ព័ត៌មាន
សមាជិកព្រឹទ្ធសភាអនុម័តថវិកាជាតិចំនួន ៨,២៣ ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ
កាលពីម្សិលមិញ ព្រឹទ្ធសភាបានអនុម័តជាឯកច្ឆន្ទនូវថវិកាចំនួន ៨,២៣ ពាន់លានដុល្លារសម្រាប់ថវិកាជាតិឆ្នាំក្រោយ។ សមាជិកព្រឹទ្ធសភា ៥៨ រូបក្នុងចំណោម ៦២ រូបដែលបានចូលរួមប្រជុំពេញអង្គកាលពីម្សិលមិញ បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ។ ច្បាប់នេះត្រូវ ...
Ben Sokhean
https://www.khmertimeskh.com/50668596/senators-approve-8-23-billion-national-budget-for-next-year/
លោក ហ៊ុន សែន រំឭកថា សិទ្ធិសេរីភាពរបស់កម្ពុជាបច្ចុប្បន្ន គឺត្រូវបានរំដោះយកមកវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត
នៅថ្ងៃប្រារព្ធខួបលើកទី ៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩» ដែលបានប្រព្រឹត្តទៅពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកពលរដ្ឋខ្មែរនៅទូទាំងប្រទេសតាមរយៈបណ្ដាញសង្គមថា សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានបច្ចុប្បន្ននេះគឺត្រូវបានរំដោះយកមកវិញ ក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានផ្តួលរំលំទាំងស្រុងនៅថ្ងៃទី ...
ឃុត សុភចរិយា
https://bit.ly/2sjyFR2
លោក ស៊ុន ចាន់ថុល កំណត់ឲ្យស្តារអូរប្រឡាយនៅខេត្តព្រះសីហនុឲ្យរួចក្នុងរយៈពេល ៣ ខែ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ពេលត្រឹម ៣ ខែ ក្នុងការស្តារអូរប្រឡាយចំនួន ៥ ខ្សែ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខ កុំឲ្យមានការជន់លិចធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំដូចកាលពីរដូវវស្សាឆ្នាំកន្លងទៅទៀត។ លោករដ្ឋមន្ដ្រីបានថ្លែងនៅក្នុង ...
វ៉ន ដារ៉ា
https://bit.ly/2Py1XUb
នាយករដ្ឋមន្ត្រីផ្ដល់អនុសាសន៍ ៤ ចំណុច ដើម្បីប្រសិទ្ធភាព VECONAC
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនូវអនុសាសន៍ ៤ ចំណុច សម្រាប់សហព័ន្ធអតីតយុទ្ធជនអាស៊ានហៅកាត់ថា VECONAC ដើម្បីឲ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀតក្នុងក្របខ័ណ្ឌផែនការសកម្មភាពអាស៊ាន។ ការផ្ដល់នូវអនុសាសន៍ទាំងនេះបានធ្វើឡើងក្នុងពេលលោកធ្វើជាអធិបតីនៃពិធីបើកមហាសន្និបាតសហព័ន្ធ ...
នៀម ឆេង
https://bit.ly/2YAbv52
ក្រសួងការបរទេសកម្ពុជា ប្រតិកម្មចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើលោក គន់ គីម និងឧកញ៉ា ទ្រី ភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ ប្រតិកម្មទៅលើច្បាប់សកលម៉ានីតស្គី (Global Magnitsky Act) របស់សហរដ្ឋអាមេរិកដោយបានបំពានជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជនជាកម្មវត្ថុនៃវិធានទណ្ឌកម្ម ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពឯករាជភាពនៃច្បាប់ និង ...
