ព័ត៌មាន​

CDC អនុម័ត​គម្រោង​ចំនួន ៤ តម្លៃ​ជាង​ $១៧ ​លាន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃ​ចន្ទ​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,២ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៩០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត ...

ហ៊ឹន ពិសី
https://bit.ly/2T8d6ym

គម្រោង​រោងចក្រ​អគ្គិសនី​ចំនួន ២ ទទួល​ការយល់ព្រម​ពី CDC

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានផ្ដល់​អាជ្ញាប័ណ្ណ​ផ្លូវការ​ដល់​គម្រោង​វិនិយោគ​ ២ ​ក្នុង​វិស័យ​​អគ្គិសនី​ជាមួយ នឹង​ទុនវិនិយោគ​សរុប​ចំនួន​ ១០០ ​លាន​ដុល្លារ​។ នេះ​បើតាម CDC ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។ CDC បាន​ឲ្យ​ដឹងថា គម្រោង​ដែល​បានអនុម័ត​នេះ គឺ​ការសាងសង់​ខ្សែ បញ្ជូន​ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​ស្ថានីយ ដោយ​ក្រុមហ៊ុន Schneitec Power Co., Ltd ជាមួយ​ទុនវិនិយោគ​ ៧១ ​លាន​ដុល្លារ និង​គម្រោង ...

ធូ វិរៈ
https://bit.ly/2MxRxmH

CDC អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​កាបូប ស្បែកជើង​ជិត​ $៩ ​លាន

គម្រោង​វិនិយោគ​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់ ៣ ​ដែលមាន​ទុនវិនិយោគ​ជិត ៩ ​លាន​ដុល្លារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​។ នេះ​បើតាម CDC​។ គេហទំព័រ CDC កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា CDC បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​ផលិត​កាបូប Quan Ming Handbag (Cambodia) Industrial Co., Ltd ក្រុមហ៊ុន​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់ Gd New Sky Leather Products Co., Ltd. និង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Tao And Kiven Garment Co., Ltd ចុះបញ្ជី​ជា​ផ្លូវការ ...

ហ៊ឹន ពិសី
https://bit.ly/2qmVL94

​រហូត​មក​ដល់​ពេល​នេះ​រោងចក្រ​ជាង​ ១០០​ បាន​បើក​ដំណើរការ​

​យោង​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បានឱ្យ​ដឹង​ថា​ រោងចក្រ​ជាង​ ១០០​ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ៨​ ខែ​ចុង​ក្រោយ​នេះ​។​ របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​បាន​បង្ហាញ​ថា​ ចាប់ពី​ខែមករា​ដល់​ខែសីហា​មាន​រោងចក្រ​ថ្មី ...

សុខ ចាន់
https://www.khmertimeskh.com/50536507/over-100-factories-launched-so-far-this-year/

CDC​ នឹង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​រោងចក្រ​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ បី​ ទៀត​ នៅ​ខែ​នេះ​ ដើម្បី​សាងសង់​រោងចក្រ​កាត់ដេរ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តតាកែវ​ និង​ខេត្តកំពង់ស្ពឺ​។​ គម្រោង​វិនិយោគ​ទាំង​ បី​ នេះ​មាន​តម្លៃ​ប្រហែល​ ១០​ លាន​ដុល្លារ​ ហើយនឹង​បង្កើត​ការងារ​ចំនួន​ ៣០០០​។​ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50303116/cdc-to-issue-factory-certificates/

CDC​ ចេញ​វិញ្ញាបនបត្រ​គម្រោង​ចំនួន​ ៣៥​ នៅ​ក្នុង​ឧស្សាហកម្ម​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​ចេញ​វិញ្ញាបនបត្រ​ចុង​ក្រោយ​សម្រាប់​គម្រោង​ចំនួន​ ៣៥​ ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ ៤៤៤​ លាន​ដុល្លារ​គិត​ចាប់ពី​ខែមករា​ដល់​ចុងខែ​មុន​។​ នៅ​ពេល​ដំណើរការ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​ការងារ​ច្រើន​ជាង ...

