• មេគង្គ
  • កម្ពុជា
  • ឡាវ
  • មីយ៉ាន់ម៉ា
  • ថៃ
  • វៀតណាម
  • English (en)English
  • ខ្មែរ (km)ខ្មែរ
  • ទំព័រដើម
  • អំពី
    • សាវតា​
    • អក្ខរកម្មទិន្នន័យ
    • ក្រុមការងារ ODC
      • សមាជិកក្រុមប្រឹក្សាភិបាល
      • បុគ្គលិក
      • អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
    • ការងារ
    • ឱកាសទទួលមូលនិធិ
      • ជំនួយគាំទ្រធ្វើដំណើរស្រាវជ្រាវ
      • ជំនួយ​គាំទ្រ​សម្រាប់​ការ​សរសេរ​និក្ខេបបទ​ថ្នាក់​បរិញ្ញាបត្រ​
    • កិច្ច​សហ​ប្រតិ​ប​ត្តិការ​
    • ប័ណ្ណសារ
  • SDG
    • គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
    • គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
    • គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
    • គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
    • គោលដៅទី៥ សមភាពយេនឌ័រ
    • គោលដៅទី៦ ទឹកស្អាត និងអនាម័យ
    • គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
    • គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
    • គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
    • គោលដៅទី១០ កាត់បន្ថយវិសមភាព
    • គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
    • គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
    • គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
    • គោលដៅទី១៤ ជីវិតក្រោមទឹក
    • គោលដៅទី១៥ ជីវិតលើដី
    • គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
    • គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
    • គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​
  • ប្រធានបទ
    • បរិស្ថាន និងដី
      • កសិកម្ម​ និង​ ការ​នេ​សាទ​
      • គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
      • បរិស្ថាន និងធនធានធម្មជាតិ
      • ឧស្សាហកម្មនិស្សារណកម្ម
      • ដីធ្លី
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សេដ្ឋកិច្ច និងពាណិជ្ជកម្ម
      • ថាមពល
      • វិស័យឧស្សាហកម្ម
      • ហេដ្ឋារចនាសម្ព័ន្ធ
      • ពល​កម្ម
      • វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ជំនួយ និងការអភិវឌ្ឍ
      • រដ្ឋាភិបាល
      • ច្បាប់ និងប្រព័ន្ធតុលាការ
      • ប្រជាជន និងជំរឿន
      • ការ​អភិវឌ្ឍ​សង្គម
      • ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
  • ផែនទី
    • ផែនទី
    • ទាញយកផែនទី
  • ព័ត៌មានទិន្នន័យ
    • បរិស្ថាន និងដី
      • សហគមន៍ព្រៃឈើ
      • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
      • ព័ត៌មានគ្រប់គ្រងធនធានជលផល
      • គម្របព្រៃឈើ
      • វារីអគ្គិសនី
        • ស្ថានីយ៍វារីអគ្គិសនី
        • អាងស្តុកទឹក
        • អនុស្ថានីយ៍
        • ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់
      • តំបន់ការពារធម្មជាតិ
      • ទេសភាពតំបន់ព្រៃឡង់
      • ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សម្បទាន​ដី​សេដ្ឋកិច្ច​
      • ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
      • ករណីការងារ
      • សម្បទានរ៉ែ
      • ប្លុកប្រេងនិងឧស្ម័ន
      • ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
      • អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
      • កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
      • តំបន់សេដ្ឋកិច្ចពិសេស
      • គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ
      • ប្រតិបត្តិករទូរគមនាគមន៍
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​
      • ស្ថិតិជំរឿន
      • កូវីដ​-១៩
        • ប៉ាណ្ណូបរិធាន
        • ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​
      • ការបោះឆ្នោត
      • គណនេយ្យភាពសង្គម
      • សម្បទានដីសង្គមកិច្ច
        • ដី​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​
        • ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច
      • ឧកញ៉ាក្នុងប្រទេសកម្ពុជា
  • ព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីប្រកាសជាសាធារណៈ
  • Learning Platform
  • ឯកសារច្បាប់
  • ឃ្លាំងទិន្នន័យ
    • ឃ្លាំងទិន្នន័យ
    • ការ​ចូល​រួម​ចែក​រំលែក​ទិន្នន័យ​
  • ប្លក់
  • /
  • ព័ត៌មានទិន្នន័យ
  • /
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

  • ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
ទាញយក និង ទិន្នន័យមេតា
Share
Tweet
Share
23
ក្រុមហ៊ុន អាឡិច ខបភើរេសិន​
ព័ត៌មានក្រុមហ៊ុន ក្រុម​ហ៊ុន​ អាឡិច ខបភើរេសិន​ ជា​សហគ្រាសឯកបុគ្គលទទួលខុសមានកម្រិត ត្រូវលើការវិនិយោគនៃការអភិវឌ្ឍដែលមានដើមទុនវិនិយោគជាង ១១៩.១៤៦.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុននេះធ្លាប់មានបទពិសោធន៍កន្លងមកទៅលើការសាងសង់ខ្សែបញ្ជូនអគ្គិសនី និងវារីអគ្គិសនីដើរដោយធ្យូងថ្ម។​ គម្រោងខ្សែបញ្ជូនអគ្គីសនី ២៣០ គីឡូវ៉ុលត្រូវបានស្នើឡើងដើម្បីសាងសង់បង្គោលអគ្គីសនីចំនួន ៤២៦ បង្គោល ដែលមានប្រវែងសរុប ១៩៨ គីឡូម៉ែត្រ និងត្រូវការកម្លំាងពលកម្មទំាងក្នុង និងក្រៅស្រុកដែលតម្រូវការមានរហូតដល់ ៣០០ នាក់ ទៅ ៤០០ នាក់ ក្នុងនោះមាន ១០​ ភាគរយ ជាកម្លាំងពលកម្មជាជនបរទេស។
ដើមទុនចុះបញ្ជីក្រុមហ៊ុន ១១៩.១៤៦.០០០ ដុល្លារអាមេរិក
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧
លេខកូដចុះបញ្ជីក្រុមហ៊ុន Co. ៩៤៥២/០៧P
ឈ្មោះប្រធានក្រុមហ៊ុន លោក ឡាវ អៀវចុង
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុន ទីស្នាក់ការនៅជាន់ទី ១៧ Phnom Penh Tower មហាវិថីព្រះមុនីវង្ស សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទីស្នាក់ការក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្ម៖ ផ្ទះលេខ CE4 ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ប្រភេទរបាយការណ៍ EIA ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួង/ស្ថាប័ន ក្រសួងបរិស្ថាន
ទីតាំង តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍គម្រោងខ្សែបញ្ជូលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលពីអនុស្ថានីយ៍អគ្គិសនីស្ទឹងហាវ ទៅអនុស្ថានីយ៍ខាងលិចរាជធានីភ្នំពេញ (ស្ទឹងហាវ ខេត្តព្រះសីហនុ-ខាងលិចរាជធានីភ្នំពេញ ) ត្រូវឆ្លងកាត់ខេត្តចំនួនបី​រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង​ និងខេត្តកំពង់ស្ពឺ។​
ភូមិ ព័ត៌មានពុំអាចរកបាន
ឃុំ ព័ត៌មានពុំអាចរកបាន
ស្រុក ស្រុកកំពង់សិលា ស្រុកស្ទឹងហាវ ស្រុកព្រៃនប់ ស្រុកស្រែអំបិល ស្រុកគងពិសី ស្រុកសំរោងទង និងស្រុកភ្នំស្រួច
ខេត្ត ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ
រយៈពេលកិច្ចសន្យា ៩៩ឆ្នាំ
ទំហំផ្ទៃដីរបស់គម្រោង ព័ត៌មានពុំអាចរកបាន
វិស័យ ហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុនសិក្សា EIA គ្រីអេធីវ ហ្រ្គីន ឌីស្សាញ
ព័ត៌មានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA ផ្ទះលេខ 322P ផ្លូវ271Z សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ៖ (855-11) 845 695/ 097 204 6789 អ៊ីម៉ែល៖ saphoeuntous09@yahoo.com/www.CREATIVE09.com
