អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​បារម្ភ​ការ​នាំចូល​​ផ្តួល​តម្លៃ​អង្ករ​ក្នុង​ស្រុក​

អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ …

ជា វណ្ណៈ
http://bit.ly/2ciX3qs