ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងសាធារណការ និងដឹកជញ្ជូន

រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាមួយនឹង​ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​បង្កើន​សុវត្ថិភាព​

​ក្រសួង​សាធារណការ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការ​ទទួល​បាន​មតិ​ត្រឡប់​ពី​មន្ត្រី​ពាក់ព័ន្ធ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ដែល​មាន​ស្រាប់​ដើម្បី​រឹត​បន្តឹង​រាល់​ការ​ខ្វះចន្លោះ​ក្នុង​ការ​កែ​លម្អ​សុវត្ថិភាព​ចរាចរណ៍​ និង​ពង្រឹង​វិធានការ​អនុវត្ត​។ ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50909695/tightening-road-traffic-laws-with-amendments-to-improve-safety/

ផ្លូវជាតិ​លេខ​ ៤​ នឹង​ត្រូវ​ពង្រីក​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ផែនការ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​ ៤​ ពី​ ៧​ ម៉ែត្រ​ទៅ​ ១០​ ម៉ែត្រ​។​ គម្រោង​នេះ​មាន​រយៈពេល​ ២៤​ ខែ​ចាប់ពី​ឆ្នាំ​ ២០២២​ ដល់​ឆ្នាំ​ ២០២៣​ ។​ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://phnompenhpost.com/national/natl-road-4-be-widened

កម្ពុជា​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​-​ជប៉ុន​លើក​ទី​ ១៩

​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​ និង​ជប៉ុន​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សន្និសីទ​លើក​ទី​ ១៩​ របស់​ពួក​គេ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50893994/cambodia-co-chairs-19th-asean-japan-stom-leaders-conference/

ការសាងសង់កំពង់ផែសមុទ្រខេត្តកំពតមានសភាពយឺតយ៉ាវជាងការគ្រោងទុក

របាយការណ៍របស់ក្រសួងសាធារណការបានឲ្យដឹងថា ការសាងសង់កំពង់​ផែ​សមុទ្រ​ខេត្តកំពតនៅជិតក្រុងកំពតមានសភាពយឺតយ៉ាវ ដោយសារការពន្យារពេលលើកទីពីរដែលបណ្តាលមកពីជំងឺរាតត្បាត។ ...

ជា​ វណ្ណយុទ្ធ
https://bit.ly/3hAAkJf

ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានបញ្ចប់ ៥០ ភាគរយហើយ

លោក ហៀង សុធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលមានទឹកប្រាក់ ៣០០ លានដុល្លារត្រូវបានបញ្ចប់ ៥០ ភាគរយនៅដើមខែឧសភាហើយគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ ផ្លូវប្រវែង ៥២ គីឡូម៉ែត្រលាតសន្ធឹងពីផ្លូវជាតិលេខ ៤ ពីខណ្ឌពោធិសែនជ័យនៅខាងលិចរាជធានីភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ ៣ និងលេខ ២ ដល់ផ្លូវជាតិលេខ ១ នៅខាងកើតរាជធានីភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ។ ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50857557/third-ring-road-50-percent-complete/

​ធនាគារអភិវឌ្ឍន៍អាស៊ី​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​រៀបចំ​ផែនការ​សម្រាប់​ផ្លូវដែក​ និង​ផ្លូវ​​ក្រោម​ដី​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី​ ៦​ ខែមេសា​បាន​ស្នើ​សុំ​ឱ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​ជួយ​បង្កើត​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​ផ្លូវដែក​ និង​​ក្រោម​ដី​ដែល​បាន​គ្រោងទុក​សម្រាប់​រាជធានី​ភ្នំពេញ​។​ ​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/adb-asked-craft-game-plan-monorail-subway

កម្ពុជា​នឹង​សាងសង់​កំពង់​ផែ​សមុទ្រ​នៅ​កោះកុង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​

រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​កំពង់​ផែ​សមុទ្រ​ខ្នាត​មធ្យម​ដែល​មាន​តម្លៃ​ជាង​ ១​ លាន​ដុល្លារ​នៅ​ខេត្តកោះកុង​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំ​ដែនទឹក​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​។​ ...

ធូ វិរៈ
https://bit.ly/39GTaKD

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ​ជិត​រួចរាល់​ហើយ​

ក្រសួង​សាធារណការ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ការ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​នៅ​ក្រុងព្រះសីហនុ​បាន​បញ្ចប់​ ៩៣​ ភាគរយ​ហើយ​។​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​មាន​ប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ​ថា​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50811473/sihanoukville-wastewater-facility-nearly-complete/

​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​ ១០​ កំពុង​ដំណើរការ​

​ផ្លូវជាតិ​លេខ​ ១០​ ដែល​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្តកោះកុង​ពេល​នេះ​បាន​បញ្ចប់​ចំនួន​ ៤៣,៧៥​ ភាគរយ​ ហើយ​គ្រោង​នឹង​បើក​ចរាចរណ៍​នៅ​ឆ្នាំ​ ២០២៣​។​ នេះ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ប៊ិ​ន​ ប៊ុ​ន​ហួ​ន ...

