ព័ត៌មាន​

សំឡេង​សន្ទនា​បែក​ធ្លាយ​៩​នាទី​រវាង​លោក ហ៊ុន សែន និង​​នាយក​រដ្ឋមន្ត្រី​ថៃ​ជា​សំឡេង​ពិត

លោក ហ៊ុន សែន បញ្ជាក់​ថា សំឡេង​សន្ទនា​ជាង​ ៩ នាទី​រវាង​លោក​និង​នាយក​រដ្ឋមន្ត្រី​ថៃ ផែតុងតាន ស៊ីណាវ៉ាត្រា គឺ​ជា​សំឡេង​ពិត ហើយ​លោក​អាច​នឹង​បញ្ចេញ​សំឡេង​ទាំង​អស់​ប្រសិន​បើ​ភាគី​ថៃ​ចង់​បាន។​ នៅ​ក្នុង​កិច្ច​សន្ទនា​នេះ​ ផែតុងតាន បញ្ជាក់​ថា អ្នកស្រី​កំពុង​ជួប​សម្ពាធ​នៅ​ក្នុង​ប្រទេស​ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-18-1436-262393

លោក ហ៊ុន ម៉ាណែត វាយ​បក​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃដែល​ចោទ​លោក​ថា​ ធ្វើការ unprofessional

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​​វាយ​បក​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​ថៃ ដែល​ចោទមេដឹកនាំ​កម្ពុជា​ថា​ធ្វើ​នយោបាយ​មិន​មាន​វិជ្ជាជីវៈ (unprofessional) ពាក់​ព័ន្ធ​នឹង​ការបញ្ចេញ​​សារ​បញ្ហា​ព្រំដែន​ និង​កិច្ច​ប្រជុំ​នានា​នៅ​លើ​បណ្ដាញ​សង្គម​។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-17-1825-262390

កម្ពុជា​ទុក​ពេល​២៤​ម៉ោង​ឱ្យ​ថៃ​បើក​ព្រំដែន​ឡើងវិញ ឬអាចប្រឈមមុខ​នឹង​ការ​ហាមឃាត់ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យពលករកម្ពុជានៅប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ ដោយ​កត់​សម្គាល់ថា វិវាទព្រំដែននឹង«មិនអាចដោះស្រាយបានដោយងាយទេ» ខណៈដែលផ្តល់ឱ្យភាគីថៃនូវឱសានវាទរយៈពេល២៤ម៉ោង ដើម្បីដាក់ឱ្យដំណើរការច្រកព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកនៃការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា។ ...

ស៊ើង និមល់ និង ឃួន ណារីម​
https://khmer.cambojanews.com/cambodia-gives-thailand-24-hours-to-reopen-border-or-face-fruit-and-vegetable-import-ban-on-june-17/

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា សព្វាវុធ​គឺ​តម្រង់​ទៅ​ខ្មាំង​សត្រូវ មិន​មែន​មក​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ សីហា ថ្លែង​ថា ការ​បង្វែរ​កាណុង​កាំ​ភ្លើង​ទៅ​ភូមិដ្ឋាន​ និង​បន្ទាយ​របស់​យោធា​ថៃ ​គឺ​ជា​រឿង​ធម្មតា​របស់​យោធា ពីព្រោះ​ក្បួន​ប្រយុទ្ធ មិន​ដែល​មាន​យោធា​ណា​បង្វែរ​កាណុង​មក​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-16-180-262370

កម្ពុជាព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃបើថៃមិនបើកព្រំដែនធម្មតាឡើងវិញ

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងព្រមានទៅកាន់ប្រទេសថៃថា បើថ្ងៃនេះថៃមិនបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញទេ កម្ពុជានឹងឆ្លើយតបដោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃនៅគ្រប់ច្រកព្រំដែន។​ ...

មាស​ មល្លិកា
https://kiripost.com/stories/cambodia-threatens-to-ban-import-of-thai-fruits-and-vegetables

នាយករដ្ឋមន្ត្រីជំរុញឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយបន្ទុកបំណុលសម្រាប់ពលករដែលវិលត្រឡប់មកវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រិះរកមធ្យោបាយដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ ពិសេសអ្នកដែលកំពុងមានបំណុលច្រើនជាមួយស្ថាប័នហិរញ្ញវត្ថុ។ ...

ស៊ុំ ម៉ាណែត
https://surl.li/uhpbsu

កម្ពុជាបបួលថៃក្នុងពេលប្រជុំឱ្យយកតំបន់ជម្លោះចំនូន៤ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ

កម្ពុជា​បានស្នើទៅភាគីថៃអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ឱ្យយកករណីព្រំដែនដែលមានជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ​ ស្របពេលជាមួយគ្នានេះកម្ពុជាក៏បានបដិសេធការប្រើប្រាស់ផែនទីដែលគូដោយឯកតោរបស់ថៃ ​ដោយកម្ពុជាចោទថា​«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។ ភាគីទាំងពីរយល់ព្រមជួបប្រជុំជាមួយគ្នាម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៥។​ ...

