ព័ត៌មាន​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៖​ ក្រសួង​នឹង​ពិចារណា​ចំពោះ​ការ​រក​ឃើញ​របស់​សមាគម​អា​ដ​ហុ​ក​ពី​ភាពយឺត​យ៉ាវ​របស់​តុលាការ​ក្នុង​ការ​ជំនុំជម្រះ​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា​ ក្រសួង​នឹង​ពិនិត្យ​មើល​របាយការណ៍​របស់​សមាគម​អា​ដ​ហុ​ក​ដែល​ថា​បាន​រក​ឃើញ​ពី​ភាពយឺត​យ៉ាវ​របស់​តុលាការ​ក្នុង​ការ​ជំនុំជម្រះ​ ប៉ុន្តែ​ប្រសិនបើ​មាន​ភ័ស្តុតាង​មូលដ្ឋាន​ត្រឹមត្រូវ​ គឺ​ក្រសួង​នឹង​ពិចារណា​ដើម្បី​ដោះស្រាយ​ករណី​នេះ ...

ជា​ សុខនី
https://www.postkhmer.com/national/2024-1-3-1715-257263

អ្នក​នាំពា​ក្យ​ក្រសួង​យុត្តិ​ធម៌​៖ ក្រសួង​នឹង​ពិចារ​ណា​ចំពោះ​ការ​រក​ឃើ​ញ​របស់​សមា​គម​អាដ​ហុក​ពី​ភាព​យឺត​យ៉ាវ​របស់​តុលា​ការ​ក្នុង​ការ​ជំនុំ​ជម្រះ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិ​ធម៌​បាន​ឱ្យដឹង​ថា ក្រសួង​នឹងពិ​និត្យ​មើល​របា​យ​ការណ៍​របស់​សមា​គម​អាដ​ហុក​ដែល​ថា​បាន​រក​ឃើញ​ពី​ភាព​យឺត​យ៉ាវ​របស់​តុលា​ការ​ក្នុងការ​ជំនុំ​ជម្រះ​ ប៉ុន្តែ​ប្រសិន​បើ​មាន​ភ័ស្តុ​តាង​មូល​ដ្ឋាន​ត្រឹម ...

ជា សុខនី
https://www.postkhmer.com/national/2024-1-3-1715-257263

រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​៖ ជន​បរទេស​ដែល​កាន់​​​ទិដ្ឋាការ​ទេស​ចរណ៍ មិន​អាច​ធ្វើ​ការ​នៅ​កម្ពុជា​បាន​ទេ

លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈបាន​ថ្លែង​ថា ជន​បរទេស​ដែល​កា​ន់​​ទិដ្ឋាការ​ទេសចរណ៍ មិន​អាច​ធ្វើកា​រ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ដែល​ការ​អនុវត្ត​បែប​នេះ វា​ជា​ការ​តាំង​ចិត្ត​​របស់​រដ្ឋាភិបាល​ក្នុងកា​រ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ ...

ជា សុខនី
https://www.postkhmer.com/national/2024-1-1-180-257206

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ អនុវត្ត​វិធានការ​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ឱ្យ​ចប់សព្វគ្រប់​ក្នុង​រយៈពេល ១ ខែ​ទៅ ២ ​ខែ​ទៀត​

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​អនុវត្ត​វិធាន​តឹងរ៉ឺង​ដោយបាន​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ប្រវែង​ ៥​​ ម៉ែត្រ ទាំងសងខាង​ផ្លូវ​ក្រុង និង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បន្ទាប់ពី​ពលរដ្ឋ​មិនបាន​អនុ​វ​ត្តា​ម​ការណែនាំ​ជាច្រើន​ដង​មក​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-30-1732-254065.html

សង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលកម្ពុជា និងអ៊ីតាលីផ្អាកការបើកដំណើរការឡើងវិញនៃការស្មុំកូនឆ្លងប្រទេស

ក្រុម​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍រួម​​របស់​ខ្លួន​ចេញ​កាល​ពី​ថ្ងៃពុធ​ថា​ការ​បើក​ឡើង​វិញ​ឱ្យ​មាន​ការស្មុំ​កូន​​ឆ្លង​ប្រទេស​នឹង​ធ្វើ​ឱ្យ​កុមារកម្ពុជា និង​គ្រួសារ​របស់​ពួក​គេ​ជួប​ហានិភ័យ​ ហើយ​ស្ថាប័ន​ទាំង​នេះ​បាន​ជំរុញ​ឱ្យ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/ngos-want-government-italy-to-halt-reopening-of-intercountry-adoptions/

