ព័ត៌មាន
អនុប្រធានគយកោះកុងប្រព្រឹត្តអំពើពុករលួយទឹកប្រាក់១លានដុល្លារ បើកផ្លូវក្រុមឆបោកអនឡាញ, មានប្រពន្ធ៧
លោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានប្រព្រឹត្តអំពើពុករលួយរាប់ចាប់ពីការយកលុយឡានដឹកទំនិញតាមផ្លូវ យកលុយពីក្រុមឆបោកតាមអនឡាញជនជាតិចិនដឹកទូរស័ព្ទ ៧០០០គ្រឿង រហូតដល់ការសូកប៉ាន់អ្នកសារព័ត៌មានកុំឲ្យចេញផ្សាយរឿង ដែលមានទឹកប្រាក់ពុករលួយជាង ១លានដុល្លារ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-30-120-265159
ធនាគារជាតិដាស់តឿនសាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការឆបោកតាមកម្មវិធីទូរសព្ទដៃ Paipay
ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតពាក់ព័ន្ធនឹងកម្មវិធី PAI ឬ Paipay ដោយសង្កត់ធ្ងន់ថា កម្មវិធីនេះមិនមានអាជ្ញាបណ្ណសម្រាប់ធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជានោះទេ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/nbc-issues-public-warning-over-illegal-paipay-scam-app/kh
បញ្ហារអាក់រអួលរបស់ធនាគារ APD បានបង្កក្ដីបារម្ភលើរឿងតម្លាភាព ខណៈរដ្ឋាភិបាលអំពាវនាវឱ្យអ្នកដាក់ប្រាក់ស្ងប់ចិត្ត
ក្ដីបារម្ភទាក់ទងនឹងតម្លាភាពលើវិស័យធនាគារនៅកម្ពុជាបានធ្វើឲ្យមានការរំជើបរំជួលមួយរយៈខ្លី ក្រោយពីធនាគារមួយនៅរាជធានីភ្នំពេញ បានផ្អាកសេវាកម្មរបស់ខ្លួនបណ្ដោះអាសន្ន និងបានកំណត់ចំនួនសាច់ប្រាក់ដែលអាចដក ...
ស៊ើង និមល់
https://khmer.cambojanews.com/apd-bank-outage-fuels-transparency-fears-as-government-seeks-calm/
អង្គការសហប្រជាជាតិបើកយុទ្ធនាការថ្នាក់តំបន់នៅភ្នំពេញ ផ្តោតលើការជួញដូរមនុស្សតាមរយៈឧក្រិដ្ឋកម្មឆបោក
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធនាការថ្នាក់តំបន់មួយនៅរាជធានីភ្នំពេញ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមយុវជនកម្ពុជា និងសាធារណជនទូទៅ អំពីហានិភ័យនៃការជួញដូរមនុស្ស ដែលកើតឡើងពីការជ្រើសរើសចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមអនឡាញ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/un-launches-regional-campaign-in-phnom-penh-targeting-scam-trafficking/
ឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ ៦៥ នាក់ ក្រោមកាណុងកាមេរ៉ាទីភ្នាក់ងារព័ត៌មានអន្តរជាតិ
សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញបង្ក្រាកករណីសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងឃាត់ខ្លួនមនុស្ស ៦៥ នាក់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-11-2030-264960
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ លោកមិនបានដឹងថា ចេន ហ្ស៊ី ជា«មេខ្លោង»បណ្តាញឆបោកអនឡាញនោះទេ
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោកមិនបានដឹងថា អតីតទីប្រឹក្សារបស់លោក ឈ្មោះ ចេន ហ្ស៊ី បានដឹកនាំបណ្ដាញឆបោកតាមអនឡាញទូទាំងកម្ពុជានោះទេ ហើយលោកបានបដិសេធថា សកម្មភាពបែបនេះមិនបានផ្តល់ផលចំណេញណាមួយដល់រដ្ឋាភិបាលឡើយ។ លោកបានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធ។ ...
ឃួន ណារីម
https://khmer.cambojanews.com/hun-manet-says-he-did-not-know-chen-zhi-was-a-kingpin/
សមត្ថកិច្ចបំបែកសំបុកក្រុម online scam ឃាត់ខ្លួនជនសង្ស័យ ២១ ក្នុងសង្កាត់អូរបែកក្អម
កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ នៅទីតាំងអគារទី២ អគារស្តាស៊ីធី បន្ទប់លេខ៩១២ ជាន់ទី៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-26-817-264831
ធនាគារជាតិដកអាជ្ញាបណ្ណធនាគារផេនដា ហើយបញ្ជាឱ្យមានការជម្រះបញ្ជី
ធនាគារជាតិនៃកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានដកអាជ្ញាបណ្ណរបស់ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ស្ថាប័នឥណទាននេះ ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយដែលស្ថិតក្រោមទណ្ឌកម្ម និងត្រូវបានចោទប្រកាន់ថា បានលាងលុយរាប់ពាន់លានដុល្លារឱ្យបណ្ដាញឆបោក។ ...