សុខ ចាន់
http://www.khmertimeskh.com/50298847/cdc-to-issue-35-project-certificates-in-industries/

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បង្កើត​បញ្ជរ​សម្រាប់​ចុះ​បញ្ជី​ពន្ធ​ដារ​

​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​បង្កើត​បញ្ជរ​មួយ​សម្រាប់​អគ្គ​នាយ​ក​​ដ្ឋាន​​ពន្ធ​ដារ​ក្នុង​ការ​​ផ្តល់​សេវា​ចុះ​បញ្ជី​ពន្ធដារ​ឲ្យ​ក្រុម​ហ៊ុន​វិនិ​យោគ​ នៅ​ច្រក​ចេញ​-ចូល​តែ​មួយ​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ​នេះ​បើ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2Be1YqO

ក្រុម​វិនិយោគិន​ចិន ​ស្វែងរក​ឱកាស​នៅ​កម្ពុជា

ក្រុម​ពាណិជ្ជករ​មក​ពី​ខេត្ត Fujian ភាគ​ខាង​កើត​ប្រទេស​ចិន​ កាលពី​ម្សិលមិញ ​បាន​អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​លើ​អាជីវកម្ម លក់​ផលិតផល​ទាក់ទង​នឹង​អគ្គិសនី និង​ផលិតផល​សម្លៀក​បំពាក់​។ នេះ​បើតាម​តំណាង​គណៈ​ប្រតិភូ​ឲ្យ​ដឹង​ កាលពី​ម្សិលមិញ​។ ...

ហ៊ គីមសាយ
http://bit.ly/2zb1HB5

CDC បន្ត​អនុម័ត​គម្រោង​វិនិយោគ​បន្ថែម​ជិត ​$៨​ លាន

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី​២០ វិច្ឆិកា បាន​អនុម័ត​លើ​គម្រោង​ស្នើ​សុំ​វិនិយោគ​នៅ​កម្ពុជា​បី​ផ្សេង​គ្នា​ដែល​សុទ្ធ​សឹង​មាន​ទីតាំង​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទឹក​ប្រាក់​វិនិយោគ​សរុប​បូក​បញ្ចូល​គ្នា​មាន​ជិត​ ៨ ​លាន​ដុល្លារ ហើយ​ត្រូវ​បាន​រំពឹង​ថា​អាច​បង្កើត ...

ហ៊ គីមសាយ
http://bit.ly/2z7UWjw

រដ្ឋាភិបាល​ប្ដេជ្ញា​រក្សា​ស្ថិរភាព​ថាមពល​ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម

គុណភាព​និង​ស្ថិរភាព​ថាមពល​អគ្គិសនីគឺ​ជា​អាទិភាព​ស្នូល​ក្នុង​ចំណោម​អាទិភាព​និង​វិធានការ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​ដែល​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ៗ​មក​កម្ពុជាប៉ុន្តែ​បញ្ហា​គុណភាព​អគ្គិសនី​នៅ​តែ​ប្រឈម​ចំពោះ​វិនិយោគិន​នៅ​កម្ពុជា ខណៈ​ការ​ធ្វើ​ពិពិធ​កម្ម​ពី​ឧស្សាហកម្ម ផលិត​សំលៀកបំពាក់ និង​វាយនភ័ណ្ឌទៅ ...

សុខ ចាន់
http://bit.ly/2la6kFi

វិស័យ​ឯកជន​នៅ​តែ​ប្រឈម​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់

ជាការ​លើក​ឡើង​ដដែល​ពី​វិស័យ​ឯកជន ដែល​នៅតែ​បង្ហាញ​ក្តីបារម្ភ​ពី​តម្លៃ​អគ្គិសនី​ដ៏​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ឧបសគ្គ​រយៈពេល​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ (IBC) នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មាន ...

Kali Kotoski
http://bit.ly/2lknzWR

រដ្ឋាភិបាល​តាម​ដាន​ គ្រោង​សាង​សង់​ព្រះ​លាន​យន្ត​ហោះ​​អន្តរជាតិ​ថ្មី​​

​រដ្ឋាភិបាល​កម្ពុជាសម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ធ្វើការ​តាមដានត្រួតពិនិត្យនិង​ផ្តល់​ការ​ប្រឹក្សា​​​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទទួល​បាន​ការ​ស្នើសុំ​ផ្លូវការ​ពី​សម្រាប់​គម្រោង​មួយ​នេះ ពី​ក្រុមហ៊ុន​ចិន។​​ ...

