សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ហោះ​ចូល​ដែនអាកាស​កម្ពុជា​ របស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ គឺ​ការ​រំលោភ​បំពាន​យ៉ាង​គ​ន្លើ​ន​និង​មិន​អាច​អត់ឱន​ឱ្យ​បាន​ មក​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ហោះ​ចូល​ដែនអាកាស​កម្ពុជា​ របស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ គឺ​ការ​រំលោភ​បំពាន​យ៉ាង​គ​ន្លើ​ន​និង​មិន​អាច​អត់ឱន​ឱ្យ​បាន​ មក​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាមដាន​ដោយ​ការ​យកចិត្តទុកដាក់​បំផុត​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ក្នុង​ខេត្ត​ដា​ឡាក់​ (Dak​ Lak)​ ប្រទេស​វៀតណាម​ និង​ចាត់​ទុក​ការ​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​ទៅ​លើ​ស្នាក់​ការ​ប៉ូ​លី​ស​ក្នុង​ឃុំ​ Ea​ Tieu​ និង​ Ea​ Ktur​ គឺជា​អំពើ​ភេរវកម្ម​ ដែល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ និង​ស្ថិរភាព​នៃ​ប្រទេស​ជិតខាង​ជា​មិត្ត​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf