លោក ស ខេង ប្រាប់​មន្ត្រី​បង្ក្រាប​បទល្មើស​​ឲ្យ​អស់ និង​ដោះ​បញ្ហា​ជូន​ពលរដ្ឋ​ទាន់ពេល

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​មន្ត្រី និង​អភិបាលខេត្ដ​រតនគិរី​ឲ្យ​លុបបំបាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យអស់ ដើម្បី​ធានាបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ប្រាប់​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាំងពី​ផ្ដើមចេញ​ជា​ពន្លក កុំ​ចាំ​ផ្ទុះ​ធំ​ទើប​ដោះស្រាយ​។ លោក ស ខេង បាន​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តរតនគិរី​កាលពី​ព្រឹក​ថ្ងៃទី​ ១០ មករា ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ពី​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ...

ម៉ិច ដារ៉ា
https://bit.ly/2NkVGuW