ព័ត៌មាន​

ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ស្តីទីថៃ នឹង​ធ្វើ​ខូច​ដល់​បទ​ឈប់​បាញ់ និង​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា

ក្រសួង​ការបរទេស​ថ្លែងថា ការ​រៀប​ចំ​ចំណាក់​ការ​ផ្លូវ​ច្បាប់​លើ​មេដឹកនាំ​កម្ពុជា ដូច​ដែល​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ លើក​ឡើង​ គឺ​ជា​ការ​រំលោភ​លើ អធិបតេយ្យភាព និងបូរណភាពកម្ពុជា និង​គោលការណ៍សមភាពអធិបតេយ្យ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-19-167-263001

ក្នុង​កិច្ច​ប្រជុំ RBC ថៃ​លើក​យក​បញ្ហា​ដោះ​មីន និង​បង្ក្រាប​ online scam ខណៈ​កម្ពុជា​បាន​ឲ្យ​ថៃ​ដក​បន្លាលួស​និង​ឈប់​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​ កម្ពុជា​ -​ ថៃ​ (RBC)​ បង្ហាញ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ​ នៅ​ចំពោះ​មុខការ​រាយ​បន្លា​លួស​របស់​ភាគី​ថៃ​នៅ​លើ​ទឹកដី​កម្ពុជា​។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-16-1646-262977

តួនាទី​អាស៊ាន​ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ​៖ តើ​វា​អាចជួយ​សម្រួល​ដល់​សន្តិ​ភាព​បានទេ​?

នៅពេល​​ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ​កាន់តែ​កើនឡើងកម្ដៅ ​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ដ៏​សាហាវ​នៅ​ខែឧសភា​ឆ្នាំ២០២៥​​ ​​អាស៊ានហាក់​គ្មាន​តួនាទី​​ក្នុងការ​សម្របសម្រួល​ជម្លោះ​នេះ​ឡើយ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-21-1021-262710

លោក ហ៊ុន សែន ថា​លោក​ក៏​មិន​ចង់​និយាយ​ជាមួយ​លោក ថាក់ស៊ីន ទៀតដែរ ហើយ​ថាក់ស៊ីនជា​អ្នក​ផ្ដើម​គំនិត​ក្បត់​បក្សភូមិចាយថៃ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន វាយ​បក​ទៅលើ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថៃ​ថា លោក​ឈប់​និយាយ​ជាមួយ​លោក ហ៊ុន សែន។ ឆ្លើ​យ​តប​នឹង​ការ​លើក​ឡើង​នេះ​លោក ហ៊ុន សែន ថ្លែង​ថា លោក​ក៏​មិន​ចង់​និយាយ​ជាមួយ​មនុស្ស​ដែល​ត្រៀម​ជាប់​គុក​ផង​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-20-1230-262704

អាជ្ញាធរ​មីន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សារព័ត៌មាន​ថៃ ដែល​ចោទ​ថា​កម្ពុជា​ដាក់មីន​ថ្មី

អាជ្ញាធរមីន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបានចុះផ្សាយ​ដោយ​សារព័ត៌មាន​ថៃ​ ដែល​មានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី ដែល​ខុស​ពី​ការ​ពិត និង​ផ្ទុយពី​ឆន្ទៈ​របស់​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1955-262699

អ្នកវិភាគ៖ កម្ពុជាបង្ក្រាបការ​ឆបោក​តាម​អនឡាញគឺ​ដើម្បី​សុវត្ថិភាពសង្គម ខណៈ​ថៃ​ធ្វើ​ឡើងដើម្បី​ដុតរោល​កម្ពុជា

គិត​ចាប់​ពី​​ថ្ងៃ​ទី២៧ មិថុនា ដល់​​ទី១៨ ខែកក្កដា​នេះ ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​អនឡាញ​ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ជាង ១៣៧០​​​នាក់ហើយ​ ខណៈ​ដែល​​យុទ្ធនាការ​កំពុង​បន្ត។ អ្នក​វិភាគ​មើល​ឃើញ​ថា កម្ពុជា​បង្ក្រាប​បទ​ល្មើស​នេះ​ដើម្បី​សន្តិសុខ​​សង្គម ខណៈ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-18-1533-262697

