រដ្ឋាភិបាល

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហើប​ប្រាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ខែកញ្ញា​

​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​បង្ហើប​ឱ្យ​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ចុងខែ​នេះ​ ក្នុង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​។​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ លោក ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/2p9ew6dh

​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​នៅ​ភ្នំពេញ​ ស្វែង​យល់​ពី​កិច្ច​សហប្រតិបត្តិការ​កសិកម្ម​ជាមួយ​ខេត្តបាត់ដំបង​

​ភារធារី​ឥណ្ឌូ​ណេ​ស៊ី​នៅ​ទីក្រុង​ភ្នំពេញ​ លោកស្រី​ Lauti​ Nia​ Astri​ និង​ក្រុមការងារ​ផ្នែក​សេដ្ឋកិច្ច​ បាន​ចុះ​ទៅ​ដល់​ខេត្តបាត់ដំបង​ ដើម្បី​ប្រមូល​ទិន្នន័យ​សេដ្ឋកិច្ច​ និង​ស្វែងរក​ឱកាស​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ជា​ពិសេស​ផ្នែក​សន្តិសុខ​ស្បៀង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/tyD13

​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​៖​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ផ្អែក​លើ​វិទ្យាសាស្ត្រ​ មិនមែន​ផ្អែក​លើ​អារម្មណ៍​ទេ​

​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ គឺ​ផ្អែក​លើ​វិទ្យាសាស្ត្រ​ មិនមែន​លើ​អារម្មណ៍​នោះ​ទេ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/3m4j6kx5

​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ លើកទឹកចិត្ត​កម្មករ​ក្រៅ​ប្រព័ន្ធ​ឱ្យ​ចូល​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​

​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ បាន​ជំរុញ​ឱ្យ​កម្មករ​ និង​សហគ្រាស​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/2xrrp7tm

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ទទួល​បាន​គោរមងារ​ជា​ «​សម្ដេច​»

​ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ប្រោស​ព្រះ​រាជទាន​គោរមងារ​ «​សម្ដេច​»​ ដល់​ សម្តេច​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/3ccsb5b4

​បណ្ឌិត​ ហង់​ ជួន​ ណា​រ៉ុ​ន​ ឧបនាយករដ្ឋមន្ត្រី​ បង្ហាញ​ពី​អាទិភាព​ក្នុង​ការ​លើកកម្ពស់​សាលា​រដ្ឋ​

ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លើក​ឡើង​ពី​អាទិភាព​ក្នុង​ការ​លើកកម្ពស់​គុណភាព​គ្រឹះស្ថាន​អប់រំ​សាធារណៈ​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/st37xp3r

​ការ​ដោះស្រាយ​អំពើ​ពុក​រលួយ​៖​ សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​គោរព​ច្បាប់​ក្នុងស្រុក​ និង​អន្តរជាតិ​

​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា​ (AmCham)​ នា​ពេល​ថ្មីៗ​នេះ​ បាន​រៀបចំ​វេទិកា​ស្តី​ពី​បញ្ហា​សំខាន់​នៃ​ក្រមសីលធម៌​ធុរកិច្ច​ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/mvhbckf5

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ឥណ្ឌូ​នេ​ស៊ី​

​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សា​កា​តា​ តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​អាស៊ាន​ លោក​ Joko​ Widodo​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ដែល​ជា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/yrm8rdn7

​អង្គការ​ FAO​ ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ និង​ប្រសិទ្ធិ​ភាព​រាយការណ៍​ប្រកបដោយ​តម្លាភាព​អំពី​ផែនការ​រួមចំណែក​របស់​ជាតិ​

​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ បាន​ប្រគល់​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ម៉ាស៊ីន​មេ​ និង​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​កម្មវិធី​កុំ​ព្យូ​រ​ទ័​រ​មួយ​ចំនួន​ ដល់​អគ្គនាយកដ្ឋាន​ការពារ​ធម្មជាតិ​ (GDNPA)​ នៃ​ក្រសួងបរិស្ថាន​កម្ពុជា​។​ ការ​ផ្តល់​គ្រឿង​សម្ភារៈ​គឺ​សំដៅលើ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/4c9vmm7s

​ក្រសួងការពារជាតិ​ ដាក់​ផែនការ​កែទម្រង់​យោធា​ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​

​ក្រសួងការពារជាតិ​ ដាក់​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ និង​កម្មវិធី​នយោបាយ​ ឱ្យ​ស្រប​តាម​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ របស់​រដ្ឋាភិបាល​ថ្មី​ អាណត្តិ​ទី​៧​ ដើម្បី​សុខ​សន្តិភាព​ប្រជាពលរដ្ឋ​ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​។​ ...

