សេចក្តីប្រកាស

សេចក្តីជូនដំណឹង៖ ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងជម្លោះកម្ពុជា-ថៃនាពេលថ្មីៗ

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងជម្លោះកម្ពុជា-ថៃនាពេលថ្មីៗ។នៅក្នុងបទសម្ភាសន៍ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងជម្លោះកម្ពុជា-ថៃនាពេលថ្មីៗនេះ ត្រូវបានយកមកផ្សព្វផ្សាយខុសពីបរិបទ ដែលបណ្តាលឱ្យមានការយល់ច្រឡំចំពោះសេចក្តីថ្លែងការណ៍។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការរឹតបន្តឹងនិងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីណែនាំ ស្តីពី ការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។ក្រសួងការពារជាតិបានហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូ្រន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតនៅក្នុងរាជធានី-ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​គ្រប់គ្រង​ការ​បង្ហោះ​ដ្រូ​ន​ (Drone)​ គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​

​នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ហាមឃាត់​ដាច់ខាត​នូវ​ការ​បង្ហោះ​ដ្រូ​ន​ (Drone)​ គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ ចាប់ពី​ពេល​នេះ​តទៅ​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ និង​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ក្នុង​គ្រា​ដែល ...

រដ្ឋបាល​ខេត្តកំពង់ចាម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ហោះ​ចូល​ដែនអាកាស​កម្ពុជា​ របស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ គឺ​ការ​រំលោភ​បំពាន​យ៉ាង​គ​ន្លើ​ន​និង​មិន​អាច​អត់ឱន​ឱ្យ​បាន​ មក​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ហោះ​ចូល​ដែនអាកាស​កម្ពុជា​ របស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ គឺ​ការ​រំលោភ​បំពាន​យ៉ាង​គ​ន្លើ​ន​និង​មិន​អាច​អត់ឱន​ឱ្យ​បាន​ មក​លើ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ជូន​ដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា ដ្រូន (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ២០១៥ សាលា​រាជធានី​ភ្នំពេញបានចេញសេចក្តី​ជូន​ដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់​ម៉ាស៊ីន​ថត​រូប និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា ដ្រូន (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ និង​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្នុង​ករណី​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់ គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ឲ្យ​បាន ...

សាលា​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NeJff
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!