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើមន្ត្រីអាដហុកប្រាំរូប

តុលាការកំពូលនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់ការផ្តន្ទាទោសពីបទសូកប៉ាន់កាលពីឆ្នាំ ២០១៨ លើអតីតមន្ត្រីនិងបុគ្គលិកបច្ចុប្បន្ន​ទាំង​​ប្រាំរូប​របស់​សមាគមសិទ្ធិមនុស្សអាដហុក ដោយបញ្ចប់ទាំង​ស្រុង​លើ​ដំណើរការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអ្នករិះគន់ថាមិនមាន​ភស្តុតាងគ្រប់គ្រាន់ដើម្បី​គាំ​ទ្រ​ការចោទប្រកាន់នេះ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/supreme-court-upholds-2018-adhoc-5-bribery-convictions/

សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​សាលាដំបូង​លើ​មនុស្ស​ ៥ ​នាក់ ជាប់គុក​ម្នាក់ៗ​ ៥ ​ឆ្នាំ

សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់ ...

គឹម សារុំ
https://www.postkhmer.com/national/2022-05-24-0928-236824.html

សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងរបស់មន្ត្រីអាដហុក៥រូប ជុំវិញសំណុំរឿងសូកប៉ាន់

សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​បើក​សវនាការ​លើ​សំណុំរឿង «អាដហុក៥» របស់បុគ្គលិកនិងអតីតបុគ្គលិករបស់អង្គការសិទ្ធិមនុស្សនេះ ​ដែល​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​តុលាការ​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​សូកប៉ាន់​ស្រី​កំណាន់​របស់លោក កឹម សុខា​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/appeal-trial-held-for-adhoc-5-over-bribery-case/

អាជ្ញាធរខេត្ត​បដិសេធ​របាយការណ៍​អាដហុកដែលថា ​ការចាប់ខ្លួន​ពលរដ្ឋ​ក្នុង​វិវាទ​ដីធ្លី​ ដើម្បី​បំបាក់ស្មារតី

មន្ត្រី​រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មណ្ឌលគិរី​បដិសេធ​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដហុក​) ដែល​បង្ហាញថា កត្តា​ចម្បង​ដែលនាំឱ្យ​មានការ​ចាប់ខ្លួន​ចោទប្រកាន់ និង​ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី គឺ​ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឱ្យ​ពួកគេ​លែង​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុងការ​ទាមទារ​តវ៉ា​ស្វែងរក​យុត្តិធម៌​។ មន្ត្រី​ថា អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-10-1054-231461.html

​ក្រសួង​បាន​ច្រានចោល​របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​សេរីភាព​ជា​មូលដ្ឋាន

​កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​ច្រានចោល​ថា​ជា​របាយការណ៍​មិន​ពិត​មួយ​របស់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ ៣​ ដែល​អះអាង​ថា​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​នៅ​តែ​បន្ត​ត្រូវ​បាន​រឹតត្បិត​។​ ...

សែន ដាវិដ
https://www.khmertimeskh.com/50750444/ministry-dismisses-ngo-report-on-fundamental-freedoms/

ពលរដ្ឋ​ ៤៥ ​គ្រួសារ​ ព្រម​រុះរើ​សំណង់​លើ​ចិញ្ចើម​​ផ្លូវ​ទៅ​នៅ​ទីតាំង​ថ្មី

ពលរដ្ឋ​ចំនួន ​៤៥ ​គ្រួសារ​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​ខ្ទម​របស់​ពួកគេ​ដែល​បាន​សង់​នៅលើ​ចិញ្ចើមផ្លូវ​នៅ​ចំណុច​ស្ពាន​ឆេះ​ក្នុងភូមិ​ ៦ ​សង្កាត់​ ៤ ក្រុងព្រះសីហនុ​ដើម្បី​ប្ដូរ​ទៅ​នៅ​ទីតាំង​ថ្មី​ជា​តំបន់​ដីឡូត៍​​នៅតាម​ផ្លូវ​ចូលទៅ​តំបន់​ក្បាលឆាយ​ក្នុង​ភូមិ ​១ សង្កាត់ ...

ខន សាវិ
https://bit.ly/2kuQLfx

អគារ​កម្ពស់ ៩ ជាន់ ​តម្រូវ​ឱ្យ​រុះរើ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​សង់​ខុស​បច្ចេកទេស

ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​ បញ្ជា​ឲ្យ​រុះរើ​អគារ​កម្ពស់ ​៩ ជាន់ ​មួយ​កន្លែង​ឆាប់ៗ​នេះ ​ស្ថិត​នៅ​ភូមិ​លេខ ​៤ សង្កាត់​លេខ ៤ ​ក្រុង/ខេត្ត​ព្រះសីហនុ ​បន្ទាប់​ពី​រក​ឃើញ​ការ​សាងសង់​ខុស​បច្ចេកទេស ​និង​គ្មាន​គុណភាព ខណៈ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​មួយ​ដែល ...

