ដីធ្លី

​លោក​ ហ៊ីង​ ថូ​រ៉ា​ក់​ស៊ី​ ប្រាប់​អភិបាលខេត្ត​ និង​រដ្ឋមន្ត្រី​ឲ្យ​ពិនិត្យ​ភាព​មិន​ប្រក្រតី​

លោក​ ហ៊ីង​ ថូ​រ៉ា​ក់​ស៊ី​ រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ធ្វើ​លិខិត​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ និង​គណៈ​អភិបាលខេត្ត​ចំនួន​ ៣​ ចាត់វិធានការ​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​ថ្នាក់​ក្រោម​ដែល​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ដោះស្រាយ​សំណង់​បណ្ដោះអាសន្ន ...

ឡុង គីមម៉ារីតា
https://bit.ly/2R8kOXp

ពលរដ្ឋ​ បារម្ភ​ពី​សកម្មភាព​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​បឹង​ធម្មជាតិ​លក់​

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ ២០០​ គ្រួសារ​ រស់នៅ​ក្នុងភូមិ​អន្លង់​ និង​ភូមិ​បឹង​ក្រចាប់​ជើង​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្ដាល​បាន​អះអាង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ក្នុង​តំបន់​បឹង​ធម្មជាតិ​ ​ ...

សុទ្ធ គឹមសឿន
https://bit.ly/33QA00o

​អា​ល្លឺ​ម៉​ង់​ប្រកាស​ផ្តល់​ជំនួយ​ ៣,៥​ លាន​អឺ​រ៉ូ​ទៀត​ ដើម្បី​បោសសម្អាត​មីន​នៅ​កម្ពុជា​

​អា​ល្លឺ​ម៉​ង់​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​ ៣,៥​ លាន​អឺ​រ៉ូ​ បន្ថែម​ទៀត​ដល់​អង្គការ​ HALO​ Trust​ ដើម្បី​បោសសម្អាត​មីន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ​ និង​ប្តេជ្ញា​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​ប្រទេស​គ្មាន​គ្រាប់​មីន ...

រី សុចាន់
http://bit.ly/2QuuZFD

​ប្រធាន​អង្គការ​មួយ​គ្រោង​ប្ដឹង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ ករណី​តវ៉ា​យក​ដី​អ្នក​ដទៃ​

​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទប់ស្កាត់​ការ​បំផ្លាញ​ធនធានធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (CANCIPO)​ កំពុង​រៀបចំ​បណ្ដឹង​ប្ដឹង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ជោរ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ករណី​ញុះញង់​ពលរដ្ឋ​ជាង​ ១០០​ នាក់​ ឲ្យ​តវ៉ា​រំលោភ​យក​ដី​របស់​ពលរដ្ឋ​ ១៦​ គ្រួសារ​ផ្សេង ...

សុទ្ធ គឹមសឿន
http://bit.ly/2UiodUj

​អង់គ្លេស​ផ្ដល់​ជំនួយ​ ៤,៣​ លាន​ដុល្លារ​ ដើម្បី​បញ្ចប់​កម្មវិធី​ GMAP2

​ចក្រភព​អង់គ្លេស​បាន​បន្ត​ផ្តល់​ថវិកា​ ៤,៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​បញ្ចប់​កម្មវិធី​សកម្មភាព​មីន​សកល​នៅ​កម្ពុជា​ (GMAP2)​ ដែល​នឹង​ចាប់ផ្តើម​ពី​ខែមេសា​ឆ្នាំ​នេះ​ រហូត​ដល់​ខែមីនា​ឆ្នាំ​ ក្រោយ​មុន​ពេល​ការ​ចាប់ផ្តើម​កម្មវិធី​ GMAP​ ជា​លើក​ទី​ ៣ ...

រី សុចាន់
http://bit.ly/33qZjG9

មន្ត្រី​ជំនាញ​ កំពុង​រៀបចំ​សំណុំរឿង​ឈូសឆាយ ​ព្រៃ​លិច​ទឹក​ ទៅ​តុលាការ

មន្ត្រី​ជំនាញ​នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ម្សិលមិញ​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​លួច​ឈូសឆាយ​​ដីព្រៃ​លិច​ទឹក​ ១ ​កន្លែង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នេះ បន្ទាប់​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប និង​រឹបអូស​បាន​ត្រាក់ទ័រ​ ១ ​គ្រឿង​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ប៉ុន្ដែ​អ្នកបើកបរ​ត្រាក់ទ័រ​រត់គេចខ្លួន​។ ...

