ព័ត៌មាន​

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​លើ​ច្បាប់​ ៤ ​ទើប​កែប្រែ​ថ្មី

ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ម្សិលមិញ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស ហើយ​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ភ្លាមៗ បន្ទាប់ពី​ព្រះអង្គ​បាន​ឡាយ​ព្រះហស្ថលេខា​ដែល​ច្បាប់​ទាំង​នេះ​អនុញ្ញាត​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi

រដ្ឋាភិបាល​បន្ត​បង្ហាញ​បដិវត្តន៍​ពណ៌​ភ្ជាប់​ CNRP

រដ្ឋាភិបាល​បាន​បង្កើន​ការ​រៀបរាប់​អំពី​បដិវត្តន៍​ពណ៌​ ខណៈ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដី្កការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​វីដេអូ​មួយ​មាន​រយៈពេល​ ៤៥ ​នាទី​ដោយ​បង្ហាញ​អំពី​រូបភាព​នៃ​ការ​តវ៉ា​នានា​ក្នុង​គោល​បំណង​ភ្ជាប់​សកម្មភាព​គណបក្ស​ប្រឆាំង​ទៅ​នឹង​ចលនា​ដទៃៗ​នៅ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2y3jTjw

ថ្ងៃនេះ សមាជិក​ព្រឹទ្ធ​សភា​នឹង​អនុម័ត​ច្បាប់​ចំនួន​ ៤ បើក​ផ្លូវ​ឲ្យ​ចែក​អាសនៈ​ ពេល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ចាប់​ផ្ដើម​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់ ទាក់​ទង​នឹង​ការ​បែង​ចែក​អាស​នៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពី​ដើម​សប្ដាហ៍ បើ​ទោះ​បី​សហគមន៍​អន្តរជាតិ​បាន​បង្ហាញ​ការ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2xTo69x

សមាជិករដ្ឋសភា៦៧រូបមកពីCPPអនុម័តច្បាប់ជាឯកច្ឆន្ទបើកផ្លូវឱ្យចែកអាសនៈពេលរំលាយបក្សប្រឆាំង

សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបបានលើកដៃអនុម័តជាឯកច្ឆន្ទកាលពីម្សិលមិញលើសេចក្តីព្រាងច្បាប់ចំនួន៤ដែលពាក់ព័ន្ធគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សនយោបាយដទៃនៅពេលណាមួយដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។ ...

ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://www.phnompenhpost.com/national/cpp-plans-reallocate-legislative-local-council-seats-get-assembly-nod

លោក ស ខេង ​ប្រាប់​អាជ្ញាធរ​ឲ្យ​ត្រៀម​ទប់ស្កាត់​ការ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​របស់ CNRP

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​បាន​បន្ត​អប់រំ​មន្ត្រី​របស់​ខ្លួន​ដោយ​ណែនាំ​អភិបាល​ខេត្ត​ស្នងការ​នគរបាល និង​មន្ត្រី​នានា​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​ពួកគេ​សង្ស័យ​ថា​នឹង​កើតឡើង​នៅ​ពេល​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ...

ម៉ិច ដារ៉ា និង អាណាន់ បាលីកា
http://bit.ly/2xI3NGY

គណបក្ស២បដិសេធទទួលយកអាសនៈសភារបស់សង្គ្រោះជាតិប្រសិនបើត្រូវបានគេបែងចែកឱ្យ

​ខណៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ កំពុងធ្វើការ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​ ដើម្បី​យក​អាសនៈ​ចំនួន​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ដែល​ពុំ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ តែ​មាន​គណបក្ស​ចំនួន​២ ...

បែន សុខហ៊ាន និង Erin Handley
http://www.phnompenhpost.com/national/cnrps-dissolution-looms-small-parties-look-set-enter-big-stage

​តំណាងរាស្ត្រ​ CPP​ ៤៩​ រូប​ស្នើ​កែ​ច្បាប់បោះឆ្នោត​ដើម្បី​ចែក​កៅអី​នៅ​ក្នុង​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​បក្ស​ផ្សេង​

សមាជិក​រដ្ឋសភា​ ៤៩​ រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះហត្ថលេខា​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដើម្បី​អនុម័ត​រូបមន្ត​បែងចែក​កៅអី​ឱ្យអំណាច​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ចែក​កៅអី ...

