ព័ត៌មាន
សភាបោះឆ្នោតអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីសំណង់
រដ្ឋសភាបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ដែលមាន ២២ ជំពូក និង ១១១ មាត្រាដោយច្បាប់នេះក៏មានចែងពីការដាក់ទោសទណ្ឌ ចំពោះអ្នកគ្រប់គ្រងសំណង់ផងដែរ ខណៈដែលវិស័យសំណង់បាននិងកំពុងតែរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ...
ម៉ិច ដារ៉ា
https://bit.ly/2APp45G
លោក ស ខេង៖ រដ្ឋាភិបាលគិតគូរជីវភាពគ្រូបង្រៀន ដោយផ្តល់ប្រាក់បំណាច់ផ្សេងៗ
នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងថាកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ស្ថានភាពរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀនដោយដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗទៀតជាបន្តបន្ទាប់។ ការថ្លែងបែបនេះរបស់លោក ស ខេង ធ្វើឡើងក្នុងទិវាគ្រូបង្រៀនក្នុងខួបលើកទី ២២ នៅ ...
រី សុចាន់
https://bit.ly/2MhhW7q
រាជរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារច្បាប់ទាក់ទងនឹងបញ្ហាព្រំដែនរួម
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមកាលពីចុងសប្ដាហ៍កន្លងមកនេះបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែនរួមលើការងារខណ្ឌសីមាព្រំដែន ហើយភាគីទាំង ២ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បី ...
ម៉ិច ដារ៉ា
https://bit.ly/2It7rgg
ក្រសួងការងារអនុញ្ញាតឲ្យជនបរទេសប្រកបមុខរបរ និងការងារខ្នាតតូចឡើងវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាអាចធ្វើសកម្មភាពស្វ័យនិយោជន៍ (មុខរបរផ្ទាល់ខ្លួនខ្នាតតូច) លើប្រភេទមុខរបរ និងការងារមួយចំនួនឡើងវិញ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជាបន្ទាប់ពីក្រសួងបានប្រកាសហាមជនបរទេសប្រកបមុខរបរខ្នាតតូចដែលជាការដណ្តើម ...
សុទ្ធ គឹមសឿន
https://bit.ly/2oSFrf3
ដីជាង ៤០០ ហិកតា ត្រូវបានដកហូតទុកជាសម្បតិ្តរដ្ឋវិញ
ដីទំហំ ៤១៣ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចអូរច្រាំងអុង ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺចេញដីកាដកហូតទុកជាដីសម្បត្ដិរបស់រដ្ឋវិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីត្រូវបានរុករានកាន់កាប់ដោយឈ្មោះ យូ ស៊ីថាត ខណៈអង្គការដែលធ្វើការលើការការពារព្រៃឈើសាទរ និង ...
វ៉ន ដារ៉ា
https://bit.ly/31TxMfc
ការប្រែប្រួលអាកាសធាតុពន្យាពេលប្រទេសកម្ពុជាក្នុងការឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម
របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថយចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានទស្សវត្សក្រោយ និងពន្យាពេលមួយឆ្នាំក្នុងការឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម។ កាលពី ...
រដ្ឋាភិបាល និងEU អំពាវនាវឲ្យកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក
ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង និងជៀសវាងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាល ខណៈដែលប្លាស្ទិកផលិត ...
ប៉ិច សុធារី
https://bit.ly/31ReoPL
អ្នកវិភាគយល់ឃើញផ្សេងគ្នា ពីដំណោះស្រាយបញ្ហានយោបាយ
អ្នកវិភាគយល់ឃើញផ្សេងគ្នាអំពីស្ថានការណ៍ និងដំណោះស្រាយបញ្ហានយោបាយកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា កម្ពុជាមិនកំពុងស្ថិតក្នុងវិបត្តិនយោបាយនោះទេ។ នៅខណៈដែលលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិកំពុងជាប់ចោទពីបទ «ក្បត់ជាតិ ...
