តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ នឹងត្រូវ​សាងសង់​នៅក្នុង​ស្រុក​ជើងព្រៃ

ក្រុមហ៊ុន​ឯកជន​មួយ​នឹងធ្វើ​ការវិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​លើ​ផ្ទៃដី​​ ១០០ ​​ហិកតា ដោយ​គ្រោង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​។ នេះ​បើតាម​អភិ​បាល​ខេត្តកំពង់ចាម​។​ ​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​ ៧ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​នេះ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការសិក្សា​លម្អិត​ទៅលើ​ផែនការអភិវឌ្ឍន៍​។ …

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-10-1102-245763.html