រដ្ឋាភិបាល

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥ អាសា​នៈ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានបង្ហាញ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥ អាសា​នៈ នៅក្នុង​រដ្ឋសភា​នីតិកាល​ទី ៧​។ នេះ​បើតាម​សេចក្តីសម្រេច​របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ ប នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-05-1127-253248.html

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង លោក​ ហ៊ុន ម៉ា​ណែ​ត​ ជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់ «​ចាត់តាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​»​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​។​ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-08-07-1006-253296.html

​កម្មវិធី​វិញ្ញាបនបត្រ​វិទ្យាសាស្ត្រ​ទិន្នន័យ​ នៃ​អង្គការ​យូ​ណេ​ស្កូ​ បាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ស្ថានទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បើក​ដំណើរការ​កម្មវិធី​វិញ្ញាបនបត្រ​រួម​វិទ្យាសាស្ត្រ​ទិន្នន័យ​របស់​ UNESCO​ UNITWIN​ Cambodia​ ដែល​មាន​គោលបំណង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់ទំនង​ (ICT)​ នៅ​កម្ពុជា​។​ ...

សុ ជាតា
https://www.khmertimeskh.com/501337630/data-science-certificate-programme-of-unesco-launched-in-cambodia/

​ក្រសួង​វប្បធម៌​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​មហោស្រព​តន្ត្រី​អាស៊ាន​-​កូរ៉េ​

លោក​ គង់​ សុធា​រិ​ទ្ធ​ អគ្គនាយករង​នៃ​នាយកដ្ឋាន​អាស៊ាន​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​លោក​ សូ​ ស្រណោះ​ គ្រូ​តន្ត្រី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ និង​ជា​សមាជិក​គណៈកម្មាធិការ​តំណាង​ជាតិ​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​មហោស្រព​តន្ត្រី​អាស៊ាន​-​កូរ៉េ​ ឆ្នាំ​២០២៣​ ចាប់ពី​ថ្ងៃ​ទី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/1337461/ministry-of-culture-participates-in-the-asean-korea-music-festival-committee-meeting/

UN​ សម្តែង​ការ​ខកចិត្ត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ខណៈ​លោក​ ហ៊ុន​ សែន​ ថ្លែង​សម្រាល​ការ​រិះគន់​ពី​អន្តរជាតិ​

​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ដំណើរការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​ស្រប​តាម​គោលការណ៍​ប្រជា​ប្រជាធិបតេយ្យ​ ដោយសារ​តែ​ការ​ហាមឃាត់​គណបក្ស​ភ្លើងទៀន​មិន​ឲ្យ​ចូលរួម​ និង​ការ​យាយី​របស់​ឥស្សរជន ...

ឃួន ណារីម​
https://khmer.cambojanews.com/un-calls-cambodian-election-distorted-hun-sen-downplays-international-criticism/

មន្ត្រី និង​អ្នកជំនាញ​៖ វត្ដ​មាន​លោក ​ថាក់ស៊ីន នៅ​កម្ពុជា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ បាន​លើកឡើងថា វត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ថាក់ស៊ីន ស៊ី​ណា​វ៉ា​ត្រា និង​ប្អូនស្រី គឺ​លោកស្រី យី​ង​ឡាក់ ក្នុង​ពិធី​ខួបកំណើត​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ហាញ​ពី​ការ​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​តាំងពី​យូរ​មកហើយ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-08-07-0839-253291.html

​ទីក្រុង​តៃប៉ិ​បន្ត​ចេញ​ទិដ្ឋាការ​ដល់​ក្រុម​ទេសចរណ៍​លំដាប់​ខ្ពស់​មក​ពី​កម្ពុជា​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ ការ​សាកល្បង​អោយ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ថៃ​ ប្រ៊ុ​យ​ណេ​ និង​ហ្វី​លី​ពី​ន​ ចូល​ប្រទេស​ដោយ​មិន​ចាំបាច់​មាន​ទិ​ដ្ឋ​ការ​នឹង​ត្រូវ​បន្ត​រយៈពេល​មួយ​ឆ្នាំ​ទៀត​ ចាប់ពី​ថ្ងៃ​ទី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4wyc5643

​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ដែល​ផ្តល់​មូលនិធិ​ដោយ​ចិន​ជួយ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុង​រាជធានី​ភ្នំពេញ​

