ហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងព័ត៌មាន​​​​ និង​​​អ្នក​​​កាសែត​​​កម្ពុជា​​​ពង្រឹង​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្រទេស​ចិន​​​

មន្ត្រីក្រសួងមហាផ្ទៃ និងអ្នកកាសែតកម្ពុជាដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលនឹងទទួលបានវគ្គបណ្តុះបណ្តាលពីសមភាគីចិន ហើយនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងថ្មីដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីម្សិលមិញ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយវេទិកាមួយដែលរៀបចំធ្វើឡើងកាលពីខែតុលាដោយមន្ត្រីឃោសនាការជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សកុម្មុយនិស្តចិន ដែលបានយកវេទិកានេះអំពាវនាវស្នើសុំឲ្យមានការបង្កើន ការសហការគ្នា និងចែករំលែកព័ត៌មានរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ...

អូន ភាព
http://www.cambodiadailykhmer.com/37127

Pestech វិនិយោគ ​$១០០​លាន​លើ​ការ​បញ្ជូន​ថាមពល

ក្រុមហ៊ុន​ផ្នែក​ថាមពល Pestech Cambodia ជា​បុត្រ​សម្ព័ន្ធ​របស់ Pestech International នៅ​ម៉ាឡេស៊ី​ទទួល​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក Alex Corporation ដើម្បី​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​ថាមពល​ថ្មី​មួយ ដែល​នឹង​បញ្ជូន​អគ្គិសនី​ពី​ស្ថានីយ​ស្ទឹង​តាតៃ​ខេត្ត​កោះកុង មក​ស្ថានីយ​ចែកចាយ​នៅ​ភ្នំពេញ​។ ...

ហ៊ គឹមសាយ
http://bit.ly/2oWH7zO

Uber គ្រោង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា

ក្រុមហ៊ុន​ឈ្មោះ​”​ហៅ​តាក់​ស៊ី​ជិះ​”​ដ៏​ពេញ​និយម​របស់​ពិភពលោក Uber បាន​បង្ហាញ​ពី​គម្រោង​ដាក់​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ខណៈ​សេវា​ដឹក​ជញ្ជូន​តាម​តាក់ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​បង្ហាញ​ពី​កំណើន​។ ...

Matthieu de Gaudemar និង​ ហ៊ គឹមសាយ
http://bit.ly/2nJKYON

ការផ្គត់ផ្គង់ទឺកស្អាតក្នុងតំលៃថោក

កាលពី​ថ្ងៃ​ពុធ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ជំរុញ​អោយ​រដ្ឋាករទឹក​ភ្នំពេញ​ទិញ​យក​ប្រព័ន្ធ​ចែកចាយ​ទឹក​របស់​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ធ្វើការ​គ្រប់គ្រង​និង​ចែកចាយ​ទឹក​ដល់​ប្រជាជន​នៅ​តំបន់​ជាយ​រាជធានី​។​ ​ ...

ម៉ៃ​ គុណ​មក​រា
http://www.khmertimeskh.com/news/37320/cheap-water-deal/

PPWSA រំពឹង​ថា​នឹង​បង្កើន​ចំណូល​ពី​ការ​ពង្រីក​ការ​ផ្គត់​ផ្គង់

ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​បានដាក់​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​ជំហ៊ាន​ទី​២​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​មើល​ឃើញ​ថា ជា​ឱកាស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​។ ...

ហ៊ គឹមសាយ
http://bit.ly/2occE2L

ការ​​​តភ្ជាប់បណ្តាញ​​​អគ្គិសនី​​​កើន​​​ឡើង តែ​​​នៅ​​​មាន​​​គម្លាត​​​ខុស​​​គ្នា​​​នៅឡើយ​​​រវាង​​​ជន​​​បទ និង​​​ទីក្រុង​​​

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាបាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាជនជាច្រើនគ្រួសារបន្ថែមទៀតយ៉ាងឆាប់រហ័ស ប៉ុន្តែការមានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ជនបទនៅតែទាបជាងតំបន់ក្រុងដដែល។ ...

