ស្ថានីយ៍វារីអគ្គិសនី
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦
ស្ទឹងអាតៃ១
72
ស្ថានីយ៍ | ស្ទឹងអាតៃ១ |
គោលបំណងនៃគម្រោង | ទំនប់វារីអគ្គិសនី |
ក្រុមហ៊ុនវិនិយោគ | China Datang Corporation |
ប្រទេសវិនិយោគ | ចិន |
អានុភាពជាមេហ្គាវ៉ាត់ | ១២០ |
ថាមពលជាជីហ្គាវ៉ាត់ម៉ោង | មិនស្គាល់ |
ឆ្នាំគ្រោងដំណើរការ | មិនស្គាល់ |
ឃុំ | ពង្រលើ |
ស្រុក | វាលវែង |
ខេត្ត | ពោធិ៍សាត់ |
មាត្រដ្ឋានស្ថានីយ៍ | ព័ត៍មានពុំអាចរកបាន |
កាលបរិច្ឆេទនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ខែធ្នូ ឆ្នាំ២០១១ |
ស្ថានភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន |
ព័ត៌មានពុំអាចរកបាន ទំនាក់ទំនងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា |
ស្ថានភាពគម្រោង | កំពុងដំណើរការ |
ស្ថានភាពលម្អិតនៃគម្រោង | មិនស្គាល់ |
ឯកសារយោង
កំរងបញ្ជីដីសម្បទាន
|
កំរងបញ្ជីនេះបានផ្តល់បញ្ជីឯកសារអំពីការសិក្សាអំពីដីសម្បទានសង្គមកិច្ច ដែលបានលើករឿងជាកត្តានៃការអភិវឌ្ឍនៅកម្ពុជា បញ្ហាជីវភាពតាមជន បទ និងការអភិវឌ្ឍសង្គម ។ បន្ថែមពីនេះ ក្របខណ្ឌច្បាប់មាន អនុក្រិត្យ ច្បាប់ សារាចរ និងគោលនយោបាយទាក់ទងដីសម្បទាន និងការអភិវឌ្ឍ សង្គម ។ ឯកសារបានប្រមូលមកពីក្រសួងនានា (ក្រសួងសេដ្ឋកិច្ច ហេរិញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អង្គការវេទិការនៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា) ។ ជាបន្ថែម មានឯកសារករណី សិក្សាជាច្រើន និងព័ត៌មានទូទៅនៅទាំងថ្នាក់តំបន់ និងអន្តរជាតិ ស្តីពី សម្បទានរ៉ែនៅកម្ពុជា ។ ព័ត៌មានខាងលើអាចរកបាននៅក្នុងគេហទំព័ររបស់ អង្គការវេទិកានៃអង្គការមិនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានចងក្រងដោយ កម្មវិធីដីធ្លី និងជីវភាព ។ |
គន្ថនិទ្ទេសនៃសម្បទាន
|
នេះជាគន្ថនិទ្ទេសនៃសម្បទានដែលរៀបចំឡើងក្រោមគម្រោងដីនិងជីវរស់នៅរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីអំពីកម្ពុជា(NGO Forum)។ តារាងនេះបង្ហាញពីអត្ថបទបោះពុម្ពផ្សាយនិងច្បាប់ពាក់ព័ន្ធត្រូវបានបង្ហាញដោយប្រធានបទ ឈ្មោះអ្នកនិពន្ធ/អ្នកបោះពុម្ពផ្សាយ ឆ្នាំបោះពុម្ពនិងកំណត់ចំណាំផ្សេងៗទៅលើប្រធានបទយ៉ាងទូលំទូលាយ ស្តីអំពីដីសម្បទានសេដ្ឋកិច្ចនិងដីសម្បទានស្វែងរុករក និងផលប៉ះពាល់ទៅកាន់ជីវភាពប្រជាពលរដ្ឋ ទំនាស់ដីធ្លី ការទន្ទ្រានយកដី និងនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ |
Concession Bibliography
|
A webpage showing list showing report of case studies on various concessions or land related investment issues. |
អនុក្រឹត្យលេខ ២០២ អនក្រ.បក ស្តីពីការធ្វើអនុបយោគផ្ទៃដីទំហំ ៤,៦៧៤ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់
ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១២
|
ដីទំហំ ៤,៦៧៤ (បួនពាន់ប្រាំមួយរយចិតសិបបួន)ហិកតាដែលមានទីតាំងស្ថិតនៅភូមិឆាយលោក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានចាត់ចូលជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ ដើម្បីធ្វើការវិនិយោគសម្រាប់គោលដៅសម្បទានដីសេដ្ឋកិច្ច អភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងអាតៃ ដូចមានក្នុងផែនទី និងនិយាមកាលេខ ០៤៥៦ ខពល ចុះថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១២ របស់សាលាខេត្តពោធិ៍សាត់។ |
គម្រោងវារីអគ្គិសនីស្ទឹងអាតៃ
|
ស្ថានីយ៍វារីអគ្គិសនីស្ថិតនៅខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន the China Datang Corporation ដែលមាតម្លៃ ២៥៥ លានដុល្លារអាមេរិក។ ទំនប់វារីអគ្គិសនីបានចាប់ផ្តើមដំណើរការសាងសង់តាំងពីឆ្នាំ ២០០៨ ហើយបានបញ្ចប់នៅខែ ឧសភា ឆ្នាំ ២០១៣។ |
ស្ថានីយ៍វារីអគ្គិសនីទំហំ ១២០ មេហ្គាវ៉ាត់ នឹងចាប់ផ្តើមដំណើរការនៅក្នុងសប្តាហ៍នេះនៅកម្ពុជា
|
ស្ថានីយ៍វារីអគ្គិសនីស្ថិតនៅខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន the China Datang Corporation ដែលមាតម្លៃ ២៥៥ លានដុល្លារអាមេរិក ក្រោមកិច្ចសន្យាសម្បទាន”ស្ថាបនា-ប្រតិបត្តិការ-ផ្ទេរ” រយៈពេល ៣៤ឆ្នាំជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ស្ថានីយ៍ដែលមានសមត្ថភាពផលិតថាមពលទំហំ ១២០ មេហ្គាវ៉ាត់នេះ ចំនាយរយៈពេល ៥ឆ្នាំដើម្បីសាងសាង់ ហើយវាបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៤។ |