តំបន់សេដ្ឋកិច្ចពិសេស
- ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦
- តំបន់សេដ្ឋកិច្ចពិសេស
Mrs. Ngov Mok
Create Map
-
Georelief
-
Hillshade
-
Landsat
សញ្ញាផែនទី
តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា (២០០៦-២០២៤)
សំណុំទិន្នន័យនេះ ប្រមូលផ្តុំទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤។ តំបន់សេដ្ឋកិច្ចចំនួន ៥៦ ត្រូវបានកត់ត្រាទុកជាចំណុច ទិន្នន័យនេះ ត្រូវបានប្រមូលយកមកពីប្រភពផ្សេងៗគ្នា ដូចជារាជកិច្ចរបស់រាជរដ្ឋាភិបាល និង របាយការណ៍របស់ក្រសួងរាជរដ្ឋាភិបាល ជាទម្រង់ pdf និង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៤ តាងជាពុហុកោណ ទិន្នន័យទទួលបានពី STIMSON។ ទិន្នន័យភូមិសាស្ត្រ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by
Open Development Cambodia (ODC) | https://opendevelopmentcambodia.net/km/profiles/special-economic-zones/
Created date: ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤
28
ឈ្មោះតំបន់សេដ្ឋកិច្ចពិសេស | តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន់ ឃីង បាវិត |
ខេត្ត | ស្វាយរៀង |
ស្រុក | ក្រុង បាវិត |
ឃុំ | សង្កាត់ព្រៃអង្គុញ |
ទំហំផ្ទៃក្រលាគិតជាហិកតា | ១០៦.៥០ |
ទុនវិនិយោគ (ដុល្លារអាមេរិក) | ៤០,៤៨៨,០០០ |
អ្នកវិនិយោគ | Mrs. Ngov Mok |
លេខលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | 1875/12 |
កាលបរិច្ឆេទលិខិតអនុញ្ញាតចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១២ |
លេខអនុក្រឹត្យតំបន់សេដ្ឋកិច្ចពិសេស | ១៩០ |
កាលបរិច្ឆេទអនុក្រឹត្យ | ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១២ |
ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា | កំពុងដំណើរការ |
ចំនួនក្រុមហ៊ុនវិនិយោគ | ព័ត៌មានពុំអាចរកបាន |
ឯកសារយោង
ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ភលើកទី ៥)
|
ឯកសារនេះឆ្លុះបញ្ចាំងពីនិន្នាការបច្ចុប្បន្ននានានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន គោលនយោបាយដឹកជញ្ជូន ផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស។ លើសពីនេះទៀត ឯកសារនេះក៏មានទិន្និន័យ/ផែនទីបែបវិភាគមួយចំនួនអំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានាដែលអាចផ្តល់ការស្វែងយល់កាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនផងដែរ។ |
ការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង បាវិត
ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៣
|
រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង បាវិតត្រូវបានបង្កើតឡើងនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ សមាសភាពរបស់រដ្ឋបាលនេះរួមមានប្រធាន១រូប ដែលជាតំណាងពីគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងសមាជិក៥រូបដែលជាតំណាងពីក្រសួងពាណិជ្ជកម្ម ទីចាត់ការគយនិងរដ្ឋករ នាយកដ្ឋានត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនិងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអាជ្ញាធរខេត្តស្វាយរៀង។ រដ្ឋបាលនេះមានតួនាទីសំខាន់ៗមួយចំនួនដូចជា៖ ត្រួតពិនិត្យមុខជំនាញសមត្ថកិច្ចចំពោះការនាំចេញ-នាំចូលនៃទំនិញនិងបែបបទគយ ត្រួតពិនិត្យការអនុវត្តរបស់អ្នកអភិវឌ្ឍនិងអ្នកវិនិយោគលើរាល់សកម្មភាពក្នុងតំបន់ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់ ត្រួតពិនិត្យលើសំណើរសុំចុះបញ្ជីវិនិយោគនិងការចេញលិខិតអនុញ្ញាត្តិនានា រួមមានវិញ្ញាបនប័ត្រប្រភពដើមនៃទំនិញ។ |
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ផែនទីតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
|
បណ្ណសារគេហទំព័រនៅលើអត្ថបទព័ត៌មានស្តីអំពី ផែនទីតំបន់សេដ្ឋកិច្ចពិសេស និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតអំពីតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការនៅក្នុងប្រទេសកម្ពុជា។ |