ច្បាប់ និងប្រព័ន្ធតុលាការ

ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់

លោក ស ខេង បញ្ជា​ឲ្យ​ស៊ើប​រឿង​ទារក​ដែល​នៅក្នុង​គុក​ជាមួយ​ម្ដាយ​ស្លាប់

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ លោក​ នុ​ត​ សាវ​ណា​ បាន​ប្រកាស​ថា​ ខ្លួន​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​ទារក​អាយុ​ ៥​ ខែ​ម្នាក់​ដែល​បាន​រស់នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី​ ២​ (​ព្រៃ​ស​)​។​ ​ ...

ម៉ិច ដារ៉ា
https://bit.ly/3bV6cDt

រដ្ឋមន្ត្រី​ស្នើ​ទីភ្នាក់ងារ​បារាំង ជួយ​លើ​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ​បានស្នើ​ឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​យុទ្ធនាការ​ចែក​មួក​សុវត្ថិភាព​ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ចំនួន​អ្នកស្លាប់​ និង​រងរបួស​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/2H0GteF

មនុស្ស​យ៉ាង​តិច ​៣៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពេល​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម

គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់ ៣៥ នាក់ និង​របួស ៥១ នាក់ ផ្សេង​ទៀត​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន វៀតណាម និង​កូរ៉េ ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧ ខែ​មករា​នេះ ។​ យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា អត្រា​អ្នក​ស្លាប់ ...

ឃួន ណារីម
https://bit.ly/2GvyDK0

គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​យក​ឆ្នាំ​ ២០២០ ​ជា​ឆ្នាំ​​រឹតបន្តឹង​ការអនុវត្ត​ច្បាប់

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ខណៈដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា និង​គ្មាន​ការលើកលែង​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អ្នកស្លាប់​ និង​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ការចេញ​សេចក្ដីប្រកាស ...

ខន សាវិ
https://bit.ly/37BDWDG

តុលាការ​ចោទប្រកាន់​បុរស​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ពី​បទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ជូន​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ ៧ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​តុលាការ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ ម៉ៅ​ តារា​ បាន​និយាយ​ថា​ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/courts-charge-s-treng-men-transporting-illegal-timber

តុលាការ​ចោទ​ពលរដ្ឋ​ ៧ ​នាក់​ ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ

តុលាការខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ប្រុស​ និង​ស្រី​ចំនួន​ ៧ ​នាក់​ ដោយហេតុ​បាន​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ និង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​។ លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង ៧ ​នាក់ ...

វ៉ន ដារ៉ា
https://bit.ly/36ghAWQ

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ២ ​រូប​ ត្រូវ​តុលាការ​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំ​ពាក់ព័ន្ធ​ការធ្វើ​ទារុណកម្ម​បណ្តាល​ឲ្យ​ពលរដ្ឋ​ស្លាប់

មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​ ២ ​រូប​ដែល​ត្រូវបាន​រកឃើញ​ថា បាន​ប្រើ​អំពើហិង្សា​ធ្វើ​ទារុណកម្ម វាយដំ លើ​ប្រជាពលរដ្ឋ​ជា​សកម្មជន​ដីធ្លី​ចំនួន​ ៥ ​នាក់​ រហូត​ដល់​បណ្ដាលឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ត្រូវ​បាន​តុលាកា​ខេត្ដ​បន្ទាយមានជ័យ​សម្រេច​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ ...

វ៉ន ដារ៉ា
https://bit.ly/363oUow

នគរបាល​កម្ពុជា-វៀតណាម បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឆ្នាំ​ ២០២០

កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យក​ចិត្ត​ទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ដូចជា​គ្រឿងញៀន បទល្មើស​ធនធាន​ធម្មជាតិ និង​ឆ្លងដែន​ខុសច្បាប់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ​បាន​ឲ្យ​ដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...

ម៉ិច ដារ៉ា
https://bit.ly/376z1tY

ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី ប្តឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពី​បទ​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់

ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង ...

វ៉ន ដារ៉ា
https://bit.ly/35ZxrJ7

លោក ស ខេង ប្រាប់​មន្ត្រី​បង្ក្រាប​បទល្មើស​​ឲ្យ​អស់ និង​ដោះ​បញ្ហា​ជូន​ពលរដ្ឋ​ទាន់ពេល

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​មន្ត្រី និង​អភិបាលខេត្ដ​រតនគិរី​ឲ្យ​លុបបំបាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យអស់ ដើម្បី​ធានាបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ប្រាប់​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាំងពី​ផ្ដើមចេញ​ជា​ពន្លក កុំ​ចាំ​ផ្ទុះ​ធំ​ទើប​ដោះស្រាយ​។ លោក ស ខេង បាន​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ ...