នៀម ឆេង និង ម៉ិច ដារ៉ា
http://bit.ly/2wMdxR1

ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ធ្វើ​តាម​សេណារីយោ ដែល​បាន​គ្រោង​ទុក

មួយ​ថ្ងៃ​ មុន​ក្រសួង​មហាផ្ទៃ ​បាន​ណែ​នាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​រាយ​ការណ៍​ព្រឹត្តិការ​ណ៍​ប្រចាំ​ថ្ងៃ ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល និង​ការ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​ប្តឹង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ គឺជា​អ្វី​ដែល​បាន ...

Erin Handley និង ម៉ិច ដារ៉ា
http://bit.ly/2kwO6kS

CNRP ​កំពុង​ប្រឈម​នឹង​បក្ស​ពីរ​ប្តឹង​សុំ​រំលាយ​ចោល

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ពី​ម្សិលមិញ​ដោយ​សុំ​ឲ្យ​ពិនិត្យ​លើ​នីតិវិធី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ដូច​គ្នា ក្រោយពី​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​ចោទ​ថា​បាន​ប្រព្រឹត្ត ...

សុទ្ធ គឹមសឿន
http://bit.ly/2yJPSBj

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យគណបក្សប្រឆាំងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់

​កាលពី​ខែមីនា​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឈរ​កាន់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ ដែល​ទើប​ជ្រើសរើស​ថ្មី​។​ អ្នក​ទាំង​បួន​បាន​ត្រៀមខ្លួន​រួចរាល់​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​មាន​សម្រាប់​ពួក​គេ​គឺ​ការ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yISTlf

បក្ស២គ្រោងប្តឹងរំលាយសង្គ្រោះជាតិ ឯអ្នកវិភាគថាទូងស្គរ

​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គណបក្ស​យុវជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​គម្រោង​ដាក់​ពាក្យបណ្តឹង​ប្រហាក់ប្រហែល​គ្នា​ទៅ​តុលាការ​កំពូល​ដើម្បី​ទាមទារ​ឱ្យ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ ដោយ​ចោទ​មេដឹកនាំ​គណបក្ស​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​មាន ...

បែន សុខហ៊ាន
http://bit.ly/2kcZ0fa

បដា​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​មួយ​ចំនួន​ត្រូវ​ដក​ចេញ

​បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​លួច និង​ដក​ចេញ​ដោយ​ខ្លួនឯង​ បន្ទាប់ពី​អាជ្ញាធរ​បាន​ស្នើសុំ​ឲ្យ​ដក ខណៈ​ពេល​ដែល​ក្រុម​មេធាវី​កំពុង​រៀបចំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ដែល​ក្រុម ...

នៀម ឆេង Leonie Kijewski និង ម៉ិច ដារ៉ា
http://bit.ly/2k6iHVU

អវត្តមាន លោក កឹម សុខា ក្នុងបន្ទប់សវនាការធ្វើឱ្យមេធាវីដើរចេញ

ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញដោយសារគ្មានវត្តមានលោក សុខា ខណៈសាលាឧទ្ធរណ៍បានកំណត់ថា ការសម្រេចឃុំខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងត្រឹមត្រូវដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ...

នៀម ឆេង Leonie Kijewski និង បែន សុខហ៊ាន
http://bit.ly/2xzYfQs

CNRP លើក​បដា​ទូទាំង​ប្រទេស​ ទាមទារ​ឲ្យ​ដោះលែង​​លោក​ កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា នៅ​តាម​ស្នាក់ការ​គណបក្ស​ទូទាំង​ ២៥ ខេត្ត រាជធានី ចាប់ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹង​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​នេះ​។ ...

នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM

មេធាវី​លោក កឹម សុខា ចោទ​មន្ត្រី​គុក​ដាក់​កាមេរ៉ា​លួច​ស្ដាប់​រឿង​សួរ​កូនក្ដី

លោក សំ សុគង់ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ ៨ ​នាក់​ដែល​បាន​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​កាលពី​ម្សិលមិញ​បាន​រិះគន់​ចំពោះ​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ថា​បាន​បំពាន​សិទ្ធិ​សម្ងាត់​នៃ​ការ​សន្ទនា​រវាង​កូនក្ដី​ និង​មេធាវី​ដែល​ផ្ទុយ ...

ឆាយ ច័ន្ទនីដា
http://bit.ly/2h5weZt

មន្ត្រី​ឃុំ-សង្កាត់​ CNRP ​រង​ការ​ព្រមាន​វ៉ៃ​ខ្នោះ

​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​កំណត់​បែបបទ​អំពី​ការ​សាងសង់ ជួសជុល និង​កែលម្អ​អគារ​សាលា​ឃុំ-សង្កាត់ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាប់​ដាក់គុក​មន្ត្រី​ឃុំ​សង្កាត់​មកពី​គណបក្ស​ជំទាស់ ដែល​​ប្រើប្រាស់​ឈ្មោះ​បក្ស​ខ្លួន​ក្នុង​ការ​រៀបចំ​កិច្ចការ​នេះ​ជា​ចំណាត់ការ​ ...

