សេចក្ដីជូនដំណឹងស្ដីពី៖ លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានចេញផ្សាយសេចក្ដីជូនដំណឹងដល់សាធារណ:ជនទាំងអស់ ពីការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ដែលនឹងអនុវត្តចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះតទៅ។
យោងតាមអនុក្រឹត្យលេខ២៨៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លក្ខខណ្ឌនៃការចុះបញ្ជីដែលចេញដោយបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) មានដូចជា អាយុមិនលើសពី៦០ឆ្នាំ មានអត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរនិងមានវិញ្ញាណបនបត្រចុះឈ្មោះអ្នកសេចដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណ:កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅការិយាល័យច្រកចេញចូលតែមួយ។
បេឡាជាតិសន្ដិសុខសង្គម