ម៉ិច ដារ៉ា
https://bit.ly/2NkVGuW

របាយការណ៍​បង្ហាញ​​ថា មនុស្ស ១ ៩៨១ នាក់ ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​មុន

មនុស្ស​ចំនួន ​១ ៩៨១ ​នាក់ ​បាន​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្នុង​នោះ​ស្រី​ចំនួន ​៣៣០ នាក់ ​ប្រុស​ ​១ ៦៥១ ​នាក់ ​និង​អ្នក​របួស​ធ្ងន់​ ​៣ ៩១៩ ​នាក់ ​និង​របួស​ស្រាល​ ​២ ២២២ ​នាក់​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ ​៤ ១២១ ​លើក ក្នុង​រយៈពេល ​១២ ខែ ...

ខន សាវិ
https://bit.ly/2FaftbO

គយ​ និង​រដ្ឋាករ​ព្រមាន​ចាត់ការ​តឹងរ៉ឹង​ ជន​ប្រើ​យានយន្ត​ឥត​ពន្ធ

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ការព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​មួយចំនួន​ដែល​ប្រើប្រាស់​យានយន្ត​ឥត​ពន្ធ និង​កែច្នៃ​ខុស​បច្ចេកទេស ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ ប៉ុន្តែ​នៅតែ​មាន​ជន​មួយចំនួន ប្រើប្រាស់​យានយន្ដ​ឥត​ពន្ធ​ និង​កែច្នៃ​ខុស​បច្ចេកទេស​ដដែល​។ លោក ​គុណ ញឹម អគ្គនាយក​នៃ ...

វ៉ន ដារ៉ា
https://bit.ly/38A9WsH

លោក សៅ សុខា ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថែ​វត្ថុតាង​​ ដែល​រឹបអូស​ពី​ការបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ឲ្យ​អភិបាល​ខេត្ត​/​ក្រុង ត្រូវ​ថែរក្សា​គុណភាព និង​បរិមាណ​វត្ថុតាង​ដែល​ចាប់ពី​បទល្មើស​ផល អនុផល​ព្រៃឈើ ដើម្បី​ទុកដាក់​ដេញថ្លៃ​លក់ និង​បង្វិល​ជា​ថវិកាជាតិ ដោយ​មន្ត្រី​សន្យា​គោរព​តាម​បទបញ្ជា​នេះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/36iEAoz

រដ្ឋាភិបាល​ឲ្យ​អាជ្ញាធរ​ឃុំ-សង្កាត់​ម្ចាស់ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន

ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អាជ្ញាធរ​ឃុំ-សង្កាត់​ទាំងអស់​ត្រូវ​បង្ការ ទប់ស្កាត់ បង្ក្រាប​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាព​ម្ចាស់ការ​រៀងៗ​ខ្លួន ដើម្បី​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​មណ្ឌល​សុខភាព​នីមួយៗ​នៅ​តាម​ឃុំ-សង្កាត់ ត្រូវ​មាន​សមត្ថភាព​ព្យាបាល​ និង​គ្រប់គ្រង​អ្នក​ដែល ...

ម៉ិច ដារ៉ា
https://bit.ly/2RoGzDn

លោក ស៊ុន ចាន់ថុល ឲ្យ​មន្ត្រី​បិទ​យានដ្ឋាន​កែច្នៃ​​ដំឡើង​យានយន្ត​ខុសច្បាប់ និង​ខុស​បច្ចេកទេស​ឲ្យ​អស់​ចុងឆ្នាំ​នេះ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បិទ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ខុស​បច្ចេកទេស​ និង​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំង​ ២០១៩ ​នេះ​ព្រោះ​យានយន្ត​ទាំងនោះ​តែងតែ​បង្ក​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ...

សុទ្ធ គឹមសឿន
https://bit.ly/2PcGn7z

តុលាការ​ផ្តន្ទាទោស​ ២ ​នាក់​ប្តី​ប្រពន្ធ​ ឲ្យ​ជាប់គុក​ម្នាក់ៗ​ ៧ ​ឆ្នាំ​ ពី​បទ​ឆបោក

ជន​ ២ ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៧ ​ឆ្នាំ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៤ ​វិច្ឆិកា​ពី​បទ​ឆបោក​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ទិញ-លក់​ដី ដែល​ពុំ​មាន​ដី​ពិតប្រាកដ​កាលពី​ឆ្នាំ ២០១៥​ ដែល​មាន​ដើមបណ្តឹង​​ ១២ ​នាក់​។ ...

