ព័ត៌មាន​

កម្ពុជា​មិន​ទទួលយក​អនុសាសន៍​ ២៥​ ដែល​មាន​របៀបវារៈ​នយោបាយ​

កម្ពុជា​សម្រេច​មិន​ទទួលយក​អនុសាសន៍​ចំនួន​ ២៥​ ក្នុង​ចំណោម​ ១៩៨​ ចំណុច​ ដែល​ទទួល​បាន​ពី​ប្រទេស​ចំនួន​ ៧៣​ ដោយ​មន្ត្រី​បាន​សំអាង​ថា​ ដោយសារ​តែ​អនុសាសន៍​ទាំងនេះ​ មាន​របៀបវារៈ​នយោបាយ​ ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​គណៈកម្មាធិការ​សិទ្ធិ ...

នៀម ឆេង
https://bit.ly/2TUoYkg

ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ​ឲ្យ​លោក គង់ គាំ និង​កូន​ប្រុស

ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ​ឲ្យ​លោក​គង់ គាំ​អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​កូន​ប្រុស​របស់​លោក គឺ លោក គង់ បូរ៉ា អតីត​តំណាង​រាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​បន្ទាប់​ពី​ពួក​លោក​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ៦ ខែ​មករា។ ...

ម៉ិច ដារ៉ា
https://bit.ly/2svfiBq

លោក​ ហ៊ុន សែន​៖ ​បុគ្គល​នយោបាយ​​ជាប់​បម្រាម​តុលាការ​​ត្រូវ​ស្នើសុំ​នីតិសម្បទា

លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា បុគ្គល​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវ​ស្នើសុំ​នីតិសម្បទា ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ក្រោយពី​វិសោធនកម្ម​នៃ​សេចក្ដី​ស្នើច្បាប់​មាត្រា​ ៤៥ ​ថ្មី ( ...

ម៉ិច ដារ៉ា
https://bit.ly/2ERTfgL

ក្រុមប្រឹក្សាធម្មនុញ្ញ​ នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​ច្បាប់​បក្សនយោបាយ​ នៅ​ថ្ងៃ​សុក្រ

វិសោធនកម្ម​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ម្សិលមិញ​នឹង​ត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ​ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​តាម​សំណើ​របស់​លោក​ ហេង សំរិន ប្រធាន ...

ម៉ិច ដារ៉ា
https://bit.ly/2CyNFNV

មន្ត្រី និងមេធាវីលោកកឹម សុខា ប្រតិកម្ម​នឹង​អនុ​ប្រធាន​នៃ​អតីត​គណបក្ស​ប្រឆាំង

មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ មួយ​ចំនួន​ និង​មេធាវី​ការពារ​លោក​ កឹម សុខា សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អនុ​ប្រធាន​ ២ រូប​នៃ​អតីត​គណបក្ស​​ប្រឆាំង​មួយ​នេះ​ ដោយ​លើក​ឡើង​ថា​ ការ​តែងតាំង​លោក សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​រំលោភ ...

ម៉ិច ដារ៉ា
https://bit.ly/2QDerNR

លោក ​គង់ គាំ៖ លោក​ សម រង្ស៊ី ជា​មនុស្ស​បរាជ័យ​គ្រប់​វិញ្ញាសា

អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​​ លោក គង់ គាំ ដែល​ទើប​ប្រកាស​ត្រៀម​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ចាត់​ទុក​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​ប្រឆាំង​ថា​ជា​មនុស្ស​ «​បរាជ័យ​គ្រប់​វិញ្ញាសា​» និង​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង ហើយ​ «​ក្បត់​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។ ...

បែន សុខហ៊ាន
https://bit.ly/2LjQ5CC

​លោក​ ហ៊ុន​ សែន​៖​ គ្មាន​ការ​បែកបាក់​ក្នុង​ជួរ​ដឹកនាំ​បក្ស​ដូច​ពាក្យ​ចចាមអារ៉ាម​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​ម្សិលមិញ​បាន​បដិសេធ​ពី​ការ​លើក​ឡើង​ថា​ «​បែកបាក់​»​ គ្នា​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ និង​ច្រានចោល​ព័ត៌មាន​អំពី​ការ​ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ​ ឈុំ​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស​ ខេ ...

បែន សុខហ៊ាន
https://bit.ly/2QsQRTD

​ខួប​ ១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​ អនាគត​បក្ស​ប្រឆាំង​នៅ​តែ​មិន​ច្បាស់លាស់​

១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស​អនាគត​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ខណៈ​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​បន្ត​កើតឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ថា​ បក្ស​ខ្លួន​នឹង​មានដំណើរ​ការ​ឡើង​វិញ​ ក្រោម ...

