ព័ត៌មាន​

ទោះបីមានការចរចាបីលើកក៏ដោយ កម្ពុជានៅតែរងហានិភ័យការអនុវត្តអត្រាពន្ធ៤៩%ពីសហរដ្ឋអាមេរិក ខណៈពេលវេលាកំណត់កាន់តែខិតមកដល់

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលពន្ធគយបដិការរបស់សហរដ្ឋអាមេរិកចូលជាធរមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងមិនបន្ដការផ្អាករយៈពេល ៩០ថ្ងៃលើសពីកាលបរិច្ឆេទកំណត់ថ្ងៃទី៩ ខែកក្កដាទេ ដែលជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មនឹងត្រូវអនុវត្ត លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក។ ...

ស៊ើង និមល់
https://khmer.cambojanews.com/despite-three-rounds-of-talks-cambodia-risks-49-u-s-import-tariff-as-deadline-nears/

កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បារម្ភ​ពីការងារពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ

កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ៤៩ ភាគរយនឹងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារ លក្ខខណ្ឌការងារមិនល្អ និងការកេងប្រវ័ញ្ចកើនឡើង ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេមិនអាចរក្សាអតិផរណាបានទេ។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/garment-footwear-workers-worry-about-u-s-tariff-hike-costing-their-jobs/

ឯកសារចំនួន៣បានដាក់បញ្ចូលសម្រាប់ការចរចាពន្ធគយជុំទី៣ជាមួយអាម៉េរិក

កម្ពុជាបានដាក់ឯកសារចំនួន៣ទៅភាគីអាម៉េរិក ក្នុងការត្រៀមខ្លួនចរចាបញ្ហាពន្ធគយជុំទី៣។ ក្រោយការផ្ញើឯកសារនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាកិច្ចចរចានឹងទទួលបានលទ្ធផលវិជ្ជមាន។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/three-documents-submitted-for-third-round-of-us-tariff-negotiations

ប្រតិភូគយបណ្តា​ប្រទេសអាស៊ាន សម្តែងការព្រួយបារម្ភចំពោះការដាក់បន្ទុកពន្ធជាឯកតោភាគីដោយសហរដ្ឋអាមេរិក

ថ្នាក់​ដឹក​នាំ​គណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ាន បានសម្តែងការព្រួយបារម្ភរួមគ្នា​ចំពោះការដាក់បន្ទុកពន្ធគយ​ជាឯកតោភាគីដោយសហរដ្ឋអាមេរិក ដែលអាច​​បង្កឱ្យមានភាពមិនច្បាស់លាស់ និងនាំមកនូវបញ្ហាប្រឈមជាច្រើន​​ទៅ​ដល់អ្នក​វិនិយោគ ការ​ប៉ះពាល់ដល់វិធាននៃពាណិជ្ជកម្មសកល ជា​ពិសេស​គឺ​ការ​បង្កើត​ជា​​ឧបសគ្គដល់វឌ្ឍនភាពសេដ្ឋកិច្ចនៅ​ក្នុងតំបន់អាស៊ាន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-6-1614-262290

ទំហំពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការ​នាំ​​ទំនិញ​ពី​កម្ពុជាទៅ​វៀតណាម ​នឹងមាន​សម្ទុះ​កាន់តែ​ខ្លាំង

អ្នក​សេដ្ឋកិច្ច​មាន​​សុទិដ្ឋិនិយម​ថា ​ការ​នាំ​ទំនិញ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម នឹង​ហក់​ឡើងកាន់​តែ​​​​ច្រើន​​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម សម្រេចផ្តល់​ភាពអនុគ្រោះពន្ធសូន្យភាគរយ(០%) លើ​មុខទំនិញកម្ពុជាចំនួន ២៨ បន្ទាត់ពន្ធគយ សម្រាប់​រយៈ​ពេល​ ២​ឆ្នាំ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-5-1458-262273

កម្ពុជានឹងស្នើសុំកិច្ចសហការពីភាគីថៃ ដើម្បីចាប់ខ្លួនស្រ្តី ឈ្មោះជូ ឈីន ដែលបំភ្លៃការពិត ពីការចរចាពាណិជ្ជកម្ពុជា-អាមេរិក

សមត្ថកិច្ចកម្ពុជាកំពុងរៀបចំនីតិវិធី ក្នុងការស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនស្រ្តីជាមុខសញ្ញាក្បត់ជាតិ ដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលបានផ្សាយបំភ្លៃការពិត អំពីការចរចាពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-23-1432-262150

កម្ពុជា​​ខិតខំ​ផ្សព្វផ្សាយទាក់​ទាញ​វិនិយោគិនអាមេរិក​ឱ្យ​​មក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន

យ៉ាង​ហោច​មាន​ជំនួប​​ពិភាក្សា​ចំនួន ៦ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ភាគី​កម្ពុជាដែល​ដឹក​នាំ​ដោយ​លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ជា​មួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​រដ្ឋាភិបាល និង​រដ្ឋសភា​​អាមេរិក កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ពិភាក្សា​​អំពី​សក្តានុពល​នៃ​ការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-21-1439-262125

កម្ពុជាសង្ឃឹមទទួលលទ្ធផលវិជ្ជមាន ​ពី​ការចរ​ចាទ្វេភាគី ជាមួយអាមេរិក លើបញ្ហា​ដំឡើងអត្រាពន្ធ

