រដ្ឋាភិបាល
កម្ពុជាថ្កោលទោសការគំរាមរបស់មេទ័ពថៃដែលប្រកាសដណ្តើមកាន់កាប់ប្រាសាទមុនពេលចូលនិវត្តន៍
កម្ពុជាបានថ្កោលទោសមេទ័ពថៃ លោក ប៊ុនស៊ីន ផាត់ឃ្លាំង ចំពោះផែនការ «គិតទុកជាមុន» និង «ដោយចេតនា» ក្នុងការវាយប្រហារប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ខណៈសេចក្តីរាយការណ៍បានឱ្យដឹងថាស្ថានភាពនៅព្រំដែននៅតែមានភាពស្ងប់ស្ងាត់។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-condemns-thai-generals-temple-attack-threats
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាពបំផុត
បើទោះបីជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងពីការចូលឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពដែនដីកម្ពុជា បានអូសបន្លាយពេលជាង ២ ខែហើយក៏ដោយ ក៏ស្ថានភាពវិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមានដដែល។ នេះបើតាមរដ្ឋមន្ត្រីក្រសួង ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-10-722-262912
អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថារាល់អ្នកសារព័ត៌មានអន្តរជាតិដែលចូលមករាយការណ៍ក្នុងជម្លោះត្រូវបានស្វាគមន៍និងសម្របសម្រួល
អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបជាង ១០០នាក់ បានចុះយកព័ត៌មានអំពីជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជា ក៏ដូចជាទិដ្ឋភាពផ្សេងៗដែលជាផលប៉ះពាល់បង្កលឡើងដោយជម្លោះប្រដាប់អាវុធនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-8-1635-262909
អនុព័ន្ធយោធាអន្តរជាតិចុះពិនិត្យតំបន់មានជម្លោះក្នុងខេត្តឧត្តរមានជ័យ
ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជាចំនួន ១៤រូបមកពី ៩ប្រទេស បានចុះទៅទស្សនកិច្ចតំបន់ដែលរងផលប៉ះពាល់ដោយការទម្លាក់គ្រាប់បែករបស់យោធាថៃនៅក្នុងស្រុកបន្ទាយអំពិលនៅថ្ងៃអាទិត្យនេះដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងទីតាំងជនភៀសខ្លួនបន្ទាប់ពីកម្ពុជាបានអនុវត្តបទឈប់បាញ់ពេញលេញ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-10-125-262913
ក្រសួងការពារជាតិ៖ ការប្រកាសរបស់មេភូមិភាគ២ថៃ ជាចេតនាចង់ឈ្លានពានទឹកដីកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសដល់សាធារណជន និងសហគមន៍អន្តរជាតិអំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ពីសំណាក់មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-11-656-262915
ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភច្បាប់ កំពុងត្រូវបានស៊ើបអង្កេត ខណៈព្រំដែនស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់
ការប៉ះទង្គិចនៅតាមព្រំដែនរយៈពេល៥ថ្ងៃកាលពីខែមុនដែលតាមតួលេខផ្លូវការបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤០នាក់ស្លាប់ភាគច្រើនជាជនស៊ីវិល ទាំងកម្ពុជា និងថៃនៅតែចោទប្រកាន់គ្នាទៅវិញទៅមកពីការបើកការវាយប្រហារមុន និងការរំលោភច្បាប់អន្តរជាតិ ខណៈអ្នកស៊ើបអង្កេតកំពុងធ្វើការផ្ទៀងផ្ទាត់ការចោទប្រកាន់ទាំងនេះ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/war-crimes-legal-breaches-under-probe-as-border-holds-uneasy-calm/
អ្នកសង្កេតការណ៍អាស៊ានចាប់ផ្ដើមបេសកកម្មពង្រឹងបទឈប់បាញ់កម្ពុជា-ថៃ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលមានតំណាងមកពីប្រទេសអាស៊ានចំនួន ៧ បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនភ្លាមៗនៅខេត្តឧត្តរមានជ័យ ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-8-121-262904
ក្រសួងទេសចរណ៍សហការអភិរក្សសត្វដំរីស្រុក ដែលនៅសេសសល់ចុងក្រោយបង្អស់ ក្នុងខេត្តរតនគិរី
សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដែលកំពុងតែអភិរក្សដំរីស្រុកចុងក្រោយគេបង្អស់ក្នុងខេត្តរតនគិរី ទទួលបានកិច្ចសហការណ៍គាំទ្រពីក្រសួងទេសចរណ៍ ក្នុងកិច្ចការពារពូជដំរី ដែលនៅសេសសល់នេះ ក៏ដូចជាជួយផ្សព្វផ្សាយពីសក្តានុពលអេកូទេសចរណ៍នៅតំបន់នោះផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-8-1153-262903
