ទីបំផុតគណបក្សប្រឆាំងប្រកាសបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនហើយ
គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34710