កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់ ខណៈសង្គ្រាមរវាងកម្ពុជា និងថៃ នៅតែបន្ត
កម្ពុជាបានលើកឡើងថា យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើតំបន់យោធភូមិភាគទី៥ ជាពិសេសនៅក្នុងតំបន់នៃខេត្តបន្ទាយមានជ័យ ត្រឹមតែប៉ុន្មានម៉ោងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ …