ដីធ្លី

នៅខាងក្នុងបណ្តុំក្រុមហ៊ុនដែលជាកន្លែងដែលច្បាប់មូលធននិយម និង ច្បាប់ការងារមិនត្រូវបានអនុវត្ត

នៅក្រោមច្បាប់នៃកម្ពុជា សិទ្ធិដើម្បីរៀបចំបង្កើតត្រូវបានក្តោបក្តាប់យ៉ាងរឹងមាំ។ គ្មាននិយោជក ភ្នាក់ងាររដ្ឋាភិបាល ឬពលរដ្ឋបង្អាក់សកម្មភាពសហជីពបាននោះទេ។ ទោះជាយ៉ាងនេះក្តី នៅផ្នែកខាងក្នុងនៃជញ្ជាំងតំបន់សេដ្ឋកិច្ចពិសេស (SEZs) របស់ប្រទេសកម្ពុជា  អ្នករាយការណ៍របស់ In These Time បានឃើញពីប្រព័ន្ធមួយដែលបានរៀបចំឡើងដើម្បីគ្រប់គ្រងយ៉ាងតឹងរឹងលើកម្លាំងពលកម្ម ដោយការដាក់របងរារាំងក្រុមកម្មករនៅខាងក្នុង ហើយក្រុមសហជីពនៅខាងក្រៅ។ មានកម្មករច្រើនរាប់សិបនាក់ និងសកម្មជនសហជីពបានអះអាងថា ខណៈដែលវាមិនមានភាពងាយស្រួលទេក្នុងការរៀបចំបង្កើតដោយឯករាជ្យនៅក្នុងប្រទេសកម្ពុជា ច្បាប់នេះគឺបានរំលោភដោយចេតនានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។ ជាលទ្ធផល គឺការពុះកញ្ជ្រោលឡើងនៃការមិនសប្បាយចិត្ត។   ...

Matt Kennard and Claire Provost
http://inthesetimes.com/features/special-economic-zones-corporate-utopia-capitalism.html

កាកសំណល់ពីសង្គ្រាមស៊ីវិលត្រូវបានធ្លាក់ចុះ

នៅមានសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាតិចតួចក្នុងអំឡុងប្រាំមួយខែដំបូងនៅឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA)ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/27544/remnants-of-war-causalities-down/

NGO​ Forumអំពាវនាវ​ឱ្យមានការ​ព​ន្លឿ​ន​ការ​ដាក់​កម្មសិទ្ធិ​ដីធ្លី​សមូហភាព

កាលម្សិលមិញ នាយកប្រតិបត្តិអង្គការNGO Forum លោក តឹក វណ្ណារ៉ាបានអំពាវនាវឱ្យក្រសួងដែនដីធ្វើការពន្លឿននូវការដាក់កម្មសិទ្ធិដីធ្លីសមូហភាពសម្រាប់សហគមជនជាតិដើមភាគតិច។   ...

Thik Kaliyann
http://bit.ly/2afc0Mv

អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ

អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/

រដ្ឋាភិបាល​ត្រូវការ​ពេលវេលា​បន្ថែម​សម្រាប់​ការ​ដោះ​មីន​

មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលគ្រោងនឹងស្នើរសុំការពន្យាពេលម្តងទៀតទៅលើកាលបរិច្ឆេទផុតកំណត់-ដែលត្រូវបានដាក់ចេញដំបូងបង្អស់ក្នុងឆ្នាំ២០០៩ និងបានពន្យាពេលម្តងទៅដល់ឆ្នាំ២០១៩ឥ ដើម្បីបំពេញនូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាប្រឆាំងគ្រាប់មីន។ ...

