បរិស្ថាន និងធនធានធម្មជាតិ

ក្រុម​អ្នករុករក​ដែល​បាន​ចុះទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​កម្ពុជា​ជម្រៅ ​៧៥​ ម៉ែត្រ ចាត់ទុកថា​ អាចជា​ជម្រក​ត្រី​ទឹកសាប​ចុងក្រោយ​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​

ក្រុម​អ្នករុករក​ក្រោម​ទឹក​ដ៏​ល្បីល្បាញ​មួយក្រុម​បាន​ចុះទៅ​ក្នុង​ទឹក​ជម្រៅ​ប្រហែល ​៧៥​ ម៉ែត្រ​នៅក្រោម​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្នុងប្រទេស​កម្ពុជា ដែលជា​តំបន់​សំខាន់​នៃ​ពពួក​មច្ឆជាតិ និង​ការ​ចិញ្ចឹមជីវិត ដែល​ត្រូវបាន​ចាត់ទុកថា​ប្រហែល​អាចជា​ជម្រក​ចុងក្រោយ​នៃ​ត្រី​ទឹកសាប​ដែលមាន​ទំហំ​ធំ​បំផុត​របស់​ពិភពលោក​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-30-0852-235707.html

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ដើម​កោងកាង និង​ចូលរួម​ដាំ​បន្ថែម

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សូម​ចូលរួម​ការពារ​ និង​អភិរក្ស​ដើម​កោង​កាង និង​ចូលរួម​ដាំ​ដើម​កោងកាង​បន្ថែម ដើម្បី​និរន្តរភាព​នៃ​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​។ ការអំពាវនាវ​របស់​លោក នេត្រ ភក្ត្រា បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ដាំ​កូន​កោងកាង​ចំនួន ១០០០ ដើម​នៅ​តំបន់​សហគមន៍​នេសាទ​ព្រែកត្នោត សង្កាត់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-30-1722-235724.html

ប្រទះឃើញ​ខ្លារខិន​​ញីឥណ្ឌូចិន ​នៅ​មណ្ឌលគិរី​

ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន និងអង្គការ WWF នៅសប្តាហ៍នេះ បានបង្ហាញរូបថតដ៏កម្រមួយរបស់ខ្លារខិនញីឥណ្ឌូចិន ពីការអង្កេតតាមកាមេរ៉ារបស់ពួកគេ ដែលធ្វើឡើងនៅក្នុងព្រៃនៃវាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LogT2S

សកម្មជនបរិស្ថានអំពាវនាវឱ្យមានយុត្តិធម៌ពិតប្រាកដចំពោះករណីឃាតកម្ម លោក ឈុត វុទ្ធី

ទោះបីជាកន្លងទៅអស់១០ឆ្នាំក្តី ក៏ទាំង​​អង្គ​​ការ​​សង្គម​​ស៊ី​វិល និង​​ក្រុម​​គ្រួសារ នៅតែបន្តអំពាវនាវឱ្យស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់សពសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករសម្លាប់ពេលស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង។ ...

ឃួន ណារីម​
https://khmer.cambojanews.com/environmental-activists-call-for-genuine-justice-for-the-slain-chut-wutty/

មន្ត្រី​ផ្ដល់​អនុសាសន៍​ចំនួន ​៥​ ដើម្បី​ជោគជ័យ​លើ​ការប្រើប្រាស់​កាបូន

មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ផ្តល់​អនុសាសន៍​ចំនួន​ ៥ ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ​(LTS4CN) ខណៈ​ការរៀបចំ​យុទ្ធសាស្ដ្រ​នេះ​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​ ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល ​និង​ឆ្ពោះទៅរក​ការបញ្ចេញ​ឧស្ម័ន​ស្មើ​​សូន្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០៥០ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html

ពលរដ្ឋ​ជាង​ ១៦ ០០០​ នាក់ ​ប្តូរ​ពី​កាប់​ឈើ បរបាញ់​សត្វ មក​ដាំ​ដំណាំ​ និង​ចិញ្ចឹមសត្វ

ប្រជាសហគមន៍​ជាង​ ១៦ ០០០ នាក់ ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី​បាន​ផ្លាស់ប្តូរ​មុខរបរ​ទាំងស្រុង​ពី​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វ ងាក​មក​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​វិញ​តាមរយៈ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ រៀបចំ​ដោយ​ស្ថាប័នរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-27-0923-235449.html

គោលការណ៍ណែនាំដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050

ក្រសួងបរិស្ថាននឹងចេញសេចក្តីណែនាំស្តីពីការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយបាននិយាយថា កម្ពុជាតែងតែបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ...