សុទ្ធ គឹមសឿន
https://bit.ly/2Kv6jtY

សំណង់ខុសច្បាប់ ២ កន្លែង ​ត្រូវ​បាន​កម្ទេច​ និង​ឃាត់​ខ្លួន​ម្ចាស់​ទីតាំង​ជាតិ​ចិន ២ នាក់

អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ កាលពី​ថ្ងៃទី ​៣១ ​ខែ ​កក្កដា ​បាន​ប្រើ​គ្រឿង​ចក្រ​កម្ទេច​សំណង់​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ចំនួន​ ២ ​ទីតាំង ​រុះ​រើ​សំយាប​គ្រោង​ដែក ​និង​កម្ទេច​ខឿន​ថ្ម​ខុស​បច្ចេក​ទេស ​តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ ​ក្នុង​ក្រុង​ព្រះ​សីហនុ​ជាច្រើន​ទីតាំង ...

វ៉ន ដារ៉ា
https://bit.ly/31e8jwj

តុលាការ​បើក​សវនាការ​​រឿង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ១៧ នាក់​ ក្នុង​ចំណោម ១៤៨ នាក់​

គ្រូពេទ្យ​ចំនួន ១៧ នាក់ ក្នុងចំណោម ១៤៨ នាក់ ត្រូវបាន​សា​លាដំបូង​ខេត្ត​​ត្បូង​-​ឃ្មុំ​កោះហៅ​ឲ្យ​ចូល​​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ កាល​ពីម្សិល​មិញ ពាក់​ព័ន្ធ​រឿង​ប្រកប មុខរបរ​ដើរ​​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​​នៅ​តាម​មូ​លដ្ឋាន​​ដោយ​​គ្មាន​​ច្បាប់​អនុញ្ញាត​ ខណៈ​គ្រូពេទ្យ​ចំនួន ១៣១ នាក់​ផ្សេងទៀត ត្រូវ ...

សុទ្ធ គឹមសឿន
https://bit.ly/2QuxdUk

​បញ្ជី​ឈ្មោះ​ពេ​ទ្យ​​តាម​ភូមិ​គ្មាន​ច្បាប់ ៣៩៣ នាក់​​ ត្រូវ​បញ្ជូន​ទៅ​តុលាការ

ប្រធាន​មន្ទីរ​សុខាភិបាល ​ខេត្ត​ស្វាយរៀង​លោក កែរ រដ្ឋា បាន​បញ្ជូន​ឈ្មោះ​គ្រូពេទ្យ​ចំនួន ៣៩៣ នាក់ ដែល​ប្រកប​មុខរបរ​រកស៊ី​ដើរ​ចាក់​ថ្នាំ និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​យ៉ាង​អនា​ធិបតេយ្យ នៅ​​តាម​​ភូមិ ស្រុក ដោយ​​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរសុខាភិបាល​ខេត្ត ឬ​ក្រសួងសុខាភិបាល ទៅ​សា​លាដំបូង​ខេត្តស្វាយរៀ​ង​​។ ...

សុទ្ធ គឹមសឿន
https://bit.ly/30MYnKI

បទល្មើស​ព្រហ្មទណ្ឌ​ នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​កើន​ឡើង

បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ការ​កើន​ឡើង​ប្រមា​ណ ២៥ ភាគ​រយ​ឬ​ស្មើ​នឹង​ចំនួន ​២១ លើក​ក្នុ​ងឆ្នាំ ​២០១៨ ខណៈ​ប​ទល្មើស​នេះ​កើត​មាន​ចំនួន​ ១០៥ ​លើក បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មា​នត្រឹ​ម​តែ ​៨៤ លើក។ នេះ​បើ​តាម​របាយ​ការណ៍​ ...

ឡុង គីមម៉ារីតា
https://bit.ly/2Fd2czZ

សវនាការ​មន្ត្រី អាដហុក និង​មន្ត្រី​ គ.ជ.ប ​ត្រូវ​បាន​ពន្យារពេល

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លើក​ពេល​ជំនុំជម្រះ​មន្ត្រី​អាដហុក​ ៤ ​រូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ១ ​រូប​ពាក់ព័ន្ធ​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត ករណី​ស្រី​កំណាន់​លោក​ កឹម សុខា ដោយសារ​គ្មាន​ដីកា​កោះ​គ្រប់​គ្នា និង​ខ្វះ​សាក្សី ខណៈ​មេធាវី និង​មន្ត្រី​អាដហុក​ទាមទារ​ឲ្យ​មាន ...