ស៊ើង និមល់
https://khmer.cambojanews.com/cambodia-asks-thailand-during-jbc-meeting-to-settle-four-disputed-areas-at-icj/

លោក ហ៊ុន សែន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឆ្លើយតបម៉ឺងម៉ាត់​ចំពោះ​ការបិទ​ព្រំដែន​ថៃ​ជា​ឯកតោភាគី​

ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជាកំពុងតែ​កាន់​អំណាច​ លោក ហ៊ុន សែន ថ្លែង​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ម្តងទៀត ជុំវិញ​ការសម្រេច​ចិត្តជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​នាពេល​ថ្មីៗ​នេះ ក្នុង​ការបិទ-បើក​​ច្រកព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-13-1210-262342

ការរឹតបន្តឹងតាមព្រំដែនថៃបង្កឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកវិភាគ ព្រមានពីការរំខានដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅទីប្រជុំជនតាមតំបន់ព្រំដែន បន្ទាប់ពីអាជ្ញាធរថៃបានកាត់បន្ថយពេលវេលាបិទបើកច្រកព្រំដែនគោកសំខាន់ៗជាមួយប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភផ្នែកសន្តិសុខ។​ ...

ស៊ើង និមល់
https://khmer.cambojanews.com/trade-snags-economic-concerns-after-thai-border-restrictions/

ក្រសួងមហាផ្ទៃបញ្ជា​ឱ្យ​ខេត្ដតាមព្រំដែនថៃ​ប្រុង​ប្រយ័ត្ន និងត្រៀម​ជម្លៀសប្រជាជន​ក្នុងករណីតានតឹង​ខ្លាំង

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ​កាលពី​ថ្ងៃ​ទី១០ ខែ​មិថុនា ដោយ​ចេញ​​បទ​បញ្ជា​​ឱ្យ​អភិបាល​ខេត្ដតាម​បណ្ដោយ​​ព្រំដែន​ប្រទេសថៃទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​អន្ដរាគមន៍​ជួយ​ដល់​ប្រជាជន​ក្នុង​ករណី​សភាពការណ៍​តាម​ព្រំដែន​កាន់តែ​តានតឹង​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-11-1032-262319

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព» មិន​មែន​ជា​ការ​ដក​ថយ ខណៈ​មតិ​សាធារណៈ​មាន​ភាព​ស្រពេច​ស្រពិល

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ»​ នៅ​ព្រំដែន​កម្ពុជា-ថៃ​ បង្ក​ជា​ចម្ងល់​និង​ការ​វែក​ញែក​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​ដែល​អ្នក​វិភាគ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​ឲ្យ​បាន​លឿន​ជាងគូ​ប្រជែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-9-1620-262304

បទបញ្ជា​ព្រំដែន​ថ្មី​រំខាន​ដល់​ជីវភាព​ពលរដ្ឋ ខណៈភាព​តានតឹង​នៅព្រំដែនកម្ពុជា-ថៃ​បន្តកើនឡើង

នារសៀលម៉ោង៤ នៅថ្ងៃអាទិត្យ អាជ្ញាធរថៃប្រមាណ ១០នាក់ក្នុងឯកសណ្ឋានពណ៌ខ្មៅបានដើរចេញពីអគារក្បែរនោះដើម្បីទាញទ្វាររបងបិទប៉ុស្តិ៍ត្រួតពិនិត្យ។ ...

សុវណ្ណ ស្រីពេជ្រ ឃី សុវុឌ្ឍី និង ស៊ើង និមល់
https://khmer.cambojanews.com/new-border-rules-disrupting-lives-livelihoods-as-cambodia-thailand-tensions-escalate/

កម្ពុជា​បាន​សរសេរ​លិខិត​ផ្លូវការ​ជូន​ភាគី​ថៃ​ជំរុញ​ឲ្យ​ពិចារណា​ចូលរួម​ដោះ​ស្រាយ​វិវាទ​ព្រំ​ដែន​នៅ​ ICJ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ការបរទេស​ថៃ ឲ្យ​ចូលរួម​យក​វិវាទ​ព្រំដែន​ទៅ​រក​ដំណោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-8-1728-262294

កម្ពុជា​មិន​ដក​ទ័ព​ពី​តំបន់​មុំ​បី​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ

កម្ពុជា​បញ្ជាក់​ជំហរ​ម៉ឺងម៉ាត់ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ថា កម្ពុជា​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ​បី តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃនោះ​ទេ ព្រោះ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-6-1520-262286

ក្រសួងការបរទេស​​​​​៖ កម្ពុជា​មិនបានរំលោភ​ដីថៃ តែកងទ័ពថៃ​បាញ់ប្រហារលើទីតាំងកងទ័ពកម្ពុជា

