ព័ត៌មាន​

ប្រឆាំងនឹងបទល្មើសព្រៃឈើ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសពីគោលចំហចំពោះការការពារព្រៃឈើ ដោយជំរុញឱ្យមន្រ្តីបង្កើនប្រសិទ្ធភាពនៃការការពារបទល្មើសព្រៃឈើ។   ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5079501/fight-forest-crimes-pm-urges/

លោក ហ៊ុន សែន និយាយថាសារព័ត៌មានខេមបូឌាដេលីត្រូវបង់ពន្ធ ៦,៣ លានដុល្លារ ឬ "ចាកចេញ"

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្កើន​ការ​វាយប្រហារ​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​កាលពី​ម្សិលមិញ​ ដោយ​លើក​ឡើង​ម្តងទៀត​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា​ កាសែត​ខេ​ម​បូ​ឌា​ដេ​លី​នឹង​ត្រូវ​វេច​ខ្ចប់​អីវ៉ាន់​របស់​ពួក​គេ​ហើយ ...

Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/hun-sen-says-cambodia-daily-must-pay-its-63m-tax-bill-or-pack

លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋាភិបាលជួយដល់គ្រួសារបឹងកក់ចំនួន ៧ នាក់

កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយបណ្តឹងជម្លោះដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ៧ គ្រួសារដែលរស់នៅក្នុងតំបន់បឹងកក់ ដែលជាការបញ្ជាផ្ទុយទៅនឹងសេចក្តីប្រកាសរបស់សាលារាជធានីកាលពីខែមេសាថា ខ្លួនបានបិទដំណើរការដំណោះស្រាយជាផ្លូវការ សម្រាប់ជម្លោះអស់រយៈពេលមួយទសវត្សរ៍។ ...

នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/hun-sen-orders-government-help-7-boeung-kak-families

នាយករដ្ឋមន្រ្តី៖ មិនមានចម្ការសារ៉ាយ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា លោកបានច្រានចោលសេចក្តីស្នើសុំវិនិយោគលើចម្ការសារ៉ាយនៅខេត្តព្រះសីហនុ និងខេត្តកែប។ ...

ខ្មែរថាមស៍
http://www.khmertimeskh.com/5079417/pm-no-seaweed-plantations/

នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...

ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/

លោក ហ៊ុន សែន គ្រោងចុះជួបកម្មកររោងចក្រកាត់ដេរមុនបោះឆ្នោត២០១៨

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងចុះទៅជួបសំណេះសំណាលជាមួយកម្មករកាត់ដេរទូទាំងប្រទេសដើម្បីយល់ដឹងប្រសើរជាងមុនអំពីតម្រូវការរបស់កម្មករ ខណៈមេដឹកនាំសហជីពឯករាជ្យម្នាក់បានហៅការទៅជួបកម្មករនេះថា ដើម្បីទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត។ ...

គង់ មេត្តា
http://bit.ly/2vvK0gY

នាយក​​​រដ្ឋ​​​មន្ត្រី​​​​​ការពារ​​​លោក វង សូត ហើយ​​​រិះគន់​​​អាមេរិក និង​​​ HRW

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីម្សិលមិញ ដោយអះអាងថា លោកបានគាំទ្រការប្រើកម្លាំងប្រឆាំងអ្នកតវ៉ានៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្រោយមកលោក វង សូត បាននិយាយប្រាប់អ្នកយកព័ត៌មាន។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/38427

ពាក្យចចាមអារ៉ាមពីការដើរចាប់កូនក្មេងបណ្តាលឳ្យមានការចាប់ខ្លួនបុរសទី២ម្នាក់ទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់អ្នកលេងហ្វេសប៊ុក “កុំបង្កើតបញ្ហា” ព្រោះការបំផុសបំផុលពាក្យចចាមអារ៉ាមថាមានការចាប់ក្មេងៗទូទាំងប្រទេសកាលពីម្សិលមិញ បានបណ្តាលឳ្យមានការចាប់ខ្លួនម្នាក់ទៀត ពេលនេះគឺបុរសម្នាក់ដែលនគរបាលខេត្តតាកែវបានសាកសួរកាលពីមុនចំពោះការបំផុសបំផុលថា មានបុរសជនជាតិវៀតណាមដើរចាប់កូនក្មេង។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38402

លោក ហ៊ុន សែន បញ្ជាឳ្យធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការAIM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឳ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ “មេត្រីអន្តរជាតិមណ្ឌលបណ្តុះបណ្តាល” ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកបានហៅថា អង្គការនេះបានប្រមាទយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថា ស្ត្រីជាម្តាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឳ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ ...

