ព័ត៌មាន​

នាយករដ្ឋមន្ត្រីត្រៀមដីតម្លៃ៧០លានដុល្លារសម្រាប់បង្កើតទីធ្លាបៃតងនៅភ្នំពេញ

លោក ហ៊ុន ម៉ាណែត បានប្រកាសបែងចែកផ្ទៃដីទំហំ ៧០ហិកតា នៅតំបន់កប់ស្រូវ រាជធានីភ្នំពេញ ដើម្បីធ្វើសួនសាធារណៈថ្មី ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទីធ្លាបៃតង និងជំរុញឱ្យគ្រប់ខេត្តទាំងអស់បង្កើតតំបន់ស្រដៀងគ្នានេះសម្រាប់ប្រើប្រាស់ជាសាធារណៈ។ ...

ឆន រស្មី
https://kiripostkhmer.com/stories/pm-sets-aside-70m-worth-of-land-for-green-space-in-phnom-penh

ផែរាមនិងមជ្ឈមណ្ឌលភស្តុភានិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ដែលលោកខាងលិចសង្ស័យត្រូវបានដាក់ឲ្យប្រើប្រាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល ២ សប្ដាហ៍ទៀត ទោះបីមានការអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជាចិនបានធ្លាក់ចុះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-5-1012-261806

​នាយករដ្ឋមន្ដ្រី​ប្រើ​អភិក្រម ពង្រឹង​ជាជាង​ពង្រីក និង​រៀបចំផ្ទះ​ឱ្យ​រៀបរយដើម្បី​ប្រសិទ្ធភាព​ក្រសួង​-ស្ថាប័ន​

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​ប្រើ​ប្រាស់​អភិក្រម ពង្រឹង​ជាជាង​ពង្រីក និង​រៀបចំផ្ទះ​ឱ្យ​រៀបរយនៅតាម​ក្រសួង-​ស្ថាប័ន​រាជរដ្ឋាភិបាល​ ដោយ​មិន​យក​គំរូ​តាម​ប្រទេស​មួយ​ចំនួន​ដែល​ជ្រើសរើស «​បង្រួម​ដើម្បី​ពង្រឹង​» រួមទាំង​ប្រទេស​វៀតណាម​ ជិតខាង​កម្ពុជា​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-3-20-1548-261671

នាយករដ្ឋមន្ត្រីជំរុញឱ្យសមត្ថកិច្ចផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ ទោះមានក្បួន VIP

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យសមត្ថកិច្ចផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ អំឡុងពេលមានក្បួនរថយន្ត VIP បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មួយដែលត្រូវជាប់គាំងចរាចរណ៍។ ...

ប្រាក់ ចាន់ថុល
https://kiripostkhmer.com/stories/pm-urges-police-to-prioritise-emergency-vehicles-during-vip-convoys-following-viral-post

អាណាព្យាបាលមួយចំនួនសម្តែងការសោកស្តាយ ក្រោយពេលនាយករដ្ឋមន្ត្រីសម្រេចលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប

អាណាព្យាបាលមួយចំនួនដែលបានបញ្ជូនកូនៗទៅរៀននៅមជ្ឍមណ្ឌលសិក្សាទំនើប (MLC) បានសម្តែងការសោកស្តាយ បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ប្រកាសលុបចោលកម្មវិធីសិក្សាទំនើប ដោយសារកម្មវិធីនេះនឹងធ្វើឲ្យរដ្ឋបាត់បង់ភាពជាម្ចាស់ការក្នុងការគ្រប់គ្រង ដែលបណ្តាលឱ្យសាលារៀនមួយមានស្តង់ដាសិក្សាពីរផ្សេងគ្នា។ ...

ឃួន ណារីម​
https://khmer.cambojanews.com/pm-cancels-modern-learning-center-program-to-rid-double-standards-in-public-schools/

នាយករដ្ឋមន្ដ្រី៖ វោហាសាស្ត្រ​ជាតិ​និយម​អ្នកនយោបាយទាំងពីរ​​បញ្ឆេះ​ភាព​តានតឹង​ព្រំដែន​កម្ពុជា​-​ថៃ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ព្រមាន​ពីការ​កើន​ឡើង​កម្ដៅ​បញ្ហា​ព្រំដែន​ ដែល​បង្កឡើង​ដោយ​អ្នក​នយោបាយ​​​ជាតិនិយម​នៅ​កម្ពុជា និង​ថៃ ដោយ​លើកឡើង​​ថា ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ក្នុង​បញ្ហា​ព្រំដែន​អាច​បង្កើន​ភាព​តានតឹង​រវាង​ប្រទេសជិតខាង​ទាំងពីរ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-2-19-158-261378