Jason Boken
https://www.khmertimeskh.com/50807538/national-road-10-project-construction-on-track/

ក្រសួង​ឈាន​ដល់​ការ​ព្រមព្រៀង​ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ធំៗ​

​លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ​មាន​ប្រសាសន៍​ថា​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​គ្រោង​នឹង​បញ្ចប់សេចក្តី​ព្រាង​ស្តី​ពី​ “​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​”​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារ​ភ្នំពេញ​ (PPLC)​ នា​ពេល​ឆាប់ៗ​នេះ​ដែល​នឹង​ឈាន​ដល់​ការ​ចុះហត្ថលេខា​ជាមួយ​អ្នក ...

ធូ វិរៈ
https://www.phnompenhpost.com/business/ministry-moves-pen-accord-develop-major-logistics-hub

ផ្លូវ​ជាង​ ៣០០០​ គីឡូម៉ែត្រ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រាក់​កម្ចី​ចិន​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​កាលពី​ថ្ងៃ ០២ ខែធ្នូ​ថា​ក្រុមហ៊ុន​ចិន​បាន​សាងសង់​ផ្លូវ​ជាង​ ៣,០០០​ គីឡូម៉ែត្រ​ និង​ស្ពាន​ធំៗ​ចំនួន​ ៨​ ដែល​មាន​ប្រវែង​សរុប​ជាង​ ៨​ គីឡូម៉ែត្រ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រាក់​កម្ចីសម្បទាន ...

ធូ វិរៈ
https://www.phnompenhpost.com/business/over-3000km-roads-funded-china-loans-says-minister

ទីតាំង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ថ្មី​អាច​បណ្ដាល​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​កើនឡើង​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ (MPWT)​ បាន​ធ្វើការ​ពិគ្រោះ​យោបល់​ដើម្បី​ធ្វើការ​កំណត់​ទីតាំង​សម្រាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៤​។​ នៅ​ពេល​ដែល​បញ្ចប់​ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ជួយ​សម្រួល​ដល់​ចរាចរណ៍​និង​ដឹក​ជញ្ជូន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ទីតាំង ...

Jason Boken
https://bit.ly/37tiXFG

ក្រសួង​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ កំពង់​ផែ

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ កំពង់​ផែ​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ច្បាប់​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍ ...

លឹម ណារី
https://bit.ly/348mfMn

ទឹកជំនន់​បង្ខំ​ឱ្យ​បិទផ្លូវ​ ខណៈ​មនុស្ស​ ១៣​ នាក់​បាន​ស្លាប់​

​ក្រោយ​ពី​បាន​ពិនិត្យ​ផ្លូវ​ដែល​រង​ការ​លិចលង់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​ខេត្ត​នានា​បិទ​ចរាចរណ៍​លើ​ផ្លូវ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដើម្បី​កាត់​បន្ថយ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/floods-force-road-closures13-dead

​រថភ្លើង​លើ​អាកាស​ដែល​បាន​សន្យា​ថា​នឹង​សាងសង់​ត្រូវ​បាន​ពន្យា​ពេល

​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ (MPWT)​ បាន​ឲ្យ​ដឹង​ថា​គម្រោង​រថភ្លើង​លើ​អាកាស​របស់​រដ្ឋាភិបាល​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ត្រូវ​បាន​ពន្យារ​សិន​ពេល​ដោយសារ​ទំហំ​នៃ​ការ​ចំណាយ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​។​ ​ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50747814/promised-sky-train-delayed-over-expense/

ក្រុមហ៊ុន​ចំនួន​ ២​ ចុះហត្ថលេខា​សាង​សាង់​ផ្លូវ​ ៧០​ គីឡូម៉ែត្រ​ នៅ​តំបន់​កោះ​រ៉ុ​ង​ក្នុង​ទឹកប្រាក់​ $​ ៣៥​ លាន​

ផ្លូវ​បេតុង​ប្រវែង​ ៧០​ គីឡូម៉ែត្រ​ នៅ​លើ​តំបន់​អភិវឌ្ឍន៍​ក្រុង​កោះ​រ៉ុ​ង​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​ក្រុមហ៊ុន​ Royal​ Group​ Koh​ Rong​ Development​ Company​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​ជាមួយ​ក្រុមហ៊ុន​ Sinohydro​ Corporation​ Limited​ នា​ថ្ងៃនេះ​ ដោយ​ចំណាយ​ថវិកា ...