ជា វណ្ណៈ
http://bit.ly/2kjma04

ទ្រី ភាព ដាក់​សំណើ $៤០០​លាន​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​និង​កំពង់ផែ​អន្តរជាតិ

ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​បាន​ដាក់​សំណើ​វិនិយោគ​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​តម្លៃ​៤០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពត ដែល​រួមមាន​រោងចក្រ​ចម្រាញ់​ប្រេង និង​កំពង់ផែ​នាំចូល​ប្រេង​ឆៅ​។ នេះ​បើតាម​ការ​អះអាង​ពី​មន្ត្រី​ពាណិជ្ជកម្ម​។ ...

Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j

ក្រុមហ៊ុន​កូរ៉េ​វិនិយោគ​$១០០​លាន​បង្កើត​រោង​ចក្រ​ដំឡើង​រថយន្ត

ក្រុមហ៊ុន Kolao group របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ពី​ការ​វិនិយោគ​តម្លៃ​១០០​លាន​ដុល្លារ​ក្នុង​ការ​បង្កើត​រោងចក្រ​ដំឡើង​គ្រឿង​យន្ត និង​ផែស្ងួត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បង្កើត​ដោយ​ខ្លួន​ឯង​មួយ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ នេះ​បើ​តាម​ប្រធាន​ប្រចាំ​ប្រទេស​របស់ Kolao group​។ ...

ចេង សុខហ័ង
http://bit.ly/2ggNeJF

នីសាន់​កំពុង​ស្វែងរក​ការ​វិនិយោគ​រោង​ចក្រ​ដំឡើង​នៅ​ប្រទេស​កម្ពុជា

​កម្ពុជា​អាច​ក្លាយ​ជា​ទីតាំង​ថ្មី​សម្រាប់​វិនិយោគ​លើ​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំ​ និង​ដំឡើង​រថយន្ត​ Nissan ខណៈ​កាល​​ពី​ដើម​សប្តាហ៍​នេះ​ក្រុមហ៊ុន​ទទួល​បាន​សិទិ្ធ​​ផលិត​ និង​ដំឡើង​រថយន្ត​ Nissan ដ៏​ធំ​មួយ​នៅ​​ម៉ាឡេស៊ី​ និង​បាន​បង្ហាញ​គម្រោង​វិនិយោគ ...

ហ៊ គឹមសាយ
http://bit.ly/2fzE7oz

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ​ដើម្បី​បង្កើន​ទីផ្សារ​កម្ពុជា

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម​រយៈពេល​ ៥ ថ្ងៃ​​នៅ​ទីក្រុង​ភ្នំពេញ​​បាន​ចាប់ផ្ដើម​​កាលពី​ម្សិលមិញ​ដើម្បី​បង្កើន​​ផលិតផល​វៀតណាម​នៅ​លើ​ទីផ្សារ​កម្ពុជា​ខណៈ​ពាណិជ្ជកម្ម​ និង​ការ​​វិនិយោគ​របស់​វៀតណាម​​​នៅ​​​​កម្ពុជា​​បង្ហាញ​និន្នាការ​មិន​​ល្អ ...

ហ៊ គឹមសាយ
http://bit.ly/2dxgTDc

ពុំ​មាន​គម្រោង​វិនិយោគ​វៀតណាម​ទេ​នៅ​ឆមាស​ទី១

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ មិនមាន​គម្រោង​វិនិយោគ​ពី​ប្រទេស​វៀតណាម​ត្រូវ​បាន​អនុម័ត​ដោយ CDC នោះ​ឡើយ ខណៈ​មន្ត្រី​បដិសេធ​បង្ហាញ​ព័ត៌មាន​លម្អិត​។ ​នេះ​ជា​លើក​ដំបូង​ហើយ ខណៈ​កន្លង​មក​ក្នុង​ចំណោម​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំៗ​ចូលមក​កម្ពុជា វិនិយោគ​ពី​វៀតណាម ក៏ ...

