ព័ត៌មាន​

ពីរ​ខែ​ដំបូង​ឆ្នាំ​២០២០​ ភ្ញៀវ​អន្តរជាតិ​ទៅ​លេង​ខេត្តសៀមរាប​ធ្លាក់​ចុះ​ ៣៧​ភាគរយ​

​ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៣៤១.៤៩៤​នាក់​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​ដែល​តួលេខ​នេះ​បង្ហាញ​អោយ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ ៣៧​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50697592/cambodias-famed-angkor-sees-37-percent-drop-in-foreign-tourists-in-first-2-months

លោក​ ហ៊ុន សែន និង​ក្រសួង​សុខាភិបាល​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​មិនមាន​ជំងឺឆ្លង​ ខូវិដ-១៩ ​ទេ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រសួងសុខាភិបាល បាន​បញ្ជាក់​សាជាថ្មី​ថា កម្ពុជា​មិនមាន​ករណី​ជំងឺឆ្លង ខូវិដ-១៩ ឬ​ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា វីរុស​កូរ៉ូណា​នោះទេ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​វិធានការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។ ...

នៀម ឆេង
http://bit.ly/2Tv0RdW

ការនាំចេញ​អង្ករ​បាន​កើនឡើង​ ២១% ​ទោះបី​ការដឹកជញ្ជូន​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​ក៏ដោយ

ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ នេះ​បាន​កើនឡើង​ប្រមាណ​ជាង ២១ ​ភាគរយ បើទោះបី​ជា​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺឆ្លង COVID-19 កំពុង​បង្កក្តី​បារម្ភ​ និង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​នោះ​ក៏ដោយ​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ...

ហ៊ឹន ពិសី
http://bit.ly/2vAU5Lz

ស្ថាប័ន​សុខភាព​ចំនួន​ ៣ ​បញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​ជានិច្ច​ ចំពោះ​កូវីដ​ ១៩

ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កាលពី​ម្សិលមិញ​បាន​ធ្វើ​សន្និសីទ​រួមគ្នា​បញ្ជាក់​ពី​ការត្រៀមខ្លួន​ ដើម្បី​ប្រឈម​នឹង​ជំងឺ​កូវីដ​ ១៩ បើទោះបី​ជា​ករណី​សង្ស័យ​ក្នុងស្រុក​ចំនួន​ ១៣៥ ​នាក់​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​លទ្ធផល​អវិជ្ជមាន​យ៉ាងណាក្តី​។ ...

នៀម ឆេង
http://bit.ly/2IepOoB

មន្ត្រី​ចិន​ជួប​ជាមួយ CDC ពិភាក្សា​ពី​ផលប៉ះពាល់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម

គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​ដើម្បី​ពិភាក្សា​ពី​ផលប៉ះពាល់​មួយចំនួន​ទាក់ទង​នឹង​កង្វះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ...

ហ៊ឹន ពិសី
http://bit.ly/32IGhLe

ចំនួន​ភ្ញៀវ​ទេសចរ​បាន​ថយ​ចុះ​

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​ថា​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​មានការ​ថយ​ចុះ​ចំ​ពេល​មានការ​ភ័យ​ខ្លាច​ពី​មេរោគ​ឆ្លង​ថ្មី​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50697043/declining-tourist-numbers-reported

​ក្រសួង​ព័ត៌មាន​ស្នើ​ឱ្យ​ប៉ូ​លី​ស​ចាត់វិធានការ​ប្រឆាំង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

​កាលពី​ម្សិលមិញ​ក្រសួង​ព័ត៌មាន​បាន​ស្នើ​សុំ​ឱ្យ​ប៉ូ​លី​ស​ចាត់វិធានការ​ចំពោះ​អ្នកលេង​នៅ​លើ​បណ្តា​ណ​សង្គម​មួយ​ចំនួន​ដែល​បាន​ចោទ​ និង​វាយប្រហារ​ថា​ប្រទេស​កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​។​ ...

ឃួន ណារីម
http://khmertimeskh.com/50696894/information-ministry-asks-police-to-take-measures-against-fake-news-spreaders

គយ​ចេញ​វិធានការ​ចាំបាច់​មួយចំនួន​ ចំពោះ​កង្វះខាត​វត្ថុធាតុដើម

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ការខ្វះខាត​វត្ថុធាតុដើម​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា​ដែល​រំខាន​ដោយ​វីរុស ខូវិដ-១៩​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​។ ...

ធូ វិរៈ
http://bit.ly/2IbyFaI

ក្រសួង​បណ្តុះបណ្តាល​អ្នកកាសែត​អំពី​ Covid-19

​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​ ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​ នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​អំពី​ការ​រាយការណ៍​ត្រឹមត្រូវ​អំពី​ Covid-19​។​ ​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-trains-journos-covid-19

ចំណូល​គយ​ នឹង​មិន​សម្រេច​តាម​ទិសដៅ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​វីរុស​ខូវិដ-១៩ និង​ធ្វើឲ្យ​ខកខាន​ដល់​ទិសដៅ​កំណត់​របស់​រដ្ឋាភិបាល​ក្នុង​ការប្រមូល​ចំណូល​នៅ​ឆ្នាំនេះ ខណៈ​ក្នុង​រយៈពេល​នេះ​ការប្រមូល​ចំណូល​ពន្ធ​បាននិង​កំពុង​រង​ផលប៉ះពាល់​។ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​លោក គុណ ញឹម អគ្គនាយក GDCE បាន​ឲ្យ​ដឹងថា ការប្រមូល​ចំណូល​ពន្ធគយ ...