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្តីពីការត្រួតពិ និត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង និងគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ចំណូលនិងចំណាយក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម វត្តមាននៃការអភិវឌ្ឍគម្រោងនេះអាចផ្តល់មកវិញនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនមូលដ្ឋាន និងប្រទេសជាតទំាងមូលតាមរយៈ៖ - ការបង្កើតឱកាសការងារ និងកាត់បន្ថយភាពខ្វះការងារធ្វើនៅក្នុងតំបន់ និងក្បែរតំបន់គម្រោងអភិវឌ្ឍន៍ និងជួយកាត់បន្ថយការធ្វើចំណាកស្រករបស់ប្រជាជនដែលអាចឈានដល់ការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។ - ចូលរួមអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មានដូចជា ការពង្រីកបណ្តាញខ្សែបញ្ជូនអគ្គិសនី និងផ្លូវថ្នល់។ - បង្កើនការផ្គត់ផ្គង់អគ្គិសនីដល់ការប្រើប្រាស់ក្នុងគ្រួសារ ក៏ដូចជាការប្រើប្រាស់ក្នុងដំណើរការផលិតកម្មរបស់រោងចក្រសហគ្រាសនានា។ - រួមចំណែកក្នុងការកាត់បន្ថយការកាប់ធនធានព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងវិស័យថាមពល។ - រួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជននៅកម្ពុជាមួយកម្រិតទៀតតាមរយ:ការកាត់បន្ថយការចំណាយនៃការប្រើប្រាស់អគ្គិសនីរបស់ពួកគាត់។ - រួមចំណែក បង្កើនចំណូលចូលរដ្ឋតាមរយៈការបង់ពន្ធនានា។ - រួមចំណែកជួយសេដ្ឋកិច្ចរបស់ប្រទេសជាតិតាមរូបភាពផ្សេងៗ។ល។
ចំនួនការងារដែលបានបង្កើត គម្រោងខ្សែបញ្ជូនអគ្គិសនីនេះបានផ្តល់ឱកាសការងារ និងប្រាក់ចំណូល ដោយនៅក្នុងដំណាក់កាលសាងសង់អាចមានប្រជាជនមួយចំនួនត្រូវបានជ្រើសរើសឱ្យធ្វើជាកម្មករសំណង់ទៅតាមកម្រិតមុខជំនាញ និងប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងប្រកបមុខរបររកស៊ីព្រោះនៅពេលមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ប្រជា ជនអាចលក់ដូរដល់ពេលយប់អាចធ្វើដំណើរនៅពេលយប់បាន ការលក់ដូររីកចម្រើនជាងមុន។
ការចូលរួមជាសាធារណៈ ការពិគ្រោះយោលបល់ជាសាធារណៈមានការចូលរួមពីដូចតទៅ៖ ខេត្តព្រះសីហនុ៖ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ ប្រធានការិយាល័យបូកសរុប អនុប្រធានអគ្គិសនី អភិបាលរងស្រុកស្ទឹងហាវ តំណាងក្រុមហ៊ុនអាឡិច ខបភើរេសិន​ ប្រធានការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃមន្ទីរបរិស្ថាន អភិបាលស្រុកកំពង់សិលា បុគ្គលិកក្រុមហ៊ុន Creative Green Design នាយករងក្រុមហ៊ុន Creative Green Design និងអនុប្រធានការិយាល័យច្បាប់សាលាខេត្ត។ ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលរងខេត្ត ប្រធានគម្រោងអាឡិច ខបភើរេសិន​ អភិបាលរងស្រុកគងពិសី អនុប្រធានមន្ទីរបរិស្ថាន មន្ត្រីពន្ធដារខេត្តកំពង់ស្ពឺ ប្រធានអគ្គិសនីខេត្ត អភិបាលរងស្រុកភ្នំស្រួច នាយករដ្ឋបាលស្រុកសំរោងទង ប្រធានមន្ទីរបរិស្ថាន នាយកឧទ្យានជាតិគីរីរម្យ អនុប្រធានការិយាល័យរដ្ឋបាលមន្ទីររៀបចំដែនដី នគរូបនីយកម្ម នាយករង Creative Green Design និងបុគ្គលិកក្រុមហ៊ុន Creative Green Design។ ប្រជាជនដែលរងការប៉ះពាល់ក្នុងឆ្នាំ២០១៥ មានប្រមាណ ៨១,៨១ ភាគរយគាំទ្រ។