ម៉ៃ គុណមករា
https://bit.ly/2CEYkJ6

​ការ​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុងភ្នំពេញ​ទី​ ៣​ បាន​បញ្ចប់​ ៤០​ ភាគរយ​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ (MPWT)​ បាន​ឲ្យ​ដឹង​ថា​ ការ​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​ ៣​ របស់​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ជិត​ ៤០​ ភាគរយ​ហើយ​ ដែល​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​ ៣​ នេះ​លាតសន្ធឹង​ពី​ផ្លូវជាតិ​លេខ​ ៤​ ក្នុងភូមិ​ជម្ពូ​វ័ន ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50743656/construction-of-phnom-penhs-third-ring-road-completed-40-percent/

​ខេត្តសៀមរាប​សាងសង់​ផ្លូវ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក​

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​អាជ្ញាធរ​ខេត្តសៀមរាប​បាន​នឹង​កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធំ​ចំនួន​ ៣៨​ ដែល​មាន​ប្រវែង​ជិត​ ១០០​ គីឡូម៉ែត្រ​សរុប​ក្នុង​ក្រុង​សៀមរាប​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ សម្រស់​ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកស្រុក​ និង​ភ្ញៀវ​ទេសចរ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50738917/siem-reap-to-build-more-roads-to-promote-local-economy/

ផ្លូវ​ល្បឿន​លឿន​ (​ភ្នំពេញ​-​ព្រះ​សីហ​នុ​)​ នឹង​បញ្ចប់​គម្រោង​មុន​កាលកំណត់

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​ល្បឿន​លឿន​(Expressway) ភ្នំពេញ​-​ព្រះ​សីហ​នុ​ដែល​ជា​តំបន់​សក្តានុពល​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​នឹង​អាច​បញ្ចប់​ការ​សាងសង់​មុន​កាលកំណត់​ ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​ ២០២២​ ខាង ...

ធូ វិរៈ
https://bit.ly/3cOxgV6

​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​មាន​ទំហំ​ទឹកប្រាក់​ ២៩៤​ លាន​ដុល្លារ​នៅ​ក្រុងព្រះសីហនុ​ជិត​បញ្ចប់​ជា​ស្ថាពរ​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ការ​ស្តារ​ផ្លូវ​ឡើង​វិញ​សម្រេច​បាន​ ៩០​ ភាគរយ​ហើយ​ នៃ​ផ្លូវ​ជាង​ ៣០​ ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​ក្នុង​គោលបំណង​កែ​លម្អ​ផ្លូវថ្នល់​និង​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​។​ ​ ...

សែន ដាវិដ
https://www.khmertimeskh.com/50723961/sihanoukvilles-294m-road-revamp-nearly-finished/

​ក្រសួង​សាធារណការ​ ដាក់​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បាន​ដាក់​ចេញ​ផែនការ​សកម្មភាព​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​ ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​គម្រោង​នានា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ឲ្យ​រក្សា​បាន​នូវ​សោភណភាព​ទីក្រុង​ និង​សុខុមាលភាព ...

វ៉ន ដារ៉ា
https://bit.ly/2SlxJ9g

គម្រោង​ផ្លូវ​ក្រ​វ៉ា​ត់មានទំហំទឹកប្រាក់​ ៧៦​ លាន​ដុល្លារ​ “​ចាប់ផ្តើម​ការ​សាងសង់​”

​ការ​ស្ថាបនា​បាន​ចាប់ផ្តើម​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ ៧៦​ លាន​ដុល្លារ​សម្រាប់​ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ដែល​ភ្ជាប់​ពី​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​នៃ​ក្រុងព្រះសីហនុ​និង​ផ្លូវជាតិ​លេខ​ ៤​ ដោយ​ត​ភ្ជាប់​ពី​តំបន​ព្រៃ​នប់​ទៅ​ស្ទឹង​ហាវ​នៃ​ក្រុងព្រះសីហនុ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50715089/76-mln-ring-road-breaks-new-ground/

​នាវា​ដឹក​អ្នកដំណើរ​៤​គ្រឿង​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចុះ​ចត​នៅ​ប្រទេស​វៀតណាម​

នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​បង្គាប់បញ្ជា​មន្ត្រី​របស់​ខ្លួន​ដើម្បី​ធ្វើ​អន្តរាគមន៍​ ក្នុង​ការ​ជួយ​នាវា​ដឹក​អ្នកដំណើរ​៤​គ្រឿង​របស់​ប្រទេស​កម្ពុជា​ ដែល​ជាប់​គាំង​នៅ​ព្រំ​ដែនទឹក​របស់​ប្រទេស​វៀតណាម​ ខណៈ​ដែល​អាជ្ញាធរ​បដិសេធ​មិន​ឱ្យ​ចុះ​ចត​ ដោយសារ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង ...

ឃួន ណារីម
https://www.khmertimeskh.com/702304/four-cambodian-river-cruise-vessels-denied-docking-in-vietnam/

​វិធាន​ការណ៍​កាត់​បន្ថយ​ការ​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​កាលពី​ម្សិលមិញ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ជំរុញ​ឱ្យ​សាធារណជន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​រួម​គ្នា​ក្នុង​ការ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រះរាជាណាចក្រ​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយ​តប​នឹង​របៀបវារៈ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ពិភពលោក​ឆ្នាំ ...

សែន ដាវិដ
https://www.khmertimeskh.com/50698665/countermeasures-to-reduce-road-deaths-injuries

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LEeke
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!