អ្នកនាំពាក្យ​មហាផ្ទៃ​៖ ថៃ​ខ្លាចតុលាការ ICJ បង្វែ​ជា​រឿង​​ប៉ូលិសអាំទែប៉ូ ​​ចាប់ខ្លួន​លោក ហ៊ុន សែន

គ្រាន់តែប្រាប់នាយករដ្ឋមន្ដ្រីថៃ​ថា ថៃជា​អ្នក​បិទច្រកព្រំដែនខ្លួនឯង ថៃត្រូវបើកវិញខ្លួនឯង ភាគី​ថៃបែរ​ជា​ចង់ប្ដឹងលោក ហ៊ុន សែន ប៉ូលិសអាំងទែប៉ូថា សារសំឡេងបែក​ធ្លាយ​បង្ក​ឱ្យ​មានអសន្ដិសុខ​ក្នុង​ប្រទេស​ខ្លួន​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1522-262675

កម្ពុជា​បន្ដ​ឱ្យ​នាំចូលទំនិញមិនមែន​បន្លែ ផ្លែឈើ និង​ប្រេងឥន្ធនៈ ​​ឧស្ម័ន​ឥន្ធនៈតាម​ច្រក​ដែលថៃមិន​បិទ​ឯកតោភាគី​

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​ជាថ្មី​ថា អាជីវករ និង​​ពាណិជ្ជករ នៅ​បន្ត​អាច​​នាំចូលទំនិញដែល​​មិន​ជាប់​បម្រាម​មកកម្ពុជា​​បានជា​ធម្មតា តាម​រយៈ​ការ​​បំពេញបែបបទ និង​នីតិវិធី​កំណត់ ដោយ​លិខិតបទដ្ឋាន​ជា​ធរមាន​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1316-262672

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ចង់​ឃើញ​អតីត​ទាហាន​ល្បាត​ថៃ​សុំ​ទោស​សាធារណៈ​ករណី​វាយ​ទាហាន​កម្ពុជា​នៅ​ប្រាសាទ​តាមាន់​ធំ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ទាមទារ​ឲ្យ​អតីត​ទាហាន​ល្បាត​ថៃ ក៏ដូច​ជា​ភាគី​ថៃ​បង្ហាញ​ការ​សុំ​ទោស​ជា​សាធារណៈចំពោះ​ការ​លួច​វាយ​ឆ្មក់​ទាហាន​កម្ពុជា​​នៅ​ប្រាសាទ​តាមាន់​ធំ​ កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ទោះ​បី​ជា​អតីត​ទាហាន​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-15-1628-262663

អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​ថៃ​ដោះស្រាយរឿងអាស្រូវក្នុងផ្ទះរបស់ខ្លួននិងឈប់​លាបពណ៌កម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ទទូចឱ្យរដ្ឋាភិបាលថៃ​ប្រញាប់បោសសម្អាតរឿងអាស្រូវ«ដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯង»​ឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-10-181-262627

លោក ហ៊ុន សែន៖ វាជារឿងដ៏ចម្លែក​និងកម្រដែលប្រទេសមួយធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួន

វា​អាច​ចាត់​ទុកថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច និង​មិន​សម​ហេតុផល​ដែល​វិទ្យាស្ថាន​ NIDA របស់​ថៃ​ធ្វើ​ការ​សន្ទាប់​ស្ទង់​មតិ​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​​ទៅ​លើមេដឹកនាំ​កម្ពុជា ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​​ប្រឈម​មុខ​ដាក់​គ្នា។ នេះ​ជា​ការ​លើក​ឡើង ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-9-1422-262604

វត្ថុបុរាណ​ទាំង​ ២០ដុំ​ ដែល​ថៃ​សន្យា​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ

ទាំង​នេះ​គឺ​ជា​វត្ថុបុរាណ​ខ្មែរ​ទាំង ២០ ដុំ​ដែល​ថៃ​បាន​ប្រកាស​ផ្ដល់​មក​ឲ្យ​កម្ពុជា​វិញ មុន​ពេល​ការ​អះអាង​នា​ពេល​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី៤ កក្កដា​ថា ​ថៃ​ខ្វះ​ថវិកា​ក្នុង​ការ​ដឹក​ជញ្ជូន។ កម្ពុជា​ប្រាប់​ថៃ​ថា កម្ពុជា​រ៉ាប់រង​លើ​ការ​ចំណាយ​សម្រាប់​ការ​ដឹក​ជញ្ជូន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-7-173-262581

ក្រសួងការបរទេស​លើក​ទឹកចិត្ត​ថៃឱ្យ​បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់ ICJ ក្នុងរឿង​ជម្លោះ​ព្រំដែន

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​ថា សំណើរបស់កម្ពុជាទៅកាន់ ICJ ដែលជាស្ថាប័នតុលាការចម្បង របស់​អង្គការ​ប្រជាជាតិ មិនគួរត្រូវបានយល់ខុសថាជាអំពើអរិភាព ឬការបង្កហេតុនោះទេ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-7-5-116-262566

ក្រសួង​ការពារជាតិ​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​ថៃ​ចូលរួម​រក​ការពិត​នៅ ICJ ថាតើ​អ្នក​ណា​ជា​ម្ចាស់កម្មសិទ្ធិ​លើ​ប្រាសាទ​តាក្របី

ខណៈ​ដែល​ប្រទេស​ថៃ មិន​ហាន​ទៅ​តតាំង​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ថៃ​បន្ត​អះអាង​ថា​ប្រាសាទ​តាក្របី​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​គេ ថែម​ទាំង​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ចូល​ទៅ​ទស្សនា​ប្រាសាទ​នេះ​ដែល​យោធា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង។ ព្រឹត្តិការណ៍ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-7-90-262570

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បញ្ជាក់ថា ​គ្មានការជជែកណាមួយ​រឿងព្រំដែន​​ជាមួយ​​ភាគី​ថៃ​ទេ​

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា បាន​ឆ្លើយតប​​ចំពោះ​ការលើកឡើង​របស់​សម​ភាគី​ថៃ គឺ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ Natthapon Nakpanich​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-3-1453-262543

ទាហានថៃបើក​ឱ្យទេសចរ​​​​ឡើងប្រាសាទ​តាមាន់ធំក្នុង​​ម៉ោង​ហាមឃាត់​​បង្កជា​ទំនាស់​​ជាមួយ​កម្ពុជា​

កាល​ប៉ះទង្គិច​ពាក្យ​សម្ដីរវាង​​ទាហាន​​ថៃ​ និង​កងកម្លាំង​កម្ពុជា​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៥​ ការប៉ះទង្គិច និងបង្ក​មកពី​ភាគីថៃ​បើក​ឱ្យ​ភ្ញៀវ​ទេសចររបស់ខ្លួន​ឡើង​ប្រាសាទ​តាមាន់​ធំ​ក្នុង​ពេលវេលា​ហាម​ឃាត់​ ដែល​ខុស​ពី​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-3-1332-262537

មិត្តភាព​រវាង​គ្រួសារ​លោក​ ហ៊ុន សែន និង​លោក​ ថាក់ស៊ីន បែក​បាក់​ដោយ​សារ​ការ​ប្រមាថ​​និង​ភាព​មិន​ស្មោះ​ត្រង់​របស់​នាយករដ្ឋមន្ត្រី​ថៃ​ផែថងថាន

ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ថ្លែង​ថា នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​អ្នក​ស្រី ​ផែថងថាន ស៊ីណាវ៉ាត្រ គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​លោ​ក និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​មាន​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​ ឈាន​ដល់​ទី​បញ្ចប់​​និង​ធ្វើ​ឲ្យ​បញ្ហា​ព្រំដែន​មិន​អាច​រក​ដំណោះស្រាយ​​ដោយសារ​តែ​ភាព ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-27-171-262478

អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ​ដាក់​ស្ត្រី​ខ្មែរ​ពិការ​ដៃ​ម្នាក់​ក្នុង​បញ្ជី​ខ្មៅ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​ជា​អចិន្ត្រៃយ៍