ប្រភពដីបម្លែងពី ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រងបរិស្ថាន ម្ចាស់គម្រោងនឹងបញ្ជូនរបាយការណ៍ត្រួតពិនិត្យទៅឱ្យក្រសួងបរិស្ថានរៀងរាល់ ៣ ខែម្តង និងអនុវត្តចំនុចសំខាន់ៗដូចខាងក្រោម៖ - ការរៀបចំក្រុមការងាររបស់ក្រុមហ៊ុនទទួលខុសត្រូវសម្រាប់ការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន - កំណត់ពេលវេលាធ្វើភារងារឱ្យច្បាស់លាស់ក្នុងកិច្ចការការពារបរិស្ថាន - បំពាក់ឧបករណ៍ការពារសុខភាពគ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេសនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិគម្រោង ដូចជាឧបករណ៍ត្រួតពិនិត្យអគ្គីភ័យ សម្ភារៈការពារគ្រោះថ្នាក់ផ្សេងទៀត។ - ធ្វើការផ្សព្វផ្សាយ ការពារ និងបង្ការជម្ងឺរាតត្បាតផ្សេងៗដែលអាចនឹងកើតមាន និងរៀបចំឱ្យមានផ្ទះសម្រាប់កម្មករស្នាក់នៅឱ្យបានសមរម្យចំពោះកម្មករធ្វើការក្នុងតំបន់គម្រោង។ លើសពីនេះទៀត ក្រុមហ៊ុនត្រូវអប់រំណែនាំវិធីសាស្ត្រការពារសុខភាពអនាម័យ និងសុវត្ថិភាពនៅពេលបំពេញការងារ ណែនាំដល់កម្មករពីសារៈសំខាន់នៃបរិស្ថាន និងវិធីសាស្ត្រក្នុងការថែទាំបរិស្ថានរូបសាស្ត្រ និងបរិស្ថានរស់នៅរបស់កម្មករផ្ទាល់។ - ការគ្រប់គ្រងសំណល់រឹង-រាវ។ - ជម្រុញឱ្យមានការដាំដើមឈើនៅជុំវិញតំបន់គម្រោង។ - សហការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យការងារសាងសង់-បច្ចេកទេស និងទទួលយកនូវការកែលម្អបច្ចេកទេសណាមួយពីមន្ត្រីជំនាញ។
ផែនការអភិវឌ្ឍ វត្តមានគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាទាំងមូលតាមរយៈការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនី និងការពង្រីកការផ្គត់ផ្គង់ថាមពលអគ្គីសនីបន្ថែមទៀតនៅតាមតំបន់ខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់។
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ ក្នុងដំណាក់កាលសាងសង់គម្រោង សកម្មភាពមួយចំនួននៃការសាងសង់ដូចជាសកម្មភាព ឈូសឆាយដី ការពង្រាបដីស្រទាប់លើ សាងសង់មូលដ្ឋានស្នាក់នៅរបស់កម្មករ ការដឹកជញ្ជូនសម្ភារះជាដើមអាចបង្កហេតុប៉ះពាល់ទៅលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច សង្គម ដោយបានផលប៉ះពាល់លើផ្នែកទាំងនេះភ្ជាប់មកជាមួយវិធានការកាត់បន្ថយ។
មូលនិធិសេដ្ឋកិច្ចនិងសង្គម គម្រោងខ្សែបញ្ជូនអគ្គិសនីដែលមានតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលមានការប៉ះពាល់ប្រជាជនចំនួន ៣ ខេត្ត ៧ ស្រុក ១៩ ឃុំ មានគ្រួសារប្រមាណ ១.៣១៨ គ្រួសារ។ ការសិក្សាចំពោះតម្លៃទូទាត់សំណងគឺមានតម្លៃខុសៗពីតំបន់មួយទៅតំបន់មួយនិងពីភូមិមួយទៅភូមិមួយ។ ក្រុមហ៊ុននឹងមានផែនការដោះស្រាយចំពោះដី និងលំនៅដ្ឋានដែលរងការប៉ះពាល់ទាំងនេះដោយធ្វើការទូទាត់សងទៅតាមតម្លៃជាក់ស្តែង។ យោងតាមលទ្ធផលនៃការទូទាត់សំណង ក្រុមហ៊ុនបានដោះស្រាយជូនដល់ប្រជាជនក្នុងខេត្តកំពង់ស្ពឺប្រមាណ ២២ ភាគរយ ខេត្តព្រះសីហនុចំនួន ១០០ ភាគរយ និងខេត្តកោះកុងចំនួន ១០០ ភាគរយ។
ឆ្នាំបោះពុម្ភ EIA ២០១៦
បច្ចុប្បន្នភាព កញ្ញា ២០២១