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា​ការ​ boost postនៅ​លើ​ហ្វេសប៊ុក​គឺ​ «ជា​សិទ្ធិ​របស់​ខ្ញុំ»

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ការពារ​ការ​ចំណាយ​ប្រាក់​ដើម្បី​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក (boost post) របស់​លោក​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ១,៥ ​លាន​ដុល្លារ។ លោក​ថា​វា​សិទ្ធិ និង​​ជា​រឿង​ផ្ទាល់​ខ្លួន ហើយ​ក្រុម​ការងារ​របស់​លោក​បាន​ធ្វើ​តាំង​ពីដើម​មក។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-2-19-1147-261375

នាយករដ្ឋមន្ត្រី​ថា​សៀវភៅ​ថ្នាក់​ទី៦​គ្មាន​ខ្លឹមសារ​បំភ្លៃ​ប្រវត្តិសាស្ត្រ​និង​មិន​មែន​ដើម្បី​ដឹង​គុណ​វៀតណាម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា​ ការ​ដាក់​រូប​វិមាន​ឈ្នះ ឈ្នះ នៅ​ក្រប​សៀវភៅ​ជំនួយ​ប្រវត្តិសាស្ត្រ​ថ្នាក់​ទី៦ មិន​មែន​មាន​ន័យ​ថា​ឲ្យ​កម្ពុជា​ដឹង​គុណ​ប្រទេស​ជិត​ខាង​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​កែប្រែ​ប្រវត្តិសាស្ត្រ​នោះ​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-2-19-948-261373

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​សម្ពោធ​ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​ តេជោ ធិបតី ដើម្បី​រក្សា​ដើម​កៅស៊ូ​ចំណាស់​១០០​ឆ្នាំ

លោក​ ឌិត​ ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ នៅ​ព្រឹកថ្ងៃ​ទី១៧ ខែធ្នូ​នេះ បាន​សម្ពោធ​​ឧទ្យាន​កៅស៊ូ ដែល​មាន​ដើម​កៅស៊ូ​ចំណាស់​​ជាង​គេ​នៅ​កម្ពុជា​ជាង ៤០០​ដើម​ដាំ​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង។ ...

នៀម ឆេង
https://www.postkhmer.com/national/2024-12-17-1327-260902

នាយក​រដ្ឋ​មន្ត្រី៖ ពូជ​ខ្មែរ​ជា​ពូជ​ចម្បាំង​ការពារ​ជាតិ​ មិន​មែន​ចម្បាំង​ក្នុង​ការ​កាប់​ចាក់​ខ្មែរ​គ្នា​ឯង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​កុំ​ឲ្យ​មាន​ការ​បែក​បាក់​សាមគ្គី​ជាតិ ដោយសារ​តែ​​ការ​យល់​ឃើញ​ខុស​គ្នា​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ឈាន​ទៅ​ដល់​ធ្វើ​សកម្មភាព​ខុស​ច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2024-8-15-1151-260110

លោក ហ៊ុន ម៉ាណែត៖ សាលា​ភូមិន្ទ​រដ្ឋបាល​គួរ​មាន​ស្តង់ដារ​វិន័យ​ខ្ពស់ ប៉ុន្តែ​អនុវត្ត​វិន័យ «កុំ​តឹង​ពេក»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​​ថា សាលា​ភូមិន្ទ​រដ្ឋបាល (ERA) ដែល​ជា​សាលា​បណ្ដុះ​បណ្ដាល​មន្ត្រី​ និង​ថ្នាក់​ដឹកនាំ​រាជការ​ គួរ​ជា​សាលា​ដែល​មាន​ស្តង់ដារ​វិន័យ​ខ្ពស់ ប៉ុន្តែ​វិធានការ​ក្នុង​​ការ​អនុវត្ត​វិន័យ «កុំ​តឹង​ពេក»។ ...

រី សុចាន់
https://www.postkhmer.com/national/2024-6-10-1438-259739

លោក ហ៊ុន ម៉ាណែត៖ ការ​បើក​ការដ្ឋាន​សាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី៥ ​​សីហា និង​មាន​វិនិយោគិន​ខ្មែរ​៥១​ភាគរយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ការ​បើក​ការដ្ឋាន​សាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹង​ចាប់ផ្ដើម​នៅថ្ងៃទី៥ ​ខែ​សីហា ក្នុង​ឆ្នាំ២០២៤ ​នេះ ហើយ​វិនិយោគិន​ខ្មែរ​ចំនួន​៥១​ភាគរយ​នឹង​​ចូលរួម​ធ្វើការ​វិនិយោគ​លើ​គម្រោង​សាងសង់​ព្រែកជីក​នេះ។ ...

រី សុចាន់
https://www.postkhmer.com/national/2024-6-6-154-259730

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បញ្ជាក់ពីការស្ដារឡើងវិញនូវទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ព្រមទាំងធ្វើ​សមយុទ្ធយោធារួមគ្នាឡើងវិញ

កម្ពុជា និងសហរដ្ឋអាមេរិកនឹងស្តារទំនាក់ទំនងឲ្យប្រសើរឡើង​ ដោយចាប់ផ្តើមសមយុទ្ធយោ​ធា​ឡើងវិញ និងទទួលយកនិស្សិតយោធាកម្ពុជាទៅសិក្សានៅបណ្ឌិត្យ​សភា​យោធា​ West Point នេះបើយោងតាមការបង្ហោះសារលើហ្វេសប៊ុក​របស់លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ ដែលបានជួបជាមួយ​លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក​នៅព្រឹកថ្ងៃអង្គារ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/us-defense-secretary-lloyd-austin-confirms-restoration-of-us-cambodia-ties-joint-military-drills/

ផ្លូវខ្សែក្រវាត់ក្រុងទី៣ ត្រូវបានដាក់ឈ្មោះថា​មហាវិថី ស៊ី ជីនពីង ជានិមិត្តរូបនៃទំនាក់ទំនង​ដែកថែប​កម្ពុជា-ចិន

ផ្លូវខ្សែក្រវាត់ក្រុងទី៣​ត្រូវបានដាក់ឈ្មោះជា«មហាវិថី ស៊ី ជីនពីង» គឺ៦០ឆ្នាំបន្ទាប់ពី​ផ្លូវដ៏ធំមួយ​នៅក្នុង​រាជធានីភ្នំពេញ​ត្រូវបានអតីត​ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ប្រសិទ្ធនាម​ជា​មហាវិថី ម៉ៅសេទុង ជាការផ្ដល់​កិត្តិយស​ដល់​មេដឹកនាំចិន ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/third-ring-road-named-xi-jinping-boulevard-a-symbol-of-cambodia-chinas-steel-relationship/

លោក ហ៊ុន ម៉ាណែត សម្លឹងឱកាសធុរកិច្ចនៅប្រទេសបារាំងក្នុងអំឡុងទស្សនកិច្ចផ្លូវការលើកដំបូង

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីព្រហស្បតិ៍ បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅឯវិមានអេលីស្សេ នៅថ្ងៃទីមួយ​នៃដំណើរទស្សនកិច្ចរបស់​លោក​នៅក្នុងប្រទេសបារាំង ជាទីដែល​លោក​បាន​បញ្ជាក់ពី​លទ្ធភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/hun-manet-eyes-business-opportunities-in-france-during-first-official-visit/

លោក ហ៊ុន ម៉ាណែត៖ ទំនាក់ទំនង​ដ៏រឹងមាំ​ជាប្រវត្តិសាស្ត្រ​រវាង​កម្ពុជា-បារាំង នឹងជួយ​ជំរុញ​ឱ្យមានកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងវប្បធម៌ កាន់តែ​រឹងមាំ

ក្នុងឱកាស​នៃដំណើរទស្សនកិច្ច​ផ្លូវការនៅ​ទីក្រុង​ប៉ារីស​នៃសាធារណរដ្ឋ​បារាំង លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើង​ថា ទំនាក់ទំនង​ដ៏រឹងមាំ​ជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាង​កម្ពុជា-បារាំង នឹងជួយ​ជំរុញ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងវប្បធម៌ កាន់តែ​រីកចម្រើន​រឹងមាំ​ប្រសើរឡើង។ ...

សុខ រក្សា
https://www.postkhmer.com/national/2024-1-19-1353-257701

USAID បញ្ជាក់​ពីការបន្ត​កិច្ចសហប្រតិបត្តិការ​ដែលមានស្រាប់​ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា

ទីភ្នាក់ងារ USAID បានកោតសរសើរ​កម្ពុជា​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការកាត់បន្ថយ​អត្រា​ជំងឺឆ្លង មរណភាព ហើយបាន​បញ្ជាក់ពីកិច្ច​សហប្រតិបត្តិការ​ដែលមាន​ស្រាប់បន្ត​ទៀតជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2024-1-18-946-257657

លោក ហ៊ុន ម៉ាណែ​ត៖ អភិក្រម​ទាំង ៥ ​គឺជា​គោល​ដៅឈា​ន​ទៅរ​ក​ភា​ព​ល្អ​ឥ​ត​ខ្ចោះ​នៃ​រា​ជរ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា

លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី​​ ហ៊ុ​ន​ ម៉ា​ណែ​ត ​បា​ន​ចង្អុ​ល​ប​ង្ហាញ​នូវអ​ភិ​ក្រ​ម​ទាំង​៥ ​ដែ​ល​​​រួ​ម​មាន«​ឆ្លុះក​ញ្ចក់​ ​ងូ​តទឹ​ក​ ដុស​ក្អែល​​ ​ព្យា​បា​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2024-1-15-185-257573

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ ​២៩​ ធ្នូ ​ជា​ទិវា​សន្តិភាព​ដោយ​ត្រូវដាក់​ចូល​ជា​ថ្ងៃ​បុណ្យជាតិ​សម្រាប់​ឈប់សម្រាក​ប្រចាំឆ្នាំ​

រដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី ​២៩ ខែធ្នូ ជា ​«​ទិវា​សន្តិ​ភាព​នៅ​កម្ពុជា​»​ ដោយ​ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ សម្រាប់​ឈប់សម្រាក​ប្រចាំឆ្នាំ​ «​ដើម្បី​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ​ជុំវិញ​ការស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​»​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2024-1-1-2058-257218

ពលរដ្ឋមានវិវាទដីធ្លីមិនទាន់ជឿជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលថ្មីនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់

ពល​រដ្ឋ​មកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរ​ដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធ​តុលាការដែល​ទើប​បង្កើត​ថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីខែមុនថា ស្ថាប័នរដ្ឋាភិបាលនេះ អាចដោះស្រាយ​រឿង​ក្តី​រដ្ឋប្បវេណីបានលឿនជាងតុលាការកម្ពុជា ប៉ុន្តែអ្នកមាន​វិវាទដីធ្លីមិន​សូវ​ទុកចិត្ត​ចំពោះ​ប្រព័ន្ធ​ដែលអនុវត្ត​ដោយអាជ្ញាធរ​មូលដ្ឋានដែលពួកគាត់​មិនទុកចិត្តរួចហើយនោះ​។ ...

ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/land-disputants-doubtful-that-new-government-authority-will-bring-justice/

អគារ​ទីស្ដីការ​ថ្មី​ក្រសួងមហាផ្ទៃ​ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចំ​ណាយ​ថវិកា​សាងសង់​ប្រមាណ​ ៦០​ លាន​ដុល្លារ​អាមេរិក និង​បាន​សាងសង់​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-11-07-0838-255820.html

ជនរងគ្រោះខ្មែរដែលត្រូវប្តូរក្រលៀនជាប់គាំងនៅឥណ្ឌាអង្វរសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត

អ្នកជំងឺដែលត្រូវប្តូរក្រលៀនចំនួន១៨នាក់ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសឥណ្ឌា​បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមន្ទីរ​ពហុព្យាបាល ​ម៉េត្រូ អអ៊ិលវី​ (Metro RLV Polyclinic) ដែលស្ថិត​នៅក្នុង​ទីក្រុងភ្នំពេញ ដែលតាម​ចោទ​ថា បានគេចខ្លួនជា​មួយ​​ទឹកប្រាក់​ចំនួន១លានដុល្លារ ដែល​ពួកគាត់​បាន​ចំណាយ​នោះ កំពុងស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ក្នុង​សំណុំរឿងរបស់ពួកគាត់​។ ...

ឃួន ណារីម​ និងរ៉ាន់ ស្រីដែត
https://khmer.cambojanews.com/cambodian-kidney-transplant-victims-stranded-in-india-plead-for-pm-hun-manets-intervention/

កម្ពុជា​នៅ​បន្ត​សហការ​ជាមួយ​អ៊ី​ស្រា​អែល ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ខ្មែរ ​​១៣១​ នាក់​នៅ​តំបន់​មាន​ហានិភ័យ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រា​អែល​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ១៣១ ​​នាក់​ទៀត ​ដែល​ស្ថិតនៅ​តំបន់​មាន​ហានិភ័យ​នៅឡើយ ក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ីស្រា​អែល និង​ក្រុម​ហា​​ម៉ាស់​នៃ​ប្រទេស​ប៉ា​ឡេ ...

រី សុចាន់
https://www.postkhmer.com/national/2023-10-11-0904-255169.html

នាយក​រដ្ឋ​មន្ដ្រីថ្មីរបស់​ថៃបាន​មក​ដល់​ប្រទេស​កម្ពុជា

នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ​សេដ្ឋា ថា​វីស៊ីន (Srettha Thavisin) បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ​ខែកញ្ញា ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ជាលើក​ដំបូង​ បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង​រយៈ​ពេល​ជាង ​១​ ខែ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-09-28-1102-254836.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jvctE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!