បែន សុខហ៊ាន
https://bit.ly/2A39PFn

មន្ត្រី​ CPP ​ព្រមាន​កូនស្រី​លោក​ កឹម សុខា ​ចំពោះ​ការធ្វើ​ឱ្យ​ខូច​​កិត្យានុភាព​ជាតិ

ខណៈ​កូនស្រី​លោក​ កឹម សុខា កញ្ញា កឹម មនោវិទ្យា កំពុង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស​ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​​លើ​ឪពុក​ខ្លួន​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​ព្រមាន​ថា បើ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ «​កិត្តិយស​ និង​កិត្យានុភាព​ជាតិ​» ​នោះ​នឹង​ជា​ការ​ដាក់​បន្ទុក​ទោសទណ្ឌ ...

បែន សុខហ៊ាន
https://bit.ly/2xEBqvz

លោក ស ខេង ​រៀបរាប់​ពី​ការប្តូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​មក​ឃុំ​ក្នុង​ផ្ទះ

លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត ...

នៀម ឆេង
https://bit.ly/2D4ma0M

​សហរដ្ឋអាមេរិក​សូម​អំពាវនាវ​ឱ្យ​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹត​បន្តឹង​ចំពោះ​មេដឹកនាំ​ប្រឆាំង​

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ ...

ប្រាក់ ចាន់ធុល
https://www.reuters.com/article/us-cambodia-politics/u-s-urges-cambodia-to-remove-restrictions-against-opposition-leader-idUSKCN1LR0EP?il=0

លោក​ កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​​​ តែ​សេរីភាព​ត្រូវ​បាន​រឹតបន្តឹង

លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សេរីភាព​ត្រូវ​បាន​រឹតត្បិត​តឹងរ៉ឹង​បំផុត​​ទាំង​ការ​ដើរហើរ​ និង​ទំនាក់ទំនង​​ជាមួយ​សាធារណជន​។ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក ...

នៀម ឆេង
https://bit.ly/2x39elA

ស​ភា​អឺ​រ៉ុប​ នឹង​ពិ​ភា​ក្សា​រឿង​ចាប់​ឃុំ​លោក កឹម សុខា

សភា​អឺរ៉ុប​នឹង​រៀប​ចំ​កិច្ច​​ប្រ​ជុំ​​មួយ​ ស្តី​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នីតិ​រដ្ឋ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​​ ទី ១៣ ខែ​កញ្ញា​នេះ​ដែល​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​គឺ​ពិ​ភាក្សា​ អំពី​កម្ពុជា​ដោយ​ ...

នៀម ឆេង
https://bit.ly/2oSJ5SU

បុរស​អូស្ត្រាលី ​ត្រូវ​បាន​ចៅក្រម​សួរ​រឿង​ពាក់ព័ន្ធ​អតីត​បក្ស​ប្រឆាំង

ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ត្រូវ​បាន​សួរ​អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដែល​ជា​ថ្ងៃទី​ ៦ នៃ​សវនាការ​ពី​បទ​ចារកម្ម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នេះ​ទេ បើទោះ​ជា​ចៅក្រម​លើក​ឡើង​អំពី ...

នៀម ឆេង
https://bit.ly/2wkz5pC

ព្រះមហាក្សត្រ​​ ត្រាស់បង្គាប់​លើកលែង​ទោស​ អតីត​​សមាជិក​អតីត​បក្ស​ប្រឆាំង​ ១៤ ​នាក់​កាលពី​យប់មិញ

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​យប់​មិញ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លើកលែង​ទោស​អតីត​សមាជិក​អតីត​បក្ស​សង្គ្រោះជាតិ ១៤ នាក់​រួមទាំង​លោក មាជ សុវណ្ណារ៉ា ផងដែរ ក្រោយ​មាន​សំណើ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​ ​សមាជិក​បក្សប្រឆាំង​ទាំង​នោះ ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​មិ្សលមិញ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2wktPT4

តំណាង​ខ្មែរ​នៅ​ UN ​ប្រតិកម្ម​នឹង​​ការលើក​ឡើង​​របស់​ OHCHR

មួយ​ថ្ងៃ​បន្ទាប់ពី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) ​រិះគន់​ថា​ពលរដ្ឋ​កម្ពុជា​មួយ​ផ្នែក​ធំ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​តំណាង​របស់​ខ្លួន​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ជាតិ​នោះ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ ...

នៀម ឆេង
https://bit.ly/2L7DTDt

លោក​ ហ៊ុន សែន បបួល​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះជាតិ​ស្បថ បើ​មាន​ការ​ «​បំប៉ោង​ទិន្នន័យ​» ​អ្នក​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បបួល​ស្បថ​ដាក់​ជីវិត​រវាង​រូបលោក​ និង​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ បើ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​មាន​ការ «​បំប៉ោង​ទិន្នន័យ​» អ្នក​បោះឆ្នោត ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ «​ការបំភិតបំភ័យ​» ដែល​នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​ការរិះគន់​ជា ...

បែន សុខហ៊ាន
https://www.phnompenhpost.com/national/hun-sen-tells-rainsy-stake-life-poll-figures

មន្ត្រី​ GDP ​ចោទ​អតីត​បក្សប្រឆាំង​ថា ​បាន​ជំរុញ​ឱ្យ​ CPP ​ឈ្នះ​ច្រើន

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​កាលពី​ម្សិលមិញ​បាន​ចោទ​ប្រកាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​អ្នក​រុញច្រាន​ឲ្យ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ និង​បាន​ចោទ​គណបក្ស​កាន់​អំណាច​ថា បាន​ប្រើ​វិធី​គំរាម​កំហែង និង​ទិញ​សន្លឹកឆ្នោត​ជា​អ្វី​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ការ ...