ម៉ៃ គុណមករា
https://bit.ly/2T72mQD

រោងចក្រ​កាត់ដេរ​កាត់​បន្ថយ​ម៉ោង​បន្ថែម​សម្រាប់​កម្មករ​

ម៉ោង​ធ្វើការ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​ត្រូវ​បាន​កាត់​បន្ថយ​ស្រប​ពេល​មានការ​ភ័យ​ខ្លាច​ពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​និង​សេចក្តីជូនដំណឹង​របស់​សហភាព​អឺរ៉ុប​ដែល​ថា​ខ្លួន​នឹង​ដក​ឯកសិទ្ធិ​ពាណិជ្ជកម្ម​ខ្លះ​របស់​ប្រទេស​កម្ពុជា​។​ ​ ...

ឃី សុវុទ្ធី
https://cambojanews.com/garment-factories-cut-overtime-hours-for-workers/

ទេសចរណ៍​អន្តរជាតិ​កើនឡើង​ប៉ុន្តែ​មានការ​ភ័យ​ខ្លាច​សម្រាប់​អនាគត​

​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​រក​ចំណូល​បាន​ប្រហែល​ ៤,៩១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ ពោល​គឺ​ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​កើនឡើង​១២,៤​ភាគរយ​ដែល​ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ ៦,៦១​ លាន​នាក់​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50695677/international-tourism-up-but-fears-for-the-future

កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​អាច​ទាប​ជាង​ការ​ព្យាករណ៍​ទុក​ពី​មុន​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នឹង​មិន​ដូច​ការ​ព្យាករណ៍​ទុក​ថា​ នឹង​កើន​បាន​ ៦,៥​ ភាគរយ​នោះ​ទេ​។​ ...

ខាន់ សុភីរម្យ
https://www.khmertimeskh.com/50695340/kingdoms-economic-growth-may-be-lower-than-previous-prediction

ផ្អាក​ការ​បង់ពន្ធ​រយៈពេល​ ៤​ ខែ​សម្រាប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​ខេត្តសៀមរាប​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​រាល់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​បាន​ចុះបញ្ជី​នៅ​ខេត្តសៀមរាប​នឹង​ត្រូវ​លើកលែង​ពន្ធ​ទាំងអស់​ចាប់ពី​ខែកុម្ភៈ​រហូត​ដល់​ខែឧសភា​ឆ្នាំ​នេះ​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50694704/four-month-tax-break-for-hotels-and-guesthouses-in-siem-reap

ប្រទេស​កម្ពុជា​ប្រឈម​នឹង​កង្វះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ដោយសារ​តែ​វីរុស​ COVID-19

​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​ក្ន​ង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​ប្រទេស​កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​កាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង​សំរាប់​ម៉ូត​សំលៀក​បំពាក់​ម៉ាក​សកល​ល្បីៗ​។​ ជិត​ ២០%​ នៃ​រោងចក្រ​កាត់ដេរ​សំខាន់ៗ​របស់​ក្រុមហ៊ុន​យូ​នី​ក្លូ​ស្ថិត​នៅ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50694492/cambodia-faces-supply-chain-crunch-no-thanks-to-covid-19

វិស័យ​ដឹកជញ្ជូន​រវាង​កម្ពុជា​ និង​ចិន​បង្ហាញ​ពី​សញ្ញា​ធ្លាក់ចុះ​ចាប់​តាំងពី​វីរុស​ផ្ទុះឡើង

វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស ​ចិន​ បាន​មើលឃើញ​ពី​ការធ្លាក់ចុះ​ចាប់​តាំងពី​ការផ្ទុះ​ឡើង​នៃ​វីរុស Covid-19​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​។ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដោយសារ​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន ...

ហ៊ឹន ពិសី
https://bit.ly/2SQyWG2

អ្នកដំណើរ​ និង​នាវិក​ដែល​នៅ​សេសសល់​របស់​នាវា​ Westerdam​ បាន​បញ្ចប់​ការ​ធ្វើតេស្ត​សាកល្បង​សម្រាប់​ COVID-១៩

​នាវា​ Westerdam​ ដែល​សំចត​នៅ​ក្រុងព្រះសីហនុ​ ប្រទេស​កម្ពុជា​នៅឡើយ​ កំពុង​ទទួល​បានការ​ធ្វើតេស្ត​រក​ COVID-១៩​ ដោយ​មន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​។​ ចាប់ផ្តើម​តាំងពី​ថ្ងៃ​ចន្ទ​មក​ មន្ត្រី​សុខាភិបាល​បាន​ធ្វើតេស្ត​លើ​ភ្ញៀវ​បាន​ចំនួន​ ២៥៥​ នាក់​ និង​នៅ​សល់​នាវិក​ ៧៤៧​ ទៀត​កំពុង​រង​ចាំ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50692237/ms-westerdams-remaining-passengers-and-crew-complete-testing-for-covid-19

ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​និង​ប្រទេស​ចិន​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ឆ្លើយ​តប​របស់​ COVID-១៩​ នៅ​ស​ប្តា​ហ៍​នេះ​

​ប្រទេស​មេគង្គ​ និង​ប្រទេស​ចិន​នឹង​ផ្តោត​លើ​បញ្ហា​ COVID-១៩​ ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ ៥​ នៅ​ប្រទេស​ឡាវ​នៅ​ស​ប្តា​ហ៍​នេះ​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50691804/mekong-nations-and-china-to-discuss-covid-19-response-this-week

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HfJww
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!