សុទ្ធ គឹមសឿន
http://bit.ly/2wRTntW

​រដ្ឋាភិបាល​ប្តេជ្ញា​លុប​បំបាត់​គ្រាប់​មីន​ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​គ្រាប់បែក​ចង្កោម​

​រដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​បោសសម្អាត​មីន​គ្រប់​ប្រភេទ​ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​គ្រាប់បែក​ចង្កោម​អោយ​អស់ពី​ប្រទេស​។​ ...

បុគ្គលិកខ្មែរថាមស៏
https://www.khmertimeskh.com/50700173/government-committed-to-rid-country-of-landmines-erw-and-cluster-bombs

ពលរដ្ឋ​ ២​ ភូមិ​ដែល​អះអាង​ថា​ ដី​របស់​ខ្លួន​ត្រូវ​បាន​គេ​រំលោភ​យក​ ទាមទារ​អាជ្ញាធរ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​

ប្រជាពលរដ្ឋ​ ២​ ភូមិ​នៅ​ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ ទទូច​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជម្លោះដីធ្លី​ ដែល​អតីត​ក្រុមប្រឹក្សា​ស្រុក​អូរ​រាំង​ រំលោភ​យក​ដី​របស់​ពួក​គាត់​ បន្ទាប់​ពី​បុគ្គល​រូប​នោះ​បាន​ទិញ​ដី​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ ...

ឡុង គីមម៉ារីតា
http://bit.ly/38ySFPn

ពលរដ្ឋ​ ១៦០​ គ្រួសារ​ ប្ដឹង​តំណាង​របស់​គេ​ទៅ​តុលាការ​ព្រោះ​លួច​លក់​ដី​សម្បទាន​

 ​ក្រុម​តំណាង​ពលរដ្ឋ​ក្រីក្រ​ ១៦០​ គ្រួសារ​ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ បាន​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​តំណាង​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ សុះ​ មី​ឡែ​ន​ ពី​បទ​លួច​លក់​ចំណែក​ដី​សម្បទាន​សង្គមកិច្ច​របស់ ...

ឃុត សុភចរិយា
http://bit.ly/3czqymn

​តុលាការ​មិន​ទាន់​បាន​ចោទប្រកាន់​ឧត្តមសេនីយទោ​ក្នុង​ករណី​រឹបអូស​យក​ដីធ្លី​នៅឡើយ​ទេ​

​តុលាការ​ខេត្តកោះកុង​មិន​ទាន់​បាន​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ទោ​ទួត​ដេ​ត​ដែល​ថា​បាន​រំលោភ​យក​ដី​នៅ​សមុទ្រ​ក្នុង​ក្រុង​ខេមរភូមិន្ទ​នោះ​ទេ​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50697850/court-yet-to-charge-major-general-in-land-reclamation-case

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​ថៃ​ចុះ​កិច្ចព្រមព្រៀង​ដោះ​មីន​នៅ​តាម​ព្រំដែន​

​នៅ​ថ្ងៃ​អង្គារ​នេះ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ស្រាវជ្រាវ​និង​បោសសំអាត​មីន​នៅ​តាម​តំបន់​ក្បែរ​ព្រំដែន​។​ ​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/cmac-tmac-ink-demining-agreements

អ្នកទិញ​ផ្ទះ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ឡើងថ្លៃ​ផ្ទះ​

​បន្ទាប់​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​ផែនការ​អនាគត​ដើម្បី​បញ្ចូល​ស្រុក​ល្វាឯម​ទៅ​ជា​សង្កាត់​ថ្មី​មួយ​របស់​រាជធានី​ភ្នំពេញ​តម្លៃ​អចលនទ្រព្យ​ និង​ដីធ្លី​ក្នុង​តំបន់​នេះ​អាច​នឹង​មានការ​ឡើងថ្លៃ​ខ្ពស់​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50697728/price-hike-warning-issued-to-house-buyers

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ ១,៣៣​ លាន​ដុល្លារ​សម្រាប់​គម្រោង​សង្គម​

