លោក ស៊ុន ចាន់ថុល ឲ្យ​មន្ត្រី​បិទ​យានដ្ឋាន​កែច្នៃ​​ដំឡើង​យានយន្ត​ខុសច្បាប់ និង​ខុស​បច្ចេកទេស​ឲ្យ​អស់​ចុងឆ្នាំ​នេះ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បិទ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ខុស​បច្ចេកទេស​ និង​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំង​ ២០១៩ ​នេះ​ព្រោះ​យានយន្ត​ទាំងនោះ​តែងតែ​បង្ក​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ ១០ ​ខែ​ ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃទី​ ៣ ខែធ្នូ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ទៅកាន់​មន្ត្រី​ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ត្រូវ​សហការ​គ្នា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ដ ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​គ្រប់​យានដ្ឋាន​​ជួសជុល និង​ដំឡើង​រថយន្ត​ទាំងអស់​ឲ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​ ២០១៩​។ …

សុទ្ធ គឹមសឿន
https://bit.ly/2PcGn7z