ហង្ស ពណ្ណរាយ
http://tinyurl.com/mtu39jtm

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ណែនាំ​រដ្ឋមន្ត្រី​បែងចែក​ភារកិច្ច​ក្នុង​ក្រសួង​ឱ្យ​ច្បាស់លាស់​និង​ជា​បន្ទាន់​

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ពី​ម្សិលមិញ​បាន​ចេញ​សារ​ណែនាំ​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ​ដែល​មិន​ទាន់​បែងចែក​ភារកិច្ច​ច្បាស់​សម្រាប់​រដ្ឋលេខាធិការដ្ឋាន​ទេ​ ត្រូវ​ប្រញាប់ប្រញាល់​បែងចែក​ជា​បន្ទាន់​ ដើម្បី​ធានា​ដល់​ការ​ដឹកនាំ​និង​លើ​ការងារ​អនុវត្ត​ការងារ​របស់​ក្រសួង​ស្ថាប័ន​។ ...

ត​ន​ ​វិបុល​
http://tinyurl.com/4kwrva7r

កម្ពុជា​-​អា​មេ​រិ​ក​ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​

​ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោក​ Patrick​ Murphy​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំង​ពីរ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/48zutrue

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ អនុវត្ត​វិធានការ​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ឱ្យ​ចប់សព្វគ្រប់​ក្នុង​រយៈពេល ១ ខែ​ទៅ ២ ​ខែ​ទៀត​

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​អនុវត្ត​វិធាន​តឹងរ៉ឺង​ដោយបាន​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ប្រវែង​ ៥​​ ម៉ែត្រ ទាំងសងខាង​ផ្លូវ​ក្រុង និង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បន្ទាប់ពី​ពលរដ្ឋ​មិនបាន​អនុ​វ​ត្តា​ម​ការណែនាំ​ជាច្រើន​ដង​មក​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-30-1732-254065.html

លោក​ ហ៊ុន សែន នឹង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​វិញ​នៅក្នុងពេល​ឆាប់ៗ​

លោក​ដួង តារា ជំនួយ​ការ​ផ្ទាល់​លោក ​ហ៊ុន សែន បានឱ្យដឹងថា លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នឹង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ច​របស់លោក​កាលពីមុន​វិញ​ក្នុងពេល​ឆាប់ៗ ​បន្ទាប់ពី​ក្រុមហ៊ុន Meta សម្រេច​មិន​ដាក់ពិន័យ​តាម​សំណើ​សមា​ជិ​ក​ក្រុម ប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc ខណៈ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យមាន​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​ឡើងវិញ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-31-0846-254086.html

រដ្ឋសភាបន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧​ ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី និង​រើស​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្

សមាជិក​រដ្ឋសភា​កម្ពុ​ជា​ចំនួន​ ៨៧ ​រូប បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ក្នុង​នីតិកាល​ទី​៧ នៅថ្ងៃនេះ ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​ ២៩ ​រូប និង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-31-0926-254091.html

ក្រុមហ៊ុន Meta ច្រានចោលអនុសាសន៍ដែលឱ្យព្យួរគណនីហ្វេសប៊ុកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រុមហ៊ុន Meta បានច្រានចោល​អនុសាសន៍​របស់​ក្រុមប្រឹក្សាត្រួតពិនិត្យ​របស់ខ្លួន ដែល​ណែ​នាំ​ឱ្យ​ព្យួរ​គណនី​ហ្វេសប៊ុករបស់អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដោយសារ​តែ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ។ មន្ត្រីរដ្ឋាភិបាល​បានធ្វើ​អត្ថាធិប្បាយជុំវិញ​សេចក្ដីប្រកាសនេះ និង​បាននិយាយថា តំណាង​របស់ក្រុមហ៊ុន Meta ត្រូវបានអនុញ្ញាត​ឱ្យ​បន្ត​ការងាររបស់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជាវិញ។ ...

