្រុង និងស្របតាមក្បួនច្បាប់អន្តរជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q1sW99

កុមារ​និង​យុវជន​ប្រមាណ​ ​៨​០​ ​ភាគរយ​ ​មាន​សម្ពាធ​ផ្លូវចិត្ត​ដោយសារ​ឪពុក​ម្ដាយ​ជាប់បំណុលគេ​និង​បញ្ហា​ហិរញ្ញវត្ថុ​

​អង្គការ​អន្តរជាតិ​ចំនួន​៦​ ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​កុមារ​ ​បាន​ចេញផ្សាយ​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ ​ដោយ​បាន​រក​ឃើញ​ថា​ ​កុមារ​និង​យុវជន​កម្ពុជា​ប្រមាណ​ ​៨០​ ​ភាគរយ​ ​មាន​សម្ពាធ​ដោយ​ផ្ទាល់​និង​ប្រយោល​ ​ដោយសារតែ​ឪពុក​ម្ដាយ ...

​ត​ន​ ​វិបុល​
https://bit.ly/3NSQ2g6

រោងចក្រ​ឧស្សាហកម្ម​ថ្មី​បន្ថែម​ទៀត​​ចុះបញ្ជី​ ​ខណៈ​សកម្មភាព​សេដ្ឋកិច្ច​កើន​ឡើង​នៅ​កម្ពុជា​

​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា​ ​រោងចក្រ​ឧស្សាហកម្ម​ថ្មី​មួយ​ចំនួន​ដែល​បាន​ចុះបញ្ជី​ក្នុង​ដំណាក់កាល​ដំបូង​ឆ្នាំ​២​០​២​២​ ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​ ​កំណើន​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ ...

​ជា​ ​វណ្ណ​យុទ្ធ​
https://bit.ly/3MfGJ95

រោង​ចក្រ​កាត់​ដេរ​ត្រូវ​​ជំរុញ​ឱ្យ​ប្តូរ​ទៅ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​វិញ​

​កាលពី​ថ្ងៃអង្គារ​ ​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុ​ប​នៅ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​មានការ​ទទួលយក​ថាមពល​ក​កើតឡើងវិញ​ ​និង​បន្ទះ​សូ​ឡា​នៅ​លើដំបូល​ឱ្យ​បាន​លឿន​ក្នុង​វិ​ស​័​យ​កាត់​ដេរ​របស់​កម្ពុជា​ ​ដើម្បី​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ការប្រកួតប្រជែង ...

​កង​ ​សុធា​
https://bit.ly/38NOIfQ

​រដ្ឋាភិបាល​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​ដែល​មាន​តម្លៃ​ ​៣​០​០​ ​លាន​ដុល្លារ​ក្នុង​ខែ​នេះ​

​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បោះផ្សាយ​មូលបត្រ​បំណុល​ដែល​មាន​តម្លៃ​១​,​២ទ្រីលាន​រៀល​ ​ស្មើនឹង​ប្រមាណ​ ​៣០០ ​លាន​ដុល្លារ​ជាលើកដំបូង​ក្នុង​ខែ​នេះ​ ​សម្រាប់​ការ​បង្កើត​ប្រភព​ហិរញ្ញវត្ថុ​សាធារណៈ​ថ្មី​ ​និង​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ទី​ផ្សារ ...

​សុក​ សិទ្ឋិ​កា​រ្យ
https://bit.ly/3amxTZV

ការមកដល់របស់ភ្ញៀវទេសចរបរទេសកើនឡើង ១៩១ ភាគរយនៅក្នុងត្រីមាសទី១

ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងដល់ ១៩១ ភាគរយ ឬ ២៤១,៤៨៥នាក់ ក្នុងរយៈពេលពីខែមករាដល់ខែមេសាឆ្នាំនេះ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ចាប់តាំងពីប្រទេសកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញពេញលេញនៅក្នុងខែវិច្ឆិកាឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NetIO8

កម្ពុជា និងអាមេរិក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានពិភាក្សាគ្នាអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NWIDwB

ជំងឺរាតត្បាតរារាំងវឌ្ឍនភាពដើម្បីសម្រេចបាននូវការទទួលបានថាមពលជាសកលនៅឆ្នាំ ២០៣០

ជំងឺរាតត្បាតកូវីដ-១៩ បានបន្ថយល្បឿនដល់វឌ្ឍនភាពឆ្ពោះទៅរកការទទួលបានអគ្គិសនីជាសកល និងឥន្ធនៈចម្អិនអាហារ និងបច្ចេកវិជ្ជាស្អាត ហើយការធ្លាក់ចុះពីសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនអាចបណ្តាលឱ្យមានការធ្លាក់ចុះបន្ថែមទៀត នេះបើយោងតាមរបាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q9SDV8

មន្ត្រី​រាជធានី​ភ្នំពេញត្រូវបាន​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់មន្ត្រី នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង២០ថ្ងៃជាប់ៗគ្នានេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាឡើយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NhMq7s

CDC អនុម័ត ៧២ ​គម្រោង មាន​ទុន​ជាង $២,៦ ​ពាន់​លាន

ខណៈ​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ប្រសើរ​ចាប់តាំងពី​កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​បើក​ប្រទេស​ឡើងវិញ លំហូរ​វិនិយោគ​ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​បន្ត​អនុម័ត​ជា​បន្តបន្ទាប់​ដែល​នេះ​ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​អ្នកវិនិយោគ​មកកាន់​ប្រទេស​កម្ពុជា​។   ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-06-02-1037-237268.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9bEby
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!