ព័ត៌មាន​

សមាជិកសភាអាមេរិក និងសមាជិកសភាអាស៊ានបង្ហាញការព្រួយបារម្ភអំពីការបង្ក្រាបនៅកម្ពុជា

ក្រុមសមាជិកសភាអាមេរិកចំនួន ៨ រូបានអំពាវនាវឱ្យក្រសួងការបរទេសបន្តការថ្កោលទោសជាសាធារណៈលើការបន្តបង្រ្កាបទៅលើការជំទាស់ និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...

ហ៊ុល រស្មី
https://www.voacambodia.com/a/us-congressman-asean-mps-express-concern-over-cambodia-crackdown/4037054.html

មេធាវី​លោក កឹម សុខា ចោទ​មន្ត្រី​គុក​ដាក់​កាមេរ៉ា​លួច​ស្ដាប់​រឿង​សួរ​កូនក្ដី

លោក សំ សុគង់ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ ៨ ​នាក់​ដែល​បាន​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​កាលពី​ម្សិលមិញ​បាន​រិះគន់​ចំពោះ​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ថា​បាន​បំពាន​សិទ្ធិ​សម្ងាត់​នៃ​ការ​សន្ទនា​រវាង​កូនក្ដី​ និង​មេធាវី​ដែល​ផ្ទុយ ...

ឆាយ ច័ន្ទនីដា
http://bit.ly/2h5weZt

តើបណ្តាបស្ចឹមប្រទេសគួរតែដាក់ទណ្ឌកម្មលើកម្ពុជាទេ?

នយោបាយកម្ពុជាបានឈានដល់ចំណុចក្តៅថ្មីមួយជាមួយការចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងកាលពីសប្តាហ៍មុន។ លោក កឹម សុខា ត្រូវបានដាក់ខ្នោះនាពេលពាក់កណ្តាលយប់នៅក្នុងផ្ទះរបស់លោក និងត្រូវបានចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយរដ្ឋាភិបាល។ ...

ឈឿន គង្គា
http://www.atimes.com/western-countries-impose-sanctions-cambodia/

បក្ស​ប្រឆាំង​ នឹង​នៅ​តែ​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ

លោក សុន ឆ័យ អភិបាល​ក្រុម​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​សញ្ញា​ច្បាស់​លាស់​មួយ​កាលពីម្សិល​មិញ​ថា គណបក្ស​ប្រឆាំង នឹង​នៅ​តែ​បន្ត​ដើរ​ទៅមុខ បើ​ទោះបី​ជា​មាន​ចលាចល​ខាង​នយោបាយ​ នាពេល​បច្ចុប្បន្ន​ក្តី​ ហើយ​គណបក្ស​នេះ​ នឹង​នៅតែ​ចូលរួម​ការរ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨ ខាង​មុខ។ ...

នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62

ទូត​អាមេរិក ច្រាន​ចោល​ការ​ចោទ​ពី​រឿង​ជ្រៀត​ជ្រែក​ចូល​ផ្ទៃ​ក្នុង​កម្ពុជា

ឯកអគ្គរដ្ឋ​ទូត​ អាមេរិក ​ប្រចាំ​កម្ពុជា​លោក William Heidt កាល​ពី​ម្សិលមិញ​​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាមេរិក​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ដោយ​បាន​ហៅ​ការ​ចោទ​នោះ​ថា ​គ្មាន​ហេតុ​ផល​និង​ធ្វើ​ឡើង​ដោយ​គ្មាន​ភ័ស្តុតាង​ដែល​អាច​ជឿ​ជាក់​បាន ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k

វីដេអូ​ផ្សេង​ទៀត​របស់​លោក​ កឹម សុខា ត្រូវ​បាន​គេ​បង្ហោះ

ទ្រឹស្ដី​ដែល​មិន​បាន​ត្រួតពិនិត្យ និង​រឿងរ៉ាវ​ជាច្រើន​នៅ​តែ​បន្ត​ហូរ​ចូល​ឥត​ដាច់​នៅ​ចុង​សប្តាហ៍​នេះ​ដែល​ម្តង​ហើយ​ម្តង​ទៀត​គឺ​សំដៅ​ទៅ​លើ​រឿងរ៉ាវ​របស់​មេគណបក្ស​ប្រឆាំង​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ ខណៈ​ដែល​ហ្វេសប៊ុក​ដែល​គាំទ្រ​រដ្ឋាភិបាល​ឈ្មោះ​ «​សីហា​» បាន​បង្ហោះ ...