គឹម សារុំ
https://bit.ly/2wgOjMw

អ្នក​ភូមិ​រតនគិរី​បាន​ចោទ​អាជ្ញាធរ​ថា​បាន​ចាប់​យក​ដី​

កាលពី​ម្សិលមិញ​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ឃុំ​សេ​ដា ​ក្នុងស្រុក​លំ​ផាត់​ខេត្ដរតនគិរី​ បាន​ចោទប្រកាន់​អាជ្ញាធរ​ពី​ការ​លួចលក់​ ដី​ការពារ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ទំហំ ១០០ហិចតា​ ដែល​ពួក​គេ​និយាយ​ថា​ជា​របស់​សហគមន៍​។​​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ratanakkiri-villagers-accuse-authorities-land-grab

​អ្នក​ភូមិ​៤​នាក់​ត្រូវ​បាន​ចោទប្រកាន់​ ខណៈ​ពេល​ដែល​២​នាក់​ត្រូវ​បាន​ដោះ​លែង​នៅ​ក្នុង​ករណី​ឈូស​ឆាយដី​

​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ កាលពី​ថ្ងៃអាទិត្យ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​បាន​ចោទប្រកាន់​អ្នក​ភូមិ​ចំនួន​ ៦​ នាក់​ពី​ការ​ឈូស​ឆាយ​ដីធ្លី​ក្នុងស្រុក​ស្ទឹង​ហាវ​។​ លោកស្រី​ ជៀប​ សុធា​រី​ អ្នកសម្របសម្រួល​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ត ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50487673/four-villagers-charged-while-two-freed-in-land-clearing-case/

ថវិកាជំនួយផ្នែកច្បាប់នឹងកើនឡើងពាក់កណ្ដាល

រដ្ឋាភិបាល​នឹង​បង្កើន​ថវិការ​ជំនួយ​ផ្នែក​ច្បាប់​ចំនួន​ ៥០​ភាគរយ​ ដល់​គណៈមេធាវី​នៅ​ត្រឹម​ឆ្នាំ​២០១៨​ ដើម្បី​បង់ថ្លៃ​មេធាវី​ដែល​ការពារ​ជន​ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5080576/legal-aid-budget-rise-half/

នាយកដ្ឋានពន្ធដារឈានដល់អង្គការក្រៅរដ្ឋាភិបាល

យ៉ាង​ហោច​ណាស់​ក៏​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​ ៣​ ត្រូវ​បាន​គេ​ហៅ​ទៅ​ធ្វើការ​សាកសួរ​ ដោយ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​បញ្ជាក់​ពី​ការ​បង់ពន្ធ​របស់​ពួក​គេ​ ក្នុង​ពេល​ដែល​មាន​យុទ្ធនាការ​ប្រមូល​ពន្ធ​ដោយ​បង្ខំ​ ដែល​បាន ...

Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/tax-department-reaches-out-ngos

បន្ទាប់​ពី​តក់ស្លុត​ដោយសារ​​ការ​​​ជាប់​ពន្ធនាគារ​​​ មន្ត្រី​អាដហុក​ទាំង​ប្រាំប្ដេជ្ញា​​បន្ត​ការ​ងារ​របស់​ខ្លួន

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38034

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី គជប ៥ រូប​ត្រូវ​បាន​ដោះលែង

សមត្ថកិច្ច​បាន​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​ ៤ រូប​និង​មន្ត្រី​​ គជប ​១ ​រូប​ពី​ពន្ធនាគារ​វិញ​ហើយ កាលពី​យប់​មិញ បន្ទាប់ពី​ចាប់​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ៤២៧ ថ្ងៃ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ។ ...

ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2ts5tpS

ការ​ស៊ើបអង្កេត​​ក្នុង​សំណុំរឿង​​មន្ត្រី​អាដហុក​ទាំង​ប្រាំ​​បិទ​បញ្ចប់​​​ ​​រង់ចាំ​សវនាការ​ជំនុំជម្រះ​ទោស​

អ្នកនាំពាក្យតុលាការបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរយៈពេល១៣ខែលើមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីតសរុបប្រាំរូបដែលគេហៅរួមគ្នាថា “មន្ត្រីអាដហុកទាំងប្រាំ” បានបិទបញ្ចប់ហើយ ដោយត្រួសត្រាយផ្លូវសម្រាប់សវនាការជំនុំជម្រះក្នុងសំណុំរឿងមួយដែលត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោសថាអយុត្តិធម៌ និងជារឿងនយោបាយ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37931

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KmaYa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!