អាងស្តុកទឹកសេសាន២ក្លាយជាកន្លែងលាងឈើខុសច្បាប់

ស្រុក​​​សេសាន, ខេត្ត​​​ស្ទឹង​​​ត្រែង​​​-រថយន្ត​​​​​​ធុន​​​ធំប្រឡា​​​ក់​​​ដី​​​ស្រមក​​​ដែល​​​ដឹក​​​ឈើ​​​ប្រណីត ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​ៗ​​​​​​មិន​​​ដាច់​​​តាម​​​ផ្លូវ​​​ដី​​​ក្រហម​​​ក្នុង​​​ស្រុក​​​ដែល​​​មាន​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​យ៉ាង​​​វិនាស​មួយ​​​នេះ។ រថយន្ត​​​កង់​​​១០​​​រាប់​​​សិប​​​គ្រឿង​​​​​​ដែល​​​ដឹក​​​ឈើ​​​ធ្នង់​​​ ជា​​​ប្រភេទ​​​ឈើ​​​ត្រូវ​​​ប៉ាន់​​​ ធ្វើ​​​ដំណើ​​​រទៅ​​​មក​​​ៗ​​​តាម​​​ផ្លូវ​​​ដែល​​​មាន​​​ជង្ហុក​​​ធំៗ​​​ទាំង​​​នេះ​​​ ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​។ ឈើ​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ឈើ​​​​​​ទាំង​​​នេះ​​​គឺ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ មួយ​​​ចំនួន​​​ធំ​​​ខុស​​​ច្បាប់​​​។ ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ ជា​​​ក្រុម​​​ហ៊ុន​​​រួម​​​ដ៏ធំនិង​ដ៏​​​មាន​​​ឥទ្ធិពល​​​របស់​​​​​​អ្នក​​​ឧកញ៉ា គិត​​​ ម៉េង​​​ដែល​​​ទទួល​​​ការ​​អប់រំ​​​ពី​​​ប្រទេស​​​អូស្ត្រាលី មាន​​​សិទិ្ធ​​​ពេញ​​​ទី​​​ក្នុង​​​ការ​​​កាប់ និង​​​លក់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​មួយ​​​ទំហំ​​​៣៦.០០០ហិកតា​​​នៅ​​ទី​​​នេះ​​​។​​​​​​​​​ ​​​​​​​អាង​​​ស្តុក​​​ទឹក​​​នោះ​​​នឹង​​​ក្លាយ​​​ជា​​​កន្លែង​​​ស្តុក​​​ទឹក​​​សម្រាប់​​​ទំបន់​​​វារី​​​អគ្គិសនី​​​សេសា​​​ន​​​ក្រោម​​​២​​​​​​កម្លាំង​​​៤០០មេហ្គាវ៉ាត់​​​នៅ​​​ឆ្នាំ​​​២០១៧​​​ នៅ​​​ពេល​​​ជញ្ជាំង​​​ទំនប់​​​​​​​​​កម្ពស់​​​៧៥​​​ម៉ែត្រ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​​​នៅ​​​ខ្សែ​​​ទឹក​​​ខាង​​​ក្រោម​​​ចម្ងាយ​​​ប្រហែល​​​១,៥គីឡូម៉ែត្រ​​​ពី​​​ចំណុច​​​ប្រសព្វ​​​នៃ​​ទន្លេ​​​សេសាន និង​​​ទន្លេ​​​ស្រែ​​​ពក​​​ ហើយ​​​ដី​​​ដែល​​​ត្រូវ​​​បាន​​​ឈូ​​​ស​​​ឆាយ​​​នេះ​​​​នឹង​ក្លាយ​​​ជា​​​អាង​​​ស្តុក​​​ទឹក​​​។ ប៉ុន្តែ ពេល​​​នេះ​​​បណ្តា​​​អ្នក​​​ឃ្លាំ​​​មើល​​​ព្រៃឈើ​​​នៅ​​​ទីនេះ​​​និយា​​​យ​​​តិច​តួច​ណាស់​អំពី​​​​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​សេសាន​​​។ ផ្ទុយ​​​មក​​​វិញ​​​ពួកគេ​​​និយាយ​​​ថា ព្រៃ​​​ឈើ​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​កំពុង​​​រង​ការ​កាប់​​​បំផ្លាញ ដោយ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​បិទ​​​បាំង​​​សម្រាប់​​​លាង​​​ឈើ​​​ខុស​​​ច្បាប់​​​។ …

ម៉ាតត៍​ ប្លូមប៊ឺហ្គ និង ផាន់ អាណា
http://www.cambodiadaily.com/news/sesan-ii-reservoir-a-laundry-for-illegal-timber-60575/