ព័ត៌មាន
CNRP លើកបដាទូទាំងប្រទេស ទាមទារឲ្យដោះលែងលោក កឹម សុខា
គណបក្សសង្គ្រោះជាតិសម្រេចលើកបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា នៅតាមស្នាក់ការគណបក្សទូទាំង ២៥ ខេត្ត រាជធានី ចាប់ពីថ្ងៃម្សិលមិញ ខណៈដែលសាលាឧទ្ធរណ៍នឹងបើកសវនាការអសាធារណៈលើបណ្តឹងប្រឆាំងការឃុំខ្លួនលោក កឹម សុខា នៅព្រឹកនេះ។ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM
សមាជិកសភាអាមេរិក និងសមាជិកសភាអាស៊ានបង្ហាញការព្រួយបារម្ភអំពីការបង្ក្រាបនៅកម្ពុជា
ក្រុមសមាជិកសភាអាមេរិកចំនួន ៨ រូបានអំពាវនាវឱ្យក្រសួងការបរទេសបន្តការថ្កោលទោសជាសាធារណៈលើការបន្តបង្រ្កាបទៅលើការជំទាស់ និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...
ហ៊ុល រស្មី
https://www.voacambodia.com/a/us-congressman-asean-mps-express-concern-over-cambodia-crackdown/4037054.html
មេធាវីលោក កឹម សុខា ចោទមន្ត្រីគុកដាក់កាមេរ៉ាលួចស្ដាប់រឿងសួរកូនក្ដី
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៨ នាក់ដែលបានការពារក្ដីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីម្សិលមិញបានរិះគន់ចំពោះអ្នកគ្រប់គ្រងពន្ធនាគារថាបានបំពានសិទ្ធិសម្ងាត់នៃការសន្ទនារវាងកូនក្ដី និងមេធាវីដែលផ្ទុយ ...
ឆាយ ច័ន្ទនីដា
http://bit.ly/2h5weZt
តើបណ្តាបស្ចឹមប្រទេសគួរតែដាក់ទណ្ឌកម្មលើកម្ពុជាទេ?
នយោបាយកម្ពុជាបានឈានដល់ចំណុចក្តៅថ្មីមួយជាមួយការចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងកាលពីសប្តាហ៍មុន។ លោក កឹម សុខា ត្រូវបានដាក់ខ្នោះនាពេលពាក់កណ្តាលយប់នៅក្នុងផ្ទះរបស់លោក និងត្រូវបានចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយរដ្ឋាភិបាល។ ...
ឈឿន គង្គា
http://www.atimes.com/western-countries-impose-sanctions-cambodia/
បក្សប្រឆាំង នឹងនៅតែបន្តដើរឆ្ពោះទៅមុខ
លោក សុន ឆ័យ អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ បានបង្ហាញសញ្ញាច្បាស់លាស់មួយកាលពីម្សិលមិញថា គណបក្សប្រឆាំង នឹងនៅតែបន្តដើរទៅមុខ បើទោះបីជាមានចលាចលខាងនយោបាយ នាពេលបច្ចុប្បន្នក្តី ហើយគណបក្សនេះ នឹងនៅតែចូលរួមការរបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខ។ ...
នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62
ទូតអាមេរិក ច្រានចោលការចោទពីរឿងជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជា
ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជាលោក William Heidt កាលពីម្សិលមិញបានច្រានចោលចំពោះការចោទប្រកាន់ដែលថា អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដោយបានហៅការចោទនោះថា គ្មានហេតុផលនិងធ្វើឡើងដោយគ្មានភ័ស្តុតាងដែលអាចជឿជាក់បាន ...
Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k
វីដេអូផ្សេងទៀតរបស់លោក កឹម សុខា ត្រូវបានគេបង្ហោះ
ទ្រឹស្ដីដែលមិនបានត្រួតពិនិត្យ និងរឿងរ៉ាវជាច្រើននៅតែបន្តហូរចូលឥតដាច់នៅចុងសប្តាហ៍នេះដែលម្តងហើយម្តងទៀតគឺសំដៅទៅលើរឿងរ៉ាវរបស់មេគណបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងជាប់ឃុំ ខណៈដែលហ្វេសប៊ុកដែលគាំទ្ររដ្ឋាភិបាលឈ្មោះ «សីហា» បានបង្ហោះ ...