​ដោយ​ភ្ជាប់​ពី​ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​ទៅ​កាន់​តំបន់​ជាយក្រុង​ភាគ​ខាងកើត​ ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​ ដែល​ផ្តល់​មូលនិធិ​ដោយ​ចិន​ មិន​ត្រឹមតែ​ជួយ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​អោយ​ការ​ដឹក​ជញ្ជូន​ទំនិញ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/w3desa64

​កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត​ស្វែងរក​ដៃគូ​រដ្ឋ​និង​ឯកជន​

​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​សហការ​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ក្រសួងទេសចរណ៍​ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​វិនិយោគិន​លើ​ «​ការ​អនុវត្ត​ផ្នែក​ប្រតិបត្តិការ​ និង​ការ​ថែទាំ​ (Operation​ and​ Maintenance​ –​ O&M)​ គម្រោង​កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត​ ក្រោម​យន្តការ​ភាព​ជា​ដៃគូ ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/5c6xphjy

​មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម​ជឿជាក់​ថា​ កម្ពុជា​នឹង​បន្ត​ទទួល​បាន​ជ័យជម្នះ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​

លោក​ ង្វៀ​ន​ ហ៊ួ​ចុង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម​ បាន​មាន​ប្រសាសន៍​ វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ដែល​កម្ពុជា​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ហើយ​ជឿជាក់​ថា​ កម្ពុជា​នឹង​បន្ត​ទទួល​បាន​ជ័យជម្នះ​ថ្មីៗ​ថែម​ទៀត ...

តាំង រីនិត្យ
https://tinyurl.com/2x3zda2k

កម្ពុជា​ចាប់ខ្លួន​ជនបរទេស​ ៦​ នាក់​ រឹបអូស​ថ្នាំ​ញៀន​ ៧៩០​ គីឡូក្រាម​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា​ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ចាប់ខ្លួន​ជនបរទេស​ចំនួន​ ៦​ នាក់​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ ដោយ​រឹបអូស​ថ្នាំ​ញៀន​ជិត​ ៧៩០​ គីឡូក្រាម​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/9il01

តំបន់វាលស្មៅបាកានត្រូវបានប្រែក្លាយទៅជាតំបន់ការពារធម្មជាតិ

តំបន់វាលស្មៅបាកានក្នុងខេត្តពោធិសាត់ ត្រូវបានហៅជាផ្លូវការថា តំបន់ការពារទេសភាពបាកាន។ សេចក្តីប្រកាសស្តីពីបង្កើតតំបន់នេះត្រូវបានរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា សហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានពោធិ៍សាត់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/q4rws

ទូរគមនាគមន៍​កម្ពុជា​បាន​ជួយ​ផ្សារ​ភ្ជាប់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​បោះ​ជំហាន​យ៉ាង​លឿន​ក្នុង​ការ​ផ្សារ​ភ្ជាប់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ ដោយ​វិស័យ​ទូរគមនាគមន៍​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ផ្លាស់​ប្តូរ​នេះ​។​ ក្រុមហ៊ុន​ទូរគមនាគមន៍​បាន​ជួយ​អភិវឌ្ឍ​ក្នុង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/5c3zz

​ក្រសួង​នឹង​សាកល្បង​ប្រើប្រាស់​មុខងារ​ ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​រយៈពេល​៦​ខែ​

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​នឹង​សាកល្បង​ប្រើប្រាស់​មុខងារ​ត្រួតពិនិត្យ​គុណភាព​ផ្លូវថ្នល់​ (ROAD​ CARE​ Supervision)​ រយៈពេល​៦​ខែ​ចាប់ពី​ខែសីហា​នេះ​តទៅ​ ដើម្បី​ជួយ​ពង្រឹង​បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់​និង​ធានា​ដល់​ការ​គ្រប់គ្រង​ការ​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គុណភាព​បច្ចេកទេស​ជួសជុល​ ថែទាំ​ និង ...

ត​ន​ ​វិបុល​
https://tinyurl.com/2xjudjjp

​វិញ្ញាបនបត្រ​សុវត្ថិភាព​ចំណីអាហារ​ដំបូង​គេ​ ត្រូវ​បាន​ប្រគល់​ជូន​សហគ្រាស​កែ​ច្នៃ​ជលផល​នៅ​កម្ពុជា​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋបាល​ជលផល​កម្ពុជា​ បាន​ប្រគល់​វិញ្ញាបនបត្រ​និមិត្តសញ្ញា​គុណភាព​ផលិតផល​ជលផល​កម្ពុជា​ (CQS)​ ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ ដល់​សហគ្រាស​កែ​ច្នៃ​ជលផល​ក្នុង​ប្រទេស​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2p9cwh8a

​កម្ពុជា​ស្នើ​ឱ្យ​អា​មេ​រិ​ក​បន្ត​គម្រោង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ក៏​ដូច​ជា​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP)​ សម្រាប់​ផលិតផល​មួយ​ចំនួន​របស់​កម្ពុជា​ ជាមួយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក​ Jason​ Smith ...

