កម្ពុជាមិនទទួលយកអនុសាសន៍ ២៥ ដែលមានរបៀបវារៈនយោបាយ
កម្ពុជាសម្រេចមិនទទួលយកអនុសាសន៍ចំនួន ២៥ ក្នុងចំណោម ១៩៨ ចំណុច ដែលទទួលបានពីប្រទេសចំនួន ៧៣ ដោយមន្ត្រីបានសំអាងថា ដោយសារតែអនុសាសន៍ទាំងនេះ មានរបៀបវារៈនយោបាយ ពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កម្ពុជាសម្រេចមិនទទួលយក ឬភាសាការទូតថា «កត់សម្គាល់» អនុសាសន៍ចំនួន ២៥ ក្នុងចំណោមអនុសាសន៍ទាំង ១៩៨ ដែលលើកឡើងដោយប្រទេសចំនួន ៧៣ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់ដែលហៅកាត់ថា UPR ធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ មករា កន្លងទៅ។ …
នៀម ឆេង
https://bit.ly/2TUoYkg