Ananth Baliga and បែន សុខឃាន
http://bit.ly/2w0QtSb
មន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិរិះគន់បម្រាមការប្រជុំ
មន្ត្រីបក្សឃុំ ស្រុក និងខេត្តមកពីគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងបានចោទអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថាបានរារាំងមិនឲ្យពួកគេប្រជុំប្រចាំខែជាមួយសមាជិកបក្ស បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា ប៉ុន្ដែអាជ្ញាធរថាការហាមសំដៅតែអ្នកនិយាយ ...
សុទ្ធ គឹមសឿន
http://bit.ly/2wJQOWr
សភានឹងប្រជុំដកអភ័យឯកសិទ្ធិលោក កឹម សុខា
រដ្ឋសភានឹងប្រជុំសម្រេចលើករណីដកអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីតុលាការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការទៅលើប្រធានគណបក្សប្រឆាំងរូបនេះពីបទ «ក្បត់ជាតិ» ខណៈដែលមានការផ្សព្វផ្សាយថាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ...
នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ លោក កឹម សុខា ពីអំពើក្បត់ជាតិ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថាបានឃុបឃិតជាសម្ងាត់ជាមួយបរទេសដែលបង្ហាញថាជាអំពើក្បត់ជាតិ ហើយចោទប្រកាន់លោកតាមមាត្រា ៤៤៣ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ...
Leonie Kijewski និង នៀម ឆេង
http://bit.ly/2eG7oSE
មន្ត្រី គ.ជ.ប ថា ការចាប់ខ្លួនមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត
មន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតនឹងមិនរងការប៉ះពាល់ទេ បើទោះជាមានការចាប់ខ្លួនមេដឹកនាំគណបក្សមួយចំនួនដាក់ពន្ធនាគារក្ដី ប៉ុន្ដែអង្គការសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិបានមើលឃើញ ...
សុទ្ធ គឹមសឿន
http://bit.ly/2eGfxXk
សង្គ្រោះជាតិ មិនតែងតាំងប្រធានថ្មីទេ ខណៈ UN សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង
គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើការតែងតាំងប្រធានថ្មី ជំនួសលោក កឹម សុខា នោះទេ ខណៈដែលអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឆ្មក់ចូលចាប់ខ្លួនមេបក្សប្រឆាំង ទាំងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ហើយបានបញ្ជូនយក ...
Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl
កូនលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិមួយចំនួនទៀតអាចនឹងត្រូវចាប់ខ្លួន
កូនស្រីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិអាចនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ថែមទៀត បន្ទាប់ពីមេបក្សប្រឆាំងល្បីឈ្មោះរូបនេះត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនយ៉ាងតក់ក្រហល់ទាំងកណ្តាលយប់រំលងអធ្រាត្រនៅគេហដ្ឋាន ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ
លោក កឹម សុខា ចុះមូលដ្ឋានប្រមូលមតិកែលម្អក្រោយការបោះឆ្នោត
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38475
លោក កឹម សុខា សន្យាបញ្ចប់ការយាយីផ្នែកនយោបាយលើខ្មែរអិុស្លាម
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37924
លោក កឹម សុខា ជឿថាលោក ហ៊ុន សែន អាចត្រូវបង្ខំឲ្យប្រគល់អំណាចបើចាញ់ឆ្នោត
មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា បានថ្លែងនៅក្នុងបទសម្ភាសផ្តាច់មុខមួយកាលពីថ្ងៃសៅរ៍ថា លោកជឿថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងត្រូវបានបង្ខំឲ្យប្រគល់អំណាច ប្រសិនបើគាត់ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ហើយថាការងាររបស់គណបក្សលោកឥឡូវនេះ ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2sINfkm
