ព័ត៌មាន​

World​ Bank​ ព្រមាន​ពី​ហានិភ័យ​លើ​សេដ្ឋកិច្ច​កម្ពុជា​ បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដកហូត​

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ បាន​លើកឡើង​ក្នុង​របាយការណ៍​នោះ​ថា​ ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ បណ្តាល​មក​ពី​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​នៅដើម​ឆ្នាំក្រោយ​ និង​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ ដែល​អាច​នឹង ...

ត្រាន់ តិចសេង |
https://vodkhmer.news/2019/11/28/eco-world-bank-reports-cambodia-economy-risking-by-eba-withdrawal/

ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​រួម​តូច​ត្រឹមតែ​ ៤៧​ ភាគរយ​ក្នុងរយៈពេល​ ៤០​ ឆ្នាំ​ចុងក្រោយ​នេះ​

គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​ ៧៣​ ភាគរយ​ក្នុង​ឆ្នាំ​ ១៩៧៥​ ប៉ុន្តែ​វា​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ប្រហែល​ ៤៧​ ភាគរយ​កាលពីឆ្នាំទៅ​។ នៅក្នុង​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩​ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (យូ​អិន​ឌី​ភី​) បាន​និយាយ​ថា​ ការ ...

បុគ្គលិក New Straits Times
https://www.nst.com.my/world/region/2019/11/542639/cambodian-forest-shrinks-only-47pct-last-40-over-years

រដ្ឋាភិបាល​នឹង​ចំណាយ​ $១០០ ​លាន​ ឧបត្ថម្ភ​ធន​អគ្គិសនី

រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រាក់​ ១០០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​តម្លៃ​ថាមពល​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២០​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ជាតិ និង​ការបែងចែក​ភាគលាភ​ប្រកប​ដោយ​សមធម៌​របស់​អង្គភាព​​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ហាវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ ...

ធូ វិរៈ
https://bit.ly/2OXBijv

រដ្ឋាភិបាល​បាន​ត្រៀម​ $៣ ​ពាន់​លាន​ ទប់ទល់​នឹង​ហានិភ័យ

ដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប ខណៈ​ពេល​កម្ពុជា​នៅសល់​ពេល​ ២ ​សប្តាហ៍​ទៀត ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​។ ...

ធូ វិរៈ
https://bit.ly/2Oy6fMd

រដ្ឋាភិបាល​នឹង​បង្កើន​ចំណូល​ពន្ធ​ ២០% ​នៅ​ឆ្នាំ​ ២០២០

ដ្ឋាភិបាល​បានកំណត់​ទិសដៅ​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការប្រមូល​ចំណូល​ពី​ពន្ធដារ និង​គយ​ជាង​ ២០ ​ភាគរយ ​នៅ​ឆ្នាំក្រោយ ជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​ឯករាជភាព​របស់​ខ្លួន ដោយ​លើកកម្ពស់​ការប្រមូលប្រាក់​ចំណូល​។ ច្បាប់​ថវិកា​ឆ្នាំ​ ២០២០ បាន​បង្ហាញថា ការប្រមូលប្រាក់​ចំណូល​ពី​គយ និង​រដ្ឋាករ​នឹង​កើនឡើង​ ២៨,១ ​ភាគរយ ​រហូតដល់ ២,៨៧ ​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ ១៧,៧២ ភាគរយ ...

ម៉ៃ គុណមករា
https://bit.ly/33okw24

អភិបាលក្រុង​ប្រាប់​អាជ្ញាធរ​ កុំ​ដេញ​អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារ​សិនជូរី

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ជាថ្មី​ទៅ​ដល់​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​សិនជូរីគ្រុប ហាម​ដេញ​ក្រុម​អាជីវករ​ដែល​បន្ត​លក់ដូរ​តាម​ដងផ្លូវ​ជុំវិញ​ផ្សារ​សិនជូរីផ្លាហ្សា រហូត​ទាល់​តែ​អាច​ស្វែងរក ទីតាំង​ថ្មី​ឲ្យ​ពួកគាត់ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ក្រុមអាជីវករ​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​មន្ត្រី​ផ្សា​រហាម​មិន​ឲ្យ​លក់ដូរ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2qYHMqf

កម្ពុជា​ និង​កូរ៉េ​​សហការ​បង្កើត​​ច្បាប់​សុវត្ថិភាព​ និង​​សុខភាព​ការងារ

កម្ពុជា និង​សាធារណ​រដ្ឋ​កូរ៉េ​បាន​សហការ​គ្នា​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដើម្បី​លើកកម្ពស់​បញ្ហា​សុវត្ថិភាព​ដល់​​កម្មករ​និយោជិត​កម្ពុជា​នៅតាម​រោងចក្រ សហគ្រាស ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ហើយ​ការសិក្សា​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ២៧ ​ម៉ឺនដុល្លារ ដោយ​រំពឹងថា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។ ការប្រកាស​ពី​គម្រោង ...