Yesenia Amaro
http://www.phnompenhpost.com/national/govt-wants-extra-time-clear-mines

តម្លៃដីនៅថេរដដែល

តម្លៃដីនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ដូចជា សង្កាត់ទន្លេបាសាក់ និងបឹងកេងកងនៅតែថេរនៅឡើយក្នុងអំឡុងពេលឆមាសដំបូងឆ្នាំនេះ នេះបណ្តាលមកពីការអភិវឌ្ឍដ៏លើសលុប និងភាពយឺតយ៉ាវនៃការវិនិយោគថ្មីៗ នេះបើយោងតាមការស្រាវជ្រាវដោយភ្នាក់ងារអចលនាទ្រព្យក្នុងតំបន់មួយ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27268/city-land-prices-stay-stable/

ក្រុម​គ្រួសារ​ជាប់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​UDG​ទាមទារ​ដី​ទំហំ​ទ្វេរ​ដង​

មន្ត្រីពាក់ព័ន្ធបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមគ្រួសារចំនួន៥២៩ដែលបានលក់ដីទីលំនៅរបស់ពួកគេទៅកាន់ក្រុមហ៊ុនគម្រោងអភិវឌ្ឍក្នុងខេត្តកោះកុង ក្នុងតម្លៃ៣.៨ពាន់លានដុល្លារនៅខេត្តកោះកុង សម្រាប់ដីដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកន្លែងដើម បានដាក់ញ្ញត្តិទៅកាន់អាជ្ញាធរដែនដីក្នុងការស្នើរសុំឱ្យបន្ថែមទំហំទ្វេរដងទៅកាន់ដីបច្ចុប្បន្នដែលពួកគេបានផ្លាស់ទី ។ ...

អូន ភាព
https://www.cambodiadaily.com/news/returned-udg-evictees-want-double-land-115129/

ប្រទេសឥណ្ឌាផ្តល់សុនខសម្រាប់ការងារបោសសម្អាតមីន

រដ្ឋាភិបាលឥណ្ឌាបានផ្តល់សុនខ ១៥ ក្បាលដល់ប្រទេសកម្ពុជាជាមួយនឹងការសន្យាបណ្តុះបណ្តាលបុគ្គលិកដើម្បីធ្វើការជាមួយមិត្តសម្លាញ់សុនខទាំងនោះនៅលើគម្រោងកម្ចាត់មីន នេះបើយោងតាមសេចក្តីប្រកាសផ្លូវការមួយ។ ...

សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/26896/india-gifts-canines-for-mine-clearance/

ក្រសួង​បង្ហាញ​ពី​ក្រុមការងារ​សម្រាប់​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីសមាជិកកូនក្រុមចំនួន២៧ក្នុងការដោះស្រាយករណីជម្លោះដីធ្លី ដែលក្រុមនេះត្រូវបានអះអាងថាបង្កើតឡើងតាំងពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ ឱ្យបានកាន់តែរហ័ស។    ...

បុិច សុធារី and Donna M Airoldi
http://www.phnompenhpost.com/national/land-dispute-resolution-teams-unveiled

ករណី​ជម្លោះដីធ្លី​ភាគច្រើន​នៅ​មិន​ទាន់​បាន​ដោះស្រាយ​

ច្រើនជាង២ភាគបីនៃករណីជម្លោះដីធ្លីចំនួន១៥៨ដែលជាលិទ្ធផលនៃកសិកម្មខ្នាតធំអស់រយៈពេល២សប្តាហ៍មិនទាន់ត្រូវបានដោះស្រាយជាផ្លូវការនៅឡើយទេ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការNGO Forumប្រចាំនៅកម្ពុជា។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/most-elc-disputes-still-unresolved-114786/

ប្រជាពលរដ្ឋ​ផ្លាស់​ទី​មាន​ផល​លំបាក​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អំពៅ

ក្នុងឆ្នាំ២០១០ ប្រជាជនច្រើនជាង១,៥០០គ្រួសារក្នុងស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានផ្លាស់ទីចេញពីដីរបស់ពួកគេដែលបានតាំងទីលំនៅតាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីផ្តល់ដីនេះទៅកាន់ក្រុមហ៊ុនអំពៅភ្នំពេញមួួយសម្រាប់ការដាំដំណាំខ្នាតធំ។ ...

Jack Davies និង ប៊ុនសេងគង់
http://www.phnompenhpost.com/national/sugar-companys-compensation-deals-leave-families-bitter-kampong-speu

គ្រាប់​កាំភ្លើង​តូច​ធំ​ជិត ៦០០ គ្រាប់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​កន្លែង​ផ្សេង​គ្នា

គ្រាប់កាំភ្លើង B-40.1/2,ប្រភេទ M-97 និង B-62 ព្រមទាំង AK-47 ជិត ៦០០ គ្រាប់ត្រូវបានពលរដ្ឋក្នុងខេត្តចំនួនបីប្រទះឃើញកប់ក្នុងដីស្រែ និងលើរថយន្តដឹកដី និងបានប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការប្រាប់ពីមន្ត្រីមូលដ្ឋានកាលពីព្រឹកម្សិលមិញ។ ...

ឃុត សុភចរិយា
http://bit.ly/1rp04ed

អ្នកភូមិអំពាវនាវសុំជំនួយពីរដ្ឋមន្ត្រី

អ្នកភូមិរាប់សិបនាក់មកពីខេត្តក្រចេះ ស្រុកឆ្លូងបានប្រមូលផ្តុំគ្នានៅមុនក្រសួងរៀបចំដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិ អំពាវនាវឱ្យមានការធ្វើអន្តរាគមន៍ពីលោករដ្ឋមន្ត្រី ជា សុផារ៉ា នៅក្នុងជម្លោះដីធ្លីមួយ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26119/villagers-ask-minister-for-help/

តំបន់សេដ្ឋកិច្ចពិសេសជម្រុញតម្លៃផ្សារមូលបត្រកម្ពុជា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន JWD Infologistics Plc ដែលមានមូលដ្ឋាននៅប្រទេសថៃបានទិញហ៊ុនរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ៥.២%  ហើយគេបានរំពឹងថា ការទិញនេះនឹងជួយជម្រុញតម្លៃជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុកនៅលើផ្សារមូលបត្រកម្ពុជា (CSX)។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26106/economic-zone-gets-csx-boost/

អតីត​អ្នក​បុរីកីឡា​សុំ​ឲ្យ​លោក​ ជា​ សុផារ៉ា ​ជួយ

អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...

ប៉ិច សុធារី
http://bit.ly/1Piexi0

ពលរដ្ឋ​ប្រឈម​នឹង​ការ​អភិវឌ្ឍ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋជាង ១០ នាក់តំណាងឲ្យ ៣៨០ គ្រួសារនៅសហគមន៍ព្រែកតាគង់ ១ និងខ្វាក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោកាលពីថ្ងៃម្សិលមិញបានស្នើដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុន ING Holding និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/1PgYQHQ

តំបន់សេដ្ឋកិច្ចឈានដល់ព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើសហប្រតិបត្តិការរួមដោយក្រុមហ៊ុនពហុផលិតមួយដែលមានមូលដ្ឋាននៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Cambodia International Investment Development Group Co. Ltd បានឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីម្សិលមិញ ជាមួយនឹងការបង្កើតរោងចក្រ ទី១០០ ដែលនឹងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច និងសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25859/economic-zone-reaches-milestone/

សំណង់នៅតាមឆ្នេរសមុទ្រនឹងត្រូវបានកំទេចចោល

សំណង់នានាដែលរកឃើញថាកំពុងរំលោភបំពានដល់ដីតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាចនឹងត្រូវបានវាយបំផ្លាញចោល នេះបើយោងតាមលិខិតមួយដែលបានផ្ញើរពីរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដីទៅកាន់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25870/beach-buildings-to-be-destroyed/

CMAC បោស​សម្អាត​គ្រាប់​បែក​ចង្កោម​មិន​ទាន់​ផ្ទុះ​ជាង ១០០​គ្រាប់​នៅ​មុខ​កំពូល

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ថា ក្រុមមន្ត្រីជំនាញកំពុងធ្វើការបន្សាបគ្រាប់បែកចង្កោមប្រភេទ CBU-25B/A និង BLU-24/B ចំនួន ១៣២ គ្រាប់ បន្ទាប់ពីពួកគេបានបោសសម្អាតគ្រាប់បែកទាំងនោះចេញពីក្នុងដីស្រែរបស់ប្រជាកសិករម្នាក់ ស្ថិតនៅក្នុងភូមិ-ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានដោយជោគជ័យ។ ...