គឹម សារុំ
https://bit.ly/37YPxgj

នាយកដ្ឋាន​ពន្ធនាគារ​ច្រានចោល​របាយការណ៍​រំលោភសិទ្ធិ​មនុស្ស​

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បាន​ច្រានចោល​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​អង្គការ​លី​កាដូ​ដែល​អះអាង​ថា​មានការ​រំលោភសិទ្ធិ​មនុស្សជា​មូលដ្ឋាន​នៅក្នុង​ពន្ធនាគារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664743/prison-department-dismisses-rights-violations-report/

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ១០​ខែ​កើន​ឡើង​ជិត​៣០%​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ ​និង​ប្រជាពលរដ្ឋ​ ​បង្កើន​ការចូលរួម​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​ ​ខណៈ​របាយការណ៍​បាន​បង្ហាញថា​ ​ក្នុង​រយៈពេល ១០ខែ​ឆ្នាំនេះ​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ជិត ៣០%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ...

ប៉ិច សុធារី
https://bit.ly/2OjxWbj

អគារ​ពន្ធនាគារ​ព្រៃស​ថ្មី​នឹង​បើក​ដំណើរការ​

កាលពី​ថ្ងៃសុក្រ​ អគារ​ពន្ធនាគារ​ព្រៃស​ថ្មី​មួយ​ ដែល​ជាផ្នែក​មួយ​នៃ​គម្រោង​ពន្ធនាគារ​លំដាប់​ VIP​ ត្រូវ​បាន​បញ្ចប់​និង​ប្រគល់​ជូន​អគ្គ​នា​យក​ដ្ខា​នព​ន្ធ​នា​គារ​នៃ​ក្រសួងមហាផ្ទៃ​ ហើយ​អគារ​នេះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ឆាប់​ៗខាង​មុន​។ ...

ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/new-prey-sar-block-set-open

ច្បាប់​ស្ដីពី​សំណង់​នឹង​ផ្ដន្ទាទោស​រហូត​ដល់ ១៥ ឆ្នាំ ចំពោះ​សំណង់​​គ្មាន​ច្បាប់​និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់

ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​សំណង់​ជា​ផ្លូវការ ខណៈ​ច្បាប់​នេះ នឹង​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ រាប់​ចាប់​ពី​អ្នក​រៀបចំ​ប្លង់​រហូត​ដល់​ម្ចាស់​សំណង់ រួម​ទាំង​មន្ត្រី ដោយ​អាច​ប្រឈម​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥ ឆ្នាំ បើ​រក​ឃើញ​ថា ការ ...

ឡុង គីមម៉ារីតា
https://bit.ly/2XekCb4

បទល្មើស​ធនធាន​ធម្មជាតិ​ ២៧៨ ​ករណី​ បាន​បញ្ជូន​ទៅ​តុលាការ​រយៈពេល​ ១០ ​ខែ

ក្រសួង​បរិស្ថាន​បាន​កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ទៅ​តុលាការ​ខេត្ត​/​ក្រុង​ចំនួន​ ២៧៨ ​ករណី​ ក្នុង​រយៈពេល​ ១០ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​មនុស្ស​ចំនួន​ ៥០៧ ​នាក់​ ត្រូវបាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រម​ទាំង​ដកហូត​រណារ និង​ម៉ូតូ​សរុប​ចំនួន​ ៦៥៧ ​គ្រឿង និង​អន្ទាក់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ...

សុទ្ធ គឹមសឿន
https://bit.ly/2WOrED4

អង្គការ​ធ្វើការ​ខាង​សុវត្ថិភាព​ចរាចរណ៍​ស្នើ​ក្រសួង​អប់រំ ជំរុញ​ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍

អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​ការងារ​រួមចំណែក​ក្នុង​ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​បានស្នើ​ទៅ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ ពិនិត្យ​លទ្ធភាព​ជំរុញ​ការផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​នៅពេល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ព្រមទាំង​បញ្ចូល​សំណួរ​អំពី​សុវត្ថិភាព​ចរាចរណ៍ ...

វ៉ន ដារ៉ា
https://bit.ly/2Px4zU1

FATF៖​ ប្រទេស​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ចំពោះ​ការ​សម្អាត​ប្រាក់​

ប្រទេស​កម្ពុជា​ពិបាក​នឹង​លាង​ឈ្មោះ​ជា​ប្រទេស​សម្រាប់​លាងលុយកខ្វក់​។​ ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​រដ្ឋាភិបាល​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​លំហូរ​លុយ​ខុសច្បាប់​ បើ​យោង​តាម​របាយការណ៍​ចុង ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50656242/cambodia-remains-vulnerable-to-money-laundering-fatf/

ចិន​សរសើរ​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថាជនជាតិ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ជាង​១ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​និង​បញ្ជូន​ចេញ​ពី​កម្ពុជា។ ស្ថាន​ទូតចិន​បាន​សរសើរ​ថា ​នេះ​ជា​សមិទ្ធិផល​រួម​នៃ​កិច្ច​សហការ​រវាង​នគរបាល​នៃ​ប្រទេស​កម្ពុជា ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/china-praises-good-cooperation-with-cambodian-police/5127671.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Z9jxx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!