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងលើកឡើងថា កុំ’បង្ហិន’សន្លឹកឆ្នោតលើគណបក្សតូចៗ
កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រគណបក្សនយោបាយតូចៗកុំឲ្យ “បង្ហិន” សន្លឹកឆ្នោត ហើយងាកមកចូលរួមបោះឆ្នោតឲ្យគណបក្សរបស់លោកវិញ ដោយសារជាគណបក្សតែមួយគត់ដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជកម្ពុជាបាន ជាពាក្យពេចន៍ដែលប្រធានគណបក្សនយោបាយតូចមួយបានច្រានចោលថា ជាជម្រើសមិនត្រឹមត្រូវ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37806
លោក កឹម សុខា សន្យាអំឡុងយុទ្ទនាការឃោសនាថា នឹងធ្វើការផ្លាស់ប្តូរ
អំឡុងពេលហែក្បួនដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួមក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាធ្វើកំណែទម្រង់មួយចំនួន នៅពេលគណបក្សរបស់លោកកាន់អំណាចក្នុងឆ្នាំ២០១៨។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37507
ក្រសួងមហាផ្ទៃមិនទទួលស្គាល់មេដឹកនាំថ្មីរបស់គណបក្សប្រឆាំងហើយបានជំរុញឲ្យធ្វើការកែតម្រូវឡើងវិញ
ក្រសួងមហាផ្ទៃ មិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់គណបក្សប្រឆាំងដែលកើតចេញពីការធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី ២ ខែមីនានោះទេហើយបានជំរុញឲ្យគណបក្សនេះធ្វើការកែតម្រូវឲ្យស្របទៅតាមលក្ខន្តិកៈចាស់របស់ខ្លួន និង ...
មាស សុខជា
http://bit.ly/2ocVgvA
លោក កឹម សុខា នឹងជួបលោក ហ៊ុន សែន ស្នើកែច្បាប់បោះឆ្នោត សម្រួលពលករចំណាកស្រុក
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតែងតាំងជាដៃគូសន្ទនាបញ្ហាប្រទេសជាតិ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យានឹងលើកសំណើវិសោធនកម្មចំណុចខ្លះនៃច្បាប់បោះឆ្នោត ដើម្បីធានាឲ្យអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅសេសសល់ ដែលជាពលករចំណាកស្រុក អាចចុះ ...
តាំង វីដា
http://bit.ly/2htB1GF
លោក កឹម សុខា៖ ការលើកលែងទោសមិនមានលក្ខខ័ណ្ឌ ឬជាការដោះដូរអីទេ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាបានអះអាងថាការលើកលែងទោសលោកឲ្យមានសេរីភាពវិញគឺមិនមានលក្ខខ័ណ្ឌឬការដោះដូរណាមួយនោះឡើយតែនេះជាដំណោះស្រាយនយោបាយសំដៅរកឯកភាពជាតិជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាហើយលោកប្ដេជ្ញាបន្តស្វែងរកដំណោះស្រាយដូចគ្នាទៅឲ្យសកម្មជននិងអ្នក ...
តាំង វីដា
http://bit.ly/2gqGF8f
លោក កឹម សុខា គ្រោងចូលរួមប្រជុំសភាឡើងវិញ បន្ទាប់ពីអវត្តមានអស់ពេលកន្លះឆ្នាំ
លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សប្រឆាំងគ្រោងចូលរួមសម័យប្រជុំសភាពេញអង្គនាសប្តាហ៍ក្រោយបន្ទាប់ពីអវត្តមានកន្លះឆ្នាំខណៈតំណាងរាស្រ្តរបស់ខ្លួនកំពុងរៀបចំចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភានាថ្ងៃនេះ ...
មាស សុខជា
http://bit.ly/2fmyJEC
ទីបំផុតគណបក្សប្រឆាំងប្រកាសបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនហើយ
គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34710
លោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតជាមួយក្តីសង្ឃឹមថា ភាពតានតឹងនឹងរលាយបាត់
បន្ទាប់ពីបានសំងំតែនៅក្នុងទីស្នាក់ការគណបក្សអស់រយៈពេលបួនខែដើម្បីចៀសពីការចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានលេចមុខចេញពីទីស្នាក់ការមួយភ្លែតកាលពីម្សិលមិញដើម្បីទៅចុះឈ្មោះបោះឆ្នោតហើយបានប្រាប់អ្នកគាំទ្រថាលោក ...
ម៉ិច ដារ៉ា
http://bit.ly/2dgfICJ