Matt Surrusco
http://www.cambodiadailykhmer.com/37087

ចំណូល​បាន​ពី​កំពង់​ផែ​ស្វយ័ត​កើនឡើង​

​ចំណូល​សរុប​របស់​ក្រុមហ៊ុន​របស់​រដ្ឋ​ដែល​បាន​ចុះបញ្ជី​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ បាន​កើនឡើង​ ៧.៤៩​ ភាគរយ​ នៅ​ត្រឹម​ចុងខែ​ធ្នូ​ ឆ្នាំ​មុន​ ដែល​នាំ​អោយ​ឱ្យ​កំណើន​សុទ្ធ​មាន​ចំនួន​ ១៦.៥​ លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​បាន​ត្រឹម​ចំនួន​ ១៥.៣៥ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37268/revenue-rises-at-the-autonomous-port/

តម្លៃ​នៃ​ការ​ប្រើប្រាស់​ត្រូវ​បាន​កាត់​បន្ថយ​

​រដ្ឋាភិបាល​ នឹង​ធ្វើការ​កំណត់​ស្តង់ដារ​អត្រា​តម្លៃ​ទឹក​ និង​ភ្លើង​ សម្រាប់​កម្មករ​រោងចក្រ​ និង​សិស្ស​និ​សិ​ត្ស​ ដើម្បី​បញ្ឈប់​ការ​គិត​តម្លៃ​ដែល​គ្មាន​គោលការណ៍​ពី​ម្ចាស់ផ្ទះ​ជួល​របស់​ពួក​គេ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/37293/utility-bills-slashed-for-many/

គំនិតអាជីវកម្មទទួលបានការចាប់អារម្មណ៏ពីតំបន់Silicon Valley

ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគទុន​ពី​មូលធន​បរទេស​ជា​ច្រើន​ សូ​ម្បី​តែ​ក្រុមហ៊ុន​ក្នុង​តំបន់​Silicon​ Valley​ ក៏​កំពុង​សំលឹង​មើល​ឱកាស​ក្នុង​ការ​វិនិយោគ​ដែរ​។​ កាលពី​ខែ​មុន​ គេហទំព័រ​ក្នុងស្រុក​មួយ​ឈ្មោះ​Khmerload​ ដែល​មនុស្ស ...

Matthieu de Gaudemar
http://www.phnompenhpost.com/business/startups-turn-heads-silicon-valley

ក្រុមហ៊ុនអាកាសចរណ៍Qatar Airwaysបើកដំណើរការសេវាដឹកជញ្ជូនទៀត​ទាត់

នៅ​ស​ប្តា​ហ៍​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ Qatar​ Airways​ បាន​បើក​ដំណើរការ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ដែល​មាន​ប្រតិបត្ដិការ​​ទៀត​ទាត់​ ពីរាជធានី​ភ្នំពេញ​ ​ទៅ​ទីក្រុង​ដូ​ហា​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​។​ ​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍​
http://www.phnompenhpost.com/business/qatar-airways-launches-regular-cargo-service

ជប៉ុន​ព្រាង​គម្រោង​ដើម្បី​ជម្រុញ​ការ​ដឹក​ជញ្ជូន​តាម​ទន្លេ​

​អ្នកជំនាញ​ជនជាតិ​ជប៉ុន​បាន​ជម្រុញ​ប្រទេស​កម្ពុជា​វិនិយោគ​លើ​ការ​ជម្រុញ​វិស័យ​ដឹក​ជញ្ជូន​លើ​ទន្លេមេគង្គ​ ដើម្បី​ជម្រុញ​ចលនា​ដឹក​ជញ្ជូន​នៅ​ជុំវិញ​ប្រទេស​។​ លោក​ Kume​ Hidetoshi​ មក​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ បាន​ធ្វើការ​អំពាវនាវ​ក្នុងអំឡុងពេល​ធ្វើ​បទ​បង្ហាញ​នៅ​ស្ថានទូត​ជប៉ុន ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37233/japan-outlines-plan--to-increase-river-cargo/