​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្តល់​ជំនួយ​ ១,៣៣​ លាន​ដុល្លារ​ដល់​អង្គការ​ចំនួន​ ៣​ ដែល​ធ្វើការ​ដើម្បី​បោសសំអាត​គ្រាប់បែក​ចង្កោម​ កែ​លម្អ​សន្តិសុខ​ស្បៀង​ និង​លើកកម្ពស់​លក្ខខណ្ឌ​កសិកម្ម​ប្រកបដោយ​ចីរភាព​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​ ជំនួយ​នេះ​ត្រូវ​បាន ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/japan-govt-grants-143-million-aid-social-projects

មនុស្ស​ ៥ ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឲ្យ​ធ្វើ​កិច្ចសន្យា ​បញ្ឈប់​ការ​ឈូស​ដីព្រៃ

អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​តម្រូវ​ឲ្យ​ជនជាតិ​វៀតណាម​ចំនួន ៥ ​នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដីព្រៃ ដោយ​ឃាត់​គ្រឿងចក្រ​ចំនួន ៤ ​គ្រឿង​ទុក​នៅ​ទីស្នាក់ការ​គយ​ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​ពួកគេ​បម្រុង​ឈូសឆាយ​ដី​ព្រៃ​នៅក្បែរ​ដែនជម្រក​សត្វព្រៃ​ណាំលៀ​ស្ថិត​ក្នុង​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​មិនត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ...

សុទ្ធ គឹមសឿន
https://bit.ly/2Tj4d3F

ធនាគារ​ ANZ​ ជួយ​ដល់​គ្រួសារ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​បណ្តេញចេញ​ដោយ​បង្ខំ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ​អំពៅ​

​ធនាគារ​ ANZ​ បាន​យល់ព្រម​ជួយ​ដល់​ប្រជាជន​កម្ពុជា​រាប់រយ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ដី​របស់​ពួក​គេ​ដោយ​បង្ខំ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ​អំពៅ​និង​រោងចក្រ​ចម្រាញ់​ស្ករ​។​ ​ ...

Erin Handley
https://www.abc.net.au/news/2020-02-27/anz-compensates-cambodian-families-forcibly-evicted-sugar-plant/12006382

ផ្ទុះ​ការតវ៉ា​ពី​ពលរដ្ឋ​ ៥០ ​គ្រួសារ និង​ស្នើសុំ​ដំណោះស្រាយ​ករណី​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ចំនួន​ ៥០ ​គ្រួសារ​ ដែល​អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ទំហំ​ ៥ ​ហិកតា ​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បាន​តវ៉ា​ពី​ម្សិលមិញ​នៅលើ​ទីតាំង​ដី​នេះ និង​បាន​ដាក់​លិខិត​ស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​លោក គួច ចំរើន អភិបាលខេត្ដ​ដោយ​អះអាង​ថា បុគ្គល​ឈ្មោះ អ៊ុក ស៊ីណេត និង​បក្ខពួក​បាន​រំលោភ​យក​ដី​របស់​ពួកគាត់ ...

វ៉ន ដារ៉ា
https://bit.ly/2Pqq206

ក្រសួង​នឹង​ដោះស្រាយ​រាល់​បញ្ហា​ទំនាស់​ដីធ្លី​របស់​រដ្ឋ​អោយ​អស់​នៅ​ឆ្នាំ​ក្រោយ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ក្រសួង​ដែនដី​នឹង​ប្តេជ្ញា​ដោះស្រាយ​រាល់​ជម្លោះដីធ្លី​របស់​រដ្ឋ​អោយ​អស់​នៅ​ឆ្នាំ​ក្រោយ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50694708/ministry-to-resolve-all-state-land-disputes-by-next-year

ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បន្ត​គាំទ្រ​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ម្សិលមិញ​អង្គការ​យូ​នី​សេ​ហ្វ​បាន​ប្រកាស​ថា​នឹង​ប្តេជ្ញា​បន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយសារ​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ ...

មុំ គន្ធា
https://www.khmertimeskh.com/50694709/un-agency-to-continue-support-for-landmine-and-erw-victims

លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​ពិនិត្យ​លទ្ធភាព​បញ្ចូល​កងយោធពល​ខេមរភូមិន្ទ​ ២ ០០០ ​នាក់ ដើម្បី​ជួយ​ដោះមីន​ទៅ​តាម​ផែនការ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន​​ពិគ្រោះ​យោបល់​ ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ ២ ​ពាន់​នាក់ ​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​​ឆ្នាំ​ ២០២៥ ខណៈ​ដែល​ថវិកា​ត្រូវ​ប្រើ​​មាន​ប្រមាណ​ ៣៧៧ ​លាន​ដុល្លារ​ សម្រាប់​​ធ្វើ​សកម្មភាព ...