សុទ្ធ គឹមសឿន
http://bit.ly/2uiC2Dl

ការខានប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីជម្ងឺលោក ហ៊ុន សែន

ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានកោះប្រជុំប្រចាំសប្តាហ៍ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមក ធ្វើឲ្យមានការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងការភាន់ច្រឡំជុំវិញមូលហេតុដែលមន្ត្រីមិនកោះប្រជុំ។ ...

Ben Paviour
http://www.cambodiadailykhmer.com/38308

លោក ហ៊ុន សែន​ ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់

ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...

ទូច សុខា
http://bit.ly/2tFPnde

លោកនាយករដ្ឋមន្រ្តីប្តេជ្ញាជួយមន្ទីរពេទ្យគន្ធបុប្ផាឲ្យនៅដំណើរការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋាភិបាលរៀបចំផែនការផ្តល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។ ...

បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38283

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបុណ្យ លោក កែម ឡី ១ម៉ឺនដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថា ក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ ដុល្លារសម្រាប់ចំណាយទៅលើពីធីបុណ្យខួបមួយឆ្នាំ ដែលធ្វើឡើងកាលពីីថ្ងៃទី១០ ខែកក្កដា។ ...

ម៉ិច ដារ៉ា
http://bit.ly/2u6PMT4

ការ​កែ​ច្បាប់ ​ស្តីពី​បក្ស​នយោបាយ​ទំនង​ជា​អាច​ចេញ​ឆាប់ៗ

តំណាងរាស្ត្រ​ជាង​ ៣០ ​រូប​របស់​គណបក្ស​កាន់​អំណាច​បាន​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជាថ្មី​ទៀត​ដែល​ច្បាប់​នេះ​នឹង​ហាមប្រាម​ទណ្ឌិត​ដូចជា​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពី​ការ​ចូលរួម​នយោបាយ​ដូច​ទៅ​នឹង​អ្វី​ដែល​លោក​នាយក ...

មាស សុខជា
http://bit.ly/2sALm9O

លោក​ សម រង្ស៊ី ​ថា​យោធា​បញ្ជាក់​ពី​ការ​គោរព​ឆន្ទៈ​ពលរដ្ឋ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា​មេដឹកនាំ​យោធា​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​ «​បាន​ខ្សឹបប្រាប់​លោក​» ​ថ្មីៗ​នេះ​ថា​ពួកគេ​នឹង​មិន​រារាំង​គណបក្ស​ប្រឆាំង​ក្នុង​ការ​កាន់​អំណាច​ទេ ប្រសិន​បើ​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​។ ...

មាស សុខជា
http://bit.ly/2sUgXm0

ក្រសួង​ការពារ​ជាតិ ​បង្ហាញ​ប្រវត្តិ​តស៊ូ​លោក ហ៊ុន សែន

ក្រសួង​ការពារ​ជាតិ​បាន​បង្ហាញ​ឯកសារ​លម្អិត​ទាក់ទង​នឹង​ការ​ចងក្រង​ប្រវត្តិ​នៃ​ការ​ដួលរលំ​របប ប៉ុល ពត ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់​តាំងពី​ ៤០ ​ឆ្នាំ​មុន​ហើយ​បាន​ស្នើសុំ​ក្រសួង​អប់រំ​ឲ្យ​ដាក់​បញ្ចូល​កម្មវិធី​នយោបាយ​ឈ្នះ​ឈ្នះ និង​ទិវា​ចងចាំ​របប​នេះ​ចូល​ក្នុង​ការ​សិក្សា ...

ម៉ិច ដារ៉ា និង ឆាយ ច័ន្ទនីដា
http://bit.ly/2rPtDpx

លោក​ ហ៊ុន សែន ​ថា CPP ​នឹង​ឈ្នះ​អាសនៈ​ ៧១ ​នៅ​ឆ្នាំ​ ២០១៨ ​ខណៈ CNRP ក៏​រំពឹង​ឈ្នះ​ដែរ

​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​អួត​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​កាលពី​ថ្ងៃ​អាទិត្យ​ហើយ​ក៏​បាន​រំពឹង​យ៉ាង​មុតមាំ​រៀងៗ​ខ្លួន​ផង​ដែរ​ថា​ខ្លួន​នឹង​ឈ្នះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ ...

មាស សុខជា
http://bit.ly/2rHenyq

លោកនាយក​រដ្ឋមន្ត្រី​និយាយ​ថា​គណបក្ស​តូចតាច​មិន​អាច​ជួយ​អ្នក​បាន​ទេ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ អ្នកបោះឆ្នោត​ទាំងអស់​គួរតែ​គិតគូរ​ពី​បោះ​សន្លឹក​ឆ្នោត​របស់​ពួក​គេ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ជាង​ការ​បោះ​ឆ្នោត​ឱ្យទៅ​គណបក្ស​តូចតាច​ដែល​មិន​ដែល​បាន​ធ្វើ​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ​។​ ​នៅ​ក្នុង ...