សុ៊ន មិនា
https://www.khmertimeskh.com/501064347/guidelines-to-achieve-carbon-neutrality-by-2050/

ខេត្ត​មណ្ឌលគិរី​រៀបចំ​អភិ​រក្ស​តំបន់​ព្រៃឈើ​​និង​សួនសត្វ​

អភិបាល​ខេត្ត​មណ្ឌលគិរី​ ​ណែ​នាំឲ្យ​មន្ត្រី​ធ្វើការ​ស្តារ​ឡើងវិញ​នូវ​ព្រៃឈើ​យ៉ាងហោចណាស់​ ​១​០​០​ហិកតា​ ​ដើម្បី​បង្កើន​ចំនួន​សត្វព្រៃ​ ​និង​បង្កើត​សួនសត្វ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ ...

ទិត្យ គង្សនូវ
https://bit.ly/37NiZdZ

ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដាំ​កូនឈើ ២៤ ០០០ ​ដើម​ទៀត​ ដើម្បី​ស្តារ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​ ២៥ ​មេសា បាន​ដាំ​ដើមឈើ​ចម្រុះ​ចំនួន ២៤ ០០០ ​ដើម​បន្ថែមទៀត ដើម្បី​ស្តារឡើងវិញ​នូវ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ ៣ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-0953-235383.html

មន្ត្រី​ប្រទះឃើញ​កូន​ផ្សោត​ ១ ​ក្បាល​​ថ្មី​ ងាប់​នៅ​ផ្នែក​ខាងលើ​នៃ​អន្លង់​កាំពី

កូន​ផ្សោត​ញី​ ១ ​ក្បាល​ត្រូវបាន​ក្រុម​ឆ្មាំ​ទន្លេ​នៃ​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំ​ពី​ប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​តាម​ដង​ទន្លេមេគង្គ​កាលពី​រសៀល​ថ្ងៃ​​ទី​ ២៤ ខែមេសា ឆ្នាំ ​២០២២ នៅ​​ក្នុង​ភូមិសាស្ត្រ ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-26-1027-235395.html

អភិបាលខេត្ត​ឱ្យ​មន្ត្រី​ជំនាញ​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ

អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​ណែនាំ​ដល់​មន្ត្រី​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​រក​ទីតាំង​សមរម្យ​សម្រាប់​បង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​​ដែល​អាច​ឈានដល់​ការបង្កើត​សួនសត្វ​ព្រៃ​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​មើល​កម្សាន្ត​។ នេះ​​បើតាម​ការ​ឱ្យដឹងពី​លោក ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នក​នាំពាក្យ​ខេត្តមណ្ឌលគិរី​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-26-1433-235392.html

គម្រោង​ទឹក​ជំនួយ​របស់​ប្រទេស​ចិន​សម្រាប់​សាលា​ជនបទ​ក្នុង​ប្រទេស​កម្ពុជាត្រូវ​បាន​បញ្ចប់

គម្រោងទឹកសម្រាប់សាលាបឋមសិក្សាចំនួនបី ដែលជួយដោយសប្បុរសជនចិន នៅតំបន់ដាច់ស្រយាលនៃស្រុកបវេល ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តបាត់ដំបងប្រទេសកម្ពុជា ត្រូវបានបញ្ចប់កាលពីថ្ងៃច័ន្ទ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KhuDuZ

ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ

តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង  កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/big-trees-cut-down-at-areng-while-villagers-accuse-authorities-for-not-taking-action/

សហគមន៍ឱរ៉ាល់នឹងធ្វើរបងបិទផ្លូវចូលដីព្រៃដើម្បីការពារពីការទន្ទ្រានរបស់យោធា

 អ្នកភូមិនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងបង្កើនការ​ការពារនូវ​អ្វីដែលពួកគេទាមទារថាជាដីព្រៃសហគមន៍របស់ពួកគេ បើទោះបីជារងការ​គំរាម​កំហែង​ពីយោធាក៏ដោយ​។ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/oral-community-to-block-entrance-to-forestland-to-protect-from-military-clearance/

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​មេដឹកនាំ​ក្នុង​តំបន់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ធនធានទឹក ឱ្យ​មាន​និរន្តរភាព

នៅ​ចំពោះ​មុខ​មេដឹកនាំ​ក្នុង​តំបន់ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បីគ្រប់គ្រង​ធនធានទឹក​ឱ្យ​មាន​ចីរភាព ខណៈ​លោក​មើល​ឃើញ​ថា ធនធានទឹក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កម្រ​ទៅៗ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-23-1326-235299.html

អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាលបង្កើតក្រុមការងារដើម្បីការពារសត្វត្រយ៉ង

អង្គការក្រៅរដ្ឋាភិបាលមួយក្រុម និងក្រសួងបរិស្ថានបានរួមកម្លាំងគ្នាបង្កើតក្រុមការងារសត្វត្រយ៉ងកម្ពុជា ដើម្បីការពារ និងអភិរក្សប្រភេទសត្វស្លាបទឹកនេះ ដោយសារប្រទេសនេះជាកន្លែងចុងក្រោយបង្អស់ដែលសត្វស្លាបអាចត្រូវបានរកឃើញនៅលើពិភពលោក។​ ...

