ថ្ងៃ​​​ទី​​​២នៃ​​​កា​​​រ​​​សាកល្បង​​​សេវា​​​រថយន្ត​​​ក្រុង​​​សាធារណៈ​​​ សាធារណជន​​​ចាប់​​​អារម្មណ៍​​​កាន់តែ​​​ច្រើន​​​

នៅ​ថ្ងៃ​ទី​២​ នៃ​ដំណើរការ​សាកល្បង​សេវា​រថយន្តក្រុង​សាធារណៈ​រយៈពេល​មួយ​ខែ​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ មាន​ចំនួន​អ្នក​ធ្វើ​ដំណើរ​កើនឡើង​កាលពី​ម្សិលមិញ​ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​មួយ​តាម​ប​ ណ្ដោ​យ​មហាវិថី​ព្រះ​មុនី​វង្ស​។​ …

​អ្នកដំណើរ​ប្រមាណ​ជាង​១០​នាក់​ ដែល​ត្រូវ​បាន​ធ្វើ​បទ​សម្ភាសន៍​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មន្ត្រីរាជការ​ បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ និង​សិស្សសាលា​ស្លៀកពាក់​ឯកសណ្ឋាន​មួយ​ចំនួន​ធំ​ផង​នោះ​ មាន​ទស្សន​វិជ្ជមាន​ភាគច្រើន​អំពី​ការ​ជិះ​រថយន្តក្រុង​របស់​ពួក​គេ​រហូត​មក​ទល់​ពេល​នេះ​ ហើយ​ពួក​គេ​សង្ឃឹម​ដូចៗ​គ្នា​ថា​ ការ​សាកល្បង​នេះ​នឹង​ពង្រីក​ទៅ​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ទូ​ទាំង​រាជធានី​។​ …

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ថា​ JICA​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ការ​សាកល្បង​សេវា​រថយន្តក្រុង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គ្មាន​ទិន្នន័យ​ស្ដី​ពី​ចំនួន​អ្នក​ធ្វើ​ដំណើរ​ទេ​កាលពី​ម្សិលមិញ​ ប៉ុន្តែ​លោ​ ក​ អេ​ហ្គា​មិ​ក​ ម៉ាសា​ហ៊ី​កូ​ (Egami Masahiko)​ អ្នកនាំពាក្យ​របស់​ JICA​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ក្ដី​សោមនស្ស​ ដែល​រថយន្ត​ក្រុងមាន​មនុស្ស​ជិះ​ច្រើន​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​សេវា​សាក​ ល្បង​នេះ​។​ …​

ហ៊ល់ រស្មី និង Simon Henderson
http://www.cambodiadailykhmer.com/news/10395/