Ananth Baliga and បែន សុខឃាន
http://bit.ly/2w0QtSb

មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​បម្រាម​ការ​ប្រជុំ

មន្ត្រី​បក្ស​ឃុំ ស្រុក​ និង​ខេត្ត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ថា​បាន​រារាំង​មិន​ឲ្យ​ពួកគេ​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​សមាជិក​បក្ស​ ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​ប៉ុន្ដែ​អាជ្ញាធរ​ថា​ការ​ហាម​សំដៅ​តែ​អ្នក​និយាយ ...

សុទ្ធ គឹមសឿន
http://bit.ly/2wJQOWr

សភា​នឹង​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​លោក​ កឹម សុខា

រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​លើ​ករណី​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​តុលាការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ពី​បទ ​«​ក្បត់ជាតិ​» ខណៈ​ដែល​មាន​ការ​ផ្សព្វផ្សាយ​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ...

នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09

សាលា​ដំបូង​រាជធានី​ភ្នំពេញចោទ​ប្រកាន់ លោក កឹម សុខា ពីអំពើ​ក្បត់ជាតិ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​រកឃើញ​ថា​បាន​ឃុបឃិត​ជា​សម្ងាត់​ជាមួយ​បរទេស​ដែល​បង្ហាញ​ថា​ជាអំពើ​ក្បត់ជាតិ ហើយ​ចោទ​ប្រកាន់​លោក​តាម​មាត្រា ៤៤៣ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ ...

Leonie Kijewski និង នៀម ឆេង
http://bit.ly/2eG7oSE

មន្ត្រី គ.ជ.ប ថា ការ​ចាប់​ខ្លួន​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត

មន្ត្រី​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះ​អាង​ថា ដំណើរ​ការ​បោះ​ឆ្នោត​នឹង​មិន​រង​ការ​ប៉ះ​ពាល់​ទេ បើ​ទោះ​ជា​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ក្ដី​ ប៉ុន្ដែ​អង្គការ​សង្គម​​ស៊ីវិល​និង​សហគមន៍​អន្តរជាតិ​បាន​មើល​ឃើញ​ ...

សុទ្ធ គឹមសឿន
http://bit.ly/2eGfxXk

សង្គ្រោះជាតិ ​មិន​តែង​តាំង​ប្រធាន​ថ្មី​ទេ​ ខណៈ UN សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​មិន​ធ្វើ​ការ​តែង​តាំង​ប្រធាន​ថ្មី ជំនួស​​លោក កឹម សុខា នោះ​ទេ ខណៈ​ដែល​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៣ ខែកញ្ញា ហើយ​បាន​បញ្ជូន​យក ...

Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl

កូន​លោក កឹម សុខា និង​មន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​

កូនស្រី​លោក​ កឹ​ម​ សុខា​ និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ថែម​ទៀត​ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​ល្បីឈ្មោះ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​យ៉ាង​តក់ក្រហល់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​នៅ​គេហដ្ឋាន ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ

លោក កឹម សុខា ចុះ​​​មូលដ្ឋាន​​​ប្រមូលមតិកែលម្អក្រោយការ​​​បោះ​​​ឆ្នោត​​​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ដោយ​គិត​ល្អិតល្អន់​ពី​ការ​ចាញ់​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​របស់​គណបក្ស​កាលពី​ខែមិថុនា​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ប្រមូល​មតិ​កែ​លម្អ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38475

លោក កឹម សុខា ​សន្យា​បញ្ចប់​ការ​យាយី​ផ្នែក​នយោបាយ​លើ​​​​ខ្មែរអិុស្លាម

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37924

លោក​ កឹម សុខា ជឿ​ថា​លោក​ ហ៊ុន សែន ​អាច​ត្រូវ​បង្ខំ​ឲ្យ​ប្រគល់​អំណាច​បើ​ចាញ់​ឆ្នោត

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា បាន​ថ្លែង​នៅក្នុង​បទសម្ភាស​ផ្តាច់​មុខ​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោក​ជឿ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រគល់​អំណាច ប្រសិន​បើ​គាត់​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ហើយ​ថា​ការងារ​របស់​គណបក្ស​លោក​ឥឡូវ​នេះ ...

Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2sINfkm

លោក កឹម សុខា ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ឡើ​​​ងថា កុំ​​​’បង្ហិន​​​’​សន្លឹកឆ្នោតលើ​​​គណបក្ស​​​តូច​​​ៗ​​​

កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រគណបក្សនយោបាយតូចៗកុំឲ្យ “បង្ហិន” សន្លឹកឆ្នោត ហើយងាកមកចូលរួមបោះឆ្នោតឲ្យគណបក្សរបស់លោកវិញ ដោយសារជាគណបក្សតែមួយគត់ដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជកម្ពុជាបាន ជាពាក្យពេចន៍ដែលប្រធានគណបក្សនយោបាយតូចមួយបានច្រានចោលថា ជាជម្រើសមិនត្រឹមត្រូវ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37806