នៀម ឆេង
https://bit.ly/2VcpKLK
កម្ពុជាប្រមូលពន្ធបានជាង ៤,៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែឆ្នាំនេះ
រដ្ឋាភិបាលបានរកចំណូលពីការប្រមូលពន្ធគយ និងពន្ធដារបានប្រមាណ ៤ ៥៦៧ លានដុល្លារ ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៩ នេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបាន ២ ១៨៣ លានដុល្លារ ខណៈលោកនាយករដ្ឋមន្ត្រីបានប្រកាសថា ការប្រមូលពន្ធគយ ...
ធូ វិរៈ
https://bit.ly/2pK0TDu
ការនាំចេញអង្ករ ៩ ខែ កើនឡើង ២ ភាគរយ
ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលក្នុងនោះត្រូវបាននាំមុខដោយទីផ្សារចិន។ នេះបើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ទិន្នន័យបង្ហាញថា ការនាំចេញអង្ករទៅទីផ្សារប្រទេស ...
ហ៊ឹន ពិសី
https://bit.ly/2IpfFWO
បញ្ហាប្រឈមធំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅក្នុងខែសីហា អង្គការក្នុងស្រុកចំនួនពីរគឺ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលជារបាយការណ៍អំពីការរីកចម្រើនប្រកបដោយគ្រោះថ្នាក់នៃ ...
David Hutt
https://thediplomat.com/2019/10/the-macro-challenges-in-cambodias-microfinance-sector/
ប្រទេសជប៉ុនជំរុញកិច្ចខិតខំប្រឹងប្រែងដោះមីន
ប្រទេសជប៉ុនថ្ងៃនេះនឹងផ្តល់ជំនួយឥតសំណងជាង ១ លានដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ សម្រាប់ការងារដោះមីន គម្រោងថែទាំសហគមន៍ និងបណ្តាញគាំទ្រកុមារ។ ពិធីចុះហត្ថលេខាលើជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១.០៥២.២៩៨ ដុល្លារអាមេ ...
មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/
រដ្ឋាភិបាលផ្តល់ប្រាក់លើកទឹកចិត្តដល់ការសម្រាលបុត្រចំនួន ៥ លានដុល្លារ
រដ្ឋាភិបាលបានចំណាយថវិកាជាង ៥ លានដុល្លារ ដើម្បីជួយដល់កម្មករកម្មការិនីកាត់ដេរដែលបានសម្រាលបុត្រក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ។ បេឡាជាតិរបបសន្តិសុខសង្គមកាលពីម្សិលមិញបាននិយាយថា ចាប់ពីខែមករាដល់ខែកញ្ញា កម្មករចំនួន ...
មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/
លោក ហ៊ុន សែន ការពារការដំឡើងប្រាក់ឈ្នួលអប្បបរមាទាប
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ មានការយោគយល់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ មិនបានច្រើនដូចនឹងជាការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលសម្រាប់ ...
មុំ គន្ធា
https://bit.ly/357ms0K
រដ្ឋបាលជលផល ប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០
រដ្ឋបាលជលផលបានប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០ ចាប់ពីថ្ងៃអង្គារម្សិលមិញដែលអាចឲ្យប្រជាពលរដ្ឋធ្វើការនេសាទក្នុងដែននេសាទទឹកសាប ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ និងបានណែនាំឲ្យការធ្វើអាជីវកម្មក្រៅពីលក្ខណៈគ្រួសារត្រូវសុំច្បាប់អនុញ្ញាត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចុះ ...
ឡុង គីមម៉ារីតា
https://bit.ly/2oH1PrE
ហាមផ្សារទំនើបគ្រប់ទីតាំងលក់ឱសថគ្រប់ប្រភេទ បើរឹងទទឹងនឹងប្រឈមមុខច្បាប់
ក្រសួងសុខាភិបាលប្រកាសហាមម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត នៅទូទាំងប្រទេសដាក់លក់ផលិតផលឱសថគ្រប់ប្រភេទនៅតាមផ្សារទំនើបទាំងឡាយដោយគ្មានច្បាប់អនុញ្ញាត ហើយបើក្នុងករណីមិនគោរពតាមបម្រាម ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ដែលអាចនឹងរងពិន័យជាប្រាក់ដល់ទៅ ...