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមាន ​ពី​កិច្ច​ចរ​ចាទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិក លើបញ្ហា​ដំឡើងអត្រាពន្ធ បើទោះបីជាគ្មាន​ប្រទេ​ស​ណា​មួយអាច​ទាយ​ទុកជាមុ​ន នូវលទ្ធផល ពីសង្រ្គាមពាណិជ្ជកម្មពិភពលោកនេះក៏ដោយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/business/2025-5-19-1610-262102

កម្ពុជា នឹង​ចាប់​ផ្តើម​ចរចា​បញ្ហា​ពន្ធ​គយជា​មួយ​អាមេរិក ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​​បន្ត​សញ្ញា​វិជ្ជមាន​

បើ​ទោះបី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​ចរចា​ជា​មួយ​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ពន្ធបដិការ​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​អាមេរិក​ ក៏​ចំនួន​ទឹក​ប្រាក់​នៃ​កា​ធ្វើ​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-​អាមេរិក​នៅ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-12-1338-262050

កម្ពុជានឹង​ចរចាផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក​លើ​​បញ្ហា​ពា​ណិជ្ជកម្ម នៅថ្ងៃទី១៤-១៥ ឧសភា

អ្នក​សេដ្ឋកិច្ចមាន​សុទិដ្ឋិនិយមថា កម្ពុជា​នឹង​ទទួល​បាន​ផល​​វិជ្ជមាន​ពី​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន របស់​សហរដ្ឋអាមេរិក នា​ថ្ងៃទី១៤-១៥ ខែ​ឧសភា ឆ្នាំ២០២៥ ខាង​មុខ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-2-1610-261982

ពន្ធ​ និង​អនុឡោមភាពពន្ធ​សាកល្បង​អនាគតនៃ​វិស័យ​​វិនិយោគ​របស់​កម្ពុជា

ការ​កៀរគរ​អ្នក​វិនិយោគបរទេស​​មក​កាន់​កម្ពុជា​អំឡុង​ពេល​មាន​​សម្ពាធ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​​ និង​​ការអនុលោម​តាមច្បាប់​ពន្ធ ​ក្លាយជា​បញ្ហា​ធ្វើឱ្យ​អាជីវកម្មជួប​រឿង​មិន​ប្រាកដ​ប្រជា​​។​ ...

ហុង រស្មី
https://www.postkhmer.com/business/2025-4-29-1455-261956

កម្ពុជាបដិសេធថាមិនបានធ្វើជាស្ពានចម្លងសម្រាប់ចិនក្នុងការនាំចេញបន្ទះសូឡាទៅកាន់អាមេរិក

ប្រទេសកម្ពុជាបានរងការវាយប្រហារដោយពន្ធដ៏ច្រើនលើសលប់ជាង ៣៥០០ភាគរយ លើការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងខ្ពស់បំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីអ្នកផលិត និងរដ្ឋាភិបាលបរាជ័យក្នុងការសហការជាមួយនឹងការស៊ើបអង្កេតពាណិជ្ជកម្មរយៈពេល១ឆ្នាំរបស់សហរដ្ឋអាមេរិក ដែលកំពុងខិតជិតដល់ទីបញ្ចប់។ ...

ស៊ើង និមល់
https://khmer.cambojanews.com/u-s-solar-tariffs-soar-amid-trade-rift-cambodia-denies-china-proxy-role/

ប្រធាន​ព្រឹទ្ធសភា៖ ពលរដ្ឋ​សប្បាយ​រីករាយ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ មិន​សូវ​ខ្វល់​ខ្វាយ​រឿង​ដំឡើង​ពន្ធ

លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​បាន​ថ្លែង​ថា លោក​កត់​សម្គាល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​វ័យ​ចំណាស់​បាន​រាំ​កម្សាន្ត​សប្បាយ​រីក​រាយ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ ដោយ​មិន​បាន​ខ្វល់​ខ្វាយ​អ្វី​ច្រើន​រឿង​ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ «លើក​លែងតែ​អ្នក ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-22-1550-261898

លោក ត្រាំ បន្ដ​កៀប​សង្កត់​ពន្ធ​​​អាករ​នាំ​ចូលពី​បន្ទះ​សូឡា​ពីកម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី​

ថ្មី​ទៀត​ពី​លោក ដូណាល់​ ត្រាំ ដោយ​ចាប់​ពីខែ​មិថុនា​ខាងមុខ​ សហរដ្ឋអាមេរិក​នឹងដាក់​ពន្ធអាករ​​ថ្មី​លើ​ការ​នាំចូល​បន្ទះសូឡា​​ពី​អាស៊ីអាគ្នេយ៍ ​​រហូត​ដល់​ជាង ៣៥០០​ភាគរយ លើ​ក្រុមហ៊ុន​ពី​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី និង​វៀតណាម​ ​ជា​វិធានការ​មួយ​ក្នុង​គោលបំណង​ប្រឆាំងនឹង​ការឧបត្ថម្ភ​ធន​របស់​ចិន។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-4-22-1348-261897

ឥទ្ធិពល​នៃ​ការ​ដាក់​ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​

​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូ​ណា​ល់​ ត្រាំ​ ប្រកាស​ពី​ការ​ដំឡើង​ពន្ធគយ​ថ្មី​កាលពី​ម្សិលមិញ​ ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ «​ថ្ងៃ​រំដោះ​»​ សម្រាប់​សេដ្ឋកិច្ច​ប្រទេស​របស់​លោក​ តើ​វា​នឹង​ជះ​ឥទ្ធិពល​អ្វីខ្លះ​មក​លើ​ប្រទេស​កម្ពុជា​? ...

Sreekanth Ravindran
https://bit.ly/3FTOT9s

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dSer3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!