ស៊ើង និមល់
https://khmer.cambojanews.com/national-bank-revokes-panda-bank-license-orders-liquidation/
១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់
ត្រឹមតែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-20-1018-264773
កម្ពុជាដាច់ខាតបោសសម្អាតការឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា ជនបរទេសពាក់ព័ន្ធ២១ម៉ឺននាក់បានចាកចេញ
មន្ត្រីជាន់ខ្ពស់កម្ពុជាប្រាប់ទៅអង្គទូតបរទេសថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតហើយថានឹងបោសសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-18-1849-264758
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអប់រំមន្ត្រីដែលប្រើសម្ដីមិនសមរម្យលើជនរងគ្រោះនៃកម្ចីអនឡាញខុសច្បាប់
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រកាសថា ខ្លួនបានអប់រំមន្ត្រីរបស់នាយកដ្ឋានដែលប្រើសម្ដីមិនសមរម្យទៅលើជនរងគ្រោះដែលទៅដាក់ពាក្យបណ្ដឹងរួចហើយ និងអះអាងថា ជារឿយៗថ្នាក់ដឹកនាំនាយកដ្ឋានតែងតែក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទឲ្យធ្វើការដោយក្រមសីលធម៌មន្រ្តីនគរបាលជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-19-1334-264765
ឃាត់ខ្លួនជនបរទេសជាង៨០០នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ
សមត្ថកិច្ចបង្ក្រាបករណីឆបោកតាមអនឡាញ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបោសសម្អាតការឆបោកតាមអនឡាញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-11-846-264675
កម្ពុជាតាំងចិត្តសម្អាតការឆបោកតាមអ៊ីនធឺណិតឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦
កម្ពុជាសន្យាថានឹងលុបបំបាត់ការឆបោកតាមអ៊ីនធឺណិតនៅខែមេសាឆ្នាំនេះ ដោយព្រមានថាខេត្តនានាដែលបរាជ័យក្នុងការលុបបំបាត់ នឹងប្រឈមមុខទោសទណ្ឌផ្លូវច្បាប់។ អ្នកវិភាគម្នាក់បានសង្កត់ធ្ងន់ថា ឆន្ទៈនយោបាយដ៏រឹងមាំក្នុងការរុះរើមេខ្លោងនៅពីក្រោយប្រតិបត្តិការនេះគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់បញ្ហានេះ។ ...
ម៉ៅ ស្រីពេជ្រ និង ឈឹម ពេជ្របរមី
https://kiripost.com/stories/cambodia-vows-to-eliminate-online-scams-by-april-2026/kh
កម្ពុជាបណ្តេញជនជាតិកូរ៉េ និងមីយ៉ាន់ម៉ាជាង ២០០ នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
កម្ពុជាបានបង្កើនវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោយបានបណ្តេញជនបរទេសជាង ២០០ នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃការសហការជាមួយប្រទេសដៃគូក្នុងតំបន់ ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-23-151-264511
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ទំនុកចិត្តរបស់កម្ពុជា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆបោកក៏ដោយ
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានដាក់ទណ្ឌកម្មលើបណ្តាញមជ្ឈមណ្ឌលឆបោកដែលប្រតិបត្តិការនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលជាការសម្រេចចិត្តមួយដែលអាចប៉ះពាល់ដល់ការវិនិយោគ ពាណិជ្ជកម្ម ភាពជឿជាក់ផ្នែកធនាគាររបស់កម្ពុជា ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់នានាក៏ដោយ។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/gnweE
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាស្វាគមន៍កិច្ចសហការពីប្រទេសនានាលើការបង្ក្រាបបទល្មើសបោកតាមអនឡាញ
ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅទាំងនៅកម្ពុជា និងមីយ៉ាន់ម៉ា លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិកផ្ដល់កិច្ចសហការដើម្បីបង្ក្រាបបទល្មើសទាំងនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-9-188-263221
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើបណ្តាញឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ានិងកម្ពុជា