ផ្លូវ​ថ្មី​អាច​នឹង​ជា​ផ្លូវ​យន្តហោះ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ​ បាញ់​ សិក្សា​ថា​តើ​មហាវិថី​ដ៏​ធំ​បំផុត​របស់​រាជធានី​ភ្នំពេញ​អាច​នឹង​ប្រើប្រាស់​សម្រាប់​យន្តហោះ​ចុះ​ចត​នៅ​ពេល​បន្ទាន់​បាន​ ឬ​យ៉ាងណា​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37189/pm--new-road-could-be-a-runway/

ការ​ប្រើ​ទឹក​ស្អាត​នៅ​ជនបទ​កើន​ ៥៣%

របាយការណ៍​ដែល​ត្រូវ​បាន​ចែកចាយ​នៅក្នុង​អង្គ​សន្និបាត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​​​ថា​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៦​ សូចនាករ​ទឹកស្អាត​មាន​ការ​កើនឡើង​ដល់ ​៥៣%​ នៃ​ប្រជាពលរដ្ឋ​ជនបទ និង​សូចនាករ​វិស័យ​អនាម័យ​ជនបទ​សម្រេច​បាន ៥៦ % នៃ​ផែនការ​ ១០០%​។​ ...

សែន ដាវីត
http://bit.ly/2oGq3x5

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​ ...

ជា វណ្ណៈ
http://bit.ly/2nxjEoE

មូលនិធិ​៥​លាន​ដុល្លារ ​បង្កើត​ឡើង​សម្រាប់​ជួយ​ជំរុញ​សហគ្រិន​ផ្នែក​ឌីជីថល

មូលនិធិ​ចំនួន៥​លាន​ដុល្លារសម្រាប់​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល និង​ក្រុមហ៊ុន​បង្កើត​ថ្មី​ផ្នែក​ឌីជីថលនៅ​កម្ពុជាត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ម្សិលមិញ​ដើម្បី​ផ្តល់​ដល់​សហគ្រិន​វ័យ​ក្មេង​ទាក់ទង​ទៅ​នឹង​ពាណិជ្ជកម្ម​ឌីជីថល ជំរុញ​ការ​អភិវឌ្ឍ នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា។​ Smart AxiataDigitalInnovationជា​មូលនិធិ​នឹង​ឆ្លើយ​តប ...

ជា វណ្ណៈ
http://bit.ly/2o5lRdo

Smart បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​មូលនិធិ​អាជីវកម្ម

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart Axiata កាលពី​ថ្ងៃ​ម្សិលមិញ បាន​ដាក់​ឲ្យ​ដំណើរការ​មូលនិធិ​អាជីវកម្ម​ដែល​មាន​ទឹក​ប្រាក់ ៥ លាន​ដុល្លារ​ដើម្បី​ត្រៀម​សម្រាប់​ការ​បណ្តាក់​ទុន​វិនិយោគ​លើ​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​ឌីជីថល​ដែល​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​កម្ពុជា​។ ...

ហ៊ គឹមសាយ
http://bit.ly/2ofdbys

មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​អា​កាស​ចរ​ស៊ីវិល​ដែល​ផ្តល់​មូល​និធិ​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​សម្ភោធ​

​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺត​អា​កាស​ចរ​ស៊ីវិល​​មួយ​ត្រូវ​បាន​សម្ភោធ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាលពី​ថ្ងៃ​ពុធ​ ​ បន្ទាប់ពីរយៈ​ពេល​បីឆ្នាំ​​ដែល​​កិច្ច​ព្រម​ព្រៀង​បាន​ចុះ​ហត្ថ​លេខា​ជាមួ​យ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ផ្តល់​មូល ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/business/s-korea-funded-civil-aviation-training-center-inaugurated-126918/

ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​បាន​បង្ហាញ​ពី​សម្ទុះ

ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​របស់​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​កំណើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​តាម​អាកាស​ថ្មីៗ​ចូល​កាន់​តែ​ច្រើន ដែល​មន្ដ្រី​អះអាង​ថា តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់​ជំរុញ​ឲ្យ​មាន​កំណើន​នេះ ...