ម៉ិច ដារ៉ា
https://bit.ly/2v7GAQm

​កម្ពុជា​ធ្វើការ​ស៊ើបអង្កេត​ការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​

​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​នឹង​ស៊ើបអង្កេត​លើ​ពាក្យបណ្តឹង​ប្រឆាំង​នឹង​អតីត​សមាជិក​បក្ស​ប្រឆាំង​ចំនួន​ ៣០​ នាក់​ដែល​បាន​អំពាវនាវ​ឱ្យធ្វើ​ពហិការ​មិន​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​។​ ...

ច័ន្ទ​ ទល់ប្រាក់
https://www.reuters.com/article/us-cambodia-election/cambodia-to-probe-election-boycott-call-idUSKBN1KD0OH

ទ្រង់​ ស៊ីសុវត្ថិ ធម្មិកោ ​បដិសេធ​ថា​មិន​បាន​រៀបចំ​ផែនការ​ប្រឆាំង​ការបោះឆ្នោត

សមាជិក​រាជវង្សានុវង្ស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ភ្ជាប់​ព្រះអង្គ​ថា ​ជា​អ្នក​ដាក់​ផែនការ​មួយ​ចំនួន​ប្រឆាំង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៩ កក្កដា ខាង​មុខ​។ ...

បែន សុខហ៊ាន
https://bit.ly/2KIlOQ4

គណបក្ស​ឆន្ទៈ​ខ្មែរ រិះគន់​អតីត​មេដឹកនាំ​របស់​ខ្លួន ប៉ុន្តែ​មក​អូសទាញ​អ្នក​គាំទ្រ

គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​តាំងខ្លួន​ជា​ព្រលឹង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​​បក្សប្រឆាំង​ដ៏ធំ​នោះ នៅឯ​អង្គប្រជុំ​ម្សិលមិញ បែរ​ជា​នៅ​តែ​រិះគន់​ចំពោះ​អតីត​ថ្នាក់ដឹកនាំ​របស់​ខ្លួន​នៃ​បក្សប្រឆាំង​មួយ​នេះ​ដោយ​ថា ខ្លួន​ជា​មេដឹកនាំ​ស្អាតស្អំ មិន​ដូច​អតីត​មេ​របស់​ខ្លួន​ដែល​មាន​ស្នាម ...

បែន សុខហ៊ាន
https://bit.ly/2tK9wNu

គ.ជ.ប ​ប្រតិកម្ម​នឹង​អង្គការ​អន្ដរជាតិ​​មួយ ​រឿង​គាំទ្រ​ញត្តិ​លោក​ សម រង្ស៊ី

គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប កាលពី​ម្សិល​ម្ង៉ៃ​បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រតិកម្ម​នឹង​អង្គការ​អន្តរជាតិ​មួយ​មាន​ឈ្មោះថា «​អង្គការ​សេរីនិយម​អន្តរជាតិ​ (Liberal International) ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ភ្លាមៗ​បន្ទាប់ពី​អង្គការ​នេះ​បាន​គាំទ្រ​លើ​ញត្តិ​របស់​ចលនា​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​ធ្វើ ...

សុទ្ធ គឹមសឿន
https://bit.ly/2ICecty

CPP អះអាង​ពី​ការ​ចុះចូល​បន្ថែម​លើ​សមាជិក​ជាង​ ៥ លាន​របស់​ខ្លួន

ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​កាន់តែ​ខិត​ជិត​មក​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា មាន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ «​ច្រើន​ពាន់​នាក់​» ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​លើ​សមាជិក​ជាង​ ៥ ​លាន​នាក់​ដែល​ខ្លួន​មាន ប៉ុន្តែ​អ្នក​ឃ្លាំមើល និង ...

បែន សុខហ៊ាន
https://bit.ly/2lb8zcm

​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​បង្ខំ​ឱ្យ​ម្ចាស់​ឆ្នោត​ទៅ​បោះ​ឆ្នោត​នៅ​ខែកក្កដា​

​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ដោយ​គ្មាន​គណបក្សប្រឆាំង​ធំ​មួយ​ចូលរួម​មិនមែន​ជា​ការ​បោះ​ឆ្នោត​សេរី​ និង​យុត្តិធម៌​នោះ​ទេ​។​ ប៉ុន្តែ​មន្ត្រី​ គ​.​ជ​.​ប​.​និយាយ​ថា​ សមាជិក​សភា​អាស៊ាន​ជ្រៀតជ្រែក ...

ហ៊ុល រស្មី
https://khmer.voanews.com/a/aphr-cambodia-forthcoming-election-not-legitimate-as-voters-intimidated-to-turnout/4435453.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pHCM2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!