ឡុង គីមម៉ារីតា
https://bit.ly/2o07Srm
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc
ជនជាតិដើម ៩ នាក់ ទៅចូលរួមសវនាការដល់បារាំងរឿងវិវាទដីធ្លី
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៩ នាក់ ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានចូលរួមក្នុងសវនាការនៅតុលាការណង់ទែរ (the Tribunal of Nanterre) ប្រទេសបារាំង បន្ទាប់ពីបានដាក់ពាក្យប្តឹងក្រុមហ៊ុនដ៏ធំមួយរបស់បារាំងឈ្មោះ Bollore ទៅតុលាការនេះកាលពីឆ្នាំមុន ក្រោយរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ...
ឡុង គីមម៉ារីតា
https://bit.ly/2peycOL
ខេត្តព្រះសីហនុ រំពឹងទទួលបានវិនិយោគិនចិនថ្មីៗ
ខេត្តព្រះសីហនុរំពឹងថានឹងអាចទាក់ទាញវិនិយោគិនចិនថ្មីៗដែលនឹងស្តារស្ថានភាពទីក្រុងទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាមួយនេះឲ្យល្អប្រសើរឡើងវិញ ខណៈការវិនិយោគធំៗ បច្ចុប្បន្នភាគច្រើនជាប្រភេទសណ្ឋាគារ និងកាស៊ីណូ។ ក្នុងជំនួបជាមួយមន្ត្រីស្ថានទូតចិនកាលពីខែសីហា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ដ្បិតការបិទ ...
ហ៊ឹន ពិសី
https://bit.ly/2ooMoUK
ក្រសួងមហាផ្ទៃ និង CCC នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃ និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា (CCC) នឹងចាប់ផ្តើមធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចាប់ពីថ្ងៃទី ១០ ខែ តុលា ទៅដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដនៃអង្គការសមាគមដែលកំពុងបន្តធ្វើសកម្មភាព ខណៈដែលចាប់តាំងពីឆ្នាំ ១៩៩៣ មកមានអង្គការ សមាគម ...
សុទ្ធ គឹមសឿន
https://bit.ly/2p4tFhF
លោក ហ៊ុន សែន ធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសវៀតណាមដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ ហើយគ្រោងនឹងជួបសមភាគីវៀតណាមគឺលោក Nguyen Xuan Phuc ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់ព្រំដែនចំនួនពីរ។ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ...
តាំង វីដា
https://www.khmertimeskh.com/50647019/hun-sen-off-to-vietnam-to-sign-border-agreements/
លោក ឈាង វុន៖ កម្មករនិងគ្រូពេទ្យ ឃុបឃិតគ្នាកេងបន្លំប្រាក់ បសស
រដ្ឋសភាកំពុងធ្វើសេចក្តីព្រាងច្បាប់ដើម្បីចាត់វិធានការលើវេជ្ជបណ្ឌិត និងអ្នកជំងឺដែលឃុបឃិតគ្នាកេងបន្លំថវិការបេឡាជាតិរបបសន្តិសុខសង្គម ដោយការទូរទាត់ថ្លៃចំណាយលើការព្យាបាលក្លែងក្លាយ។ លោក ឈាង វុន ប្រធានគណៈកម្មការ ...
ឃួន ណារីម
https://bit.ly/2n5hKj3
កម្ពុជាបានស្នើឱ្យអាល្លឺម៉ង់ទិញឥណទានកាបូន
ប្រទេសកម្ពុជាបានស្នើឱ្យប្រទេសអាល្លឺម៉ង់ទិញឥណទានកាបូនមួយចំនួនដែលទទួលបានពីការការពារធនធានធម្មជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបានស្នើសុំនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50646972/carbon-credits-on-table-with-germany/
រដ្ឋបាលខេត្តសៀមរាប បញ្ជាឲ្យអាជ្ញាធរចាត់វិធានការអ្នករំលោភដីរដ្ឋ
រដ្ឋបាលខេត្តសៀមរាបបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការចំពោះជនខិលខូច ដែលកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដីព្រៃលិចទឹក និងដីតំបន់ការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិ និងបានជំរុញឲ្យអង្គភាពជំនាញត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ជាក់លើលិខិតទិញ-លក់ដីរដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើ ...
សុទ្ធ គឹមសឿន
https://bit.ly/2oXcSgD