ចេង សុខហ័ង
http://bit.ly/2nbLRmg

ក្រសួងប្រៃសណីយ៍​ដាក់​ឳសានវាទ​ជាថ្មី​ដល់ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ដាក់​ឱសានវាទ​ជា​ថ្មី​ម្តង​ទៀត​ដល់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ធំៗ​ចំនួន​បី​រួម​មាន​ក្រុមហ៊ុនMetfone, Smart, Cellcardបញ្ឈប់​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅ​លើ​ការ​ប្តូរ​លុយ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​តែ​មួយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា។ នេះ​បើ​យោង ...

សុខ ចាន់
http://bit.ly/2nIcj5i

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ស្រាបៀរ​មាន​កំណើន​លឿន

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​រ​នៅ​កម្ពុជា​មាន​កំណើន​លឿន​បំផុត​ក្នុង​ចំណោម​ឧស្សាហកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​អ្នក​ស្រាវជ្រាវ​អាជីវកម្ម និង​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្មនេះ​ឲ្យ​ដឹងថា ថវិកា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុនស្រា​បៀរ​នានា​បាន​កើនឡើង​ពីរ​ខ្ទង់​ប្រចាំ​ឆ្នាំ​។ ...

ហ៊ គឹមសាយ
http://bit.ly/2mjlHz9

តម្លៃ​ម្រេច​ធ្លាក់​ចុះ​ក្នុង​រដូវ​ប្រមូល​ផល

កំណើន​នៃ​ការ​ផ្គត់ផ្គង់​ម្រេច​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​តម្លៃ​ម្រេច​ធម្មតា​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​៣០​ភាគរយ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ម្រេច​ដារ​មេមត់​។ ...

ចេង សុខហ័ង
http://bit.ly/2mOYyBw

ថៃ​សន្យា​ផ្ដល់​ក្បាល​រថភ្លើង ៤ ដល់​កម្ពុជា​ ខណៈ​ដំណើរ​សាកល្បង​ធ្វើ​នៅ​ខែ​កក្កដា

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ពី​​ម្សិលមិញ​ថា​រដ្ឋាភិបាល​​ថៃ​បាន​សន្យា​ថា​នឹង​​ផ្ដល់​​ក្បាល​រថភ្លើង​ចំនួន​ ៤ ​គ្រឿង​ដល់​កម្ពុជា​សម្រាប់​​ដំណើរការ​តភ្ជាប់​ផ្លូវដែក​ កម្ពុជា-​ថៃ​ ដែល​គ្រោង​​បើក​ឲ្យ​ដំណើការ​បណ្ដោះអាសន្ន ...

ឃុត សុភចរិយា
http://bit.ly/2mvAVNn

គម្រោង​បណ្តាញ​លូ​ទីក្រុង​ត្រូវ​បាន​លើក​ពិភាក្សា​

​ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រត្តិបត្តិការ​អន្តរជាតិ​ (JICA)​ បាន​សម្រេច​លើ​គម្រោង​មេ​សម្រាប់​ការ​គ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ទីក្រុង​ភ្នំពេញ​ ដែល​គម្រោង​នេះ​ចាំបាច់​ត្រូវ​មាន​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ​ផង​ដែរ​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី​ម្នាក់​។ ...

Yesenia Amaro
http://www.phnompenhpost.com/national/city-sewage-plan-mooted

ពលរដ្ឋ​​ឱ្យ​សាលា​ក្រុង ផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​

ប្រជាពលរដ្ឋ​ប្រមាណ៧០​នាក់​មក​ពី​សហគមន៍​ចំនួន​ ៦ នៅ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ដូនពេញ បាន​ស្នើ​ជា​ថ្មី​ដល់​សាលា​រាជធានី​ភ្នំពេញផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញខណៈ​ដែល​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​លំនៅឋានក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ថារាជរដ្ឋាភិបាល ...

ប៉ិច សុធារី
http://bit.ly/2mL3CH2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vdYTy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!