សេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ដ្រូន (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ដ្រូន (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធានាបាននូវការគោរពសិទ្ធិរស់នៅរបស់ពលរដ្ឋ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងករណីចាំបាច់ក្នុងការប្រើប្រាស់ គឺត្រូវសុំការអនុញ្ញាតឲ្យបានត្រឹមត្រូវពីអាជ្ញាធររាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