លោក កឹម សុខា សន្យា​​​អំឡុង​​​យុទ្ទនាការ​​​ឃោសនា​​​ថា នឹង​​​ធ្វើការ​​​ផ្លាស់​​​ប្តូរ​​​

អំឡុងពេលហែក្បួនដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួមក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាធ្វើកំណែទម្រង់មួយចំនួន នៅពេលគណបក្សរបស់លោកកាន់អំណាចក្នុងឆ្នាំ២០១៨។ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37507

ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ហើយ​បាន​ជំរុញ​ឲ្យ​ធ្វើការ​កែតម្រូវ​ឡើង​វិញ

ក្រសួង​មហាផ្ទៃ​​ មិន​ទទួល​ស្គាល់​​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​ ២ ​ខែ​មីនា​នោះ​ទេ​ហើយ​បាន​ជំរុញ​ឲ្យ​គណបក្ស​នេះ​ធ្វើការ​កែតម្រូវ​ឲ្យ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ចាស់​របស់​ខ្លួន និង ...

មាស សុខជា
http://bit.ly/2ocVgvA

លោក កឹម សុខា នឹង​ជួប​លោក ហ៊ុន សែន ស្នើ​កែ​ច្បាប់​បោះឆ្នោត សម្រួល​ពលករ​ចំណាក​ស្រុក​

លោក កឹម សុខា ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​ដៃគូ​សន្ទនា​បញ្ហា​ប្រទេសជាតិ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​នឹង​លើក​សំណើ​វិសោធនកម្ម​ចំណុច​ខ្លះ​នៃ​ច្បាប់​បោះឆ្នោត ដើម្បី​ធានា​ឲ្យ​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សេស​សល់ ដែល​ជា​ពលករ​ចំណាក​ស្រុក អាច​ចុះ ...

តាំង វីដា
http://bit.ly/2htB1GF

លោក កឹម សុខា៖ ការ​លើក​លែង​ទោសមិន​មាន​លក្ខខ័ណ្ឌ ឬ​ជា​ការ​ដោះដូរ​អី​ទេ

ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិលោកកឹមសុខាបាន​អះអាង​ថាការ​លើក​លែង​ទោស​លោកឲ្យ​មាន​សេរីភាព​វិញគឺ​មិន​មាន​លក្ខខ័ណ្ឌឬ​ការ​ដោះដូរ​ណា​មួយ​នោះ​ឡើយតែ​នេះ​ជា​ដំណោះស្រាយ​នយោបាយសំដៅ​រក​ឯកភាព​ជាតិជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាហើយ​លោកប្ដេជ្ញា​បន្ត​ស្វែងរក​ដំណោះស្រាយ​ដូច​គ្នាទៅ​ឲ្យ​សកម្មជននិង​អ្នក ...

តាំង វីដា
http://bit.ly/2gqGF8f

លោក កឹម សុខា គ្រោង​ចូលរួម​ប្រជុំ​សភា​ឡើង​វិញ​ បន្ទាប់ពី​អវត្តមាន​អស់​ពេល​កន្លះ​ឆ្នាំ

លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​ប្រឆាំង​គ្រោង​ចូលរួម​សម័យ​ប្រជុំ​សភា​​ពេញអង្គ​នា​សប្តាហ៍​ក្រោយ​បន្ទាប់ពី​អវត្តមាន​កន្លះ​ឆ្នាំ​ខណៈ​​តំណាងរាស្រ្ត​របស់​ខ្លួន​​​​​កំពុង​​រៀបចំ​​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​​​អចិន្រៃ្តយ៍​​រដ្ឋសភា​​​នា​ថ្ងៃ​នេះ ...

មាស សុខជា
http://bit.ly/2fmyJEC

ទី​​​​​​បំផុត​​​គណបក្ស​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​ប្រកាស​បញ្ចប់​ការ​ធ្វើពហិការ​មិនចូល​សភា​​​​របស់​​​​​​ខ្លួន​​​​​​​​​ហើយ

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34710

លោក កឹម សុខា ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាមួយ​ក្តីសង្ឃឹម​ថា​ ភាព​តានតឹង​នឹង​រលាយ​បាត់

បន្ទាប់ពី​បាន​សំងំ​តែ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​បួន​ខែ​ដើម្បី​ចៀស​ពី​ការ​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​លេច​មុខ​ចេញ​ពី​ទីស្នាក់ការ​មួយ​ភ្លែត​កាលពី​ម្សិលមិញ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​បាន​ប្រាប់​អ្នក​គាំទ្រ​ថា​លោក ...

ម៉ិច ដារ៉ា
http://bit.ly/2dgfICJ

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xnhEv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!