ឃុត សុភចរិយា
http://bit.ly/25GvxIa

លោក ជា សុផារ៉ា បង្កើត​ក្រុម​ការងារ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស

លោក ជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំនួន ២៧ក្រុម ចុះដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស បន្ទាប់ពីលោក បានប្រកាសប្រឆាំងដាច់ខាតនឹងអ្នកមានអំណាច និងមន្ត្រីដែលឃុបឃិតរំលោភដីយកប្រជាពលរដ្ឋ។ ...

តាំង វីដា
http://bit.ly/1O9GBsR

ការទាមទារសមភាពកើតឡើងបន្ទាប់ពីជម្លោះដីធ្លី

កាលពីសប្តាហ៍មុន ក្រុមគ្រួសារប្រហែល ២០០នៅក្នុងភូមិមួយនៅក្នុងខេត្តកោះកុង ស្រុកគីរីសាគរ បានស្នើរសុំទាមទារសំណងសម្រាប់ការចាកចេញពីដីរបស់ពួកគេកាលពីឆ្នាំ ២០១១ សម្រាប់គម្រោងមួយរបស់ក្រុមហ៊ុន Union Development Group (UDG) ដែលមានម្ចាស់ជាជនជាតិចិន។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25729/equality-sought-after-land-dispute/

អាជ្ញាធរ​ស្រុក​បកែវ​ ​ហាម​ឃាត់​ការ​ជួបជុំ​សាសនា​របស់​គ្រិស្ត​បរិស័ទ

សមត្ថកិច្ចស្រុកបកែវបានហាមឃាត់គ្រិស្តបរិស័ទប្រមាណជាង ៥០ នាក់មិនឲ្យធ្វើពិធីជួបជុំសាសនាប្រចាំខែដោយលើកហេតុផលថាពួកគាត់ធ្វើដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ...

ផាក់ ស៊ាងលី
http://bit.ly/1O79YMz

អ្នក​ជាប់​ក្នុង​ជម្លោះ​នៅ​ខេត្តកំពង់ស្ពឺ​រង​សម្ពាធ​ចំពោះ​សំណង​របស់​ក្រុមហ៊ុន​លោក​ លី​ យ៉ុ​ង​ផាត់​

បើទោះបីជាមានសេចក្តីថ្លែងការណ៍ចេញដោយតំណាងក្រុមហ៊ុនអំពីកញ្ចប់ប្រាក់សងជម្ងឺចិត្តចំនួន៥០០ដុល្លារទៅកាន់អ្នកជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់លោកលី យ៉ុងផាត់ថាអាចនឹងចរចារគ្នាបានក៏ដោយ អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំពីសំណាក់អ្នកតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋកាលពីម្សិលមិញបាននិយាយថាពួកគេរងសម្ពាធក្នុងការទទួលយកសំណងនេះ។ ...

Chhay Channyda
http://www.phnompenhpost.com/national/kampong-speu-disputants-pressured-take-sugar-firm-deal

កងកម្លាំង​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្តរតនគិរី​

កាលពីម្សិលមិញ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបេសកម្មពិសេសលោក Ly Thuch បានប្រកាសថា ក្រុមកងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីមួយនឹងត្រូវបង្កើតឡើងនៅខេត្តរតនគិរី បើទោះបីជាអ្នកអង្កេតការណ៍និយាយថាការបង្កើតនេះមានលក្ខណៈយឺតយ៉ាវខ្លាំងក៏ដោយ។   ...

Phak Seangly
http://www.phnompenhpost.com/national/land-dispute-task-force-be-established-ratanakkiri

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LtnEp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!