ព័ត៌មាន
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសម្រេចដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តកោះកុង
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំបណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។ ...
តំណាងពលរដ្ឋ៥នាក់ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនដោយចោទថារំលោភលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន
តំណាងប្រជាពលរដ្ឋប្រាំនាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននាថ្ងៃសុក្រ ទី២៣ ខែមិថុនា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ស្ថិតនៅភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ...
សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនប្រធាន និងសមាជិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាច្រើននាក់
សមត្ថកិច្ចប៉ូលិសខេត្តក្រចេះនៅរសៀលថ្ងៃពុធនេះ បានឃាត់ខ្លួនមន្ត្រី និងសមាជិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជិត៤០នាក់ ដើម្បីសួរនាំជុំវិញករណីឯកសារបើកវគ្គបណ្តុះបណ្តាលមួយ។ ...
ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ
ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយពីពលរដ្ឋទាំងនោះមានជម្លោះជាមួយក្រុមហ៊ុនឯកជន និងអាជ្ញាធរ ជាង១០ឆ្នាំ ហើយបានរកកិច្ចអន្តរាគមន៍ពីក្រសួងមួយនេះ។ ...
ពលរដ្ឋជាង៧០០គ្រួសារនៅខេត្តឧត្ដរមានជ័យ ស្នើក្រសួងផ្ដល់ដីឱ្យពួកគាត់វិញ ក្រោយក្រុមហ៊ុនក្ស័យធននិងចេញពីដីជម្លោះ
ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ នៅខេត្តឧត្ដរមានជ័យ បានជំរុញទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយវិវាទដីធ្លី ដោយប្រគល់ដីជូនពួកគាត់វិញ និងផ្តល់បណ្ណកម្មសិទ្ធិ ក្រោយក្រុមហ៊ុននេះក្ស័យធន និងដកខ្លួនចេញពីដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះជិត១០ឆ្នាំ។ ...
តុលាការខេត្តកំពង់ឆ្នាំងកោះហៅសកម្មជនដីធ្លី២នាក់នៅសហគមន៍ឡពាង ឱ្យចូលសវនាការនៅពាក់កណ្ដាលខែនេះ
សាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅសកម្មជនដីធ្លីចំនួន២នាក់នៅសហគមន៍ឡពាង ឱ្យចូលសវនាការនៅពាក់កណ្ដាលខែមករានេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីកាលពីឆ្នាំមុន នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ...
សកម្មជនដីធ្លីនៅត្បូងឃ្មុំម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួស ខណៈមកចូលរួមសិក្ខាសាលានៅភ្នំពេញ
សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានជនមិនស្គាល់មុខព្រួតវាយឱ្យរងរបួស ខណៈលោកមកចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/17/tbong-khmum-land-activist-beaten-by-strangers/
ប្រជាការពារបានឃាត់ខ្លួនសកម្មជនដីធ្លីចំនួន ៨ នាក់
ក្រុមស្ត្រីនៃសកម្មជនដីធ្លីចំនួន ៨ នាក់មកពីសហគមន៍ចំនួនបីក្នុងរាជធានីភ្នំពេញរួមមានសហគមន៍អតីតបឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោលត្រូវបានក្រុមកម្លាំងប្រជាការពារខណ្ឌដូនពេញឃាត់ខ្លួនអស់រយៈពេលពីរម៉ោង ខណៈពួកគាត់បានប្រមូលផ្តុំគ្នានៅមុខធនាគារ ...
ឃុត សុភចរិយា
http://bit.ly/2p6F667