សុ៊ន មិនា
https://www.khmertimeskh.com/501061778/ngos-govt-set-up-working-group-to-protect-ibis/

កម្ពុជា-កូរ៉េ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្តីពីបរិស្ថាន

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ODAស្តីពី បរិស្ថានរវាងប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MkSxHo

ទេសចរណ៍​ធម្មជាតិ​កម្ពុជា​ដោះស្រាយ​បញ្ហា​សំរាម

ការ​គ្រប់​គ្រង​កាក​សំណល់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ព្រៃឈើ។  ការរក្សាបាននូវបរិស្ថានស្អាតនៅក្នុងព្រៃក៏បង្កើតការងារផងដែរ ដោយផ្តល់ឱ្យអ្នកស្រុកនូវមធ្យោបាយផ្លាស់ប្តូរពីការបរបាញ់ និងការកាប់ឈើខុសច្បាប់ទៅជាការងារស្របច្បាប់នៅក្នុងសហគមន៍ព្រៃឈើ។ ...

សុ៊ន មិនា
https://www.khmertimeskh.com/501060877/cambodias-eco-tourism-tackles-trash-challenge/

កម្ពស់ទឹកទន្លេមេគង្គ និងបឹងទន្លេសាបកើនឡើង

កម្ពស់ទឹកទន្លេមេគង្គបានហក់ឡើងជាស្ថាពរ ដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយសង្ឃឹមថានឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀត ដើម្បីធ្វើឲ្យកម្ពស់ទឹកមានកម្រិតធម្មតា។   ...

យិ​ន​ សឿ​ម
https://www.khmertimeskh.com/501060874/water-level-rises-in-mekong-river-and-tonle-sap-lake/

ធនធានសត្វព្រៃ និងរុក្ខជាតិត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី

ក្រុមអ្នកស្រាវជ្រាវកំពុងប្រារព្ធការរកឃើញសត្វព្រៃ និងប្រភេទរុក្ខជាតិកម្រមួយចំនួនធំ ក៏ដូចជាទឹកធ្លាក់ក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀ ក្នុងខេត្តមណ្ឌលគិរី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501059227/wealth-of-wildlife-and-plants-discovered-in-mondulkiri-says-moe/

ក្រពើ​កម្រ​ដែល​គេ​លែង​ចូល​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា បង្កើន​ក្តី​សង្ឃឹម​សម្រាប់​ការ​អភិរក្ស​សត្វ​ល្មូន

ក្រពើសៀម ឬ Crocodylus siamensis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាសត្វជិតផុតពូជដែលមានចំនួនប្រហែល២៥០ ក្បាលដែលត្រូវបានគេប៉ាន់ស្មានថាកំពុងរស់រានមានជីវិតនៅក្នុងទន្លេនៃប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3DRadY3

MRC ​ដាក់​ឱ្យប្រើ​ស្ថានីយ​សម្រាប់​តាមដាន​កម្រិត​ទឹកទន្លេ​មេគង្គ​ទី​១

គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​កាល​ថ្ងៃទី​ ៣១ ខែមីនា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ​តាមដាន​កម្រិត​ទឹកទន្លេ​មេគង្គ​ទី​ ១ នៅ​ផ្នែក​ខាងលើ​អាង​ទន្លេមេគង្គ​ក្រោម សំដៅ​កាត់បន្ថយ​ភាពងាយ​រងគ្រោះ សម្រាប់​ប្រជាជន​អាស៊ីអាគ្នេយ៍​រាប់លាន​នាក់​នៅ​ផ្នែក​ខាងក្រោម​ទន្លេ​ដែល​ងាយ​រង​ឥទ្ធិពល​បំផុត​ពី​រំហូរ​ទឹក​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-1035-234369.html

រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»

សេចក្តី​ព្រាងច្បាប់​ស្តីពី «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» ត្រូវបាន​រដ្ឋសភា អនុម័ត​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃ​ការរីកចម្រើន​វិស័យ​កសិកម្ម ខណៈ​ច្បាប់​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ការនាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-04-0948-234358.html

ក្រសួង​បរិស្ថាន​ទទួល​ញត្តិ​ពី​អង្គការ​-​សហគមន៍ ស្នើសុំ​ឱ្យ​បើក​លម្ហ​ក្នុង​ការចុះ​ល្បាត​ព្រៃ

ក្រសួង​បរិស្ថាន​បាន​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​-​ស៊ីវិល និង​សហគមន៍ ជាង ២០ ​ស្ថាប័ន ដែល​ស្នើ​សុំឱ្យ​បើក​លម្ហ​សិទ្ធិសេរីភាព​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើងវិញ និង​សូមឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-31-1513-234197.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

L9zRG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!