សុទ្ធ គឹមសឿន |
https://bit.ly/2SKPPC5

ដោះលែង​អ្នកពាក់ព័ន្ធ​កាប់រាន​ដីព្រៃ​ ៥ ​នាក់ ឯ​ជន​ ២ ​នាក់​ កំពុង​រង​ចំណាត់ការ​តុលាការ

សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កំពុង​មាន​ចំណាត់ការ​នីតិវិធី​កោះហៅ​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​ជួល​អ្នកភូមិ​ ៥ ​នាក់ ​ឲ្យ​ចូលទៅ​កាប់​រាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះញែក​កាលពី​សប្ដាហ៍​មុន ខណៈ​ពលរដ្ឋ​ ៥ ​នាក់​នោះ​ ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន ...

ឃុត សុភចរិយា
https://bit.ly/2P8SfZ2

ស៊ី​ម៉ាក់​ផ្តោត​គោលដៅ​លើ​ភូមិ​ជាង​ ១០០​ ក្នុង​ខេត្តបន្ទាយមានជ័យ​សម្រាប់​ការងារ​ដោះ​មីន​

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC)​បាន​កំណត់​គោលដៅ​ជាង​ ១០០​ ភូមិ​ក្នុង​ខេត្តបន្ទាយមានជ័យ​សម្រាប់​ប្រតិបត្តិការ​បោសសំអាត​មីន​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​។​ លោក​ ឡេ​ង​ រ៉ា​និ​ន​ ប្រធាន​អង្គភាព​ស៊ី​ម៉ាក់​ដោះ​មីន​ប្រចាំ​ខេត្ត​ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ អង្គភាព ...

មុំ គន្ធា
https://www.khmertimeskh.com/50692369/cmac-targets-more-than-100-villages-in-banteay-meanchey-for-demining-work

ស្វ៊ីស​ផ្ដល់ជំនួយ​ ៦ ​លាន​ហ្វ្រង់​ ដើម្បី​គាំទ្រ​ការដោះមីន

រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស​បានសម្រេច​ផ្តល់ជំនួយ​ ៦ ​លាន ហ្វ្រង់ស្វ៊ីស​បន្ថែមទៀត ដើម្បី​បន្ត​គាំទ្រ​ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ឆ្នាំ​ទៀត ដែល​ជា​ការចូលរួម​ធ្វើឲ្យ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រោង​ដោះ​ឲ្យ​អស់​នៅក្នុង​ឆ្នាំ​ ២០២៥ ខាងមុខ​។ ការសម្រេច​ផ្ដល់ជំនួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ថ្មី​របស់ ...

វ៉ន ដារ៉ា
https://bit.ly/2HvOLeR

ក្រសួង​ដែនដី​​ ប្រកាស​មិន​ទទួលដោះស្រាយ​ទំនាស់​ដី​ជូន​ពលរដ្ឋ​ ៧៧ ​គ្រួសារ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​មិន​ទទួលដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​តាម​សំណើ​របស់​ពលរដ្ឋ ៧៧ ​គ្រួសារ​ នៅ​ឃុំ​តានូន ស្រុក​បទុមសាគរ ខេត្តកោះកុង​ឡើយ​ដោយ​លើកឡើងថា ពលរដ្ឋ​ទាំងនោះ​ធ្លាប់​ទទួល​បាន​ការដោះស្រាយ​រួចមកហើយ​ពី​គណៈកម្មការ​អន្តរក្រសួង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2SEPzDo

រដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​ប្រាក់​ចំនួន​ ១០​ លាន​ដុល្លារ​សម្រាប់​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​

​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ប្រាក់​ចំនួន​ ១០​ លាន​ដុល្លារ​សម្រាប់​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​។​ ជំនួយ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ Pablo​ Chiho​ Kang​ ជាមួយ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅ​ឯ​ទីស្តីការក្រសួង​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50689920/australian-government-provides-10-million-for-cambodias-landmine-clearing

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GUtaC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!