ស្ត្រី​ខ្មែរ​ដែល​ពិការ​ដៃ​ម្ខាង​ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ ដាក់​ក្នុង​បញ្ជី​ខ្មៅ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ប្រទេស​ថៃ​ជា​រៀង​រហូត​នា​ពេល​អនាគត បន្ទាប់​ពី​សមត្ថកិច្ច​ថៃ​ឃាត់​ខ្លួន​រយៈ​ពេល ២​យប់​ដោយ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-28-2150-262483

កម្ពុជា​បិទ​ការ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​​ចេញ​ចូល​ឬ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា​ថៃរហូត​ដល់​ថៃ​ដក​ការ​រឹត​ត្បិត​ទាំង​អស់​ឲ្យ​ដូច​មុន​ថ្ងៃ​៧មិថុនា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-29-1419-262484

លោក​ ហ៊ុន សែន ព្រមាន​បក​អាក្រាត​គ្រួសារ​លោក ថាក់ស៊ីន ដែល​លោក​ថា​បាន​ក្បត់​លោក​មុន

លោក ហ៊ុន សែន ថ្លែង​សំដៅ​ទៅ​លើ​លោក​ ថាក់​ស៊ីន  ស៊ីណាវ៉ាត្រា ដែល​ធ្លាប់​ជា​មិត្ត​របស់​លោក​ថា លោក​ ថាក់​ស៊ីន​ បាន​ក្បត់​លោក​ហើយ ហើយ​លោក​ព្រមាន​បក​អាក្រាត​លោក​ ថាក់​ស៊ីន អំពី​សកម្មភាព​ក្បត់​ជាតិ​របស់​ខ្លួន រួម​ទាំង​ការ​ក្បត់​ព្រះ​មហាក្សត្រ​ថៃ​ផង​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-26-1846-262469

ប្រធាន​ព្រឹទ្ធសភា​ព្យាករ​សង្គ្រាម​រយៈ​ពេល​យូរ ហើយ​ទាហាន​កម្ពុជា​នឹង​ច្បាំង​វាយបក​ទៅ​លើ​ថៃ

ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២៦ មិថុនា​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឧត្តរ​មានជ័យ​និង​បាន​ជួប​ជាមួយ​កងទ័ព​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​ព្រំដែន ហើយ​បាន​​ថ្លែង​ថា៖ «យើង​មក​កាន់​ទីនេះ​យើង​មក​ការពារ​ទឹកដី មិន​មែន​ទៅ​ដណ្ដើម​ដី​អ្នក​ណា​ទេ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-26-1811-262468

កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយ

ប្រមុខរដ្ឋាភិបាលកម្ពុជារង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេសទាំង២។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-26-1554-262466

លោក ស សុខា៖ ថៃអះអាង​ថាបើកច្រកទ្វារព្រំដែន ប៉ុន្តែមិនអនុញ្ញាតឱ្យមនុស្សឆ្លងកាត់

រដ្ឋមន្ត្រី​ក្រសួង​មហាន​ផ្ទៃ​ លោក ស សុខា បាន​លើក​ឡើង​ជា​សំណួរ ចោទ​សួរ​ពី​សុចរិត​ភាព​របស់​ថៃ គិត​ចាប់តាំង​ពី​ការ​បាញ់​សម្លាប់​ទាហាន​កម្ពុជា ការ​បិទ​ព្រំដែន រហូត​ដល់​ការ​ឃោសនា​ប្រាប់​ទៅ​ពិភពលោក​ខុស​​ពី​ការ​ពិត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។​ លោក​ចោទ​ជា ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-6-25-1636-262457

ការហោះហើរ​រវាង​កម្ពុជា-ថៃ នៅមាន​​ប្រតិបត្តិការ​ធម្មតា

បើ​ទោះបី​ជា​ប្រទេស​​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​គោក​ជាមួយ​កម្ពុជា​ទាំង​ស្រុង​ជាឯកតោភាគី​ចាប់​តាំង​ពី​យប់​​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ក៏​សកម្ម​ភាព​​នៃ​ជើង​​ហោះហើរ​រវាង​កម្ពុជា-ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​​ដំណើរការធម្មតារហូត​មក​ដល់​ពេល​នេះ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-6-25-1050-262449

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mGUBb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!