ក្រសួង​ការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ​កម្ពុជា បាន​ប្រកាស​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​ក្រុម​បាតករ​ថៃ​ ដែល​ទាមទារ​​​​កម្ពុជាកុំ​ឱ្យ​ឈ្លានពាន​ទឹកដីខ្លួន​ និង​បាន​សកទៅ​វិញថា យោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ដែល​ធ្វើ​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-6-1558-262288

កម្ពុជា-ថៃនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍​ទី២នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់

កម្ពុជា និងថៃ នឹងជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងគោលបំណងចុងក្រោយ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែនកាលពីសប្តាហ៍មុន ខណៈដែលភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកចំពោះការបាញ់ប្រហារដោយកាំភ្លើង ដែលបណ្តាលឱ្យទាហនខ្មែរស្លាប់ម្នាក់ នៅជិតព្រំដែនភាគខាងជើងនៃខេត្តព្រះវិហារ។ យោងតាមក្រសួងការបរទេសកម្ពុជា។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-thailand-will-meet-in-second-week-of-this-month-after-clash-leaves-a-cambodian-soldier-dead/

ទោះ​បី​ថៃ​បង្ហាញ​ជំហរ​ដោះស្រាយ​ទ្វេភាគី មតិសាធារណ​នៅ​កម្ពុជា​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​រឿង​ព្រំដែន​ទៅ ICJ

មតិ​សាធារណ​និង​អ្នក​វិភាគ​គាំទ្រ​ឲ្យ​កម្ពុជា​រក្សា​ជំហរ​ប្ដឹង​រឿង​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ទោះ​បី​ជា​ភាគី​ថៃ បង្ហាញ​ជំហរ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់​ជាជាង​ទៅ​តទល់​គ្នា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-4-1454-262259

ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា-ថៃ នៅ​មាន​ដំណើរ​ការ​ជាធម្មតា

អ្នក​​ជំនាញសេដ្ឋកិច្ច និងអ្នក​ជំនាញ​​វិស័យទេសចរណ៍​ បាន​សាទរ​ចំពោះ​​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​​​កម្ពុជា​ដែល​បាន​​​​​ជ្រើស​រើស​យក​ដំណោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់ឱ្យ​បាន​ឆាប់​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-3-1527-262249

កម្ពុជា និងថៃរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន

កម្ពុជា និងថៃបានពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានឯកភាពគ្នាធ្វើការអនុវត្តទៅលើការងារសំខាន់ៗចំនួន៥ចំនុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-15-811-262075

កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ដល់​យន្តការ «ប្រទេស​៦ គោលដៅ​តែ​១» និង​ជំរុញ​យន្តការ​ព្រះរាជាណាចក្រ​២ គោលដៅតែ១

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រទេស​ថៃ ឬ​ យន្តការ «ប្រទេស ប្រាំមួយ គោលដៅ​តែ​មួយ» ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ខណៈ​ប្រទេស​ថៃ​និង​កម្ពុជា​ជំរុញ​យន្តការ​ «ព្រះ​រាជាណាចក្រ​ពីរ គោល​ដៅ​តែ​មួយ»។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-24-1743-261923

កម្ពុជា​ថៃ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ​និង​កិច្ច​សហប្រតិបត្តិការ​យោធា

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​ថៃ ​លោក​ស្រី ផែថងថាន ស៊ីណាវ៉ាត់​បាន​ប្រកាស​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អនឡាញ និង​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​មួយ​ប្រើ​ទឹកដី​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ធ្វើ​សកម្មភាព​ណា​មួយ​នោះ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-23-1325-261906

នាយករដ្ឋមន្ត្រីថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងថ្ងៃពុធសប្តាហ៍នេះ

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅថ្ងៃទី២៣ ខែមេសា នាយករដ្ឋមន្ត្រីថៃគឺលោកស្រី Paetongtarn Shinawatra នឹងជួបមេដឹកនាំកម្ពុជាក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតខួបលើកទី៧៥ របស់ប្រជាជាតិទាំងពីរ ហើយត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗ ចំពេលមានការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើឧក្រិដ្ឋកម្មឆ្លងព្រំដែន។ ...

ថាំង ស៊ីណន
https://kiripostkhmer.com/stories/thai-pm-paetongtarn-makes-maiden-visit-to-cambodia-next-week

​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និង​ថៃ​សន្យា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​

​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោក​ Maris​ Sangiampongsa​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​ បាន​ឯកភាព​គ្នា​ក្នុង​ការ​សហការ​គ្នា​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​។​ ...

វ៉ាន់ រឿន
https://www.khmertimeskh.com/501610521/cambodian-thai-fms-pledge-to-strengthen-strategic-partnership/

​កម្ពុជា​-​ថៃ​ ពិភាក្សា​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​

​កាលពី​ថ្ងៃ​ពុធ​ កម្ពុជា​ និង​ថៃ​ បាន​ជួប​ពិភាក្សា​គ្នា​ស្តី​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ បន្ថែម​ពីលើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

មុំ គន្ធា
https://tinyurl.com/mwnycau4

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RuTSB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!