លោក កឹម សុខា៖ ការ​លើក​លែង​ទោសមិន​មាន​លក្ខខ័ណ្ឌ ឬ​ជា​ការ​ដោះដូរ​អី​ទេ

ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិលោកកឹមសុខាបាន​អះអាង​ថាការ​លើក​លែង​ទោស​លោកឲ្យ​មាន​សេរីភាព​វិញគឺ​មិន​មាន​លក្ខខ័ណ្ឌឬ​ការ​ដោះដូរ​ណា​មួយ​នោះ​ឡើយតែ​នេះ​ជា​ដំណោះស្រាយ​នយោបាយសំដៅ​រក​ឯកភាព​ជាតិជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាហើយ​លោកប្ដេជ្ញា​បន្ត​ស្វែងរក​ដំណោះស្រាយ​ដូច​គ្នាទៅ​ឲ្យ​សកម្មជននិង​អ្នក​ពាក់ព័ន្ធ​ជាប់​ទោស​ផ្នែក​នយោបាយ​ឲ្យ​បាន​ឆាប់ៗ​នេះ​ដែរ។​ ​លោក កឹម សុខា ដែល​បាន​ឃុំ​ឃាំង​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស​ជាង​កន្លះ​ឆ្នាំ ក្នុង​រឿង​អាស្រូវ​ចោទ​ប្រកាន់​ស្នេហា​លួច​លាក់ ត្រូវ​បាន​សាលាឧទ្ធរណ៍ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ខែ ពី​បទ បដិសេធ​ក្នុង​ការ​ចូលខ្លួន នៅ​ដើម​ខែ​វិច្ឆិកា ប៉ុន្តែ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ឲ្យ​លើក​លែង​ទោស តាម​សំណើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ ទី​២ ខែ​ធ្នូ។​ …

តាំង វីដា
http://bit.ly/2gqGF8f