ឡុង គីមម៉ារីតា
https://bit.ly/33w7teZ

កម្ពុជា​ត្រៀម​ស្នើសុំ​ដាក់បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ និង​អរូបី​ចំនួន​ ១០ ​ទៀត​ ទៅ​យូណេស្កូ

សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី​ចំនួន ១០ ​ទៀត​ កំពុង​ស្ថិត​ក្នុង​បញ្ជី​ត្រៀម ដើម្បី​ដាក់​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​ ខណៈ​ដែល​ក្រុម​សិល្បៈករ​ចំនួន​ ២៨០ ​នាក់​ បាន​រួម​គ្នា​សម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ខេត្ត​សៀមរាប​កាលពី ...

ខន សាវិ
https://bit.ly/2OXua6J

នាយករដ្ឋមន្ត្រី​ចាត់​ឲ្យ​សង់សាលា​ជាបន្ទាន់​ ក្រោយ​ដឹងថា​សិស្ស​រៀន​ក្រោម​ដើមឈើ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​ចាត់​ឲ្យ​លោក​ គន់ គីម អនុប្រធាន​ទី​ ១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ចុះ​ទៅ​ពិនិត្យ​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​ និង​សង់​អគារសិក្សា​ជា​បន្ទាន់​សម្រាប់​ការសិក្សា​របស់​សិស្ស ក្រោយពី​ទទួល​ព័ត៌មាន​ថា​សិស្សានុសិស្ស​អង្គុយ​រៀន​លើ​កម្រាល​តង់​ក្រោម​ដើមឈើ​តាមរយៈ​ការបង្ហោះ​សារ​ដោយ​លោកគ្រូ​- ...

ឃុត សុភចរិយា
https://bit.ly/2DoTQDB

ក្រសួង​និយាយ​ថា​កំណើន​សេដ្ឋកិច្ច​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រកបដោយ​សមធម៌​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​ និង​បង្កើត​ឱកាស​សម្រាប់​ទាំងអស់គ្នា​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50665228/ministry-says-economic-growth-has-benefitted-people-equitably/

វិទ្យាស្ថាន​បង្ហាញ​គម្រោង​ដើម្បី​ដោះស្រាយ​វិបត្តិ​សំរាម​

កាលពី​ម្សិលមិញ​ វិទ្យាស្ថាន​រីកចម្រើន​បៃតង​សកល​ (GGGI​) បាន​ធ្វើ​បទ​បង្ហាញ​មួយ​នៅចំពោះមុខ​អាជ្ញាធរ​មូលដ្ឋាន​ស្តី​ពី​គម្រោង​មួយ​ដែល​មាន​គោលបំណង​ដោះស្រាយ​វិបត្តិ​សំរាម​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​។ ...

Poovenraj Kanagaraj
https://www.khmertimeskh.com/50665270/institute-unveils-project-to-tackle-waste-crisis/

រដ្ឋាភិបាល​នឹង​បង្កើត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍​

គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​នេះ​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50665275/govt-creates-tourism-development-committee/

សេចក្តី​ព្រាង​វិសោធនកម្ម​នៃ​ Lango​ ត្រូវ​បាន​លើក​មក​ពិភាក្សា​

ក្រសួងមហាផ្ទៃ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​នា​សប្តាហ៍​ក្រោយ​ ក្នុង​គោលបំណង​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50665345/draft-lango-amendments-on-the-table/

កូរ៉េ​ខាងត្បូង​សន្យា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជា​បន្ត​របស់​កម្ពុជា​

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​កត់សម្គាល់​ថា​រដ្ឋាភិបាល​កូរ៉េ​បាន​សន្យា​ថា​នឹង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50665349/south-korea-pledges-to-support-kingdoms-ongoing-development/

អូស្រ្តាលី​នៅតែ​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​

រដ្ឋាភិបាល​អូស្រ្តាលី​ប្តេជ្ញា​នឹង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​ថវិកា​ដែល​បាន​មក​កម្ពុជា​គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩២​ រហូតមកដល់​ឆ្នាំមុន​នេះ​ មាន​ចំនួន​ប្រហែល​ ១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ...