ម៉ិច ដារ៉ា
https://bit.ly/2P7fenD
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងវិសោធនកម្មមាត្រាចំនួន ១០ នៃច្បាប់ស្តីពីសហជីព
ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មមាត្រាចំនួន ១០ នៃច្បាប់ស្តីពីសហជីពកាលពីថ្ងៃចន្ទក្នុងសម័យប្រជុំលើកទី ៤ នីតិកាលទី ៤ ដោយសំឡេង ៥៨ លើ ៥៨ ដោយឥតកែប្រែ បន្ទាប់ពីបានឆ្លងរដ្ឋសភាកាលពីខែមុន។ មាត្រាទាំង ១០ នោះរួមមាន មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ...
រី សុចាន់
https://bit.ly/2RF0DS5
រដ្ឋាភិបាលផ្ទេរមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅរាជធានី-ខេត្ត
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្ទេរមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាពសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ អនុក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃចន្ទត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ...
នៀម ឆេង
https://bit.ly/35c7oP8
តំណាងពលរដ្ឋជិត ៣០០ នាក់ ស្នើឲ្យអភិបាលខេត្តព្រះសីហនុពន្លឿនការដោះស្រាយវិវាទដីធ្លី
នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៧១ ដែលធ្វើឡើងកាលពីម្សិលមិញ ប្រជាពលរដ្ឋជិត ៣០០ នាក់ តំណាងឲ្យពលរដ្ឋកំពុងមានវិវាទដីធ្លីចំនួន ៩ ០៥៥ គ្រួសារ នៅខេត្តព្រះសីហនុបានស្នើទៅអភិបាលខេត្ដ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្តនេះ និងរាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយបញ្ហាជម្លោះដីធ្លីឲ្យបានលឿន។ ញត្ដិស្នើសុំជួយអន្តរាគមន៍របស់ប្រជាពលរដ្ឋ ...
វ៉ន ដារ៉ា
https://bit.ly/36shJGP
អន្តរក្រសួងរួមគ្នា ពិភាក្សាស៊ីជម្រៅពីការអភិរក្សទន្លេមេគង្
អន្ដរក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានរួមគ្នាពិភាក្សាស៊ីជម្រៅអំពីសារៈសំខាន់នៃទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើទស្សនគោលនយោបាយ និងវិធីសាស្ដ្រដែលរដ្ឋាភិបាលអាចធ្វើការរួមគ្នាក្នុងការអភិរក្ស ដើម្បីធានាអនាគតភ្លឺស្វាងសម្រាប់ទន្លេមេគង្គ។ កិច្ចពិភាក្សារយៈពេល ២ ថ្ងៃដែលរៀបចំឡើងកាលពីថ្ងៃទី ៦-៧ ខែធ្នូ ក្រោមប្រធានបទ «កម្មវិធីអច្ឆរិយ ...
វ៉ន ដារ៉ា
https://bit.ly/38o1wo2
អាជ្ញាធរ បោះបង្គោលកំណត់ព្រំដីភ្នំដោះក្រមុំ
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីររៀបចំដែនដីខេត្តបានសហការគ្នាចំណាយពេល ២ ថ្ងៃ ក្នុងការបោះបង្គោលថ្មចំនួន ៥៣ បង្គោល នៅជុំវិញភ្នំដោះក្រមុំ ដើម្បីការពារភ្នំនេះកុំឲ្យមានការរំលោភយកតទៅទៀត។ ប៉ុន្តែសហគមន៍ជនជាតិដើមអះអាងថាការបោះបង្គោលនោះគឺមិនបានអនុវត្តទៅតាម ...
ខន សាវិ
https://bit.ly/2RA29Vw
កម្ពុជា-វៀតណាម ពិភាក្សាពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសព្រំដែន
សភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនមកពីបណ្តាខេត្តនៅភាគខាងត្បូងប្រទេសវៀតណាមសរុបជាង ៦០ ក្រុមហ៊ុន កាលពីចុងសប្តាហ៍មុនបានរៀបចំវេទិកាធុរកិច្ចមួយ ដើម្បីពិភាក្សាគ្នាអំពីការជំរុញ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅជាប់ព្រំដែននៃប្រទេសទាំង ២។ នេះបើយោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដែល ...