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្ដីទីអំពាវនាវឱ្យមានសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ
លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា តំណាងអង្គការយូណេស្កូ បានអំពាវនាវឱ្យទាំងកម្ពុជា និងថៃ គោរពបទឈប់បាញ់នាសំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-8-924-262900
កម្ពុជា-ថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាដ៏លម្អិត បន្ទាប់ពីបានជួបប្រជុំអស់រយៈពេល ៤ ថ្ងៃ
កម្ពុជា និងថៃបានព្រមព្រៀងលើកិច្ចព្រមព្រៀងបទឈប់បាញ់លម្អិតក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រយៈពេល ៤ថ្ងៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានបិទបញ្ចប់នៅថ្ងៃនេះ ទី៧ ខែសីហា ក្រោមការឃ្លាំមើលរបស់សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-7-1625-262897
សហរដ្ឋអាមេរិកនឹងរៀបចំផែនការយោធា និងសម្ភារបច្ចេកទេសទំនើបៗ ដើម្បីឃ្លាំមើលបទឈប់បាញ់
សហរដ្ឋអាមេរិកនឹងរៀបចំផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំង ការឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសសំខាន់ៗដទៃទៀត ដើម្បីចូលរួមឃ្លាំមើលការអនុវត្តបទឈប់បាញ់។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី៧ ខែសីហា។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/the-united-states-will-prepare-military-plans-and-advanced-technical-equipment-to-monitor-the-ceasefire/
កម្ពុជា-ថៃ ឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ
កិច្ចប្រជុំប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ បានបញ្ចប់ហើយ ដោយភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម់ាណែត។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-7-1431-262893
តំណាង UNDP អាសូរជនភៀសសឹក៖ ស្ដ្រីត្រូវសម្រាកលើកន្ទេលផ្ទាល់ដី និងកុមារមិនបានទៅសាលា
លោក Shakeel Ahmed តំណាងរងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានសម្តែងអាណិតអាសូយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្ថានភាពដ៏លំបាករបស់គ្រួសារជនភៀសសឹក ក្នុងដំណើរទស្សនៈកិច្ចមនុស្សធម៌រយៈពេលពីរថ្ងៃទៅកាន់ជំរំជនភៀសខ្លួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-7-1357-262892
ប្រតិភូអន្តរជាតិរួមទាំងមកពីប្រទេសមហាអំណាចបំពេញទស្សនកិច្ចទៅជំរំជនភៀសសឹក ខណៈជនភៀសសឹកស្នើឲ្យជួយធានាបទឈប់បាញ់គ្នា
ប្រតិភូដែលជាមន្ត្រីស្ថានទូត និងមន្ត្រីមកពីទីភ្នាក់ងារនានារបស់អង្គការអន្តរជាតិ និងអង្គការអន្តរជាតិ ជាង ៣០នាក់ កំពុងបំពេញទស្សនកិច្ចទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរបស់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីសួរសុខទុក្ខពួកគេ ខណៈដែលអ្នករងគ្រោះ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-6-1544-262880
អាជ្ញាធរមីនសុំឱ្យអង្គការNPAជួយធ្វើយុទ្ធនាការជាសកល ដើម្បីប្រឆាំងការប្រើគ្រាប់បែកចង្កោមរបស់យោធាថៃ
ថ្នាក់ដឹកនាំអាជ្ញាធរមីនបានស្នើឱ្យអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid) នៃប្រទេសន័រវេស ជួយធ្វើយុទ្ធនាការជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-6-1612-262881
ក្រសួងការពារជាតិច្រានចោកការចោទប្រកាន់របស់ថៃថាបុគ្គលម្នាក់គឺជាចារបុរសពីបញ្ជាការដ្ឋានអង្គរក្ស
ក្រសួងការពារជាតិកម្ពុជាបដិសេធការចោទប្រកាន់ពីភាគីថៃដែលថា ពលរដ្ឋកម្ពុជាម្នាក់ដែលពួកគេបានចាប់ខ្លួនគឺជាចារបុរសមកពីបញ្ជាករដ្ឋានអង្គរក្ស (BHQ) នៃកងយោធពលខេមរភូមិន្ទ ដែលបង្កប់ខ្លួននៅថៃដើម្បីបញ្ជូនព័ត៌មានយោធាមកកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-6-1718-262883