ហ៊ គឹមសាយ
http://bit.ly/2cQdC1x

ក្រុមហ៊ុនឥណ្ឌានឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែក្រោមដីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ ...

កង សុធា និង AISHA DOWN
http://www.cambodiadailykhmer.com/34021

កម្ពុជា​ទទួល​បាន FDI ជាង $ ៥០០ លាន

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសាច់ប្រាក់សុទ្ធចូលមកកម្ពុជានៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះដែលកត់ត្រាដោយធនាគារជាតិនៃកម្ពុជាមានចំនួន ៥១១ លានដុល្លារអាមេរិកកើនឡើង ៦ ភាគរយពីចំនួន ៤៨១ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៦ ចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍ដែលវាយតម្លៃចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ចពាក់ណ្តាលឆ្នាំរបស់កម្ពុជានេះមិនបានបង្ហាញលម្អិតពីលំហូរតាមវិស័យទេប៉ុន្តែបង្ហាញថាតិចជាង ១ ភាគ ៤ នៃលំហូរទុនវិនិយោគទៅក្នុងវិស័យធនាគារ។ ...

ហ៊ គឹមសាយ
http://bit.ly/2bLsF83

មន្ត្រី​រដ្ឋាភិបាល​ប្រាប់​តុលាការ​ថា លោក​មិន​ដឹង​ថា​សំណូក​មាន​ទោស​ទេ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសារភាពនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទចំពោះការទារសំណូកពីរោងចក្រកាត់ដេរដើម្បីបំពេញបែបបទពាក្យសុំនាំចេញរបស់ខ្លួន ប៉ុន្តែបាននិយាយថា លោកមិនជឿនៅពេលនោះថា លោកបានប្រព្រឹត្តបទល្មើសទេ។ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/33673

លោក ហ៊ុន សែន ​ព្រមាន​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​កោះ​​ឱ្យ​ដក​ខ្លួន​ចេញ​​​ បើ​មិន​​ធ្វើ​សកម្មភាព​​អភិវឌ្ឍ​ន៍​​

នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/33452

កិច្ចពិភាក្សានៅទីក្រុងសេអ៊ូលពីវិស័យកសិកម្មនៅកម្ពុជា

មជ្ឈមណ្ឌលអាស៊ានកូរ៉េបានធ្វើជាម្ចាស់ផ្ទះសម្រាប់សិក្ខាសាលាមួយដើម្បីលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ដោយសហការរៀបចំជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាស្តីអំពី”បរិស្ថានវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា” ត្រូវបានប្រារព្ធនៅសណ្ឋាគារ Shilla ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៩ មិថុនា។ មានអ្នកចូលរួមជនជាតិកូរ៉េប្រមាណ ៧០នាក់។ ...

លី រ៉ាឆែល
http://www.koreatimes.co.kr/www/news/nation/2016/07/176_208500.html

មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ត្រូវ​បាន​កាត់ទោស​ពី​បទ​ស៊ីសំណូក​

មន្ត្រីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំអំពើពុករលួយ (ACU) កាលពីប៉ុន្មានសប្តាហ៍កន្លង និងបន្ទាប់ពីអង្គភាព ដដែលបានចាប់ខ្ឡួនមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរាជទូតកម្ពុជាប្រចាំសារធារណៈរដ្ឋកូរ៉េ។ ...

អូន ភាព
https://www.cambodiadaily.com/news/development-council-officer-charged-over-bribery-claim-112324/

អ្នកវិភាគ: វិនិយោគផ្ទាល់ពីបរទេសរបស់ជប៉ុននឹងកើនឡើងក្នុងការនាំចេញ

ក្រុមអ្នកវិភាគបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ប្រាំបួនខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនដោយសារលំហូរនៃការវិនិយោគពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ...

May Kunmakara
http://www.khmertimeskh.com/news/17864/japanese-fdi-leads-to-surge-in-exports--analysts/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vhaAY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!