ហ៊ឹន ពិសី
https://bit.ly/2LAOeuC
ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០ លានដុល្លារ សម្រាប់វិស័យស្រូវអង្ករកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានប្រកាសផ្តល់ទុន ៥០ លានដុល្លារ សម្រាប់ជាកម្ចីផ្តល់ឲ្យអ្នកនៅក្នុងវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាកង្វះទុនបង្វិលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ទុននេះអាចនឹងជួយទិញស្រូវបានជិត ៣០ ម៉ឺនតោនក្នុងរដូវប្រមូលផល ...
ធូ វិរៈ
https://bit.ly/2P134N2
ជនរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកើនឡើង ៤០ ភាគរយ
អាជ្ញាធរមីនកម្ពុជាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងក្នុងឆ្នាំនេះជាង ៤០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់អាជ្ញាធរមីនកម្ពុជាដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថា មានអ្នកស្លាប់ និងរបួស ...
មុំ គន្ធា
https://www.khmertimeskh.com/50668223/mine-uxo-casualties-up-40-percent/
ថវិការាប់លានដុល្លារសម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា រដ្ឋាភិបាល និងអង្គការសប្បុរសធម៌បានបរិច្ចាគថវិកាជាង ១០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតនៅភ្នំពេញ។ លោក ហ៊ុន សែនបានមានប្រសាសន៍តាមរយៈទំព័រហ្វេស ...
សែន ដាវិដ
https://www.khmertimeskh.com/50668224/millions-of-dollars-to-modernise-calmette/
លោកនាយករដ្ឋមន្ត្រីសរសើរអ្នកសារព័ត៌មាន ពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានកោតសរសើរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំដែលបានខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងពួកឱកាសនិយមក្នុងបំណងបំពុលបរិយាកាសសង្គមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របពេលដែលក្លិបអ្នកកាសែតស្នើឲ្យសមត្ថកិច្ចសហការ ដើម្បីឲ្យ ...
ម៉ិច ដារ៉ា
https://bit.ly/36cfmI4
រដ្ឋាភិបាលបែងចែកថវិកាជិត $៩០០ លាន សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០
រាជរដ្ឋាភិបាលបានបែងចែកថវិកាប្រមាណជិត ៩០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០ កើនឡើង ២៧៦ លានដុល្លារ បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ ដែលមានប្រមាណ ៦២៤ លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈនៅក្នុងពិធីបើកសិក្ខាសិលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ ...
ម៉ិច ដារ៉ា
https://bit.ly/2RxllDt
ក្រសួងបរិស្ថាន ណែនាំឲ្យបង្ការកុំឲ្យភ្លើងឆេះព្រៃ
ក្រសួងបរិស្ថាន ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយផ្សេងៗ ដើម្បីចៀសវាងបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ដែលប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារដល់ទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ជាដើម។ ការណែនាំនេះធ្វើ ...
ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC
ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនឹងដំណើរការតាមកំណត់
ការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅរាជធានីភ្នំពេញគឺកំពុងតែដំណើរការ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣។ លោក ពុង ឃាវសែ ប្រធានសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) ដែលជាក្រុមហ៊ុននៅពីក្រោយគម្រោងនេះ បានមានប្រសាសន៍ថា ពួកគេកំពុងសាងសង់មូលដ្ឋានអាកាសយាន ...
សុខ ចាន់
https://www.khmertimeskh.com/50667677/construction-of-new-phnom-penh-airport-on-schedule/
ក្រសួង ជំរុញឲ្យវិនិយោគលើរោងចក្រសម្អាតស្វាយ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឲ្យវិស័យឯកជនធ្វើការវិនិយោគលើការបង្កើតរោងចក្រវេចខ្ចប់ និងសម្លាប់មេរោគលើផ្លែស្វាយ ដើម្បីបំពេញតម្រូវការស្តង់ដានាំចេញស្វាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាទទួលបានភ្លើងខៀវនាំចេញស្វាយទៅកូរ៉េខាងត្បូង និងកំពុងសិក្សាពីលទ្ធភាពនាំចេញទៅទីផ្សារចិន។ ...