សមាជិក CMA ជាង ៤០ ប្រកាសជួយដល់យោធិនទទួលរងគ្រោះដោយសារសង្គ្រាមឈានពានរបស់ថៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ៤០ ហើយដែលបានប្រកាសចូលរួមក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ជាមួយរដ្ឋាភិបាលដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ក្រុមគ្រួសារយោធិនពលី ពិការ និងរងរបួសពីការប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់កងយោធាថៃ ព្រមទាំងបានប្រកាសជួយដល់ជនភៀសសឹក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-6-1326-262879
ស្ថានទូតជប៉ុនបដិសេធថា ពុំដែលមានគម្រោងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃនោះទេ
ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបដិសេធថា រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃនោះដែរនាពេលកន្លងមក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-6-127-262876
យើងមិនកាន់កាំភ្លើង តែយើងមានសង្ឃឹម៖ ជនភៀសសឹកជាង ៣ម៉ឺននាក់នៅខេត្តព្រះវិហារ គេចពីការឈ្លានពានរបស់ទាហានថៃ
អំឡុងពេលមានការប៉ះទង្គិចគ្នាដោយបង្ហូរឈាមពីសំណាក់ទាហានឈ្លានពានថៃមកលើកម្ពុជា និងស្ថានភាពនៅបន្ដតានតឹងនៅជិតព្រំដែនកម្ពុជា-ថៃ គ្រួសារជនភៀសសឹករាប់ម៉ឺននាក់បានជន់ចូលទៅទីកន្លែងសុវត្ថិភាពបណ្តោះអាសន្ន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-6-858-262874
តំណាងម្ចាស់អាជីវកម្មនៅកម្ពុជាប្តេជ្ញារំលាយកិច្ចសន្យាប្រេន PTT ទាំងអស់ទៅជាយីហោខ្មែរ
តំណាងម្ចាស់អាជីវកម្មនៅកម្ពុជាបានប្តេជ្ញារំលាយកិច្ចសន្យាប្រេនPTTទាំងអស់របស់ថៃ ឱ្យទៅជាយីហោខ្មែរទូទាំង២៥ខេត្ត-ក្រុង ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ខណៈម្ចាស់ហាង និងបុគ្គលិកជាច្រើនពាន់នាក់កំពុងប្រឈមធ្លាក់ចុះប្រាក់ចំណូល បាត់បង់ការងារ ដោយសារសកម្មភាពពហិការមិនប្រើផលិតផលនាំចូលពីប្រទេសថៃ។ ...
ICRC មិនបញ្ចេញរបាយការណ៍ឃ្លាំមើលទាហានកម្ពុជា ១៨រូប ដែលកងទ័ពថៃបានចាប់ពង្រត់ហើយចាត់ទុកជា«អ្នកទោសសង្គ្រាម»
ក្រោយពេលចូលជួបជាមួយទាហានកម្ពុជា ១៨ រូបដែលស្ថិតក្រោមការឃុំឃាំងរបស់ថៃ កាលពីថ្ងទី៥ សីហា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានថ្លែងថា ខ្លួនមិនអាចបង្ហាញអំពីអ្វីដែលខ្លួនបានរកឃើញ ឬ ការឃ្លាំងមើលនោះទេ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-6-93-262875
ម៉ាឡេស៊ីបញ្ជាក់ថាខ្លួនប្រើផ្កាយរណបដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃ
ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រសាសន៍ថា ផ្កាយរណបនឹងត្រូវបានប្រើប្រាស់ ដើម្បីត្រួតពិនិត្យឃ្លាំមើលនៅលើសមរភូមិព្រំដែនពីចម្ងាយ ដោយអនុព័ន្ធការពាររបស់ប្រទេសម៉ាឡេស៊ី និងសមភាគីអាស៊ាន។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/eyes-in-the-sky-satellite-monitoring-checks-cambodia-thailand-border-areas
«កម្ពុជាត្រូវការសន្តិភាព! ថៃត្រូវឈប់បំពានដែនដីកម្ពុជា!»
ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥០០ នាក់ ដែលរស់នៅរដ្ឋវ៉ាស៊ីនតោន អូរីហ្គិន និងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រមូលផ្ដុំគ្នានៅទីក្រុងអូឡាំព្យា ក្នុងរដ្ឋវ៉ាស៊ីតោន នៅថ្ងៃអាទិត្យ ទី៣ សីហា ដើម្បីតវ៉ាប្រឆាំងដោយសន្តិវិធី ទៅនឹងការឈ្លានពានខុសច្បាប់របស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-8-5-185-262869
ព្រះមហាក្សត្រ ប្រគល់ភារកិច្ចដល់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះស្រាយកិច្ចការជាតិ
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ បានចេញព្រះរាជសារដ៏មានសារៈសំខាន់មួយ ដើម្បីប្រគល់សិទ្ធិជូនលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ក្នុងការបំពេញភារកិច្ចដ៏ធំធេងលើកិច្ចការការពារជាតិ និងបូរណភាពទឹកដី។ ...
Hong Raksmey
https://www.phnompenhpost.com/national/king-assigns-hun-sen-and-hun-manet-to-oversee-defence-matters