ស៊ើង និមល់ និង Leila Goldstein
https://khmer.cambojanews.com/meta-rejects-recommendation-to-suspend-hun-sen-for-inciting-violence/

​រដ្ឋមន្ត្រី​មហាផ្ទៃ​ថ្មី​ ប្រកាស​លុប​បំបាត់​វប្បធម៌​នាំ​កម្លាំង​សមត្ថកិច្ច​ទៅ​កាង​ដីធ្លី​មាន​ជម្លោះ​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ សុខា​ បាន​ប្រកាស​លុប​បំបាត់​វប្បធម៌​នាំ​កងកម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​ ដើម្បី​កាង​ការពារ​ដីធ្លី​ដែល​មាន​ជម្លោះ​រវាង​ភាគី​អ្នកមាន​អំណាច​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/kvfkbhsf

​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អាវុធ​គីមី​នៅ​អាស៊ី​ប្តេជ្ញា​ចិត្ត​ដើម្បី​ពិភពលោក​គ្មាន​អាវុធ​គីមី​

​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អាវុធ​គីមី​ (Chemical​ Weapons​ Convention-CWC)​ បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ពិភពលោក​គ្មាន​អាវុធ​គីមី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mwuxurap

KOICA​ នឹង​ប្រារព្ធ​ខួប​លើក​ទី​២០​ របស់​ខ្លួន​នៅ​កម្ពុជា​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ នឹង​ប្រារព្ធ​ខួប​លើក​ទី​២០​ នៃ​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2ja3cknm

​ស៊ែ​ប៊ី​ ប្តេជ្ញា​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

សាធារណរដ្ឋ​ស៊ែ​ប៊ី​ ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី​ Ana​ Brnabić​ នាយក​រដ្ឋមន្ត្រី​ស៊ែ​ប៊ី​ នៅ​ក្នុង​លិខិត​អបអរសាទរ​នា​ពេល​ថ្មីៗ​នេះ​ ដែល​បាន​ផ្ញើ​ជូន​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mr33a5uz

​នាយក​រដ្ឋមន្ត្រី​លុ​ច​សំបួ​ និង​ហូ​ឡង់​ ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា​

​នាយក​រដ្ឋមន្ត្រី​លុ​ច​សំបួ​ និង​ហូ​ឡង់​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ផ្ញើ​សារ​អបអរសាទរ​ជូន​ចំពោះ​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដោយ​បាន​បញ្ជាក់​ថា​ ពួក​គេ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yv654aut

​កងទ័ព​របស់​ប្រទេស​ចិន​នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ Pure​ Homeland-2023″​ នៅ​កម្ពុជា​

លោក​វរសេនីយ៍ឯក​ Wu​ Qian​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​របស់​ប្រទេស​ចិន​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​យោង​តាម​ការ​ឯកភាព​ដែល​សម្រេច​បាន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ (ADMM-Plus)​ ក្រុមការងារ​អ្នកជំនាញ​ (EWG)​ ស្តី​ពី​សកម្មភាព​មីន​មនុស្សធម៌​ (HMA) ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/22yvhw99

សមាជិក​សភា​ និង​មន្ត្រី​ចាស់​ថ្មី​មាន​ពេល​ ៣០​ថ្ងៃ​ ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កំណត់​ថា​ សមាជិក​សភា​ សមាជិក​រដ្ឋាភិបាល​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ទីប្រឹក្សា​ និង​ជំនួយការ​ចាស់​និង​ថ្មី​មាន​ពេល​៣០​ថ្ងៃ​យ៉ាង​យូរ​ ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ ក្រោយ​ពី​ការ​ចូល​កាន់​តំណែង​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/4sva2n6w

ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ វិស័យ​កាត់ដេរ​ផ្តោត​លើ​ការ​ធានា​និង​រក្សា​ភាព​ប្រកួតប្រជែង​

​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ការ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែកជើង​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប​ (​ GFT​ )​ ដល់​កម្មករ​-​និយោជិត​ ត្រូវ​បាន​ធ្វើ​ឡើងជា​ជំហានៗ​ដើម្បី​ធានា​និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​លើ ...

ជា​ វណ្ណ​យុទ្ធ​
http://rb.gy/711zu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YuPwD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!