ឃួន ណារីម
https://www.khmertimeskh.com/50665348/australia-remains-committed-to-aiding-kingdom/

បញ្ហា​របស់​ SME ​ចាំបាច់​ត្រូវ​​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្

មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹងថា សហគ្រាស​ខ្នាតតូច និង​មធ្យម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ទោះបី​យ៉ាងណា​វិស័យ​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ត្រូវការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​។ ...

ធូ វិរៈ
https://bit.ly/2L4mazp

ក្រសួងៈ ​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ នៅក្នុង​វិស័យ​សំណង់

មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​កម្លាំង​ជំនាញ​បន្ថែម​ទៀត​ក្នុង​វិស័យ​សំណង់​ដោយ​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​ក្នុង​វិស័យនេះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2R2LvNV

ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ជួបប្រទះ​នូវ​កំណើន​ដ៏​រឹងមាំ​

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ កំណើន​សេដ្ឋកិច្ច​ដុល​ក្នុង​ស្រុក​របស់​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ត្រឹម​ ៧ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ ពោល​គឺ​ធ្លាក់ចុះ​ពី​ ៧.៥​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​ ។ ...

សុខ ចាន់
https://www.khmertimeskh.com/50664637/national-economy-experiencing-robust-growth-wb/

អ្នកជំនាញ​លើកឡើង​ពី​ផែនការ​នគរូបនីយកម្ម​

ក្រុម​អ្នកជំនាញ​ឧស្សាហកម្ម​ក្នុង​ស្រុក​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ប្រទេស​កម្ពុជា​គួរតែ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​ដើម្បី​គ្រប់គ្រង​កំណើន​សេដ្ឋកិច្ច​ឱ្យ​បាន​ច្រើន​ និង​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ប្រជាជន​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50664638/experts-address-urbanisation-planning/

រដ្ឋាភិបាលសម្រេច​​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ

រាជរដ្ឋាភិបាល​ ​បានសម្រេច​បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដើម្បី​ ​លើកកម្ពស់​គុណភាព​ ​និង​ការ​ផ្គត់ផ្គង់​ពូជ​ដំណាំ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។​ ...

ប៉ិច សុធារី
https://bit.ly/2XU67JF

UNAIDS ស្នើសុំ​កិច្ច​ផ្តួចផ្តើម​អោយ​បាន​លឿន​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​មេ​រោ​គអេ​ដស៏​

អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នឹង​សហការ​គ្នា​លើ​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ចាត់វិធានការ​ឱ្យ​បាន​លឿន​ដើម្បី​បង្ការ​ឬបញ្ឈប់​ការ​រីក​រាលដាល​នៃ​មេ​រោ​គអេ​ដស៏​នៅក្នុង​រាជធានី​និង​ខេត្ត​សំ​ខាន់​ៗ។​ ...

សែន ដាវិដ
https://www.khmertimeskh.com/50664742/unaids-proposes-fast-track-initiative-to-prevent-spread-of-hiv/

នាយកដ្ឋាន​ពន្ធនាគារ​ច្រានចោល​របាយការណ៍​រំលោភសិទ្ធិ​មនុស្ស​

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បាន​ច្រានចោល​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​អង្គការ​លី​កាដូ​ដែល​អះអាង​ថា​មានការ​រំលោភសិទ្ធិ​មនុស្សជា​មូលដ្ឋាន​នៅក្នុង​ពន្ធនាគារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664743/prison-department-dismisses-rights-violations-report/

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ១៨០០​គ្រួសារ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​

អាជ្ញាធរ​ខេត្ត​ក្រចេះ​ ​បាន​អះអាង​កាលពី​ថ្ងៃពុធ​ថា​ ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង​ ​១៨០០​គ្រួសារ​ ​និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ ​នៅ​ឃុំ២ធ្នូ​ ​ស្រុក​ស្នួល​ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជាស្ថាពរ​ហើយ​ ​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួល ...

ប៉ិច សុធារី
https://bit.ly/2qQRbzW

ជំងឺគ្រុនឈាម​និង​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់​កំពុង​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ឡង់​

ក្រសួង​បរិស្ថាន​បាន​ប្តេជ្ញា​ថា នឹង​ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់​ និង​ជំងឺឆ្លង​ផ្សេងទៀត​ចេញពី​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា​ពី​ឆ្នាំ ២០១១ ​ដល់​ ២០២៥​។ ...

រី សុចាន់
https://bit.ly/2XTx7cs

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

km2Jh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!