ឃួន ណារិម
http://www.khmertimeskh.com/news/38909/small-parties-can-t-help-you--says-pm/

លោក​ហ៊ុន សែន​ ថា​នឹង​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ថ្ងៃ​ចុង​ក្រោយ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​នឹង​ចូលរួម​យុទ្ធនាការ​បិទ​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ខាង​មុខ។ នេះ​បើ​យោង​តាម​សារ​មួយ​ដែល​ចុះផ្សាយ ...

ហ៊ុល រស្មី
http://khmer.voanews.com/a/hun-sen-to-take-part-in-local-election-campaign-on-the-last-day/3867018.html

ការ​បោះឆ្នោត​ឃុំ​សង្កាត់​ជាការ​សាក​ល្បង​ដ៏​ធំមួយ​សម្រាប់​លោក​ ហ៊ុន ​សែន

​ប្រជា​ពលរដ្ឋ​កម្ពុជា​ទៅ​ស្ថានីយ​បោះឆ្នោត​នៅ​ដើម​ខែ​ក្រោយ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើសពួក​មន្រ្តី​សង្កាត់​ជាង​១ម៉ឺន​២​ពាន់​នាក់ ក៏ប៉ុន្តែ សន្លឹក​ឆ្នោត​ក៏​កំពុង​លេចចេញ​ជាការ​តទល់​ដាក់​គ្នា​រវាង​គណបក្ស​សំខាន់​ៗ២នៅពេល​ដែល​មានការ​គំរាម​កំហែង​ពី​សង្គ្រាម​ស៊ី​វិល​និង​ការ​បង្ក្រាប ...

Luke Hunt
http://khmer.voanews.com/a/commune-election-is-a-big-test-for-hun-sen/3873736.html

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កម្រិត​តួនាទី​ខ្លួនឯង​នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​ បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​កម្រិត​តួនាទី​ខ្លួនឯង​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ បន្ទាប់​ពី​មាន​សម្ពាធ​ថ្មី​មួយ​ពី​គណបក្ស​របស់​គាត់​ដើម្បី​ជួយ​ដោះស្រាយ​នៅ​ក្នុង​ខេត្តសៀមរាប​។​ លោក​ ហ៊ុន​ សែន​ បាន ...

មុំ សុភ័ណ
http://www.khmertimeskh.com/news/38707/hun-sen-limits-his-role-in-election-campaign/

លោក​ហ៊ុន សែន​ អំពាវនាវ​ឱ្យ​ប៉ូលិស​រក្សា​សណ្តាប់​ធ្នាប់​ក្នុងពេល​បោះឆ្នោត

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នាថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់រូប​យកចិត្ត​ទុក​ដាក់ ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​សម្រាប់​យុទ្ធនាការ​ឃោសនា​ និង​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី​៤​ខាងមុខ។​ ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ...

កាន់ វិច្ឆិកា
http://khmer.voanews.com/a/hun-sen-appeals-to-police-to-maintain-order-during-elections/3862361.html

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន មាន​សុខភាព​ល្អ​ប្រសើរ​វិញ​​ហើយ​

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ ជា​មួយ​នឹង​សុខភាព​យ៉ាង​ល្អ​ប្រសើរ បន្ទាប់​ពី​លោក​បាន​​ចេញ​ទៅ​ព្យាបាល​ជំងឺ​ជា​បន្ទាន់​ នៅ​ប្រទេស​សិង្ហ​បុរី​ កាល​ពី​រសៀល​ថ្ងៃ​ទី ៣ ខែ​ឧសភា។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2qHByZB

នាយក​រដ្ឋមន្ត្រី​​ បញ្ជាក់​ពី​រឿង​ទទួល​ខ្មែរ​ជាប់​ទោស ​ពី​អាមេរិក

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជម្រះ​មន្ទិល​សង្ស័យ​ដែល​ថា​មាន​ការ​លុប​ចោល​កិច្ចព្រមព្រៀង​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​ទោស​នៅ​អាមេរិក​មក​កម្ពុជា​វិញ ដោយ​បាន​ហៅ​ការ​លើក​ឡើង​មួយ​ចំនួន​ថា​ជា​រឿង​មិន​ពិត ប៉ុន្តែ​បាន​បញ្ជាក់​ថា​កម្ពុជា​គ្រាន់តែ​ស្នើសុំ​ធ្វើ​វិសោធនកម្ម ...

ទូច សុខា
http://bit.ly/2pnMrwG

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

H3dAV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!