​កង​ ​សុធា​
https://www.khmertimeskh.com/501336646/cambodia-asks-us-to-renew-gsp-scheme/

​លោក​ ហ៊ុន​ សែន​ បង្ហាញ​រដ្ឋមន្ត្រី​និង​អគ្គស្នងការ​នគរបាល​ជាតិ​ពីរ​រូប​ដែល​នឹង​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​ម្សិលមិញ​បាន​បង្ហាញ​យ៉ាង​ហោច​ណាស់​រដ្ឋមន្ត្រី​និង​អគ្គស្នងការ​នគរបាល​ជាតិ​ចំនួន​ពីរ​រូប​ ដែល​ត្រូវ​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​សម្រាប់​គណៈរដ្ឋមន្ត្រី​ថ្មី​ក្នុង​អាណត្តិ​ទី​៧​ ដឹកនាំ​ដោយ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/psjxek4b

គណបក្សកាន់អំណាច​ នឹង​រក្សា​រចនាសម្ព័ន្ធ​ដឹកនាំ​ដដែល​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​នេះ​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​រក្សា​រចនាសម្ព័ន្ធ​ដឹកនាំ​ដដែល​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc3edjj5

ការកើនឡើង​នៃ​ទុនបម្រុង​អន្តរជាតិ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ពី​ខាងក្រៅ​

អ្នកជំនាញ​អន្តរជាតិ​បាន​អះអាងថា ការកើនឡើង​នៃ​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ទំនុកចិត្ត​នៃ​រូបិយប័ណ្ណ​ក្នុងស្រុក អត្រា​សន្ទនីយ​ភាព​ខ្ពស់ ក៏ដូចជា​ការបញ្ជាក់​ពី​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​ទប់​ទល់នឹង​វិបត្តិ​ខាងក្រៅ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-08-03-0951-253113.html

កម្ពុជា​ និង​ ថៃ​ គ្រោង​នឹង​ពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​កម្ពុជា​ និង​ថៃ​កាលពី​ម្សិលមិញ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​​ ...

Manoj Mathew
https://www.khmertimeskh.com/501336647/kingdom-thailand-to-strengthen-ties-in-vocational-training/

កម្ពុជា​ ត​ភ្ជាប់​ផ្លូវដែក​ថ្មី​ជាមួយ​ថៃ​

អ្នកជំនាញ​ផ្នែក​ដឹក​ជញ្ជូន​បាន​សាទរ​ចំពោះ​កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​ និង​ថៃ​នា​ពេល​ថ្មីៗ​នេះ​ថា​ជា​ការ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ដែល​នឹង​ជំរុញ​ការ​ធ្វើ​ដំណើរ​ ទេសចរណ៍​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2cpfnu5d

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​នយោបាយ​ ឈ្នះ​-​ឈ្នះ​ សម្រាប់​វឌ្ឍនភាព​ និង​ការ​អភិវឌ្ឍន៍​ជាតិ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​លោក​ ដែល​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​វឌ្ឍនភាព​ និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/7k6en

កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ស​ន្និ​សិ​ទ​ភាព​ជា​ដៃគូ​ក្នុង​ការ​គ្រប់គ្រង​ទឹក​សំណល់​អាស៊ី​សម្រាប់​ឆ្នាំ​២០២៥

ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​ម្ចាស់ផ្ទះ​សម្រាប់​ស​ន្និ​សិ​ទ​ភាព​ជា​ដៃគូក្នុងការ​គ្រប់គ្រង​ទឹក​សំណល់​អាស៊ី​ (AWaP)​ប្រចាំឆ្នាំ​លើក​ទី​ ៤​ នៅ​ឆ្នាំ​ ២០២៥​។​ ប្រទេស​ចំនួន​ប្រាំ​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​អង្គការ​នេះ​រួម​មាន​ ឥណ្ឌូ​នេ​ស៊ី ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501336034/cambodia-selected-to-host-the-awap-convention-in-2025/

ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ទៅ​កាន់​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​នវានុវត្ត

​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត ​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​អោយទៅ​ជា​ប្រទេសចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ទៅ​ជាប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​ ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501336041/digital-roadmap-to-an-innovation-driven-economy/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

B9rjH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!