គយ​ និង​រដ្ឋាករ​ព្រមាន​ចាត់ការ​តឹងរ៉ឹង​ ជន​ប្រើ​យានយន្ត​ឥត​ពន្ធ

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ការព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​មួយចំនួន​ដែល​ប្រើប្រាស់​យានយន្ត​ឥត​ពន្ធ និង​កែច្នៃ​ខុស​បច្ចេកទេស ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ ប៉ុន្តែ​នៅតែ​មាន​ជន​មួយចំនួន ប្រើប្រាស់​យានយន្ដ​ឥត​ពន្ធ​ និង​កែច្នៃ​ខុស​បច្ចេកទេស​ដដែល​។ លោក ​គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា កន្លងមក​ទោះបី​ជា​មាន​ការផ្សព្វផ្សាយ អប់រំ​ណែនាំ និង​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាងណា​ក៏ដោយ ក៏​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សង្កេត​ឃើញ​ថា សកម្មភាព​ទិញ-លក់ កាន់កាប់ ប្រើប្រាស់​យានយន្ត បង្កាន់ដៃ​ពន្ធ​យានយន្ត និង​លតាបត្រ​ក្លែងក្លាយ​បណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ការយក​ស្លាក​លេខ​ត្រឹមត្រូវ​ទៅ​បំពាក់​លើ​យានយន្ត​ខុសច្បាប់​ ឬ​ខុស​អត្តសញ្ញាណ​ការដាក់​លេខ​តួ​ ឬ​លេខ​ម៉ាស៊ីន និង​ការកែច្នៃ​យានយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ឬ ត ផ្គុំ ដំឡើងរថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅតែ​កើត​មាន​នៅឡើយ​។ …

វ៉ន ដារ៉ា
https://bit.ly/38A9WsH