ឯកសារយោង

[​ពង្រាង​]​ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីអនុស្ថានីយ៍អគ្គិសនីស្ទឹងហាវ ទៅអនុស្ថានីយ៍អគ្គិសនីខាងលិចរាជធានីភ្នំពេញ
ក្រុម​ហ៊ុន​ អាឡិច ខបភើរេសិន​ ជា​សហគ្រាស ឯកបុគ្គល ទទួលខុសមានកម្រិត បានធ្វើការវិនិយោគដែលមានដើមទុន ១១៩.១៤៦.០០០ ដុល្លារ។ ក្រុមហ៊ុននេះធ្លាប់មានបទពិសោធន៍លើការសាងសង់ខ្សែបញ្ជូនអគ្គិសនី និងវារីអគ្គិសនីដើរដោយធ្យូងថ្ម។​ គម្រោងខ្សែបញ្ជូនអគ្គីសនី ២៣០គីឡូវ៉ុលត្រូវបានស្នើឡើង ដើម្បីសាងសង់បង្គោលអគ្គីសនីចំនួន ៤២៦បង្គោល ដែលមានប្រវែងសរុប ១៩៨គីឡូម៉ែត្រ។

ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ និង​គ្រប់​ស្នា​ដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​ (អូ​ឌី​ស៊ី)​ ត្រូវ​បាន​ផ្តល់​ក្រោម​អាជ្ញាប័ណ្ណ​ CC BY-SA 4.0។​ អត្ថបទ​ព័ត៌មាន​សង្ខេប​ ត្រូវ​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន ស្របតាមការ​ណែនាំ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ដោយ​យុត្តិធម៌​ និង​រក្សាសិទ្ធិអ្នកនិពន្ធ ដោយ​ប្រភពដើម​នៃ​​អត្ថបទទាំង​នោះ​ ។​ ស្នាដៃ​ និង​មូលដ្ឋាន​ទិន្នន័យ ​ភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​ អូ​ឌី​ស៊ី​ ត្រូវ​បាន​ចងក្រង​មក​ពី​ឯកសារ​ដែល​អាច​រក​បានជា​សាធារណៈ​ និង​ផ្តល់​ជូន​ដោយ​មិន​យក​កម្រៃ​ ក្នុង​គោលបំណង​បម្រើ​ដល់ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ គេហទំព័រ​នេះ​ មិនមែន​ជា​សេវា​ស្រាវជ្រាវ​ដើម្បី​ស្វែងរកប្រាក់​កម្រៃ​ ឬ​ ជា​វិស័យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ និង ​អន្តររដ្ឋាភិបាល​ណាមួយ​នោះ​ទេ ​។​ ទំព័រ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មួយ​ ដែល​លើកកម្ពស់​ការ​យល់​ដឹង​ទូលាយ​/​ទិន្នន័យ​បើក​ទូលាយ​ ដោយ​មិនស្វែង​រក​ផល​ចំណេញ​។​ ព័ត៌មាន​ ត្រូវ​បាន​បោះផ្សាយ​ បន្ទាប់​ពី​ការ​មើល​ បញ្ជាក់​ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​។​ យ៉ាងណា​ក៏​ដោយ​ អូ​ឌី​ស៊ី​ មិន​អាច​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​ដែល​អាច​ទុកចិត្ត​បាននូវ​ប្រភព​ភាគី​ទី​បី​បាន​ទេ​។​ អូ​ឌី​ស៊ី​ សូម​មិន​ធ្វើការ​អះអាង​ ឬ​ធានា​ ទោះជា​បាន​សម្តែង​ច្បាស់​ ឬ​មិន​ជាក់លាក់​ ជា​អង្គហេតុ​ ឬ​អង្គច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​សម​ស្រប​នៃ​ទិន្នន័យ​ ស្នាដៃ​ ឬ​ ឯកសារ​ ដែល​មាន​ ឬ​ដែល​បាន​យក​មក​យោង​ជា​ឯកសារ​ ឬ​ដែល​បាន​ផ្តល់​ឲ្យ​។

អូឌីស៊ី សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការ​របស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

MENUMENU
  • អំពី​យើង​
  • ទំនាក់ទំនង
  • កំណត់សម្គាល់
  • លក្ខខណ្ឌនៃការប្រើប្រាស់
  • វិភាគទាន

This website is built on WordPress using the JEO Beta theme and CKAN as back-end for structured data. To learn more about the system architecture, read our documentation.

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

  • សួរសំនួរ
  • រាយការណ៍បញ្ហា
  • ចូលរួមផ្តល់មតិ
  • ផ្តល់ព័ត៌មានមកវិញ
  • ផ្ញើឯកសារ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកមានគំនិតថ្មីដែលអាចជួយដល់ការផ្លាស់ប្តូរលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ? យើងខ្ញុំរីករាយនឹងទទួលយក។

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons។

មើល | លុបចោល
ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LUH7h
* ប្រអប់មតិមិនអាចទទេ! អ៊ីមែលនេះមិនត្រឹមត្រូវ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!