ធូ វិរៈ
https://bit.ly/2sSXwMd
ទុនវិនិយោគវិស័យសំណង់ ២០១៩ មានជាង $៩ ពាន់លាន
ទុនវិនិយោគវិស័យសំណង់កម្ពុជាក្នុងឆ្នាំ ២០១៩ នេះមានតម្លៃប្រមាណជាង ៩ ពាន់លានដុល្លារ កើនឡើងជិត ៨០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលកំណើនភាគច្រើនបានមកពីការសាងសង់នៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ហ៊ឹន ពិសី
https://bit.ly/364RAxR
ក្រុមហ៊ុននាំចេញអង្ករ ជំរុញឲ្យកសិករចូលរួមកសិកម្ម កិច្ចសន្យា
ការធ្វើកិច្ចសន្យាកសិកម្ម រវាងសហគមន៍ផលិតស្រូវជាមួយក្រុមហ៊ុនប្រមូលទិញ និងរោងម៉ាស៊ីនកិនស្រូវកំពុងជួយឲ្យកសិករទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសទីផ្សារ និងតម្លៃ។ នេះបើតាមអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។ «កិច្ចសន្យាកសិកម្ម» សំដៅដល់ការធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ជាមួយនឹងសហគមន៍កសិកម្មណាមួយទាក់ទង ...
ហ៊ឹន ពិសី
https://bit.ly/33TQTFZ
លោក សៅ សុខា ណែនាំដល់មន្ត្រីពាក់ព័ន្ធថែវត្ថុតាង ដែលរឹបអូសពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រាប់ឲ្យអភិបាលខេត្ត/ក្រុង ត្រូវថែរក្សាគុណភាព និងបរិមាណវត្ថុតាងដែលចាប់ពីបទល្មើសផល អនុផលព្រៃឈើ ដើម្បីទុកដាក់ដេញថ្លៃលក់ និងបង្វិលជាថវិកាជាតិ ដោយមន្ត្រីសន្យាគោរពតាមបទបញ្ជានេះ។ ...
សុទ្ធ គឹមសឿន
https://bit.ly/36iEAoz
លោក ស៊ុន ចាន់ថុល ជំរុញឲ្យអ្នកនៅភ្នំពេញជិះរថយន្តក្រុង ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យប្រជាពលរដ្ឋនៅភ្នំពេញប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ (រថយន្តក្រុង) ដែលមានស្រាប់ ជាជាងប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដែលនាំឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ នាពេលបច្ចុប្បន្ន។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះនៅក្នុងវេទិកាសំណេះសំណាលស្តីពី «ចល័តភាព (ការធ្វើដំណើរ) ...
ឡុង គីមម៉ារីតា
https://bit.ly/36iDwkz
ពិព័រណ៍ «ព្រៃឈើក្នុងដួងចិត្ដខ្ញុំ» ឆ្លុះបញ្ចាំងពីការងារអភិរក្សសត្វ និងព្រៃធម្មជាតិ របស់អតីតអ្នកប្រមាញ់
កម្រងរូបថតជាច្រើនសន្លឹកដែលរៀបរាប់អំពីកិច្ចការអភិរក្សបរិស្ថានរបស់ឆ្មាំព្រៃក្នុងខេត្ដកោះកុង នឹងត្រូវបានដាក់តាំងបង្ហាញនៅថ្ងៃទី ៧ ខែធ្នូ នេះ នៅ 5DrunkMen ជាន់ដំបូលក្នុងទីក្រុងភ្នំពេញ។ រូបថតទាំងអស់ក៏ត្រូវដាក់លក់សម្រាប់ទ្រទ្រង់គម្រោងរបស់ ...
ហុង រស្មី
https://bit.ly/2qvwBoQ