បែន សុខហ៊ាន
http://bit.ly/2x3clJZ

បក្ស​ប្រឆាំង​ នឹង​នៅ​តែ​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ

លោក សុន ឆ័យ អភិបាល​ក្រុម​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​សញ្ញា​ច្បាស់​លាស់​មួយ​កាលពីម្សិល​មិញ​ថា គណបក្ស​ប្រឆាំង នឹង​នៅ​តែ​បន្ត​ដើរ​ទៅមុខ បើ​ទោះបី​ជា​មាន​ចលាចល​ខាង​នយោបាយ​ នាពេល​បច្ចុប្បន្ន​ក្តី​ ហើយ​គណបក្ស​នេះ​ នឹង​នៅតែ​ចូលរួម​ការរ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨ ខាង​មុខ។ ...

នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62

វីដេអូ​ផ្សេង​ទៀត​របស់​លោក​ កឹម សុខា ត្រូវ​បាន​គេ​បង្ហោះ

ទ្រឹស្ដី​ដែល​មិន​បាន​ត្រួតពិនិត្យ និង​រឿងរ៉ាវ​ជាច្រើន​នៅ​តែ​បន្ត​ហូរ​ចូល​ឥត​ដាច់​នៅ​ចុង​សប្តាហ៍​នេះ​ដែល​ម្តង​ហើយ​ម្តង​ទៀត​គឺ​សំដៅ​ទៅ​លើ​រឿងរ៉ាវ​របស់​មេគណបក្ស​ប្រឆាំង​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ ខណៈ​ដែល​ហ្វេសប៊ុក​ដែល​គាំទ្រ​រដ្ឋាភិបាល​ឈ្មោះ​ «​សីហា​» បាន​បង្ហោះ ...

Ananth Baliga and បែន សុខឃាន
http://bit.ly/2w0QtSb

មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​បម្រាម​ការ​ប្រជុំ

មន្ត្រី​បក្ស​ឃុំ ស្រុក​ និង​ខេត្ត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ថា​បាន​រារាំង​មិន​ឲ្យ​ពួកគេ​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​សមាជិក​បក្ស​ ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​ប៉ុន្ដែ​អាជ្ញាធរ​ថា​ការ​ហាម​សំដៅ​តែ​អ្នក​និយាយ ...

សុទ្ធ គឹមសឿន
http://bit.ly/2wJQOWr

សភា​នឹង​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ កឹម សុខា

រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​លើ​ករណី​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​តុលាការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ពី​បទ ​«​ក្បត់ជាតិ​» ខណៈ​ដែល​មាន​ការ​ផ្សព្វផ្សាយ​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ...

នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09

បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​បដិសេធ

តុលាការ​កំពូល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​ច្រានចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ចៅ ​វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​ ២៨ ​សីហា ពាក់ព័ន្ធ​បទ​ចោទ​ចូលរួម​បាតុកម្ម​របស់​ក្រុម​​កម្មករ​អូស​រទេះ​នៅ​ក្រុង ...

គឹម សារុំ
http://bit.ly/2eFmLuC

សង្គ្រោះជាតិ ​មិន​តែង​តាំង​ប្រធាន​ថ្មី​ទេ​ ខណៈ UN សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​មិន​ធ្វើ​ការ​តែង​តាំង​ប្រធាន​ថ្មី ជំនួស​​លោក កឹម សុខា នោះ​ទេ ខណៈ​ដែល​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៣ ខែកញ្ញា ហើយ​បាន​បញ្ជូន​យក ...

Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl

កូន​លោក កឹម សុខា និង​មន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​

កូនស្រី​លោក​ កឹ​ម​ សុខា​ និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ថែម​ទៀត​ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​ល្បីឈ្មោះ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​យ៉ាង​តក់ក្រហល់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​នៅ​គេហដ្ឋាន ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ

ការស៊ើបអង្កេតលើមូលនិធិរបស់គណបក្សសង្គ្រោះជាតិបានចាប់ផ្តើម

ក្រសួងមហាផ្ទៃ បានចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើប្រភពមូលនិធិរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសារព័ត៌មាន Fresh News បានបង្ហោះឯកសារលេចធ្លាយ ដើម្បីបង្ហាញថាគណបក្សនេះបានទទួលមូលនិធិពីអង្គការបរទេស។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080801/cnrp-funding-investigation-launched/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RypJf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!