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (OFAC) បានដាក់ទណ្ឌកម្មយ៉ាងលើបណ្តាញឆបោកតាមអ៊ីនធឺណិតដែលប្រតិបត្តិការនៅតំបន់ ស្វេ កុកកូ ប្រទេសមីយ៉ាន់ម៉ា និងគោលដៅមួយចំនួននៅកម្ពុជា ដែលប្រព្រឹត្តដោយជាតិចិន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-9-1436-263217
កម្ពុជាកំពុងស្រាវជ្រាវនិងពិនិត្យភ័ស្តុតាងបទល្មើសឆបោកតាមអនឡាញដើម្បីរកមុខមេខ្លោងបន្ថែមទៀត
មិនត្រឹមតែឃាត់ខ្លួនជនសង្ស័យនិងមេខ្លោងបទល្មើសឆបោកតាមអនឡាញប៉ុណ្ណោះទេ កម្ពុជាក៏កំពុងបន្តស្រាវជ្រាវ និងស៊ើបអង្កេតលើភ័ស្តុតាងទាំងឡាយ ដែលរឹបអូសបាន ដើម្បីកំណត់មុខសញ្ញាមេខ្លោងបន្ថែមទៀត និងវែកមុខអង្គការចាត់តាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យានេះ។ នេះបើតាមគ.ប.ឆ.ប.។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-25-1539-263057
ជនសង្ស័យ online scam ប្រមាណ ៣.១៧០នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលជិត ៦០ថ្ងៃ
ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-21-1923-263029
សង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យកំណត់មុខសញ្ញាមេខ្លោងនៅពីក្រោយការឆបោក ក្រោយនិរទេសជនជាតិវៀតណាមជាច្រើននាក់ចេញពីប្រទេស
កម្ពុជាបាននិរទេសជនជាតិវៀតណាមចំនួន ៣៥២នាក់ ក្នុងនោះមានស្ត្រី ១១០ នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (ONLINE SCAMS) ដោយអ្នកសង្កេតការណ៍សិទ្ធិការងារជំរុញឱ្យមានការស៊ើបអង្កេតជាប្រព័ន្ធដើម្បីកំណត់គោលដៅមេខ្លោង និងម្ចាស់អចលនទ្រព្យដែលនៅពីក្រោយ។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/authorities-urged-to-target-masterminds-after-352-vietnamese-deported-for-online-scams
ជនបរទេសដែលបង្រ្កាបបានពីទីតាំងឆបោកតាមអនឡាញនាពេលថ្មីៗនេះត្រូវបានឃុំខ្លួនរង់ចាំអនុវត្តការនិរទេស
ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទូទាំងប្រទេសលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្នុងខែកក្កដា ដោយបច្ចុប្បន្នពួកគេទាំងនោះ ខ្លះត្រូវបាននិរទេស ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំការនិរទេស ហើយជាច្រើននាក់ទៀតកំពុងឃុំខ្លួននៅមណ្ឌលរបស់ខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)។ ...
ឃួន ណារីម
https://khmer.cambojanews.com/online-scam-crackdown-thousands-held-deportations-underway/
ការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងផ្តល់ទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរបរទេស
ចំណាត់ការដ៏សកម្មរបស់អាជ្ញាធរចំពោះការបង្រ្កាបអំពើឆបោកតាមអនឡាញ ឬហៅថា Online scam នារយៈពេលចុងក្រោយនេះ កំពុងផ្តល់ថាមពលថ្មីបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។ នេះបើតាមអ្នក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-23-1412-262744
ជនបរទេស៨នាក់ត្រូវបានឃុំខ្លួន ខណៈប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញឃាត់ខ្លួនជនសង្ស័យជិត៣០០០នាក់
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកក្កដា បានសម្រេចឃុំខ្លួនជនត្រូវចោទ ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ ខណៈកិច្ចប្រឹងប្រែងបង្ក្រាបបទល្មើសឆបោកនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត ៣០០០នាក់។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-21-1126-262711
កម្ពុជារៀបចំបណ្ដេញចេញពលរដ្ឋថៃចំនួន៥៦នាក់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ ៧នាក់ទៀតនឹងត្រូវប្រឈមមុខច្បាប់
ពលរដ្ឋថៃចំនួន ៥៦នាក់នឹងត្រូវបណ្ដេញចេញពីកម្ពុជា ខណៈ៧នាក់ទៀតដែលជាមេខ្លោងនៃអំពើឆបោកតាមអនឡាញកំពុងប្រឈមមុខនឹងវិធានការផ្លូវច្បាប់នៅខេត្តបន្ទាយមានជ័យ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-25-189-261714